ព័ត៌មានទាន់ហេតុការណ៍៖
'

ខណៈនេះភ្លើងកំពុងឆេះផ្សារត្រី ក្រុងប៉ោយប៉ែត

  ប៉ោយប៉ែត៖ អគ្គិភ័យបានចាប់ផ្តើមឆេះនៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៥៩នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ។ នៅពេលនេះ ... Read More »

ទើបតែបើកទ្វារបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលអាមេរិកប្រឈមនឹងការបិទទ្វារជាថ្មី

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី​២៨ ខែមករា​បាន បង្ហាញពីការមន្ទិលសង្ស័យ ពីក្រុមតំណាងរាស្ត្រ​មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីសន្តិសុខ នៅតាមព្រំដែន ។ មិនព្រមព្រៀងគ្នា ដើម្បីសាងសង់ជញ្ជាំងព្រំដែន តាមការចង់បានរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ប្រសិនជាមិនឈានដល់កិច្ចព្រមព្រៀង ... Read More »

ហ៊ីយ៉ាន់ដាយដឹកត្រី កៀរហាយឡេនឌ័រខូចខាតមួយចំហៀង

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកត្រី១គ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបានកៀររថយន្តម៉ាកហាយឡែនឌ័រ ពីក្រោយ បណ្តាលឲ្យរងការខូចខាតមួយចំហៀង ។ ហេតុការណ៍នោះ បានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ ... Read More »

សម្តេចតេជោ ៖ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម​កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ថា៖ «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​ រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យពូជសាសន៍ប៉ុលពត​ កាលពីឆ្នាំ​ ១៩៧៥​-១៩៧៩​ ។ ... Read More »

ក្មេងប្រុសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតធ្លាក់ប្រឡាយក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់អាណោចអាធ័ម

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បាត់បង់ជីវិត អាណោចអាធ័ម ខណៈបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតធ្លាក់ក្នុងប្រឡាយក្រឡាប់សង្កត់ពីលើ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei រងចោទបទឧក្រិដ្ឋកម្ម បោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក

សកម្មភាពរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកសម្រេចចោទប្រកាន់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei ​បំពានច្បាប់ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជាមួយនឹងបទល្មើស១៣ផ្សេងគ្នា ។ អាមេរិកបានសម្រេចចោទប្រកាន់ជាផ្លូវការ ដល់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei នូវបទល្មើសចំនួន​១៣ផ្សេងគ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការរកស៊ីជាមួយអ៊ីរ៉ង់ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ... Read More »

អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងប្រទេសបានឡើយ

នៅពេលនេះ ប៉ូលិសអាមេរិក​៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះ បានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។ ការបាញ់ប្រហារកើតឡើងស្ទើរតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះ ... Read More »

ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកស្អាង ចាប់ខ្លួន ករណីជួញដូរ គ្រឿងញៀន

ខេត្តកណ្ដាល៖​ ជនសង្ស័យជូញដូរគ្រឿងញៀន សកម្មម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងចំការស្វាយ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

សង្ស័យសតិមិនប្រក្រតីបញ្ចប់ជីវិតដោយចងក ក្រោមផ្ទះ​

ខេត្តពោធិ៍សាត់៖ សង្ស័យមានសតិមិនប្រក្រតីម្នាក់​បានសម្រេចចងក ធ្វើអត្តឃាតនៅក្រោមផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨ និង១០នាទី ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ... Read More »

ក្រឡាប់រថយន្តចេញសុទ្ធតែឈើ​នៅបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងដែនសមត្ថកិច្ច​លោក សួស សុផានិត

ខេត្តពោធិ៍សាត់៖ រថយន្តដឹក​ឈើមួយគ្រឿង ក្រឡាប់​នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃចន្ទ ៨ រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ... Read More »

កម្លាំងនគរបាលស្រុកថ្មពួក បង្រ្កាបទីតាំងបញ្ជល់មាន់ ចាប់បានតែវត្ថុតាង អ្នកលេង រត់ចែកជើង

ប៉ោយប៉ែត៖ កម្លាំងនគរបាលស្រុកថ្មពួកបង្ក្រាបទីតាំងបញ្ជល់មាន់មួយ កន្លែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ៦៣ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យ៉ាំងកាវ​៣វង់ កំពុងធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចលោកលឹម សុក្រឹត

គេរាយការណ៍ថា បទល្មើសនេសាទប្រភេទអូសយ៉ាំងកាវ​ចំនួន៣វង់​កំពុងធ្វើសកម្មភាព​នៅ​ផ្ទៃបឹងទន្លេសាប​ត្រង់ចំណុច​តំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដែល​គេអាចអូសយ៉ាំងកាវ​បាននៅតំបន់​អតីតឡូត៍អភិរក្សលេខ២នោះ ក៏ព្រោះតែ​ពួកឈ្មួញ​បានត្រូវរ៉ូវជាមួយ​នាយសង្កាត់​រដ្ឋបាលជលផល​បាកាន លោក លឹម សុក្រឹត រួចរាល់ហើយ ។ ... Read More »

មេត្តាគោរពច្បាប់ចរាចរណ៍ផង មើលចុះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ១ រថយន្ត បុករថយន្ត ភាគីរងគ្រោះស្លាប់ទាំងអស់៦នាក់

ខេត្តព្រៃវែង ៖ មនុស្សប្រុសស្រី ទាំងអស់ចំនួន៦នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរថយន្តផង ខ្ទាតចេញក្រៅផង ដោយសាររថយន្តបែនដឹកដីបុកជាមួយរថយន្តហាយឡែនឌឺរពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ(៩១-៩២) នាវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ... Read More »

នគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និង ឃាត់ខ្លួនថៅកែប្រុស-ស្រី ២នាក់ និង នារីបម្រើការ២នាក់នៅផ្លូវ៣៧១

ភ្នំពេញ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ... Read More »

ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវជនរងគ្រោះដេញធាក់ជ្រុលទៅបុកគូទរថយន្ដកុងតឺន័រ រងរបួសធ្ងន់ ស្រាល៥នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយផ្ដើមចេញពីករណីឆក់ទូរស័ព្ទ ដែលបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ តែក្រោយពីកើតហេតុជនសង្ស័យចំនួនពីរនាក់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តនន្ទមុនី តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ... Read More »

កក្រើកថ្ងៃប្រកាសចាក់បញ្ចាំងរឿង ម៉ាដាមអាប

ភ្នំពេញ៖ ក្រោយការចេញផលិតអស់ជិតមួយឆ្នាំភាពយន្តខ្នាតធំរបស់ផលិតកម្ម Classic រឿង ម៉ាដាមអាប បានប្រកាសបើកសម្ពោធចាក់បញ្ចាំង ហើយកាលពីរាត្រីថ្ងៃទី២៨ ខែមករានេះ ក្រោមវត្តមានសិល្បកររាប់រយនាក់ចូលរួម ។ អ្វីដែលសំខាន់គេសង្កេតឃើញពីការរៀបចំពិធី និងតុបតែងខ្លួនរបស់តារាសម្តែងក្នុងភាពយន្តកាន់តែប្លែកទទួលបានការចាប់អារម្មណ៍ច្រើន ។ តារាសម្តែងក្នុងភាពយន្តរឿងខាងលើបានតុបតែងខ្លួនចម្រុះទាំងស្រស់ស្អាត ប្លែក ... Read More »

Smart Community Cup លើកកម្ពស់វិស័យកីឡាបាល់ទាត់ដល់យុវជនកម្ពុជាជាង៦០០នាក់

ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រកួតបាល់ទាត់ និងកម្មវិធីហ្វឹកហាត់ បាល់ទាត់ ដែលផ្ដោតលើការអភិវឌ្ឍ យុវជន សមភាពយេនឌ័រ ការពង្រឹងអំណាចស្រ្តី និងសុខុមាលភាពនៃការរស់នៅ ។ កម្មវិធី ... Read More »

អាមេរិក កាណាដា បញ្ជូនយន្តហោះចម្បាំង ៥គ្រឿង ទៅដេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ី ២គ្រឿងនៅអាមេរិកខាងជើង

អាមេរិក និងកាណាដា​​បានបញ្ជូនយន្តហោះចម្បំាងដល់ទៅ​៥គ្រឿង​​​ បណ្តេញយន្តហោះទមា្លក់គ្រាប់រុស្ស៊ី​២គ្រឿងដែលហោះចូល​ដែនអាកាស តំបន់អាមេរិកខាងជើ​ ។ យន្តហោះពីរគ្រឿង ប្រភេទ​F-22 និង​CF-18 ​របស់អាមេរិកនិងកាណាដា បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ​ Tu-160 Blackjack ​ដែលអាមេរិកចាត់ទុកថាជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទីរ ​បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង ... Read More »

បាតុករ«កន្សែងក្រហម» អាចនឹងប៉ះទង្គិចគ្នាជាមួយ​បាតុករអាវកាក់លឿង នៅបារាំង

នៅពេលនេះបារាំង លេចចេញនៅក្រុមបាតុករថ្មីមួយទៀត ដោយយកកន្សែងក្រហមធ្វើជានិមិត្តសញ្ញា នៅក្នុងការធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល និងប្រឆាំងទៅលើក្រុមបាតុករ អាវកាក់លឿង ដែលបានធ្វើបាតុកម្មជាច្រើនសប្តាហ៍កន្លងមក ប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងសង្គម ។ វត្តមានរបស់ក្រុមបាតុករ កន្សែងក្រហមកើតឡើង ក្រោយពេលក្រុមបាតុករអាវកាក់លឿងនៅបារំាង មិនមានសញ្ញាបញ្ចប់ ដោយបន្តធ្វើបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀត ឈានចូលសប្តាហ៍ទី​១១​ហើយ​បង្កឲ្យប៉ះពាល់ ... Read More »

ទីក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភក្រោយ កូរ៉េខាងជើង បង្កើនការចំណាយសម្រាប់ការពារជាតិ

ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ របស់កូរ៉េខាងត្បូង ក៏ដូចជាគម្រោងធ្វើសមយុទ្ធ ដែលកូរ៉េខាងជើង បញ្ជាក់ថា ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម ប៉ុន្តែបានធ្វើឲ្យកូរ៉េខាងជើង មានក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទីក្រុង ព្យុងយ៉ាង បានត្រៀមលក្ខណៈបោះបង់អាវុធដើម្បីដោះដូរសន្តិភាព និងការលុបទណ្ឌកម្មសេដ្ឋកិច្ច ។ នៅពេលនេះ​ ទីក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងដល់ ... Read More »

ស្រុក Locana និងស្រុក Borgomezzavalle អាចទិញផ្ទះនៅទីនោះតម្លៃតែ​១អឺរ៉ូ ប៉ុណ្ណោះ នឹងទទួលបានប្រាក់រង្វាន់ជិត​១ម៉ឺនដុល្លារទៀត

ដោយសារតែពលរដ្ឋរស់នៅតិច ហើយកាន់តែតិចទៅពីមួយទៅមួយថ្ងៃ មន្ត្រីស្រុក ស្រុក Locanaនិងស្រុក Borgomezzavalle ក្នុងប្រទេសអ៊ីតាលីបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាល់ ក៏ដូចជា​លក់ផ្ទះឲ្យរស់នៅក្នុងតម្លៃតែ ១អឺរ៉ូប៉ុណ្ណោះ​ ។ មន្ត្រីរដ្ឋាភិបាល ស្រុក Locana ​ក្នុងតំបន់​ ... Read More »

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារីគ្លីនតុន នៅតែមានបំណងចង់ប្រជែងជាមួយលោកត្រាំ ម្តងទៀត

លោកស្រី ហ៊ីលឡារីគ្លីនតុន​ នៅតែរក្សាពីគោលបំណងចង់ក្លាយទៅជា​ប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ​២០២០ ។ សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ នៅតែមានបំណងចង់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ​២០២០ ។ ទោះបីមានព័ត៌មានបែបនេះក្តី ... Read More »

ស្លាប់១០នាក់របួស២នាក់​ ដោយការបាញ់ប្រហារគ្នានៅមិចស៊ីកូ

ការបាញ់ប្រហារនៅក្នុងប្រទេសម៉ិចស៊ីកូ តែងតែកើតឡើងជាញឹកញាប់​ក្រោយពេលស្តេច គ្រឿង ញៀនត្រូវបានចាប់ខ្លួន បញ្ជូនទៅអាមេរិកនោះ ។ ការបាញ់ប្រហារគ្នាភាគច្រើនកើតឡើងដោយសារតែការប្រជែង ដណ្តើមកាន់កាប់តំបន់នីមួយៗរបស់ក្រុមជួញដូរគ្រឿងញៀន​ ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ និង២នាក់ រងរបួស ក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃទី២៧ ... Read More »

ប្រធានាធិបតី​វេណេហ៊្សុយយអេឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងពេលកំពុងមានវិបត្តិ

ប្រធានាធិបតីវេណេហ៊្សុយអេឡា លោក ម៉ាឌូរ៉ូ បានចូលរួមនៅក្នុងពិធីដង្ហែ ព្យុហយាត្រាមទ្រង់ទ្រាយធំ​របស់កម្លាំងទាហានប្រទេសនេះ កាលពីថ្ងៃទី​២៧ ខែមករា​ ដោយមានអាវុធទំនើបៗជាច្រើន ទិញពីរុស្ស៊ី ។ សកម្មភាពខាងលើក្នុងគោលដៅ បង្ហាញឲ្យពិភពលោកបានដឹងថា កម្លាំងទាហាន ប្រទេសនេះ មានភាពស្មោះត្រង់នឹងប្រធានាធិបតី ... Read More »

ហេតុអីអាជ្ញាធរខេត្តរតនគិរី ទុកឱកាសអោយមេឈ្មួញឈ្មោះ ស៊ីនឿន បំផ្លាញឈើយ៉ាង វិនាសមហន្តរាយ នៅស្រុកអណ្តូងមាស ដឹកទៅវៀតណាមតាមអំពើចិត្ត…?

ខេត្តរតនគិរី៖ និយាយជារួមបទល្មើសព្រៃឈើជារឿងដ៏រសើបបំផុត ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប ប៉ុន្តែសោកស្តាយទៅវិញ ខណៈអ្នកមានភារកិច្ច តួនាទីបង្ក្រាប បានប្រឹងកេងយកប្រយោជន៍ពីឈ្មួញឈើ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើមិនដឹងខ្យល់ ដឹងតែល្ហើយ …ធ្វើអោយឈ្មួញកាប់បំផ្លាញព្រៃឈើ ប្រមូល ... Read More »

ម៉ូតូបុកគូថរថយន្តចតលើទ្រូងផ្លូវ ម៉ូតូ​រ៉ឺម៉កដឹកដែក មកដល់គេច ជ្រុលដួល រងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស​ប្រុស ​ស្រី​៣​នាក់​ បាន​រងរបួស​ធ្ងន់ ​និង​ស្រាល ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាងម៉ូតូបុករថយន្តធុនធំចតលើទ្រូងផ្លូវស្របហើយ ក៏មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​បើកគេចពីករណីនៅខាងមុខធ្លាក់ដែក ចូលតូបលក់​បាយ​ប៉ើង​ខ្ទេច​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ ... Read More »

បុរសម្នាក់ ស្រវឹងស្រាជោកជាំ ត្រូវគេប្រទះឃើញ លង់ទឹកស្លាប់ នៅក្នុងទឹកស្រះ

ខេត្តរតនគីរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ សាកសពនៅក្នុងទឹកស្រះ ក្រោយពីផឹកស្រាស្រវឹងជោកជាំ រួចមកហើយដើរក្បែរនោះ ក៏ធ្លាក់ចូលគ្មានអ្នកដឹងសាច់ញាតិបាត់ខ្លួនតាមរកឃើញស្លាប់ទៅហើយនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បុរសវ័យ៤២ឆ្នាំម្នាក់ ស្រវឹងស្រាធ្លាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ ករណីលង់ទឹកស្លាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចបឹងតាពីរ​ ភូមិសាស្រ្ត ឃុំចំណាក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡន​​ ឡាភេទប្រុស​ អាយុ ៤២ ... Read More »

អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនប្រធានអង្គការការបរិស្ថានម្នាក់ ក្លែងខ្លួនជាយោធាពាក់ផ្កាយ២ ពីបទឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺនដុល្លារ រត់ការចូលធ្វើកងទ័ព

ខេត្តបាត់ដំបង៖ ប្រធានអង្គការការពារបរិស្ថានម្នាក់ក្លែងខ្លួនបន្លំ ជាយោធាពាក់ផ្កាយ២ បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ពីបទ ឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺន ដុល្លារដើម្បីរត់ការ ចូលកងទ័ព ។ ជនសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រូវបានចាប់បញ្ជូនទៅ កាន់តុលាការដើម្បី ចាត់ការ ... Read More »

ម្ចាស់ផ្ទះចាក់សោចោល ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១០ម៉ែត្រគុណ៨ម៉ែត្រ បានរងនូវភ្លើងឆាបឆេះខូចខាតទាំងស្រុង ខណៈដែលម្ចាស់ផ្ទះចាក់សោចោលនាំគ្នាទៅធ្វើការ ងារអស់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ... Read More »