ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៣និ២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារយុវជនម្នាក់ ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅ ផ្លូវបំបែកភ្នំក្រោម ស្ថិតនៅ ភូមិ ចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប ... Read More »

កម្មករសំណង់ម្នាក់បានស្លាប់ដោយសាខ្យល់គរនៅក្នុងការដ្ឋាន

ខេត្តព្រះសីហនុ៖ ករណីបុរសកម្មករសំណង់ម្នាក់អង្គុយស្លាប់នៅក្បែររបងផ្ទះប្រជាពលរដ្ឋ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា សាកសពបុរសរូបនេះ គេប្រទះឃើញនៅវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោយសកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សាកសពឈ្មោះ ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ យើងនឹងខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាល់ ដ៏ធំមួយ ក្នុងពេលប៉ុន្មានឆ្នាំខាង មុខនេះ

ភ្នំពេញ៖ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងនឹងខិតខំប្រឹងធ្វើយ៉ាងណា ប្រែក្លាយកម្ពុជាទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាលដ៏ធំមួយក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ... Read More »

អគ្គិភ័យ​ទ្រង់ទ្រាយធំ​នៅខណ្ឌសែនសុខ តែមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយ​បានឆេះឡើង​ទាំងវេលាព្រឹកព្រលឹមតែម្តងនៅក្នុងខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលមូលហេតុនៃអគ្គិភ័យនេះ មិនទាន់ដឹងនៅឡើយ ។ ហេតុការណ៍​បានកើតឡើង​នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មន្ត្រី​មានសមត្ថកិច្ច​បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរហូតដល់​១៨គ្រឿង​ទៅអន្តរាគមន៍អគ្គិភ័យមួយនេះ ... Read More »

ពលរដ្ឋប្តឹងឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតទ្រព្យសម្បត្តិលោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង

ភ្នំពេញ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើរពុករលួយប្រកាសបើកការស៊ើបអង្កេតលើលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលមានទ្រព្យច្រើនខុសធម្មតា ឥឡូវនេះបានបែកធ្លាយឯកសារពលរដ្ឋប្តឹងឲ្យអង្គភាពមួយនេះ ជួយបើកការស្រាវជ្រាវអំពីប្រភពទ្រព្យដ៏ច្រើនរបស់លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង។ ... Read More »

មហាជនខ្លះរិះគន់ការចាក់ដីរបស់លោក ហាក់ សេង ថាជាការចាក់លុបផ្ទៃបឹងធម្មជាតិ

ខេត្តសៀមរាប៖ ក្រោយពីមានការិះគន់នៅលើបណ្ដាញសង្គមហ្វេសបុកថា ការចាក់ដីធ្វើជាដីឡូតិ៍ របស់លោក ហាក់ សេង ធ្វើឲ្យប៉ះពាលផ្ទៃបឹងធម្មជាតិ ដោយមាន លោក ក្ដោប រ៉ន ជាចៅសង្កាត់ជ្រាវ លោកគង់មង្គល ប្រធានសមាគម បឹងពារាំង ... Read More »

ខណ្ឌច្បារអំពៅ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ... Read More »

ជិះម៉ូតូបុកគោយន្តពីក្រោយ ស្លាប់មួយរំពេច អ្នកបើកគោយន្ត រត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗ មួយរំពេច បន្ទាប់ពីជិះម៉ូតូទៅបុកគោយន្ត ដឹកឈើពីក្រោយពេញមួយទំហឹង ។​ ក្រោយកើតហេតុ អ្នកបើកគោយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាង និងជនរងគ្រោះ នៅកន្លែងកើតហេតុ ។​ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៩និង៤០នាទី ... Read More »

លួចម៉ូតូមេជាងគេចខ្លួនបានមូយអាទិត្យត្រូវសមត្ថកិច្ចតាមក្របួចជាប់

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ជាមុខសញ្ញា​ពាក់ព័ន្ធ ​ករណីចោរកម្ម លួចម៉ូតូ​ និងទទួលផលចោរកម្ម នៅក្រុងច្បារមន​ ត្រូវ​បានជំនាញ​​ព្រហ្មទណ្ឌ​ក្រុងច្បារមន បា​ន​ចុះសហការ​បង្រ្កាបមុ​ខ​សញ្ញានៅ​ខេត្ដ​កណ្ដា​ល​ និងកំ​ពង់ឆ្នាំង​។ ជនសង្ស័យ​ពាក់ព័ន្ធមុខសញ្ញាម្នាក់​ ពីបទ​ ចោរកម្មលួចម៉ូតូ​​របនេះប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិភ្នំដី ... Read More »

លោកសួស សារិន ចៅសង្កាត់បឹងទំពុន១ ផ្គើនសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រឿងសង់រោងការបិទផ្លូវធ្វើប៉ះពាល់ដល់ការធ្វើដំណើរពលរដ្ឋ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចជាប់និងរបងវត្តសន្សំកុសល កាច់ជ្រុងនិងប៉ុស្តិ៍បឹងទំពុនទី១ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ... Read More »

ឆេះព្រៃក្នុងដីឡូត៍នៅខណ្ឌដង្កោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាកមន៍បាញ់ទឹកពន្លត់

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានការភ័យខ្លាចជាខ្លាំង ហើយរាយការណ៍ទៅសមត្ថកិច្ចជាប្រញាប់ដោយចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ភ្លើងឆេះព្រៃក្នុងដីឡូត៍ ក្បែរផ្ទះពួកគាត់ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ។ ... Read More »

បុរសម្នាក់ ទៅស៊ីស្នួលអារឈើឲ្យឈ្មួញក្នុងព្រៃ ត្រូវមែកឈើបាក់ធ្លាក់ចំក្បាលស្លាប់

ខេត្តរតនគីរី៖ បុរសម្នាក់ចូលទៅអារឈើក្នុងព្រៃ ត្រូវមែកឈើបាក់ធ្លាក់ វាយចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ វេលាម៉ោង១២.០០នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភ្នំទីនណាង ភូមិរ៉ក់ ឃុំកុកឡាក់ ស្រុកវើនសៃ ។ ជនរងគ្រោះឈ្មោះ ... Read More »

បាត់ប្រពន្ធពីរថ្ងៃ ប្រទះឃើញលង់ទឹកស្រះស្លាប់ ក្បែរកន្លែងខ្លួនដាក់មង យកត្រីដោយពុំដឹងមូលហេតុ

ខេត្តរតនគីរី៖ ស្រ្តីម្នាក់បាត់ខ្លួនមួយថ្ងៃមួយយប់ ស្រាប់តែប្តីប្រទះឃើញ សាកសពលង់ទឹកស្រះ ស្លាប់ដោយមិនដឹងមូលហេតុ នៅពេលខ្លួនដាក់មងយកត្រី ។ ហេតុការណ៍នេះបានបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១៤.០០នាទី ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ... Read More »

ក្រុមយុវជន ខ៤ នាំយកអំណោយសម្តេចតេជោ ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត

ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវ ជន ខ៤ និង លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បណ្ឌិ ត ណុប រតនា ... Read More »

រំលោភសេពសន្ថវ:លើអនីតិជន រំលងបានមួយថ្ងៃ ជាប់អន្ទាក់ប៉ូលិស

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ ខ្លួនពីបទ រំលោភសេពសន្ថវ: លើអនីតិជន អាយុ៦ឆ្នាំម្នាក់ នៅចំណុចភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ការចុះឃាត់ខ្លួនជន សង្សយ័សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង បានធ្វើឡើងនៅវេលាម៉ោង១០.០០នាទី ... Read More »

លោកឃួង ស្រេង ៖ រាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើក ទី៣៩របស់ AIMF នៅចុងឆ្នាំ២០១៩នេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ០៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ តត្រូវនឹងថ្ងៃទី០៨ មីនា បានទទួលជួបសំណេះសំណាលជាមួយ លោកព្យែរ ... Read More »

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)ប្រកាសព័ត៌មានស្តីពីពិធីកម្ទេច ចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន

ភ្នំពេញ៖  សេចក្តីប្រកាសព័ត៌មាន​ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)​ ស្តីពីពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារិ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ... Read More »

អណត្តិ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រងការរិះគន់មិនចេះចប់ពីប្រជាជន

ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន តាំងពីដើមទីចូលកាន់ដំណែង ដល់បច្ចុប្បន្ន ហាក់មានលក្ខណះពិសេសខុសពី អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មុនៗ ប្រៀបដូចជាផ្ទាំងសុីបរបស់ប្រជាជនរិៈគន់ និងមានរឿងជាបន្តបន្ទាប់បញ្ហាដីធ្លី បញ្ហាបក្ខពួកនិយម បាត់បង់ប្រជាប្រិយធ្ងន់ធ្ងរ កង្វះខាតសមត្ថភាពដឹកនាំ ... Read More »

បុរសម្នាក់ឡើង យកទឹកត្នោតទំនង ងងឹតមុខរអិលជើងធ្លាក់ស្លាប់គួរឲ្យសង្វេគ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះបុរសម្នាក់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈអការធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីឡើងយកទឹកត្នោតទំនងងងឹតមុខ ក៏រអិលជើងធ្លាក់ពីលើដើមត្នោតតែម្ដង កម្ពស់ជាង១០ម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច ... Read More »

បុរសម្នាក់ស្រវឹងស្រាលួចថតរូបសង្សារគេ ត្រូវគេវាយបែកក្បាលនៅនៅក្នុងមជ្ឈមណ្ឌល ម៉ូឌែន២

ភ្នំពេញ៖ បុរសម្នាក់មកញាំការ​គេ ឃើញនារីម្នាក់ស្អាត ស្រវឹងស្រាត្រូវបានបុរសជាសង្សារ និងមិត្តភក្តិម្នាក់ទៀតនាំគ្នាជួយគ្រាចេញក្រៅ បុរសជាសង្សារឃើញបុរសនោះបានលួចថតរូបដោយមិនដឹងថា​ មានបំណងអ្វីនោះទេ​ ទើបដើរទៅសួរថា​ “ហេតុអ្វីបងមកថតរូបខ្ញុំនិងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសនោះឆ្លើយថា “ហែងនឹងស្អី​ គ្រាន់តែថតមិនបានមែន​” ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង​ កើតមានទំនាស់ប្រតាយប្រតបគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នា។ ហេតុការណ៍នេះ ... Read More »

ផឹកសុីទាស់សំដីគ្នាឈានដល់ប្រើអំពើហិង្សា ដោយចេនា មានស្ថានទម្ងន់ទោស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះថ្ម កំពុងសាងសង់របស់ឈ្មោះ សារៀម ស្ថិតក្នុងភូមិគោកច្រេស សង្កាត់-ក្រុងសំរោង មានកើត ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សំ រដ្ឋា ... Read More »

មុខសញ្ញា​លក់ និងចែកចាយគ្រឿង​ញៀន​៤​ករណី​​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ បានមនុស្សប្រុស ស្រីចំនួន៦នាក់

ខេត្ត​ព្រះសីហនុ ៖ លោក​វរសេនីយ៍ទោសួស សីលា នាយ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថាៈ​ កាល​ពី​ពេល​ថ្មី​ៗ​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បើកប្រតិបត្តិ​ការជា​បន្ត​បន្ទាប់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​ចំនួន​៤ករណី​ ឃាត់ខ្លួន​អ្នក​បំពាន​គ្រឿង​ញៀន​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើល្បិចបោកយកប្រាក់

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក ប្រើល្បិចបោកយកប្រាក់ចំនួន៣០០ដុល្លារ តែមិនបានសម្រេច កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៤០នាទី នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី ... Read More »

នារីម្នាក់បើកបររថយន្តលឿនដល់ផ្លូវកោងជ្រុលចង្កូតទៅបុក ឡើងខឿនសួនច្បារ កល់ជាប់ បើកទៅមុខលែងរួច

ភ្នំពេញ៖ នារីម្នាក់បើកបររថយន្តមួយគ្រឿងយ៉ាងលឿន លុះមកដល់ផ្លូវកោងជ្រុលចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវកល់ជាប់បើកទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ R3 កែងផ្លូវR11 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្ដទំនើបផ្ទុះកង់រេចង្កូតមកឡើងលើខឿន ផ្លូវទៅបុកបង្គោល ផ្លាកសញ្ញា បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ខណៈដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែផ្ទុះកង់ ក៏រេចង្កូចមកឡើងលើខឿនផ្លូវ ទៅបុកនឹងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើម ឯរថយន្តបង្ក កល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្ស ... Read More »

ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានភ្លើងព្រៃរាលឆេះទាំងស្រុង

ខេត្តឧត្តរមានជ័យ៖ មានករណីភ្លើងព្រៃបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ា សុវ៉ាន់ភេទស្រី ... Read More »

រថយន្ដធុនធំផ្ទុះកង់មុខ បណ្ដាលឲ្យក្រឡាប់ផ្ងារ ជើងកិនអ្នកបើកបរម៉ូតូម្នាក់ ស្លាប់

ខេត្តកណ្ដាល៖ រថយន្ដធុនធំមួយគ្រឿង ខណៈកំពុងបើកបរបានផ្ទុះកង់មុខ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកិនបុរសម្នាក់កំពុងជិះម៉ូតូស្របទិសគ្នាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុប តាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ១១៥ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ... Read More »

លោក អាន វិសាល ល្បីឈ្មោះម្ចាស់បទ«ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរ បែកក្បាល

ភ្នំពេញ៖ លោក អាន វិសាល ដែលគេស្គាត់ថាជាតារាចម្រៀង ល្បីឈ្មោះម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរចំក្បាល បែកក្បាលត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១៖៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយនៅផ្លូវលេខ113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ... Read More »

ចេះរបេះក្បាច់!! កែច្នៃផាវគ្រាប់បែកបោកត្រី ខុសបច្ចេកទេស ផ្ទុះរបួសខ្លួនឯង ពីរនាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ គេសង្កេតឃើញថា ជារឿយៗករណីកែច្នៃគ្រាប់រំសេវធ្វើជាគ្រាប់បែកដើម្បីបោកយកត្រីតែងកើតមានហើយបានបង្កគ្រោះថ្នាក់រហូតអាចបាត់បង់អាយុជីវិតក៏មាន ខណៈមេរៀនមួយនេះនៅតែគ្មានអ្នករៀងចាល ។ ជាក់ស្តែងបុរសពីរនាក់បានរងរបួសធ្ងន់និងស្រាល នៅពេលកែច្នៃផាវគ្រាប់បែកយកទៅបោកឲ្យផ្ទុះយកត្រី បណ្តាលឲ្យខុសបច្ចេកទេសផ្ទុះរបួស ទាំងពីរនាក់ ។ ករណីនេះបានកើតឡើង ភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ... Read More »

យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី ទៅយករបស់របរយុវជនប្រុស ស្រីមួយក្រុម ត្រូវគេព្រួតវាយម្នាក់មួយដៃ មួយជើង

ភ្នំពេញ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង រស់នៅតាមចិញ្ជើមផ្លូវ មិនដឹងមកពីណា ដើររើសនេះ រើសនោះ តាមសួនច្បារសាធារណៈ ហើយដើរទៅយករបស់របរយុវជនប្រុសស្រីមួយក្រុម គេទ្រាំមិនបាន ព្រួតវាយម្នាក់មួយដៃ មួយជើង ... Read More »