ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តសណ្តោងរ៉ឺម៉កបុកម៉ូតូ១គ្រឿងស្លាប់​ម្នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១ ខែមករា ២០១៩ នៅចន្លោះគីឡូម៉ែតលេខ ១១៩ .១២០ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយក្បាលត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C 6214 ... Read More »

ប្រទះឃើញសាកសពក្មេងស្រីបាត់ពីផ្ទះ៤ថ្ងៃ អណ្តែតក្នុងស្រះទឹកនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យខណៈប្រទះឃើញសាកសពកុមារីម្នាក់អាយុ២ឆ្នាំ៤ខែ ដែលបាត់ពីផ្ទះអស់រយះពេល៤ថ្ងៃមកហើយ បន្ទាប់ពីឪពុកម្ដាយស្វះស្វែងដើររកគ្រប់ច្រកល្ហក តែរកមិនឃើញ ។ ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹកខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិ ... Read More »

បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តបុកក្បាលនាគពុះចែក ទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង រីឯអ្នកបើករថយន្តរងរបួសស្រាលគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃ ពុធ ទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ ... Read More »

ស្គាល់គ្នាតាមហ្វេសប៊ុកណាត់គ្នាមកដេកផ្ទះសំណាក់ប្លន់អស់គ្រឿងអលង្ការ ទូរសព្ទ័ លុយសរុបជាង៣ពាន់ដុល្លារ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានស្គាល់នារីម្នាក់តាមហ្វេសប៊ុក ឆាតលួងលោមជនរងគ្រោះ ណាត់គ្នាមកដេកផ្ទះសំណាក់បៃតង ស្រាប់តែជនរងគ្រោះមកដល់បើកទ្វារចូល ជនសង្ស័យច្របាច់ក រួចយកកាំបិតភ្ជង់ ប្លន់យកគ្រឿងអលង្ការ ទូរសព្ទ័ និងលុយមួយចំនួនសរុប ជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងនៅ​ម៉ោង​៦ល្ងាច ... Read More »

ព្រះមហាក្សត្រថៃ អភិសេក គ្រងរាជ្យសម្បត្តិ​ ថ្ងៃទី៤ ខែឧសភា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ព្រះមហាក្សត្រថៃ នឹងអភិសេកគ្រងរាជ្យសម្បត្តិ​ជាផ្លូវការ ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានពីព្រះបរមរាជវាំងថៃ ត្រូវប្រភពAP ដកស្រង់មកផ្សាយឲ្យដឹង​កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ ព្រះមហាក្សត្រ មហាវេជ្ជរាឡុងកន ... Read More »

រថយន្តដឹកដីម៉ាក់FUSO បើកវ៉ារថយន្តមួយគ្រឿងទៀត វ៉ាមិនផុតក៏បួងចង្កូតធ្លាក់ផ្លូវក្រឡាប់ធ្លាក់ទឹកបឹង

ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តធុនធំ ភាគីច្រើនតែងតែបើកខ្វះការប្រុងប្រ័ត្នទើបបង្កជាគ្រោះថ្នាក់ចរាចរដល់អ្នកដទៃ ជាក់ស្តែងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១ ខែ មករា ឆ្នាំ២០១៩ មានរថយន្តដឹកដី១គ្រឿង ម៉ាកFUSO បានបើកវ៉ារថយន្តមួយគ្រឿងទៀត ពីខាងឆ្វេងតែវ៉ាមិនផុតក៏បួងចង្កូតមកឆ្វេងធ្លាក់ផ្លូវក្រឡាប់ចាក់ដីក្នុងទឹកបឹងឈូក ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិសំរោងលើ សង្កាត់សំរោង ... Read More »

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជូនពរឆ្នាំសកលថ្មី ២០១៩ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមឆ្លងឆ្នាំសកលកាលពីយប់មិញនៅ វិមាន ឈ្នះ ឈ្នះ ប្រកប ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេស ការអុជកាំជ្រួចរយៈពេលជាង៥០នាទីដើម្បីអបអរសាទរឆ្នាំសកលថ្មី២០១៩។ ខ្ញុំនិងភរិយា ពិតជារំភើបនឹងមានកិត្តិយសក្រៃលែង ដែលបានចូលរួមអបអរសាទរដោយផ្ទាល់ជាមួយបងប្អូនដែលមកពីគ្រប់ទិសទី។ ខ្ញុំសុំអរគុណដល់អាជ្ញាធរមូលដ្ឋាន ... Read More »

ថ្ងៃឆ្លងឆ្នាំ យុវជនម្នាក់សង្ស័យខឹងឪពុករករឿងម្ដាយ ចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះ ឃើញចងកសម្លាប់ខ្លួន ក្នុងមន្ទប់របស់ខ្លួន បង្កការភ្ញាក់ផ្អើល និងនាំគ្នាជួយសង្គ្រោះលើកដាក់លើគ្រែធ្វើចលនាដៃជើងប៉ុន្តែអកុសលហួសពេលទៅហើយកាលពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ស្ថិតក្នុងភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

នគរបាលចាប់ចោរឆក់បាន៤នាក់ពេលយប់ព្រឹកឡើងបន្តចាប់៤នាក់ថែមទៀត

ភ្នំពេញ៖​ កម្លាំងនគរបាលបានបន្តតាមចាប់បក្ខពួកចំនួន៤នាក់ទៀត ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុចទីតាំងណេតមួយកន្លែងភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ក្រោយពីនគរបាលចាប់បានជនសង្ស័យចំនួន៤នាក់កាលពីម៉ោង១ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១ ខែមករា​ឆ្នាំ២០១៩ ។ ... Read More »

បាក់ច្រាំងទន្លេបណ្ដាលឲ្យក្មេងប្រុសម្នាក់បាត់ខ្លួននៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ច្រាំងទន្លេមួយកន្លែងនៅស្រុកមុខកំពូលបានបាក់ស្រុតចូលក្នុងទន្លេ បណ្ដាលឲ្យក្មេងប្រុសម្នាក់ក្នុងចំណោម៤នាក់បាត់ចូលក្នុងទន្លេ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានចំនួន៤នាក់ និងបាត់ខ្លួនម្នាក់ ... Read More »

អុញនោះ!! អ្នកស្រុកសំបូរលាន់មាត់ថា លោក ស៊ាម គឹមទឹម និងមេសឹករងខេត្តក្រចេះនៅពីក្រោយជំនួញ ដូរឈើ ខណៈសមត្ថកិច្ចជំនាញខ្សោយភ្នែកមិនបង្រ្កាប

ខេត្តក្រចេះ ៖ ប្រភពព័ត៌មានពីក្រុមសកម្មជនការពារព្រៃឈើបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១៨ ពួកគាត់ប្រទះឃើញឃ្លាំងស្តុកឈើ ប្រភេទលេខ២នៅចំណុចចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​ ។ ពួកគាត់បន្តថា បានថតយករូបភាពដែលបង្ហាញពីគំនរឈើជាច្រើនរាប់សិបម៉ែត្រគីប ក្នុង​នោះមានទាំងរថយន្ដប្រភេទសាំងយ៉ុងកែច្នៃចំនួនជាង១០គ្រឿង ... Read More »

វាយប្រហារដោយប្រើកាំបិតនៅអង់គ្លេស របួសប៉ូលិស និងជនស៊ីវិល៣នាក់

កាលពីយប់ថ្ងៃចន្ទ បុរសម្នាក់ប្រដាប់ដោយកាំបិតវាយប្រហារទៅលើពលរដ្ឋជនស៊ីវិល និងប៉ូលិសបណ្តាលឲ្យរបួស៣នាក់ នៅស្ថានីយរថភ្លើង Victoria ទីក្រុង Manchester ចក្រភពអង់គ្លេស ។ ប៉ូលិសមិនបានបញ្ចេញប្រាប់ពីមូលហេតុការវាយប្រហារនេះទេ ។ ជនវាយប្រហារបានស្រែកថា ដរាបណាអ្នកបន្តវាយប្រហារគ្រាប់បែកនៅបណ្តាប្រទេសនោះ ការវាយប្រហារតាមបែបកាំបិតបែបនេះ នឹងបន្តកើតមានរហូតទៅដែរ ... Read More »

បាញ់សម្លាប់រង្គាលនៅ​ថៃ ស្លាប់​៦នាក់

ប៉ូលិសថៃ​បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ថា បុរសម្នាក់​​​បានបាញ់សម្លាប់រង្គាលសមាជិកគ្រួសារ៦នាក់ មុនពេលដែលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។ ហេតុការណ៍នេះ ​បានកើតឡើង​នៅ​បន្ទាប់ពីឆ្លងឆ្នាំសកល​ ២០១៩ តែ១០នាទីប៉ុណ្ណោះ រំលងអធ្រាត្រ​ ស្ថិតនៅ​ ស្រុក Phato ភាគខាងត្បូង ... Read More »

កូរ៉េខាងជើងព្រមានពីការអស់ភាពអត់ធ្មត់ លើទណ្ឌកម្ម និងការគាបសង្កត់ពីអាមេរិក

មេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានអំពី ការអស់ភាពអំណត់ ទៅលើការដាក់ទណ្ឌកម្ម និងគាបសង្កត់ពីសំណាក់សហរដ្ឋអាមេរិកនោះទៀតហើយ បើទោះបីថា កូរ៉េខាងជើងមានក្តីសង្ឃឹមថា មានជំនួបកំពូលលើកទី២ ជាមួយដឹកនាំអាមេរិកយ៉ាងណាក៏ដោយ ។ គ្មានកាលបរិច្ឆេទច្បាស់លាស់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចែកចាយរូបភាព និងវីដេអូ ... Read More »

ភេរវកម្មនៅតូក្យូ ៖ រថយន្តមួយគ្រឿងបំបុកចូលហ្វូងមនុស្សកំពុងអំណរឆ្នាំថ្មី

រថយន្តមួយគ្រឿងបានបើកបំបុកចូលហ្វូងមនុស្ស ដែលកំពុងតែអំណររីករាយបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ដែលករណីនេះ គេសង្ស័យថា ជាទង្វើភេរវកម្ម បណ្តាលឲ្យមនុស្ស៨នាក់រងរបួស ក្នុងនោះម្នាក់សន្លប់ស្តូក ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ Takeshita ក្នុងទីក្រុងតូក្យូ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ... Read More »

ឆ្នាំ២០១៨ អ្នកកាសែត១១២នាក់ត្រូវបានឃុំខ្លួននៅទួរគី

អ្នកសារព័ត៌មាននៅក្នុងប្រទេសទួរគី ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ៥២០នាក់ ក្នុងនោះមាន១១២នាក់ត្រូវបានតុលាការជាន់ខ្ពស់កាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ផ្សេងៗ ។ ក្នុងពេលដំណាលគ្នានោះដែរ អ្នកសារព័ត៌មានម្នាក់ត្រូវបានសម្លាប់ និង៦៦នាក់ទៀត ត្រូវឃាត់ខ្លួន ខណៈ១៤២នាក់ដទៃផ្សេងទៀតបានឃាត់ខ្លួនរួចហើយនៅទួរគី ។ នេះបើតាមសារព័ត៌មាន Aktifhaber ... Read More »

រុស្ស៊ីចាប់ខ្លួនចារកម្មអាមេរិកម្នាក់ដាក់គុក

ក្រុមសន្តិសុខផ្ទៃក្នុងរុស្ស៊ី កាលពីថ្ងៃចន្ទបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ត្រូវប៉ូលិសចាប់ដាក់គុក ពីបទធ្វើចារកម្ម ។ ពលរដ្ឋអាមេរិកម្នាក់នោះឈ្មោះ Paul Whelan ត្រូវតុលាការចោទពីបទឧក្រិដ្ឋ ។ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីនិយាយថា ចារបុរសម្នាក់នេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងមូស្គូ ខណៈកំពុងធ្វើចារកម្ម ... Read More »

រថយន្តសាំងយ៉ុងដឹកឈើបុកស្លាកសញ្ញាចរាចរ និង ស្លាកលេខផ្លូវ 

ភ្នំពេញ៖ រថយន្តសាំងយ៉ុងបុកស្លាកសញ្ញាចរាចរ និង ស្លាកលេខផ្លូវ ចេញឈើហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ... Read More »

បុរសម្នាក់បើកបរម៉ូតូលឿនបុកខឿនរង្វង់មូលដួលបោកក្បាលស្លាប់ខ្លួនឯង

ខេត្តកំពង់ធំ៖ បុរសម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានបើកបុកខឿនរង្វង់មូលបណ្តាលឲ្យស្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ៈ២០នាទី ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចរង្វង់មូលពោធិ៍បាក់ក្រង ភូមិសំរោង ... Read More »

សយ រតនា ជំនួសតំណែង ប៊ុត សីហាដែលត្រូវបាត់មុខពីមរតកមេឌា?

ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈ របស់តារាចម្រៀងប៊ុត សីហា ក្រោយពីលេចធ្លាយរឿងបញ្ចប់ការងារសិល្បៈចុងក្រោយនៅផលិតកម្មមរតកមេឌានោះ គេសង្កេតឃើញផលិតកម្មមួយនេះបានសម្រុកចេញបទចម្រៀងថ្មីៗជាច្រើន។ ក្នុងនោះ គេកត់សម្គាល់ថាប្រជាប្រិយភាពរបស់ លោក សយ រតនា ដែលហក់មកចាប់អាជីពចម្រៀងបន្ថែមហាក់លេចមុខមាត់ខ្លាំងគួរកត់សម្គាល់ ។ ផ្ទុះព័ត៌មានផលិតកម្មប្រកាសមិនទទួលស្គាល់ ប៊ុត ... Read More »

អាមេរិក​ដកខ្លួនចេញពីអង្គការ UNESCO ​ជាផ្លូវការ

ការសម្រេចរបស់អាមេរិក ដកខ្លួនចេញពីអង្គការ​ អប់រំ​ វិទ្យាសាស្ត្រ ​និងវិប្បធម៌ របស់អង្គការសហប្រជាជាតិ​ UNESCO ​ដែលបានប្រកាសកាលពីខែតុលា ឆ្នាំ​២០១៧នោះ ពេលនេះមានប្រសិទ្ធភាពហើយ នាថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។ ទីក្រុងវ៉ាស៊ីនតោន​ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស)

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីអំពើហិង្សាដោយចេតនា(យកកៅអីវាយបណ្តាលអោយរបួស) នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ផ្លូវ២០០២ ភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ... Read More »

លួចយកទូរស័ព្ទដៃ និងអាយកូមគេបានសម្រេច ហើយដើរកាត់មុខជនរងគ្រោះទៀត ឃើញចាប់ ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ២០១៨ វេលាម៉ោង៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ អំពើលួច (លួចយកទូរសព្ទដៃ និងអាយកូម) នៅចំណុចក្នុងហាងប្រាយស្តា ក្រុម៥ ផ្លូវ១០១១ ... Read More »

បុរស​ម្នាក់​តូចចិត្ត​នឹង​ខ្លួន​កើត​ជំងឺ​ សម្រេចចិត្ត​ចងក​ សម្លាប់​ខ្លួន​

ខេត្តឧត្តរមានជ័យ​៖​ បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​ ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ លេខ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ឈូក​ ... Read More »

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុករបាំងថ្មចែកទ្រូវផ្លូវនិងបន្តបុករះចូលផ្ទះលក់សាច់អាំង

ភ្នំពេញ៖ ជនជាតិចិនទំនងជាស្រវឹងស្រាបានបើករថយន្តស្ព័រស៊េរីទំនើបមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៤ផ្ទាំងរថយន្តដាច់កង់ឆ្វេង ហើយមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលផ្ទះលក់សាច់អាំងបន្តបុកដើមឈើទៅមុខលេរួចសំណាងល្អមិនបង្កឲ្យមានរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស ខាងមុខហាងសាច់អាំងជីនជុន ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុសស្រីពីរនាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស្ព័រស៊េរីទំនើបមួយគ្រឿងម៉ាកEerrar1 ពណ៌ខ្មៅ ... Read More »

អួនហ៊ុំម៉ាស៊ីន៤-៦ កំពុងធ្វើសកម្មភាពនៅ​ភូមិក្អមសំណរ-ចារុះ ឃុំរាំងទិល

ខេត្តពោធិ៍សាត់៖ វេលានេះ អួនហ៊ុំ ដែលប្រើដោយទូកកាណូត​ម៉ាស៊ីន៤និង៦ កំពុង​ប្រព្រឹត្តបទល្មើសនេសាទ​នៅចំណុចមុខភូមិក្អមសំណរ និងភូមិចារុះ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប្រភព​រាយការណ៍ថា សកម្មភាពនេះ ត្រូវបានគាំទ្រដោយមន្ត្រីរដ្ឋបាលជលផលថ្នាក់សង្កាត់ លោក ភេម ... Read More »

រថយន្តដឹកដីបុកគ្នា​ស្លាប់​អ្នកជិះម៉ូតូ២នាក់ ខូចខាតរថយន្ត៣គ្រឿង

ខេត្តសៀមរាប៖ មនុស្ស២នាក់​បានស្លាប់ និងរថយន្ត​៣គ្រឿង​បានខូចខាត ដោយសារហេតុការណ៍រថយន្តដឹកដី​បុកគ្នា និងបណ្តាលឲ្យខូចខាតរថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង ។ ហេតុការណ៍នេះ​កើតឡើង​នៅវេលាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៦ ភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប ... Read More »

ក្តីសង្ឃឹមទទួលបានសុខសន្តិភាពនៅលើពិភពលោកឆ្នាំ​២០១៩

ឆ្នាំ២០១៨​បានកន្លងមកផុតទៅ ដោយបន្សល់នូវទុក្ខក្រៀមក្រំជាច្រើន បង្កឡើងដោយអំពើហិង្សា សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ ធ្វើឲ្យត្រូវបែកបាក់គ្រួសារ​ សាចញាតិ ។ ការស្វាគមន៍ឆ្នាំថ្មី២០១៩នេះ ពលរដ្ឋជុំវិញពិភពលោក សង្ឃឹមថា នឹងទទួលបានសុខ សុភមង្គល និង សន្តិភាព​ ... Read More »

រថយន្តមួយគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់​និងរបួស​៥នាក់​

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។ ប្រភពពីសមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា កាលពីម៉ោង០២.២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រ១៩៥.១៩៦ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកទិសដៅពីកំពត ... Read More »

HEINEKEN® ត្រឡប់មកម្តងទៀតជាមួយការប្រគំតន្ត្រី EDM ជាមួយនឹងការរាប់ថយក្រោយ 3.2.1 Countdown Festival

ភ្នំពេញ: នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 Heineken® ដែលជាស្រាបៀរថ្លៃលំដាប់ពិភពលោក និង EDM កម្ពុជា នឹងប្រារព្ធពិធីរាប់ថយក្រោយ 3.2.1 នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ Heineken®នឹងប្រែក្លាយព្រឹត្តិការណ៍ ... Read More »