ព័ត៌មានទាន់ហេតុការណ៍៖
'

ឈាមស្រែក ស្បែកហៅ…ឃាតករស្ត្រីឈាមត្រជាក់ សម្លាប់ស្ត្រីនៅស្រុកកណ្ដាលស្ទឹងត្រូវនគរបាលចាប់ខ្លួនបានហើយ

ខេត្តកណ្ដាល៖នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខេត្តកំពង់ធំ ធ្វើការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាជនសង្ស័យសម្លាប់ស្ត្រីប្លន់យកទ្រព្យសម្បត្តិនៅស្រុកកណ្ដាលស្ទឹង ឥឡូវត្រូវចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងថ្លៃជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ ... Read More »

ស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ ដេកស្លាប់ក្នុងបន្ទាប់ជួលនៅខណ្ឌដង្កោ សង្ស័យខ្យល់គរ

ភ្នំពេញ ៖ នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ដេកស្លាប់ ។ ស្ត្រីរងគ្រោះ(ស្លាប់)ខាងលើត្រូវបានអ្នកជិតខាងស្គាល់ឈ្មោះ យាយ ... Read More »

ទាហានឥណ្ឌាបង្កើនការយាមល្បាតនៅតាមព្រំដែនជាប់ប្រទេសចិន

ឥណ្ឌា និងចិន ជាប្រទេសដែលមានបន្ទាត់ព្រំដែន គាប់គ្នាវែងជាងគេបំផុត​នៅលើពិភពលោក ហើយព្រំដែនប្រទេសទាំងពីរ តែងតែប្រឈមនូវវិវាទ ដោយការចោទប្រកាន់ភាគីម្ខាងទៀតជាអ្នកឈ្លានពានចូលក្នុងទឹកដីរបស់ខ្លួន ។ កន្លងមក រដ្ឋាភិបាលចិន​បានបង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដើម្បីងាយស្រួល នៅក្នុងការធ្វើដំណើររបស់កម្លាំងទាហាន​ ។ នៅពេលនេះដែរ ឥណ្ឌាក៏មានគម្រោងសាងសង់ផ្លូវ​ជាង​៤០ខ្សែ ... Read More »

ប៉ុនប៉ងវាយប្រហារ សេតវិមាន ដោយកាំភ្លើងប្រឆាំងរថក្រោះ ត្រូវប៉ូលិសចាប់ខ្លួនទាន់ពេល

សន្តិសុខ ការពារសេតវិមាន ដែលជាទីកន្លែងធ្វើការរបស់ប្រធានាធិបតីអាមេរិក និងមន្ត្រីសំខាន់​ៗ​ត្រូវបានការពារយ៉ាងតឹងតែង ដោយគ្មានអ្នកណាម្នាក់អាចចូលខាងក្នុងដើម្បីវាយប្រហារនោះឡើយ ។ ភេរវកមួយរូប មានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ បានប៉ុនប៉ងវាយប្រហារ សេតវិមានអាមេរិក​ដោយប្រើប្រាស់កាំភ្លើង​ប្រឆាំងរថក្រោះ ​និងគ្រាប់បែក សម្រុកចូលសេតវិមាន ។ ការប៉ុនប៉ងខាងលើត្រូវបានរារាំង ... Read More »

ភ្នំភ្លើងនៅកោះ Kuchinoerabu ប្រទេសជប៉ុន ចាប់ផ្តើមផ្ទុះ

ភ្នំភ្លើងមួយស្ថិតនៅកោះដាច់ស្រយាល់ភាគខាងត្បូងជប៉ុននោះ បានផ្ទុះហើយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែភ្នាក់ងារឧតុនិយមបញ្ជាក់ថា ហានិភ័យអំពីវា ទំនងជាមិនធ្ងន់ធ្ងររហូតដល់ជម្លៀសអ្នកស្រុកនោះទេ ។ មិនទាន់មានករណីអ្នកស្លាប់ របួស ឬការខូចខាតអ្វីនោះទេ បណ្តាលមកបីការផ្ទុះភ្នំភ្លើងនៅដែនកោះ Kuchinoerabu ដាច់សង្វែងភាគខាងត្បូងជប៉ុនមួយនេះ ... Read More »

នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បង្ហាញសក្ដានុពលសម្រស់ធម្មជាតិ ដ៏ស្រស់ស្អាតគួរឲ្យចង់ គយគន់

ខេត្តមណ្ឌលគិរី ៖ ទេសភាពទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ដែលសម្ងំលាក់ខ្លួននៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ កំពុងទាក់ទាញអារម្មណ៍អ្នកស្រលាញ់ បរិស្ថានធម្មជាតិចូលទៅកម្សាន្ត។ មិនមើលរំលង…!!!! ទេសភាពធម្មជាតិដ៏មានសក្ដានុពល និងស្រស់ស្អាតនេះត្រូវបាន ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៦ ... Read More »

ព្រះរាជអាជ្ញាររងសម្រេចចោទប្រកាន់ អ្នកបើករថយន្តជែងជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយរងរបួសធ្ងន់ពីរនាក់

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ អ្នកបើករថយន្តជែងជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ រងរបួសធ្ងន់ពីរនាក់ នៅស្រុកខ្សាច់កណ្តាល ក្រោមបទចោទ “បើកបរធ្វេសប្រហែស ខ្ជីខ្ជារ ... Read More »

មេការជនជាតិចិននៃមន្ទីរពេទ្យវ៉ិចតូរៀ ពុំទាន់ត្រូវបានតុលាការសម្រេចចោទប្រកាន់ ទេ ករណីបង្ខាំងមនុស្សដោយសារគ្មានប្រាក់បង់ថ្លៃវះកាត់

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងថា រហូតមកទល់រសៀលថ្ងៃទី១៧ ខែមករា នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះមេការជនជាតិចិននៃមន្ទីរពេទ្យវ៊ិចតូរៀ ដែលចាប់បង្ខាំងស្ត្រីម្នាក់និងកូនស្រី ដោយសារគ្មានប្រាក់បង់ថ្លៃសេវាវះកាត់ ។ មន្ត្រីចូលរួមប្រតិបត្តិការ ... Read More »

ថ្ងៃចូលរោងការបងថ្លៃ ត្រូវចរន្តភ្លើងឆក់ស្លាប់ចោលប្រពន្ធកូនខ្ចី នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់ បានស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក បន្ទាប់ពីបូមស្រះរីង យកត្រីហើយក៏យកខ្សែភ្លើងឆក់ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅភូមិ ត្រពាំងឈូក ... Read More »

កម្មករ ​កម្មការិនី ​ប្រមាណ​២ពាន់នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើង KINGMAKERS ចូលធ្វើការវិញហើយ

ខេត្តស្វាយរៀង ៖ លោក អ៊ូ សុខខឿន អនុប្រធានមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្មករ កម្មការិនីរោងចក្រផលិត​ស្បែកជើង KINGMAKERS ... Read More »

ផ្អើលអ្នកដំណើរ ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់មុខកាស៊ីណូ ក្រុងបាវិត

ខេត្តស្វាយរៀង៖ មានការផ្អើលឆោឡោឡើង ពីអ្នកធ្វើដំណើរចោមរោមមើល និងរបាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសជនជាតិវៀតណាម ម្នាក់ដេកស្លាប់នៅខាងមុខកាស៊ីណូមួយកន្លែងនៅក្រុងបាវិតទំនងជាខ្យល់គរ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅខាងមុខកាស៊ីណូក្រោនស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ... Read More »

នារីម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រូវចោរឆក់កាបូបបានសម្រេច

ភ្នំពេញ៖​ នារី​ម្នាក់ ខណៈជិះម៉ូតូចេញមក​ពី​ធ្វើ​ការ​វិញបំណងទៅផ្ទះ ស្រាប់តែមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព​ឆក់កាបូប បាន​សម្រេច​ ភ្លាមនោះ កម្លាំងអន្តរាគមន៍ ពិសេស ល្បាតជួបក៏ប្រដេញ តែជនសង្ស័យគេចខ្លួនបាត់ ដោយជួប​​យុវជន​ចំនួន​៣នាក់ ​មានការសង្ស័យទើបឃាត់ សួរនាំ​ បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើលកាលវេលា​ម៉ោង​ ... Read More »

គេចខ្លួនបាត់៦ឆ្នាំ ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ករណីអំពើហិង្សាដោយចេតនា

ភ្នំពេញ៖ កាលពីយប់ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចាប់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់របស់តុលាការ ដែលជាប់ចោទប្រកាន់ពីបទ ... Read More »

អតីតថ្នាក់ដឹកនាំការពារជាតិទទួលមរណភាពដោយរោគាពាធ

ភ្នំពេញ៖ ដើម្បីចូលរួមរំលែកមរណទុក្ខ ជាមួយលោក ស្រី អ៊ុន អូន ភរិយា និងក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៧ ខែ ... Read More »

រថយន្តដឹកដំឡូងមីរបស់ថៃក្រឡាប់កិនមនុស្សស្លាប់ម្នាក់នៅស្រុកម៉ាឡៃ

ប៉ោយប៉ែត៖ បុរសម្នាក់រងរបួសធ្ងន់ដោយរថយន្តដឹកដំឡូងមីរបស់ថៃបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវ​កោងបានក្រឡាប់ទ្រុងឡានក្រោយសង្កត់លើ បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យ ។ ហេតុ​ការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី​ ១៦ ខែមករា ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៤​ និង​ ១៥នាទីរសៀល​ នៅលើផ្លូវជាតិ​លេខ​៥៩​ ... Read More »

ប្រពន្ធមន្ត្រីនគរបាលពន្ធធនាគារបើកឡានបត់ត្រឡប់ក្រោយ បុកជាមួយម៉ូតូសេ១២៥ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ជើងស្តាំ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយជ្រុលទៅបុករថយន្ត​មួយគ្រឿង ដែលបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ... Read More »

បុរីភ្នំពេញផាកនៅខណ្ឌជ្រោយចង្វាចាក់ដីរំលោភយកព្រែកតាគង់យ៉ាងអានាធិបតេយ្យ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ដីនៅទីក្រុងមានហាងឆេងឡើងថ្លៃ អីចឹងហើយដីនៅតាមមាត់ព្រែក បឹងទន្លេ ដែលជាដីរបស់រដ្ឋត្រូវបានឈ្មួញឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ ខិលខូចមួយចំនួន ចាក់រំលោភយកអស់គ្មានសល់ ជាពិសេស ដីចំណីព្រែក និងតួព្រែកតែម្តង ដែលនៅជាប់កន្ទុយដីរបស់ឈ្មួញនីមួយៗ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរតំបន់បានឲ្យដឹងថា ... Read More »

មិនទាន់រលត់ភ្លើងផង! ១ករណីទៀតចងកធ្វើអត្តឃាត

ខេត្តពោធិ៍សាត់៖ ក្តៅៗទៀតហើយ ករណីចងកធ្វើអត្តឃាត នៅលើដើមឈើ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈកាលម្សិលមិញ ស្ទើរតែមិនទាន់បាត់អស់ផ្សែងភ្លើងផងនោះ ។ ហេតុការណ៍ចងកធ្វើអត្តឃាតបានសម្រេចនៅលើដើមឈើខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៤៨នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ... Read More »

បើកបរមិនមានបំភ្លឺភ្លើងអំពូល បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿង មិនមានភ្លើងបំភ្លឺ បានជួបគ្រោះថ្នាក់ ចរាចរណ៍បុក ជាមួយរថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណើររងរបួសធ្ងន់ ។ នគរបាលចរាចរណ៍ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូកាលពី វេលាម៉ោង៧និង២០ នាទីយប់ ... Read More »

មេការសំណង់នៅក្នុងបុរីប៉េងហួតម្នាក់ត្រូវរថយន្តស្ទូចបុកស្លាប់ នៅក្នុងការដ្ឋានសំណង់បុរី

ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែសក្នុងការបើកបរបានធ្វើឲ្យមេការសំណង់ម្នាក់ ត្រូវរថយន្តស្ទូចកិនស្លាប់យ៉ាងអាណោយអាធ័ម នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត កាលពីវេលាម៉ោង១១,៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវក្លស្ទ័រ កែងនិងផ្លូវលេខP22 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ... Read More »

ម្នាក់ស្លាប់២នាក់ទៀត រងរបួសដោយសារឆក់ខ្សែភ្លើងនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់កម្មកររួមការងារ នាំគ្នាជួយសង្គ្រោះ ធ្វើចលនា និងលើកដាក់លើទឹក និងយកខ្សាច់កប់លើខ្លួន អកុសលហួសពេលទៅហើយ ដោយឡែកបុរស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​ ខណៈដែល​បាន​ដាក់​ជណ្តើរ​ឡើងទៅ​លើ​បង្គោល​ខ្សែរភ្លើង ​ដើម្បី​លាបថ្នាំ​ការដ្ឋាន​សំណង់​តែ​ចៃដន្យ ក៏​ឆ្លង​ចរន្តអគ្គិសនី​ខ្សែរកាប ​ដែលដែលមានតង់ស្យុងខ្ពស់ ។ ... Read More »

ប្រជាពលរដ្ឋ និងអាជីករ នៅផ្សាររំលងស្នើឲ្យអាជ្ញាធរ និងម្ចាស់ភាស៊ីផ្សារ ប្តូរទីតាំងស្តុកសំរាម និងប្រញាប់យកសំរាមចេញ

ខេត្តកំពង់ធំ៖ ការយឺតយ៉ាវរបស់អ្នកគ្រប់គ្រងកាកសំណល់ បង្កឲ្យគំនរសំរាមនៅនឹងកន្លែងស្តុកសំរាម នៅមុខផ្សាររំលង ស្ថិតនៅឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្លាយជាកង្វល់ ចំពោះអាជីវករ និងប្រជាពលរដ្ឋ មកលក់ ដូរ ទិញឥវ៉ាន់ ដែលស្ថិតជាប់ផ្លូវជាតិលេខ៦ កំពុងបង្អួតក្លិនស្អុយ ... Read More »

បុរស៣នាក់ផឹកចំស្រាកាច ស្ទាក់ផ្លូវគប់ដំថ្ម បង្ករបួសស្នាមដល់អ្នកដំណើរ២នាក់

ខេត្តកំពងធំ៖ មានករណីហិង្សា ដោយចេតនា (ស្ទាក់ផ្លូវគប់) និងធ្វើឲ្យខូចដោយចេតនា បង្កឡើងកាលពីវេលាម៉ោង ១៨និង០៥នាទី ថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិមឈាយ ឃុំសំព្រោច ... Read More »

ក្មេងស្ទាវទំនាស់សំដីវាយគ្នា អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបញ្ជូនខ្លួនជនបង្កហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កាលម៉ោង ២៣និង០០នាទី នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។ ជាក់ស្តែងនៅយប់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក ហួត ... Read More »

ភ្លើងឆេះព្រៃទប់ស្កាត់ទាន់សមត្ថកិច្ចសង្ស័យមនុស្សលួចដុត

ខេត្តប៉ៃលិន: ភ្លើងបានឆេះព្រៃមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៣និង២០នាទីរសៀលថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គិភ័យ នៅភូមិប៉ាងរលឹម ... Read More »

ក្មេងស្ទាវ២នាក់ទាញដាវកាប់លើយុវជនម្នាក់ សង្ស័យទំនាស់សំដី

ខេត្តកំពង់ធំ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង ១៤និង១៥នាទី ១៦ខែមករា ឆ្នាំ២០១៩ នៅភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនសង្ស័យ ១ .ឈ្មោះ ធឿន ធាន់ ... Read More »

រថយន្ដមួយគ្រឿងបើកជែងមិនមើលស្ថានភាពផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកស្របទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបន្ថែមល្បឿនបើកវ៉ាជែងដោយពុំមើលស្ថានភាពផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកកើតឡើង នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ... Read More »

ទោសជាន់លើទោស!! ចាប់ខ្លួនតាមដីកា ស្រាប់តែមានសាច់ញាតិនាំគ្នាអុកឡុក និងវាយតប់មកលើសមត្ថកិច្ច

ខេត្តកំពង់ចាម ៖ ស្របពេលកម្លាំងនគរបាលចាប់ខ្លួនបុរសម្នាក់ ដោយអនុវត្តតាមអំណាចដីការបស់តុលាការ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈ ស្រាប់តែមានសាច់ញាតិ ក្រុមគ្រួសារជនត្រូវចោទ បាននាំគ្នាមកអុកឡុក មានចេតនារារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចដល់ទីស្នាក់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ទីបំផុតពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមបញ្ជា លោក ហួត ហួតវុទ្ធី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម ... Read More »

រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹក នៅដើមឆ្នាំ២០១៩ ពិសេសក្នុងខែមេសា និងខែឧសភា

ភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថានៅដើមឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ(El Nino)។ ឥទ្ធិពលបាតុភូតនេះ នឹងបង្កអោយធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាព ... Read More »