ព័ត៌មានទាន់ហេតុការណ៍៖
'

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តពីក្រោយរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779បើកបរដោយបុរសម្នាក់បានបុកគូទរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AL-3180ចំពីខាងក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ ... Read More »

ពេលនេះអគ្គិភ័យកំពុងឆេះនៅស្ថានីយប្រេង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គិភ័យមួយ​បានកើតឡើង​នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ អគ្គិភ័យនេះ កើតឡើងនៅស្ថានីយប្រេងមួយកន្លែងស្ថិតផ្សារបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ក្រោយចំណតរថយន្តក្រុង) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ច ... Read More »

ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​អណ្តូងលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ ៖ ពិតជាអកុសល និងសោកសង្រេងណាស់ ដែលបុរសម្នាក់ស្លាប់ដោយសារដើរ ធ្លាក់អណ្តូងទឹកដែលគេជីកជម្រៅជិត១០ម៉ែត្រដោយមិនបានដាក់លូស៊ីម៉ងត៍ជាកង់ៗដូចអណ្តូងទឹកដទៃទៀតបណ្តាលឲ្យឈ្លក់ទឹកនិងលង់ ដោយគ្មានអ្នកណាដឹង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង៧ និង២០នាទី​យប់ថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

យុវជន២នាក់ស្លាប់នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូ

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ នឹងម៉ូតូនៅផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទៅទំនប់រលក ដែលបណ្តាលឲ្យយុវជន២នាក់ ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង ។ សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង3,30នាទីរសៀល រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្លាក លេខព្រះសីហនុ 5A ... Read More »

ប្រធានាធិបតីចិន ទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទទួលនូវការអញ្ជើញរបស់មេដឹកនាំ កូរ៉េខាងជើង ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នាពេលដ៏ខ្លីខាងមុខនេះ ។ ការអញ្ជើញនោះធ្វើឡើងនៅក្នុងពេល ដែលមេដឹកនាំគីម ជុងអ៊ុន បំពេញទស្សន កិច្ចនៅទីក្រុងប៉េកាំង ។ សារព័ត៌មាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋឃុំឈើទាល​ ស្រុកកៀនស្វាយបារម្ភបញ្ហារណ្តៅដីរបស់ឈ្មួញ កុយ ភារ៉ា

ប្រជាពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយ កំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចចំពោះរណ្តៅដីដ៏សែនជ្រៅរបស់ឈ្មួញ កុយ​ ភារ៉ា ដែលអាចបង្កគ្រោះថ្នាក់ និងមហន្តរាយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ។ អ្នកភូមិនិយាយថា អាជ្ញាធរ ឃុំឈើទាល ក៏ដូចជាស្រុកកៀនស្វាយ បានដឹងអំពីបញ្ហា​ដែលបានកើតឡើង​នៅក្នុងមូលដ្ឋានរបស់ខ្លួននោះដែរ ប៉ុន្តែគ្មានចំណាត់ការ ។ ... Read More »

សាច់ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានកម្លាំងបរិស្ថានខេត្តមណ្ឌលគិរីស្ទាក់ចាប់បង្រ្កាបបាន

ខេត្តមណ្ឌលគិរី ៖ រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានមន្រ្តីអនុវត្តច្បាប់បង្រ្កាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្ទាក់ចាប់ឃាត់បាន រួមជាមួយនឹងមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ។ ករណីបង្រ្កាបបទល្មើសសត្វព្រៃខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ... Read More »

ខេរៈ សិរីមន្ត បង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំងក្រោយពេលចំណងស្នេហ៍បើកចំហរ

ភ្នំពេញ៖ ក្រោយប្រកាសស្នេហ៍ដោយបើកចំហរជិតពេញមួយឆ្នាំមក តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានបង្ហាញភាពល្អូកល្អឺនខ្លាំង ដោយមិនបារម្ភ និងប៉ះពាល់ប្រជាប្រិយភាពដូចមុន ។ សម្តីផ្អែមល្ហែមជាច្រើនទៅកាន់ភរិយាដែលលោកបានបង្ហោះជាសាធារណៈបានធ្វើឲ្យនារីជាច្រើនច្រែននឹងក្តីសុខរបស់ភរិយា លោកខេមរៈសិរីមន្ត។ ក្រៅពីការលែងលាក់បាំងរឿងប្រពន្ធកូន តារាចម្រៀងខេមរៈ សិរីមន្ត ... Read More »

ផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ត្រូវបុគ្កលិកហាងវាយបែកក្បាល សង៧០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកស៊ីមួយកន្លែងនាំគ្នាព្រួតវាយដោយប្រើសោច្រវាក់ និងកែវស្រាបណ្ដាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកស៊ីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ី យីហោ ភ្នំពេញសាច់អាំង PPQ តាមបណ្ដោយផ្លូវលេខលេខ១៣៦ ... Read More »

សារនឹករលឹករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ ចំពោះបងប្អូនជនរួមជាតិ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានផ្ញើសារនឹករលឹក​ជូនចំពោះបងប្អូនជនរួមជាតិដូចខាងក្រោម​៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ទោះបីរវល់ការងារប្រទេសជាតិច្រើនយ៉ាងណាក្តី ក៏ខ្ញុំនិងភរិយាតែងតែនឹករឮកមកដល់បងប្អូន និងកូនក្មួយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព គឺខ្ញុំរំភើបរីករាយដែលបានឃើញបងប្អូនមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសង្គមគ្រួសារអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយនិងសង្គមជាមួយនឹងឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនានិងវិនិយោគនៅប្រទេសយើង។ ... Read More »

នៅល្ងាចថ្ងៃសុក្រទី ១១ មករា នេះ សម្តេចហ៊ុន សែន នឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្រ

ភ្នំពេញៈ នៅល្ងាចថ្ងៃសុក្រ ទី ១១ មករា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្រ។ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ... Read More »

ជនជាតិចិន បើករថយន្តហីុយ៉ាន់ដាយស៊េរី ទំបើក បុករថយន្តឡិចស៊ីស៤៧០ ជនជាតិខ្មែរ ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសមួយគ្រឿងបើកបរដោយបុរសជនជាតិខ្មែរម្នាក់ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។ ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៦៦កែងនិងផ្លូវ៣៣៥ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តហុីយ៉ាន់ដាយស៊េរីម៉ាកH-lមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-3163ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ ទិសដៅពីកើទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស LX-470ពណ៌ស្កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2l-5167 ... Read More »

Pixel 3 ចុងក្រោយបំផុតរបស់ Google គុណភាពសម្លេងនៅក្នុងវីដេអូកាន់តែប្រសើរឡើង

ក្រុមហ៊ុន Google នឹងដាក់ចេញនូវការ update ប្រចាំខែជាលើកដំបូងរបស់ខ្លួននៅឆ្នាំ 2019 សម្រាប់ឧបករណ៍ Android របស់ខ្លួន។ ការផ្លាស់ប្តូរដែលបានចុះបញ្ជីតែមួយគត់គឺការជួសជុលកំហុសដែលដោះស្រាយបញ្ហាគុណភាពសម្លេងលើម៉ូដែល Pixel 3 ដែលកើតឡើងនៅពេលថតវីដេអូដូចដែលបានរាយការណ៍ដោយអ្នកប្រើនៅលើ Reddit ។ ... Read More »

សោឆ្លាតវៃនេះ បានផ្តល់ឲ្យអ្នកនូវវិធីប្រាំយ៉ាងដើម្បីដោះសោរទ្វាររបស់អ្នក

ក្រុមហ៊ុនចាក់សោឆ្លាតមួយបានព្យាយាមធ្វើឲ្យពួកវាទាំងអស់ប្រសើរជាងមុនដោយបង្កើតសោឆ្លាតដែលមានវិធីដោះសោប្រាំ។ សោសុវត្ថិភាព Secure Pro ថ្មីរបស់ Lockly អាចរកទិញបាននៅថ្ងៃនេះសម្រាប់ $ 299.99 ហើយនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេល ពីរខែទៀត។ ការគាំទ្រសុវត្ថិភាពមានបន្ទះចុចដែលបង្កើតលេខតាមលំដាប់ចៃដន្យរាល់ពេលដែលអ្នកត្រូវការបញ្ចូលលេខកូដសម្ងាត់របស់អ្នក។ រាល់ធាតុបញ្ចូលនៅលើបន្ទះក្តារគឺពិតបីលេខដូច្នេះបើទោះបីជាអ្នកណាម្នាក់មើលខណៈពេលដែលអ្នកវាយលេខកូដក៏ដោយពួកគេទំនងជាមិនអាចទស្សន៍ទាយអ្វីដែលអ្នកបានបញ្ចូលទេ។ ក្រៅពីបន្ទះក្ដារមានម៉ាស៊ីនស្កេនស្នាមម្រាមដៃនិងវិធីដើម្បីដោះសោតាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Lockly ... Read More »

ម៉ូតូសង់កូរ៉េបើកលឿនបុកម៉ូតូសេ១២៥រងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េ ស៊ីធីផ្លើស មួយគ្រឿង ក្នុងលឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យធ្លាក់ស្រ្តីម្នាក់ រងរបួសធ្ងន់ ចំណែកជនបង្ក ដួលរងរបួសធ្ងន់ដូចគ្នា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅតាមផ្លូវមហាវិថីសហព័ន្ធរុស្សី ... Read More »

ពលរដ្នថ្លែងថា បើអាជ្ញាធរគ្មានឆន្ទៈ បង្រ្កាបបទល្មើសឈូសឆាយដីព្រៃលិចទឹក ឲ្យមានប្រសិទ្ធភាពទេ ព្រៃលិចទឹក នឹងរលាយអស់ក្នុងពេលខាងមុខ

ខេត្តកំពង់ធំ៖ ឈ្មួញនៅតែបន្ដលួចឈូសឆាយដីព្រៃលិចទឹកតំបន់៣ យ៉ាងគឃ្លើន មិនខ្លាចញញើតច្បាប់សូម្បីតែបន្ដិច បើទោះបី មានការឃ្លាំមើល និងចាត់វិធានការក្ដៅពីសំណាក់មន្រ្ដីជំនាញ និង ដោយមានការបញ្ចាផ្ទាល់ពីលោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំក៏ដោយ យើងនៅតែសង្កេតឃើញថា ឈ្មួញបានឃុបឃិតជាមួយ និង ... Read More »

នគខេត្តកំពង់ឆ្នាំងឆ្មក់តាមចាប់បានមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀនចំនួន២នាក់ នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ដែលជាមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវាបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុកបរិបូរណ៍ ឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយកមកចែកចាយ និងជួញដូរគ្រឿងញៀន ។ ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ... Read More »

ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអីន អាមេរិក ចាញ់ប្រៀបលើក្រុមហ៊ុន អ៊ែរប៊ឺស របស់អឺរ៉ុប

នៅក្នុងការលក់យន្តហោះ ពាណិជ្ជកម្ម សម្រាប់ដឹកអ្នកដំណើរ​កាលពីឆ្នាំ​២០១៨ កន្លងមក ក្រុមហ៊ុន ផលិតយន្តហោះអាមេរិក មិនអាចបំពេញទៅតាម ការបញ្ជាទិញពីអតិថជនគ្រប់ចំនួននោះឡើយ ។ ចំណែកក្រុមហ៊ុន អ៊ែរបឺស របស់អឺរ៉ុប វិញ បានប្រគល់យន្តហោះ ដល់អតិថជនរបស់ខ្លួន ... Read More »

ទាហានអង់គ្លេស​៥នាក់ស្លាប់ដោយការវាយប្រហារពីក្រុមភេរវកម្ម

នៅដើមឆ្នាំ២០១៩ នេះ កម្លាំងទាហាន អង់គ្លេស​៥នាក់ស្លាប់និង រងរបួសជាច្រើន ដោយសារតែការវាយប្រហារដោយមីស៊ីលពីក្រុមភេរវកម្ម IS ​នៅប្រទេសស៊ីរី ។ ការវាយប្រហារកើតឡើងបន្ទាប់ពីអាមេរិកប្រកាសដកទាហានចេញពីស៊ីរី។ ទាហានអង់គ្លេស៥នាក់ស្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីល ពីក្រុមភេរវកម្ម​ IS ... Read More »

រុស្ស៊ីនឹងពង្រឹងកម្លាំងទាហានជើងទឹក បង្កើនការធ្វើសមយុទ្ធនៅឆ្នាំ​២០១៩

កម្លាំងទាហានជើងទឹករបស់រុស្ស៊ី មិនទាន់អាចប្រៀបផ្ទឹមជាមួយអាមេរិក បានឡើយ​ដោយរុស្ស៊ីមិនទាន់អាច គ្រប់គ្រោងដែនសមុទ្រ​បានយ៉ាងល្អនោះឡើយ​បើទោះបីមានអាវុធទំនើបៗលំដាប់ពីភពលោកក្តី ។ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហានជើង ទឹកឲ្យកាន់តែខ្លាំង នៅដើមឆ្នាំ២០១៩នេះរុស្ស៊ីនឹងបង្កើនការធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ជាច្រើន ដោយនៅក្នុងខែមករានេះមានសមយុទ្ធដល់ទៅ​៤លើកបានឡើងគម្រោងរួចរាល់​ ។ តាមមជ្ឈមណ្ឌុលប្រកាសព័ត៌មាន ស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM ... Read More »

១ខែទើបខាងជំនាញ កាំកុងត្រូល បញ្ជូនសំណុំរឿងមកតុលាការ តើវាសនាម្ចាស់ការ៉ាស់សាំង ដេប៉ូ រស្មី ពិសី អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ

ខេត្តកណ្តាល៖ ប្រភពពីមន្ត្រីតុលាការបានថ្លែងថា សំណុំរឿងដែលម្ចាស់ការ៉ាស់សាំងដេប៉ូ រស្មី ពិសី លួចសាំង (រង្វាស់រង្វាល់)ពីអតិថិជនចូលចាក់សាំងជារៀងរាល់ថ្ងៃនោះ បានបញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាលហើយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ តែម្ចាស់ការ៉ាសសាំងអត់មានវត្តមានមកតាមសំណុំរឿងទេ មិនដឹងជ្រុះពាក់កណ្តាលផ្លូវ ឬយ៉ាងណាទេ ។ ... Read More »

មនុស្សច្រើននាក់ របួសធ្ងន់ ស្រាល ខណៈស្រ្តីម្នាក់ បើករថយន្តបុកពីក្រោយ ពេលឈប់ស្តុប

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយស្ត្រីម្នាក់ បានបើករថយន្តម៉ាក នីសាន់ ២កឹបកន្លះ ខ្វះការប្រុងប្រយត្ន័ ជាន់ហ្វ្រាំងច្រឡំចំហ្គែ បានបុករះម៉ូតូចំនួន៥គ្រឿង កំពុងឈប់ស្តុបយ៉ាងពេញទំហឹង កិនម៉ូតូទាំងនោះជាប់ក្រោយរថយន្តកល់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង និងបានបណ្តាលឲ្យមនុស្សចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់ តែម្នាក់ជាស្ត្រីមានផ្ទៃពោះ ... Read More »

លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបសម្ដែងការគួរសម ពិភាក្សាការងារ ជាមួយលេខាធិការ មជ្ឈិមបក្សកុម្មនីស្ដវៀតណាម

ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតទទួលជួប លោក ត្រឹង កឹមទូ (Tran ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូបណ្តាលឲ្យយុវជន២នាក់បាត់បង់ជីវិត

ខេត្តព្រះសីហនុ៖ បុរស២នាក់បានបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម ខណៈបើកម៉ូតូឌុបគ្នា​ហើយត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកពេញទំហឹង ។ ជនរងគ្រោះ​ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង ចុះពីចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ... Read More »

រថយន្តដឹកភេសជ្ជ:បាកាសក្រឡាប់ផ្ងារជើងសង្ស័យអ្នកបើកបរងងុយដេក

ខេត្តកំពង់ឆ្នាំង: មានករណីរថយន្តកុងតឺន័រ ពាក់ស្លាកលេខ 4A-0585 មួយគ្រឿង​ជារថយន្តដឹកភេសជ្ជ:បាកាស បានក្រឡាប់ផ្ងារជើងជង្រ្គាងៗ ប៉ុនតែមិនបណ្តាលឲ្យមនុស្ស​រងគ្រោះនោះនោះទេដោយគ្រាន់តែរងការខូចខាតភេសជ្ជៈអស់ជាច្រើនកេស​ប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២យប់ ឈានចូលថ្ងៃព្រហស្បតិ៍៤ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ខឹងគេផឹកស៊ីក្បែរផ្ទះឡូឡាហាមមិនស្តាប់ ទាញកំបិតផ្គាក់ទៅកាប់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ: សមត្ថកិច្ចនគរបាលស្រុកស្នួលបានឃាត់ខ្លួន​យុវជនម្នាក់ ដែលបានប្រើហិង្សាដោយ​ប្រើកាំបិតផ្គាក់​កាប់មកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងជនរង​គ្រោះ​និងគ្នីគ្នាមួយចំនួនទៀតផឹកស៊ីនិយាយឮៗថ្លង់រំខានដល់រូបគេដែលនៅផ្ទះក្បែរគ្នាដេក​ពួនមិនបាន ។ ហេតុការណ៍មានអំពើហិង្សាដាក់គ្នាបណ្តាលឲ្យមនុស្សរងរបួសនេះកើតឡើងកាលពីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ... Read More »

ស្រវឹងស្រាចុះរាវខ្យងលង់ទឹកបឹងស្លាប់គ្មានអ្នកណាដឹង

ខេត្តកំពង់ធំ: បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មខណៈ​ស្រវឹងស្រាចុះរាវ​រកខ្យង​ក្នុងទឹកបឹងហើយលង់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ... Read More »

លោកគ្រូបង្រៀនវិទ្យាល័យចេក ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីបុកពីក្រោយរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបត់ឆ្វេងខ្វះ ការប្រុងប្រយត្ន័ ត្រូវរថយន្តដឹកដីចាប់ហ្វ្រាំង មិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរក៏ដូចជាក្មេងៗសិស្សសាលារត់មកជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យវង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ ... Read More »

បុរសម្នាក់ មានសតិមិនប្រក្រតី មិនដឹងចូលទៅសម្ងំក្នុងលូ តាមច្រកណាអស់ជាច្រើនថ្ងៃ ផ្អើលពលរដ្ឋជួយគាស់យកចេញ

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានសំឡេងមនុស្សស្រែកឲ្យគេឯងជួយចេញពីក្នុងលូ ភ្លាមនោះអ្នកធ្វើដំណើរនាំគ្នាអោនមើល ស្រាប់តែឃើញបុរសម្នាក់ជាក់នៅក្នុងលូ មិនដឹងថាគាត់ចូលតាមច្រកណាបានជាជាប់បែបនេះ រួចប្រជាពលរដ្ឋនាំគ្នាគាស់កម្របលូយកចេញមកក្រៅនិងសួរនាំ ទើបដឹងថាគាត់ជាមនុស្សមានសតិមិនប្រក្រតី ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ជាប់របងផ្ទះលោកឧកញ្ញា ... Read More »

លោកចៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវជនសង្ស័យវាយធ្លាក់ស្រែ បន្ទាប់ពីសួរនាំរឿង ជេរដៀលគំរាមអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងចាប់ឃាត់បានជនសង្ស័យម្នាក់ ស្រវឹងស្រាធ្លើមធំហ៊ានប្រើ ហិង្សាវាយទៅលើលោក ចៅសង្កាត់ចេកក្រុងស្វាយរៀង បន្ទាប់ពីលោកសួរនាំជនសង្ស័យស្រែកជេដៀលអ្នកភូមិ ។ ហេតុការណ៍ប្រើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ ... Read More »