ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រវឹងស្រឿងៗទាញ ព្រនង់ សំពង ក្បាលប្រពន្ធសន្លប់ស្ដូក

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកវាលវែង ឃាត់ខ្លួនបុរសម្នាក់ ក្រោយវាយក្បាលប្រពន្ធបែកហូរឈាម បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ក្នុងថ្លុកឈាម នៅគ្រាទំនាស់ពាក្យសម្ដីគ្នាក្រោយផឹកស្រវឹង ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើនេះ បាបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃអាទិត្យ ៤រោច ខែផល្លុន ... Read More »

ទីបំផុតកូនប្រុសមេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះចូលខ្លួនបង្ហាញមុខសមត្ថកិច្ចទទួលទោស ករណីវាយភ្ជង់យុវ ជន២នាក់

ខេត្តកំពង់ចាម ៖ ក្រោយពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះលោកឧត្តមសេនីយ៍ សាន្ត ប៊ុន ថាន និងប្រឈមមុខបាត់បង់តំណែងតួ នាទីរបស់ខ្លួន ... Read More »

យុវជនម្នាក់ផឹកទឹកប្តូរនិស្ស័យខ្លាំង ដាល់យុវជនម្នាក់ទៀត៣ដៃចំកណ្តាកមុខបែកច្រមុះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ដោយសារតែពិសារគ្រឿងស្រវឹងហួសកម្រិតបណ្ដាលឲ្យបាត់បង់ស្មារតី បានធ្វើឲ្យយុវជនម្នាក់ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួន ព្រោះតែឈ្លោះគ្នាជាមួយអ្នកជិតខាងរឿងចតរថយន្តមុខផ្ទះ បានវាយយុវជនម្នាក់ទៀតជាអ្នកជិតខាង៣ដៃចំកណ្តាកមុខបែកច្រមុះ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអាទិត្យ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវលំ ... Read More »

អភិបាលខេត្តស្វាយរៀង នឹងអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោ ក្នុងករណីរកឃើញថា អាជ្ញាធរណា ដែលបណ្តែតបណ្តោយឲ្យឈ្មួញទុច្ចរិតដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមចូលមកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា នឹងអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោ ក្នុងករណីររកឃើញថា អាជ្ញាធរណា ដែលបណ្តែតបណ្តោយឲ្យឈ្មួញទុច្ចរិត ដឹកជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកខេត្តស្វាយរៀង ។ ការថ្លែងបែបនេះ ... Read More »

ស្លាប់មួយ របួសធ្ងន់មួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ រយះពេលតែមួយថ្ងៃ មានករណីគ្រោះថ្នាក់ ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ក្មេងប្រុសម្នាក់ទៀត រងរបួសធ្ងន់ រវាងរថយន្តបុកអ្នកថ្មើរជើង និងរថយន្ត បុកអ្នកមានសតិមិនគ្រប់សរសៃប្រសាទ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើង កាលពីថ្ងៃសៅរ៍ ៣រោច ... Read More »

មនុស្សប្រុសស្រី៥នាក់ រងរបួស ធ្ងន់ ស្រាល ក្នុងករណីរថយន្ត បុករថយន្ត

ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុស ស្រី ចំនួន៥នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ... Read More »

គ្រូបង្រៀន នៅសាលាភូមិន្ទភ្នំពេញម្នាក់ រងការប្ដឹងចោទប្រកាន់ ពីបទរំលោភ សេពសន្ថវៈ ប្រឈមសំណង២ម៉ឺនដុល្លារ

ភ្នំពេញ៖ លោកយឹម ម៉ុងតឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាគ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ រងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ បានសម្រេចចំនួន២ដង តែលទ្ធផលចុងក្រោយសុំសងត្រឹមតែ២.៥០០ដុល្លារប៉ុណ្ណោះដើម្បីបញ្ចប់រឿង ។ ប៉ុន្តែរឿងនេះមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ខណៈជនសង្ស័យកំពុងមានសិទ្ធិដើរហើរយ៉ាងរំភើយ ... Read More »

នគរបាលខណ្ឌមានជ័យឃាត់ខ្លួន មនុស្ស៣នាក់ ក្នុងករណីហិង្សាបណ្តាលស្លាប់ជនរងគ្រោះ នៅច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ៖ មនុស្ស៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌចាក់អង្រែលើ សហការព្រហ្មទណ្ឌខណ្ឌមានជ័យ ចាប់ឃាត់ខ្លួន​បានហើយកាលពីម្សិលមិញ ក្រោមបទសង្ស័យ ហិង្សាបណ្តាលឲ្យ មនុស្សស្លាប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងកាលព្រឹកថ្ងៃទី ២៥ ... Read More »

ឃាត់ខ្លួន៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន ប៉ុស្តិ៍រដ្ឋបាល សហការចុះបង្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង និងសម្ភារផងដែរ។ ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែផល្លុន ឆ្នាំច ... Read More »

ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅវាលស្រែ ទំនងជាអត់អាហារ

ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោ ពីសំណាក់អ្នកភូមិ និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះឃើញសពស្ត្រីវិកលចរិកម្នាក់ ដេកស្លាប់ នៅឯវាលស្រែ ទំនងដាច់អាហារ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ៥រោច ខែផល្គុន ... Read More »

រត់រុឺម៉កកង់បីឥណ្ឌាមិនកាក់កប ជួញដូរគ្រឿងញៀនបន្ថែម តែចំថ្ងៃស៊យ ត្រូវប៉ូលិសប៉ុស្តិ៍ព្រៃស ចាប់វាយខ្នោះ រកឃើញថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ចាប់វាយខ្នោះក្រោយពេលឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់ធំ ដែលលាក់ទុកក្នុងហោប៉ាវខោ បើក passapp(រុឺម៉កកង់បីឥណ្ឌា) បំរុងយកទៅចែកចាយឲ្យម៉ូយ ។ ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ឃាត់ខ្លួននៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ... Read More »

រ៉ុក្កែត១គ្រាប់បាញ់ចេញពី កាហ្សា ទៅលើទឹកដី អ៊ីស្រាអែលទាំងព្រឹក

ពលរដ្ឋអ៊ីស្រាអែល បានឮសូរស្នូរប្រកាសអាសន្ន នៅព្រឹកព្រលឹម ក្នុងតំបន់ Emek Hefer ភាគខាងជើង ទីក្រុង Tel Aviv ។ ក្រោយមកក៏មានភ្លើងឆាប់ឆេះផ្ទះពលរដ្ឋ ដោយសារតែត្រូវរ៉ុក្កែតបាញ់ចំ បណ្តាលពលរដ្ឋមនុស្ស៦នាក់រងរបួសធ្ងន់ ។ ... Read More »

យន្តហោះរុស្ស៊ីពីរគ្រឿង ចុះចតនៅវេណេហ្ស៊ុយអេឡា

តាំងពីដើមមក រុស្ស៊ីបានប្តេជ្ញា ការពាររដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ដូចដែលធ្លាប់បានការពាររដ្ឋាភិបាលស៊ីរី ផងដែរ ដើម្បីបញ្ចៀស ការ ផ្លាស់ប្តូរអំណាចពីអាមេរិក នៅក្នុងប្រទេសទាំងនោះ ។ ចំពោះវេណេហ្ស៊ុយអេឡា និងរុស្ស៊ីមានទំនាក់ទំនងយោធាយ៉ាងល្អ នាពេលកន្លងមក មិនតែប៉ុណ្ណោះ ... Read More »

បើកម៉ូតូប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បុករថយន្តស្លាប់ម្នាក់ នៅកៀនស្វាយ

ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរ បើកម៉ូតូប្រជែងរថយន្តក្នុងស្ថានភាពផ្លូវមានឧបសគ្គ ក៏ជ្រុលល្បឿនទៅបុករថយន្តដឹកទំនិញធុនធំកាលពីវេលាម៉ោង ៣,២៥ នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣២_៣៣ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ... Read More »

យកមកនៅជាមួយ ដូចឲ្យមកលួចទ្រព្យសម្បត្តិ ទីបំផុត ជាប់គុក

ភ្នំពេញ៖ ដោយសារតែទុកចិត្ត ហៅមកនៅជាមួយ ឲ្យការងារធ្វើ បែរជាបែកគំនិតខូច ស្រាប់តែលួចម៉ូតូម្ចាស់ផ្ទះមួយគ្រឿង​ ហើយគេចខ្លួនបាត់ តាំងពីរសៀលថ្ងៃទី១៣ ខែមី​នា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៣ ខែមី​នា ឆ្នាំ២០១៩ ទើបប្រទះឃើញក៏ត្រូវម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ... Read More »

យុវជន​ម្នាក់​​ ព្យាយាម​សម្លាប់​ខ្លួនឯង ពេលផឹកស្រាស្រវឹងបង្កការភ្ញាក់ផ្អើល សង្ស័យប្រើថ្នាំញៀន ហើយបែក

ខេត្តរតនគីរី៖ យុវជន​ម្នាក់ប៉ុនប៉ងសម្លាប់ខ្លួន យក​កាំបិត​ចាក់​លើរាងកាយបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅវេលា​ម៉ោង​ ១១.៣០​ នាទី​ យប់ ថ្ងៃសៅរ៍ ៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៣ ... Read More »

ម៉ូតូសណ្តោងរ៉ឺម៉ក ព្រលះម៉ូតូ១២៥ បណ្តាលឲ្យស្លាប់ម្នាក់

ខេត្តកំពង់ធំ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតព្រលប់ ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ... Read More »

ពលរដ្ឋ​ចង់​បាន​ណាស់​ចំណុច​នេះ​ ! សម្តេច​តេជោ​ ជំរុញ​ធ្វើ​ការ​កែទម្រង់​តុលាការ​ ឱ្យ​មាន​ប្រសិទ្ធភាព​ ដេីម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​

ភ្នំពេញ​៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ​ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ,​ សម្តេចតេជោ ... Read More »

បង្រ្កាបការនេសាទខុសច្បាប់! ឃាត់ខ្លួនជនប្រព្រិត្ត ១៩នាក់ សង្ស័យទំនាស់ផលប្រយោជន៍

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនៃស្នងការដ្ឋាន អធិការដ្ឋានស្រុកកណ្ដៀង និងប៉ុស្តិ៍រដ្ឋបាលរាំងទិល សហការចុះបង្រាបការនេសាទខុសច្បាប់ស្ដីពីជលផល ក្នុងនោះឃាត់ខ្លួនជនសង្ស័យកំពុងប្រព្រិត្តជាក់ស្ដែងចំនួន ១៩នាក់រួមទាំងវត្ថុតាង ឧបករណ៍ប្រភេទអ៊ួនហ៊ុំទឹកសាបចំនួន ២វង់ ដើម្បីប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលជលផលបន្តនីតិវិធី ដែលករណីនេះត្រូវបានគេសង្ស័យទំនាស់ផលប្រយោជន៍។ ប្រតិបត្តិការធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្លុន ឆ្នាំច ... Read More »

Brexit បរាជ័យ នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រឈមនឹងការលាលែងពីតំណែង

ការបោះឆ្នោតនៅក្នុងសភាពីរលើកកន្លងមកស្តីពីគម្រោង​ចាកចេញពីអឺរ៉ុប របស់អង់គ្លេស បន្តបរាជ័យ ធ្វើឲ្យរដ្ឋមន្ត្រីទាំងអស់ ដាក់គំនាបទៅលើនាយករដ្ឋមន្ត្រីឲ្យលាលែងចេញពីតំណែង ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May ប្រឈមនឹងការលាលែងចេញពីតំណែង​ ក្រោយពេល ដែលរដ្ឋមន្ត្រី​១១រូប​ ក្នុងគណៈរដ្ឋមន្ត្រី ​បានដាក់គំនាប់ទៅលើ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ... Read More »

ស្រវឹងស្រា ជិះម៉ូតូរោទិ៍ ខឹងគេថាឲ្យ ជិះម៉ូតូទៅយកកាំបិត ដេញកាប់ដាច់កដៃ​ អ្នករងគ្រោះដេកពេទ្យ​ ជនសង្សយ័រត់គេចខ្លួន

ខេត្តកណ្តាល៖ អំពើហិង្សាមួយ​បង្កឡើងដោយសារឥទ្ធិពលសុរា ធ្វើឲ្យជនសង្ស័យ ជិះម៉ូតូរោទិ៍រំខានដល់អ្នកដទៃ​ ប៉ះសំដីគ្នា ឈានដល់ការបើកប្រយុទ្ធគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសដាច់កដៃរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ... Read More »

អាប់ ភីស៊ីត សម្រេចលាលែងពីតំណែង ប្រធានគណបក្ស ក្រោយចាញ់ឆ្នោត

គណបក្សប្រជាធិបតេយ្យ ដែលធ្លាប់ទទួលបានការគាំទ្រខ្ពស់ ក្នុងការបោះឆ្នោត មុនៗ ដោយគណបក្សនេះ ស្ថិតនៅលំដាប់ទីពីរ ។ ប៉ុន្តេពេលនេះ បានបរាជ័យ យ៉ាងខ្លាំងដោយធ្លាក់មកលំដាប់ទី​៥ ក្នុងតារាងបោះឆ្នោត គឺចាញទាំងគណបក្សបង្កើតថ្មីទៅទៀត ។​ទាំងនោះហើយ បានជាលោក អាប់ ... Read More »

ជនសង្ស័យម្នាក់ ឆបោកម៉ូតូនៅខេត្តព្រះសីហនុ បាន២ថ្ងៃ យកមកលក់នៅភ្នំពេញ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានឆបោក យកម៉ូតូសម្រេចហើយបាន គេចខ្លួនបាន២ថ្ងៃ ពីខេត្តព្រះសីហុន យកមកលក់នៅភ្នំពេញតែត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាក្របួចជាប់ ទើបប្រគល់ឲ្យសមត្ថកិច្ចខេត្តព្រះសីហុន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ១៨២ ចំណុចស្តុបអូរឫស្សី ... Read More »

រថយន្តមួយគ្រឿង បុករះប៉ះតូបលក់គុយទាវ រួចបន្តទៅបុកប៉ះម៉ូតូមួយគ្រឿងទៀត របួស២នាក់

ខេត្តព្រះសីហនុ៖ នគរបាលឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុករះប៉ះតូបលក់គុយទាវរួចបន្តទៅបុកប៉ះម៉ូតូមួយគ្រឿងទៀតរួចជ្រុលទៅប៉ះមនុស្សម្នាក់កំពុងដេកអង្រឹងក្បែរនោះ មុននឹងបន្តទៅបុកប៉ះកន្ទុយរ៉ឺម៉កមួយទៀតដែលចតនៅក្បែរគ្នា កាលពីវេលាម៉ោងជិត៦ ព្រឹកព្រលឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវគុជអាស៊ីស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។ នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ... Read More »

សម្តេចតេជោ បានមានប្រសាសន៍ អំពីមោទនភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលមានការចូលរួមយ៉ាងសកម្មពីគ្រឹះស្ថានអប់រំឯកជន

ភ្នំពេញ៖ នៅក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញថ្ងៃទី ២៥ មីនា ២០១៩ នេះ ... Read More »

ផ្ទះ​៥០​ខ្នង ​រង​ការខូចខាត​ ដោយ​សារតែខ្យល់កន្ត្រាក់

ខេត្តឧ​ត្ត​រ​មានជ័យ​៖​ ក្រោយពីមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្ដាក់ ចំនួនពីរ​ថ្ងៃ​ជាប់គ្នា​បណ្ដាលឲ្យ ផ្ទះ​ប្រជាពលរដ្ឋ៥០ ខ្នង​បាន​រង​ការខូចខាត​ ។ ហេតុការណ៍បានកើតឡើងកាលពី​ល្ងាច​ថ្ងៃទី​ ២២ ទី២៣ ខែមីនា ឆ្នាំ​២០១៩ ក្នុងស្រុក​ចំនួន​២​ គឺ​ស្រុក បន្ទាយ​អំពិល​ ... Read More »

ករណីកូនឧកញ៉ា ជឹម សុខ បាញ់សម្លាប់មនុស្សចោទថា ចោរ គឺសម្តេចក្រឡាហោម ស ខេង សន្យាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារ​សព​ ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និងជូនសង្គមជាតិយើងទាំងមូល

ភ្នំពេញ៖ មហាជន និងក្រុមគ្រួសារជនរងគ្រោះស្ទើធ្លាក់ថ្លើម និងសំដីលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដែលគ្មានការទទួលខុសត្រូវក្នុងនាមជាមេកើយ ហើយបានឆ្លើយយករួចខ្លួន លក្ខណះសមគំនិតជាមួយមន្ត្រីអនុវត្តបំពានច្បាប់ ខណៈគាត់បានបញ្ជាក់ថា៖ ក្នុងស្រុក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា ... Read More »

លួចរថយន្តបានមួយថ្ងៃ យកទៅទុកនៅម្តុំផ្សារសាំផាន់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួច រថយន្តឡិចសុីស470 មួយគ្រឿង យកទៅប្លុងចោលនៅម្តុំផ្សារសាំផាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទាំងរថយន្ត និងជនសង្ស័យ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែ ... Read More »

រថយន្តកុងតឺន័របើកបុកម៉ូតូកិនបុរសម្នាក់បែកក្បាល ធ្លាយខួរ ស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងតែជិះម៉ូតូមួយគ្រឿង លើដងផ្លូវត្រូវកុងតឺន័របើកមកពីក្រោយ បុកបណ្តាលឲ្យដួល រួចកិនពីលើហើយបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ... Read More »