ព័ត៌មានទាន់ហេតុការណ៍៖
'

បែកប្រពន្ធ៦ខែ សង្ស័យមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ទើបសម្រេចចិត្តបញ្ចប់ជីវិត​

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​បានបញ្ចប់ជីវិត​​​ដោយសង្ស័យថា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោះស្រាយ​មិនចេញ ។ នគរបាល​បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ... Read More »

មុនខែមេសា​ ឆ្នាំ​២០១៩ នឹងដាក់​ ឲ្យដំណើរការស្ពានជ្រោយ​ចង្វារទី១ឡើង​វិញ

ភ្នំពេញ​ ៖​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថា​ស្ពានជ្រោយ​ចង្វារទី១ ដែលបានសាងសង់ប្រមាណ​៩៣ភាគរយហើយនោះ​ តាមគម្រោង​ ស្តារឡើងវិញ​ ដែល​ជាហិរញ្ញប្បទានឥតសំណង​របស់រដ្ឋាភិ​បាលជប៉ុន នឹងត្រូវ​ដាក់ឲ្យប្រើ​ ប្រាស់ឡើងវិញ​ នៅមុន​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះហើយ​ ។ មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា​ ស្ពានជ្រោយចង្វារចាស់ ... Read More »

ប៉ូលិសស្រុកកំពង់ត្រឡាចឃាត់មនុស្ស៣នាក់ដែលសម្លាប់ឆ្មាយកមកលក់បន្លំជាសត្វខ្លាត្រី

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវ បានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើកាឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានរកឃើញថា ជនរងគ្រោះតែងតែធ្វើសកម្មភាពដើរចាប់សត្វឆ្មា តាមភូមិយកមកសម្លាប់​ រួចយមកដាក់ព្យួរលក់តាមផ្លូវដោយបន្លំថាជាខ្លាត្រី ។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទី ទៀបភ្លឺ ថ្ងៃថ្ងៃទី១ ខែកុម្ភៈ ... Read More »

ជិះម៉ូតូលឿនដល់ផ្លូវកោងបត់អត់ទាន់ បុកបង្គោលចំណាំងផ្លាតផ្លោងធ្លាក់ចូលប្រឡាយ ឈ្លក់ទឹកស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅក្នុងប្រឡាយទឹកជាមួយម៉ូតូស៊េរីចាស់មួយគ្រឿង កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែបុស្ស ឆ្នាំសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២១០៩ នៅត្រង់ចំណុចផ្លូវកោងខាងមុខទីសត្តឃាដ ក្នុងភូមិទី៧ ... Read More »

រថយន្តបុកគ្នា នៅស្រុកបរិបូរណ៍របួសធ្ងន់ ស្រាល ៤នាក់

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់រងរបួសធ្ងន់រដូករណែល និង ម្នាក់ទៀតរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត និងរថយន្តបុកគ្នាពេញមួយទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ... Read More »

ក្រុមសំចត ឈ្នះរង្វាន់ទស្សនកិច្ច បចេ្ចកវិទ្យា ទៅប្រទេស សឹង្ហបុរីពីកម្មវិធី SmartStart 

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើឲ្យក្រុមគណៈកម្មការស្ងើចសរសើរនាអំឡុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍ ក្រុមសំចត ដែលជាកម្មវិធីទូរស័ព្ទដៃសម្រាប់ជួយសម្រួលឲ្យអ្នកបើកបរអាចស្វែងរកកន្លែងចតយានយន្ដរបស់ពួកគេបានកាន់តែងាយស្រួល ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ ដោយបានឈ្នះរង្វាន់ដំណើរកំសាន្តទៅប្រទេសសឹង្ហបុរី។ នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ... Read More »

ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយ អនុសាសន៍ ១០ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងញត្តិថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី។ ... Read More »

រថយន្តស៊េរីទំនើបបើកលឿន ជ្រុលបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ រួចបើករថយន្តយកទៅទុកក្នុងបុរី

ភ្នំពេញ៖ រថយន្តស៊េរីទំនើបបើកលឿនជ្រុលបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចជាច្រើនម៉ែត្រ រួចបើករថយន្តយកទៅទុកក្នុងបុរី ក្រោយមកទើបមានតំណាងរថយន្ត មកចរចាជាមួយម្ចាស់ផ្ទះ ដើម្បីសងការខូចខាត។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោងជាង១១យប់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ នៅផ្លូវបេតុង ចំណុចផ្សារភូមិសិរីយា ស្ថិតក្នុងសង្កាត់ឫស្សីកែវ ... Read More »

កងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីសកម្មភាពឆក់កាបូប ពីជនបរទេស

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហ្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសបានសម្រេចកាលពីម៉ោង ២រសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចខាងលិចរង្វង់មូល សម្តេចសង្ឃជួន ណាត ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ចុះចាប់មុខសញ្ញាចោរឆក់ជាបន្តបន្ទាប់ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច ។ ហេតុការណ៍នេះបានកើតមានឡើងកាលពី០២រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ផូ សារុំភេទប្រុស ... Read More »

ស្រវឹងស្រាបើករថយន្តបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ជោកជាំបើករថយន្តមួយ គ្រឿងម៉ាកម៉ាស្តារពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទបើកលឿនដូចហោះមកបុកសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋនិងម៉ាតបណ្តាលឲ្យរងកាខូចខាតស្ទើរទាំងស្រុងរាយប៉ាយពេញផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅ ចំណុចផ្សារភូមិសិរីយាស្ថិត នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឫស្សីកែវ ... Read More »

បម្រុងវាយ ប្រពន្ធទាញកាំបិតបុ័ងតោកាប់ហូរឈាមស្រោចខ្លួន ទំនាស់រឿងលុយ

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ជាជនពិការម្នាក់ រងរបួសហូរឈាមស្រោចជោគខ្លួន ដោយសារប្រពន្ធកាប់ក្បាលនឹងកាំបិតបុ័ងតោ នៅគ្រាដែលមានទំនាស់ក្នុងគ្រួសារករណីលុយ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦ និង៣៥នាទី ព្រលប់ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ... Read More »

ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះសំណេះសំណាលនិងសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សតាមស្នាក់ការដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមដំណើរដោយឯកឧត្តម រ័ត្ន វិរៈ និងឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃសុក្រ ១២រោច ... Read More »

នាយករដ្ឋមន្ត្រី​ ៖​ “ផ្តាំ​ទៅលោក​ម្នាក់​ដែល​យក​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៨ឆ្នាំ​ នៅ​ខេត្ត​បាត់ដំបង​ លោក​នឹង​ស្លាប់​មុន​ខ្ញុំ​”

ភ្នំពេញ​៖​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ “សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ”។ នៅ​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​នេះ​ សម្តេច​តេជោ​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា”ព្រឹកនេះ មានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ... Read More »

លោក ហេង សម្បត្តិ ហៅក័ង កំពុងកើបលុយពីការបើកល្បែងស៊ីសងឆ្នោតវៀតណាមយីហោK38 យ៉ាងរលូនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ បោះទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ចៅហ្វាយខណ្ឌ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អនុញ្ញាតឲ្យលោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម និងកូរ៉េ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំចំនួន៥ចំណុច ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ... Read More »

ការបង្កបង្កើនផលស្រូវនៅប្រព័ន្ធធារាសាស្ត្រ កំពីងពួយ

ខេត្តបាត់ដំបង៖ នារដូវបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៨-២០១៩ នេះ នៅប្រព័ន្ធធារាសាស្ត្រកំពីងពួយ ខេត្តបាត់ដំបង មានផែនការផលិតស្រូវលើផ្ទៃដីចំនួន ៨.៩៥០ ហិកតា ។ ដោយសារប្រព័ន្ធធារាសាស្ត្រនេះ គឺជាប្រព័ន្ធមួយដ៏មានសក្តានុពល ការដាំដុះជាក់ស្តែងរបស់បងប្អូនប្រជាកសិករ គឺបានធ្វើលើសផែនការកំណត់ហើយ ដែលមកដល់ពេលនេះ ... Read More »

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យប្រទេសជាច្រើនគេចពីទណ្ឌកម្មដោយឈប់ ប្រើប្រាស់ប្រាក់ដុល្លារ

កន្លងមក នៅលើទីផ្សារដោះដូរពាណិជ្ជកម្មលើពិភពលោកគេបានប្រើប្រាស់តែប្រាក់ដុល្លារអាមេរិក តែមួយគត់ សម្រាប់ទូទាត់តម្លៃទំនិញ និងតម្លៃប្រេងជាដើម ។ ប៉ុន្តែក្រោយពេលដែលអាមេរិក នៅក្រោមការដឹកនាំរបស់លោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្ម ទៅលើប្រទេសជាច្រើនជុំវិញពិភពលោកនោះ បានធ្វើឲ្យប្រទេសតំបន់អឺរ៉ុប សម្រេចជ្រើសរើសវិធីសាស្ត្រ ប្រើប្រាស់រូបិយវត្ថុរបស់ខ្លួនសម្រាប់ដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចៀសទណ្ឌកម្មពីអាមេរិក។ ... Read More »

ភាពជាប់គាំងនយោបាយនៅលីបង់ត្រូវបានបញ្ចប់ ក្រោយបង្កើតបានរដ្ឋាភិបាលថ្មី

ក្តីបារម្ភពីវិបត្តិនយោបាយ ដែលអូសបន្លាយនៅក្នុងប្រទេសលីបង់ ត្រូវបានបញ្ចប់ហើយ ក្រោយការជាប់គាំងអស់រយៈពេលជាង៨ខែកន្លងមក ពេលនេះ រដ្ឋាភិបាលថ្មី បានលេចចេញជារូបរាងហើយ ។ ភាពជាប់គាំងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការដួលរលំសេដ្ឋកិច្ចប្រទេសជាតិ ។នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីមាន ៣០រូប ដោយរដ្ឋមន្ត្រីខ្លះ បន្តកាន់តំណែងចាស់ដដែល ក្នុងនោះមានរដ្ឋមន្ត្រី ស្ត្រី៤រូបផងដែរ ... Read More »

ប្រធានាធិបតីថ្មី ម៉ិចស៊ីកូ ៖ មានតែទាហានទេ ទើបអាចកម្ចាត់ក្រុមជួញដូរគ្រឿងញៀនបាន

មនុស្សស្លាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសម៉ិចស៊ីកូ មានរហូតដល់ជាង៣៣ពាន់នាក់ ក្នុងមួយឆ្នាំ ហើយបើគិតរាល់ថ្ងៃវិញ មានអ្នកស្លាប់ ៩១នាក់ ក្នុងមួយថ្ងៃៗ ។ កម្លាំងប៉ូលិសមិនអាចកម្ចាត់ក្រុមជួញដូរគ្រឿងញៀនបានឡើយ ដោយមេប៉ូលិសភាគច្រើនបានទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀន ព្រមទាំងការគំរាមកំហែងផងដែរ ។ ដូច្នេះមានតែកម្លាំងទាហានប៉ុណ្ណោះ ដែលមានភាពស្អាតស្អំ ... Read More »

បាក់ទំនប់នៅប្រេស៊ីលស្លាប់កើនឡើងជាបន្តបន្ទាប់

មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ១១០នាក់ហើយ និងមានអ្នកបាត់ខ្លួន ២៣៨នាក់នៅឡើយ ។ គ្រួសារជនរងគ្រោះ បានបាត់បង់ក្តីសង្ឃឹមស្វែងរកអ្នកដែលនៅរស់ក្រោយការបាក់ទំនប់នៅភាគអាគ្នេយ៍ប្រេស៊ីល ។ គិតមកដល់យប់ថ្ងៃទី៣១ខែមករា ចំនួនអ្នកស្លាប់ដោយការបាក់ទំនប់បានកើនឡើងដល់១១០នាក់ហើយ ។ក្រុមជួយសង្គ្រោះរកមិនឃើញអ្នកដែលនៅរស់ក្រោយការបាក់ទំនប់តាំងពីថ្ងៃទី២៦ខែមករា។ចំនួនអ្នកស្លាប់អាចនឹងកើនឡើងរហូតដល់ទៅ៣៦០នាក់នឹងប្រែក្លាយគ្រោះថ្នាក់ខាងលើទៅជាសោកនាដកម្មទ្រង់ទ្រាយធំបំផុត មិនធា្លប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីលលើវិស័យរ៉ែ។ លោក Flavio Godinho អ្នកនាំពាក្យនៃផ្នែកការពារស៊ីវិលរដ្ឋMinas ... Read More »

អាមេរិកប្រកាសព័ត៌មានស្តីពីជំនួបកំពូលលើកទីពីរជាមួយកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយ

ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៣១ ខែមករា បានប្រកាសថា លោកនឹង បញ្ជាក់ពីពេលវេលាជាក់លាក់និងទីកន្លែងសម្រាប់ជំនួបពិភាក្សាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំបានបញ្ជាក់ថា«ខ្ញុំគិតថាភាគច្រើន អ្នកទាំងអស់គ្នា បានដឹងពីទីតាំងសម្រាប់ជំនួបលើកទីពីរថានៅទីណាហើយ។ ខ្ញុំគិតថា នោះមិនមែនជាអាថ៌កំបាំងឡើយ ហើយយើងនឹងធ្វើការប្រកាសនៅដើមសប្តាហ៍ក្រោយនេះ »។ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុករថយន្តបែនដឹកក្រួសរងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តបែនដឹកក្រួស យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងែទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »

ក្នុងខែមករា ឆ្នាំ២០១៩នេះ កម្ពុជារកចំណូលបានជាង១២លានដុល្លារ ពីភ្ញៀវទេសចរណ៍បរទេសប្រមាណ២៧ម៉ឺននាក់ ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ ផ្លូវការរបស់គ្រឹះស្ថានអង្គរ បានប្រកាសថា ក្នុងខែមករា ឆ្នាំ២០១៩ កម្ពុជា រកចំណូលបាន ចំនួន១២,៣៨០,៧០៥ដុល្លារ ដែលធ្លាក់ចុះ ៨.១៥ភាគរយ ពីភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២៧១,០៥០នាក់ ដែលមានការថយចុះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ចាប់យកម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១៤កញ្ចប់

ខេត្តព្រះសីហនុ៖ កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប ករណីគ្រឿងញៀន នៅចំណុច ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​កោះខ្យង​ ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ... Read More »

បុរសម្នាក់ត្រូវខ្មាន់កាំភ្លើង ជាយោធាបាញ់ចំដើមទ្រូងរបួសធ្ងន់ ខណៈទាស់សំដីពេលផឹកស៊ី

ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឲ្យរងរបួសយ៉ាងទម្ងន់ ខណៈដែលក្នុងពេលកំពុងផឹកស៊ី ហើយទាស់ពាក្យសម្តីគ្នាទប់កំហឹងមិនបាន ក៏បាញ់ប្រ៉ាវតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ... Read More »

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports )

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដាក់ឲ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( ... Read More »

ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវបង្កើនការប្រុងយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំចិន

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវ ពៅ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងយ័ត្នខ្ពស់បំផុត ដោយគោរពច្បាប់ចរាចរណ៍ជាកំណត់ នៅពេលធ្វើដំណើរ ក្នុងឱកាសបុណ្យឆ្នាំចិន វៀតណាម ... Read More »

ស្ត្រីកម្មការិនីរោងចក្រម្នាក់ កំពុងធ្វើការ ស្រាប់តែដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ៖​ ស្ត្រីមេម៉ាយជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យ ភ្លាមៗ ខណ:ដែលកំពុងធ្វើការងារ ស្រាប់តែកើតមានអការវិល ងងឹតមុខដួល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »