ព័ត៌មានទាន់ហេតុការណ៍៖
'

នារីអាមេរិកកាំងម្នាក់ ធ្វើឲ្យខ្មែរភ្ញាក់ផ្អើល គ្រាច្រៀងរាំបទ អុំទូកក្នុងបឹង ជាមួយសយ រតនា

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយ សម្រាប់ប្រជាជនខ្មែរក្រោយពី នារីជាជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ Emily បានច្រៀងបទចម្រៀងស្នាដៃ មរតកដើម គឺបទ អុំទូកក្នុងបឹង យ៉ាងពិរោះប្លែក ។ បទចម្រៀងនេះ ត្រូវបានផលិតដោយផលិតកម្ម មរតកមេឌៀ ដោយនាងបានបកស្រាយរួម ... Read More »

រថយន្តធុនត្រា បើកបុកក្បាលនាគពុះចែក ទ្រូងផ្លូវបើង១កង់ មកកណ្តាលផ្លូវ និងវៀច១កង់

ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ធុនត្រាមួយគ្រឿងបោះពួយ យ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ប៉ើងទៅកណ្តាលផ្លូវ និងវៀច១កង់ទៀត ចំណែករថយន្តបង្កដាច់កាឡែកង់ខាងមុខទៅលែងរួច ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ... Read More »

រថយន្តហុីយ៉ាន់ដាយបើកបុក រថយន្តទំនើប RANGE ROVER កំពុងចតនៅលើចំណីផ្លូវចំពី ក្រោយពេញទំហឹងបណ្ដាលឲ្យរង ការខូចខាត

ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយដឹក ផ្លែឪឡឹកមួយគ្រឿង បានបើកបុករថយន្តស៊េរីទំនើបម៉ាក RANGE ROVER កំពុងចតនៅលើចំណីផ្លូវចំ ពីក្រោយពេញទំហឹងបណ្ដាល ឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ... Read More »

កម្លាំងទាហានហ្វីលីពីន និងក្រុមភេរវកម្ម​ Abu Sayyafវាយប្រហារគ្នាស្លាប់ និងរបួសជាច្រើន

កម្លាំងទាហានរដ្ឋាភីបាលហ្វីលីពីន​ និងក្រុមឧទ្ទាម Abu Sayyaf បានវាយប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ព្រៃស្ថិតនៅលើកោះ​ Jolo ​ខេត្ត​ Sulu និងវាយប្រហារ​មួយកន្លែងទៀតនៅកោះ​ Basilan ។ ទាហានហ្វីលីពីនបញ្ជាក់ទៀតថា មេឧទ្ទាម Abu Sayyaf ... Read More »

មន្ត្រីការទូតសំខាន់ៗរបស់កូរ៉េខាងជើង វិលត្រឡប់ទៅប្រទេសវិញ​ ចូលរួមប្រជុំសភា អាណត្តិថ្មី

ការកោះហៅមន្ត្រីស្ថានទូត​ នៅក្រៅប្រទេសដើម្បី​ ផ្តល់គោលនយោបាយថ្មី ស្តីពីកម្មវិធីបរមាណូ ក្រោយកិច្ចប្រជុំលើកទីពីរជាមួយអាមេរិក មិនបានសម្រេច ។ នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង បានកោះហៅ មន្ត្រីស្ថានទូត វិលត្រឡប់មកប្រទេសវិញ ដើម្បីត្រួតពិនិត្យឡើងវិញ គោលនយោបាយ​បរមាណូ​ ក្រោយបន្ទាប់ពីកិច្ចប្រជុំ ... Read More »

សិល្បកររាប់រយនាក់ចូលរួមថតចូលឆ្នាំថ្មីសម្រាប់សមាគមទូរទស្សន៍កម្ពុជា

ភ្នំពេញ៖ សិល្បករសិល្បការិនីជាច្រើន រយនាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយ ទូរទស្សន៍ PNN ដើម្បីចូលរួមថតបទចម្រៀង ប្រជាប្រិយខ្មែរសម្រាប់ឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី២០ ខែមីនានេះ ដែលរៀបចំ ដោយ ... Read More »

ចិនបង្កើនការអភិវឌ្ឍដោយកសាងកំពង់ផែជាច្រើននៅជុំវិញពិភពលោកដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច

ដើម្បីពង្រីកវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួន ចិនបានបង្កើនការអភិវឌ្ឍន៍ នៅតាមបណ្តាកំពង់ផែលើពិភពលោកទៅ តាមសំណើរបស់ប្រទេសជាដៃគូ។ មិនថានៅតំបន់អាស៊ីនោះឡើយសូម្បីតែតំបន់អឺរ៉ុប ក៏ត្រូវការចិនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមក ចិនបានដើរទិញ កំពង់ផែសមុទ្រជាច្រើនចាប់តាំងពីកំពង់ផែនៅតំបន់អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក រួមទាំង អឺរ៉ុប និងអាមេរិកខាងត្បូង។ ... Read More »

រថយន្ត២គ្រឿងបុកគ្នា​លាន់សំឡេងឮដូចរន្ទះ ខូចខាតយ៉ាងដំណំ

ភ្នំបេញ៖ រថយន្តតូយ៉ាតាព្រូស បើកឆ្លងផ្លូវបត់ត្រឡប់ ក្រោយមិនបានប្រយ័ត្នត្រូវបាន រថយន្តហ្វ័តបើកបុកចំពាក់ កណ្តាលទ្វារបណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ... Read More »

លោកស្រី ម៉ែន សំអន៖ និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខ ចម្រើន ជូនដល់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន រៀបចំពិធីអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំង ... Read More »

ស្ងាត់ៗ មានចោរលួចដឹកឈើ ចេញពីរដ្ឋបាលព្រៃឈើ ក្នុងឃុំទាំង៣ គ្រប់គ្រងដោយលោកអឿ គឹមហេង ជានាយសង្កាត់ អស់៣រថយន្តសាំយ៉ុង

ខេត្តស្ទឹងត្រែង៖ ដោយសារបែកធ្លាយ ករណីចោរលួចដឹកឈើ ចេញពីសង្កាត់រដ្ឋបាលព្រៃឈើក្នុងឃុំទាំង៣ គ្រប់គ្រងដោយលោកអឿ គឹមហេង ជាអ្នកគ្រប់គ្រង មានលោកវ៉ា សុខ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់នៅពីក្រោយ អស់ចំនួន៣ រថយន្តសាំយ៉ុង កាលពីថ្ងៃទី១៦ ទី១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ... Read More »

បុគ្គលឈ្មោះ ឈុន​ ប៉ន​ អាងអំណាចប្តឹងមូលបង្កាច់ពលរដ្ឋ បន្ទាប់ពីប្តឹងទាមទារដីចំណីទន្លេមិនបាន

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ២នាក់ប្តី ប្រពន្ធរងនូវពាក្យបណ្តឹងអយុត្តិធម៌ ដោយសារតែបុគ្គលមានអណាចម្នាក់ប្តឹងមួលបង្កាច់ចូលទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានចោទពលរដ្ឋទាំង២នាក់នោះ ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិព្រែកតាប្រាក់​ ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ បន្ទាប់ពីដើមបណ្តឹងរូបនោះប្តឹងទាមទាររំលោភយកដីចំណីទន្លេមិនបានសម្រេចរួចមក ។ យោងតាមដីកាកោះរបស់លោកសេង​ រិទ្ធី​ ... Read More »

អាជ្ញាធរ​ បញ្ជាក់ថា​ អាកាសធាតុក្តៅខ្លាំងអាចប៉ះពាល់ដល់អាយុជីវិតកុមារ

ភ្នំពេញ៖ រដូវប្រាំងឆ្នាំនេះ​ ពិសេសក្នុងខែមេសានិងខែឧសភា​ អាកាសធាតុមានសភាពក្តៅហួតហែង​ សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចឡេីងដល់៤០អង្សាសេទៅ៤២អង្សាសេ​ មានភ្លៀងកក់ខែតិច​ មានផ្គររន្ទះនិងខ្យល់កន្ត្រាក់កេីតឡេីងច្រេីន​ ។ អាជ្ញាធរ​ បញ្ជាក់ថា​ រដូវវស្សាមកយឺតជាងបណ្តាឆ្នាំមុនៗ​ ដោយស្ថានភាពបែបនេះ​ គឺងាយនឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអាចប៉ះពាល់ដល់អាយុជីវិតកុមារ​ ដោយសារជំងឺបេះដូង​ ជំងឺសួត​ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានបន្តដឹកនាំអង្គប្រជុំត្រួតពិនិត្យបច្ចេកទេស ក្នុងការបង្វែរទឹកស្ទឹងព្រែកត្នោត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ... Read More »

ភ្លើងឆេះចម្ការ អស់ស្វាយ៦៥ដើម សង្ស័យមានមនុស្សលួចដុត

ខេត្តស្វាយរៀង៖ មានអណ្ដាតភ្លើងឆាបឆេះសន្ធោរសន្ធៅនៅចម្ការ ស្វាយមួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក នាំគ្នាជួយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំ រហូតទទួលបានជោគជ័យ គ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលដល់ផ្ទះអ្នកភូមិ និងអាយុជិវិត ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅទីស្តីការក្រសួង ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ ... Read More »

ចង់​ដឹង​ណាស់​ប៉ូលិស​​ថ្លេីម​ធំ​មួយ​ណា​ ? ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែល​សម្តេច​ ស​ ខេង​ បង្ហេីប​ថា​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​

ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ បង្ហេីប​ថា​ បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ គឺ​ មាន​ប៉ូលិស​ពាក់ព័ន្ធ​ដែរ​ ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ ។ ប្រសាសន៍​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ... Read More »

ចាប់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀន ៧នាក់ នៅកៀនស្វាយ

ខេត្តកណ្តាល៖ ជនសង្ស័យ៧នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ដឹកនាំដោយលោកវរៈសេនីយ៍ឯកព្រំ សំណាង អធិការនគរបាលស្រុក ចាប់ចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០ នាទី នៅចំណុចភូមិជ្រោយព្រីង ... Read More »

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ៖ ករណីអគ្គិភ័យគិតត្រឹមថ្ងៃទី២០ មីនានេះ កើតមានចំនួន១៤៩លើក មនុស្សស្លាប់៣នាក់

ភ្នំពេញ៖ នៅក្នុងរដូវក្តៅនេះគ្រោះអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តបានបង្កឲ្យមហន្តរាយដល់ផ្ទះសម្បែងទ្រព្យសម្បតិ្ត និងជាពិសេសបានឆក់យកអាយុជីវិតពលរដ្ឋគួរឲ្យបារម្ភ ។ ពាក់ព័ន្ធនឹងករណីគ្រោះអគិ្គភ័យជាយថាហេតុ ខាងលើនេះ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាននាយកដ្ឋានបង្កា ... Read More »

ជិះម៉ូតូបុកគ្នាស្របទិសបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់

ខេត្តរតនគិរី៖ មនុស្សពីរនាក់រងរបួស្សធ្ងន់ និងស្រាលម្នាក់ ដោយសារជិះម៉ូតូស្របទិសគ្នា មិនប្រយត្ន័បុកពេញគ្នាទំហឹងតែម្តង ពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាសខេត្តរតនគិរី ។ ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបរស្របទិសគ្នាពីជើងទៅត្បូងដោយមិនមានការប្រុងប្រយត្ន័ ទើបបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងបែបនេះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់០២នាក់ ... Read More »

ក្រោកពីដេកឃើញបងប្រុសខ្លួន ពុំទាន់ក្រោកចូលទៅដាស់ ស្រាប់តែបាត់បង់ជីវិតគួរឲ្យសង្វេគ

ខេត្តកណ្ដាល៖ នារីម្នាក់ ក្រោកពីគេងឡើង ក្រឡេកទៅមើលក្នុងបន្ទប់របស់បងប្រុសខ្លួន ដោយពុំទាន់ភ្ញាក់ ក៏ចូលទៅដាស់ ស្រាប់តែបងប្រុសខ្លួនបានបាត់បង់ជីវិតគួរសង្វេគ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ផង់ សុខខុម ត្រូវជាម្ដាយជនរងគ្រោះ ... Read More »

រថយន្ត​ដឹក​ឥដ្ឋ​ ធុន​ធំ​មួយ​គ្រឿង​ ចុះ​ចំណោត​រ៉ា​ ហ្វ្រាំង​មិន​ស៊ី ​បុករះរថយន្តLexus២គ្រឿង ហើយ​បុក​ចូលផ្ទះ​ប្រជា​ពលរដ្ឋ​

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានរបស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា​ ៖ វេលា​ម៉ោង​៧:០០នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ២០១៩​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ លើវិថីផែ ជិតស្ថានីយ៍ប្រេងសូគីមិច (កែងរ៉ា)ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ​ ... Read More »

ផ្ទះម៉ាស្សាកោសជប់យីហោ បាតដៃប្រសប់១៦៨ ត្រូវនគរបាលប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនិតិជនចុះបង្ក្រាប

ខេត្តកណ្តាល៖ ទីតាំងផ្ទះដាក់កោសជប់​​ យីហោ បាតដៃប្រសប់១៦៨ ដោះស្លែរ យូរហើយ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកវរៈសេនិយិ៍ឯក រស់ សាវិន ប្រធានការិយាល័យ និងអង្គការមេត្រីអន្តរជាតិសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ ... Read More »

សម្រេចឃុំខ្លួនចោរឆក់ ប្លន់វ័យក្មេងម្នាក់ ដាក់ពន្ធនាគារព្រៃស

ភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ ប្លន់វ័យក្មេងម្នាក់ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ទន់ គីមឡេង(ហៅ លោង) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ មន្រ្តីដដែលបន្តទៀតថា ជនត្រូវចោទត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩  នៅចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្ស៊ី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ បញ្ជូនមកការិយាល័យដើម្បីសាកសួរ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរឹបអូសម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ស៊េរីឆ្នាំ២០១៨លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ 1GY-1249 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស។ គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទន់ គឹមឡេង នេះគឺជាបក្ខពួករបស់ក្រុមចោរឆក់ ប្លន់ ចំនួន៥នាក់ ដែលតុលាការទើបឃុំខ្លួនកាលពីសប្ដាហ៍មុននៅគុកព្រៃស ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនិងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ ៕ស រស្មី Read More »

លម្អិតព័ត៌មាន ស្ដីពីការបង្ក្រាបទីតាំង ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប

ខេត្តសៀមរាប៖ ការបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ក្នុងនោះស្រី៧នាក់ រិបអូសវត្ថុតាង សង្ស័យថ្នាំញៀន ខេតាមីន៣៦កញ្ចុប់តូច អិចស្តាសីចំនួន១៤គ្រាប់ ស្មើទំងន់២៧,១ ក្រាម ។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ មជ្ឈមណ្ឌលកំសាន្ត រ៉ក់ មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ

ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនមួយសំបុកធំនៅក្លឹបកំសាន្តរ៉ក់ មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចបាន និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ ។ នេះបើតាមការបញ្ជាក់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ កាលពីរសៀល១៤កើត ... Read More »

កងទ័ពទាំងពីរ កម្ពុជា-សហព័ន្ធរុស្សី ពង្រឹងពង្រីក និងបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក Aleksandr Basov ប្រធានផ្នែកស្ថាបនា ... Read More »

ជនជាតិចិនម្នាក់ជាជាងកញ្ចក់ ធ្លាក់ពីលើអគារ សំណង់ធនាគារ RHB ជាន់ទី៤ ស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជាជាងកញ្ចក់ បានធ្លាក់ពីលើអគារ សំណង់ធនាគារRHBជាន់ទី៤ បណ្តាលឲ្យស្លាប់ ស្ថិតនៅចំណុចអគារសំណង់RHB ផ្លូវលេខ១០៦ កែងផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីម៉ោងជិត៥រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ ... Read More »

ប្រពន្ធឡើងបេះស្លឹកអំពិលបាក់មែកហៅប្តីមកជួយ មែកអំពិលបាក់មកធ្លាក់សង្កត់ប្តី របួសទាំងពីរនាក់

ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធវ័យក្មេងដ៏កំសត់២នាក់ ម្នាក់បាក់ដៃ ម្នាក់ទៀតបាក់ជើង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ ប្តីប្រពន្ធពីរនាក់ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ... Read More »