ព័ត៌មានទាន់ហេតុការណ៍៖
'

បោកយកខ្សែដៃ១តម្លឹងនិងលុយរត់ទៅបាត់២ឆ្នាំពេលជួបគ្នាផ្អើលពេញហាងកាហ្វេ

ភ្នំពេញ ៖ ស្ត្រីម្នាក់និយាយថា បុរស ជាអតីតគូស្នេហ៍បានបោកយកលុយ និង ខ្សែដៃនាងរត់គេចខ្លួនហើយនោះពេល នាងបានព្យាយាមទូរស័ព្ទទៅទាមទារលុយ និងខ្សែដៃមកវិញ។ តែបុរសនោះបាន និយាយឡកឡឺយថាមិនសងនោះឡើយ ចង់ទៅប្តឹងណាប្ដឹងទៅ។ មិនតែប៉ុណ្ណោះថែមទាំងបានគំរាមកំហែងដល់អាយុជីវិតនាងទៀងផង។ រឿងរ៉ាវនេះបានកន្លងទៅបាត់២ឆ្នាំស្រាប់តែនៅថ្ងៃទី១០ធ្នូនេះប្រទះ ឃើញបុរសកំហូចនោះនៅហាងកាហ្វេ ... Read More »

លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យមូលនិធិISF បន្ដគាំទ្របង្កលក្ខខណ្ឌយោគយល់ ដើម្បីទទួលបាន ហិរញ្ញប្បទានសម្បទានសហគមន៍ ដល់កម្ពុជា

ទីក្រុងរីយ៉ាដ៖ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង ម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពី “សាមគ្គីភាពឥស្លាម មុននឹងចាប់សន្និសីទនេះ នៅឯទីក្រុងរីយ៉ាដ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង៥នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកសូទ្រនិគម ក្រោមបញ្ជាលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ូ ចាន់ធី អធិការរង ទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង ១៤និង៣០នាទី ... Read More »

លោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយមើលមន្រ្តីអនុវត្តច្បាប់ថ្នាក់ចារណ៍ផ្លូវគោគ

ខេត្តសៀមរាប ៖ មហាជន បានសុំសំណូមពរ ឲ្យលោកស្នងការនគរបាលខេត្តសៀមរាប មេត្តាជួយមើលសមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប បានទទួលរងការចោទប្រកាន់ថា ធ្វើការមិនប្រកតី ដោយសារការផាគពិន័យ មិនមានវិក័យបត្រ ច្រើនជាការចេញវិក័យបត្រ ក្នុងពេលធ្វើសកម្មភាព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបានលួចលាក់ស្ទាក់រថយន្ត ... Read More »

រថយន្តជាច្រើនគ្រឿងដឹកអេតចាយបើកឆ្លងកាត់ច្រករបៀងតានូ ស្រុកស្វាយជ្រំ បណ្ដាលឲ្យខូចខាតផ្លូវ មិនរំខានសមត្ថកិច្ចពាក់ពន្ធ័

ខេត្តស្វាយរៀង៖ សិស្សានុសិស្សក៏ដូចជាអ្នកធ្វើដំណើរក្នុងភូមិតានូ ឃុំក្រួស ស្រុកស្វាយជ្រំបានត្អូញត្អែរយ៉ាងខ្លាំង ខណៈផ្លូវជាច្រើនខ្សែរក្នុង ឃុំគ្រួស ត្រូវបានរងការខូចខាតជង្ហុកធំៗជិះគេចស្ទើរបាក់ចង្កេះ និងបងប្អូន ដែលមានផ្ទៃពោះពិបាកក្នុងការធ្វើដំណើរកាត់មកកាន់មន្ទីរពេទ្យ ខណៈបង្កឡើងដោយរថយន្តធុនធំជាច្រើន ដឹកអេតចាយបើកឆ្លងកាត់ស្ទើរបាក់ផ្លូវតាមច្រកនេះឆ្ពោះ ទៅកាន់ច្រករបៀងតានូ មិនរំខានដល់អាជ្ញារធរ ដែលពាក់ពន្ធ័ពិសេសនគបាលវរព្រំដែន និងអាជ្ញាធរ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្តកែលំអបណ្តាញលូតាមបណ្ដោយផ្លូវលេខ១៣ ផ្សារកណ្តាល និងរៀបការ៉ូឡាជម្រាបទឹក “Interlock” ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិច

ភ្នំពេញ៖ ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិច រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថី និងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមក ធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ជាក់ស្ដែងនៅតាមបណ្ដោយវិថីព្រះអង្គអេង (ផ្លូវលេខ១៣) ... Read More »

ចំនួនពលរដ្ឋសុំភៀសខ្លួននៅអាមេរិក កើនឡើងទ្វេដងប្រៀបធៀបនឹងឆ្នាំ២០១៧

តាមតួលេខរបស់នាយកដ្ឋានអន្តោប្រវេសន៍ និងការពារព្រំដែនអាមេរិក CBP បានបញ្ជាក់ថា ចំនួន ជនភៀសខ្លួនទៅកាន់អាមេរិក នៅក្នុងឆ្នាំ២០១៨នេះ កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៧។ តាមរបាយការណ៍ CBP បានបញ្ជាក់ថា នៅក្នុងដំណាក់កាលឆ្នាំ២០១៨នេះ បានបញ្ចប់ទៅកាលពីខែកញ្ញា ដោយមាន ... Read More »

អ្នកបើកបររថយន្តម៉ាក ហុីណូ បុកមនុស្សដើរលើចិញ្ចឹមផ្លូវស្លាប់រួចចុះរត់គេចបាត់

ខេត្ត​ពោធិ៍សាត់​៖​ លោកតាវ័យ៦១ឆ្នាំម្នាក់ ជួបគ្រោះថ្នាក់​ចរាចរណ៍​ ដ៏​​រន្ធត់​មួយបណ្ដាលឲ្យស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះបង្ក​ឡើង​ដោយអ្នក​រថយន្ត​ម៉ាក ​ហ៊ី​ណូ​ នៅគ្រាដែលលោកតា​រងគ្រោះកំពុងដើរលើចិញ្ចើមផ្លូវថ្នល់។ ហេតុការណ៍​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​២៥​នាទីល្ងាចថ្ងៃច័ន្ទ ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១០​ ... Read More »

ឆ្លងចរន្ដអគ្គិសនីធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងឆេះខូចខាតស្ទើរទាំងស្រុងនៅស្រុកល្វាឯម

ខេត្តកណ្ដាលៈ ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យលែបត្របាក់ស្ទើរទាំងស្រុង ដោយសារឆ្លងចរន្ដអគ្គិសនី ។ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។ មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ និងរបួសម្នាក់

ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆេះផ្ទះ១ខ្នង និងបណ្តាលឲ្យរងរបួសមនុស្ស១នាក់ កាលវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះជ័យ ឃីម ... Read More »

មេ​កាំកុងត្រូល​ប៉ោយប៉ែត សម្ងំសុខ​ក្រោម​ការនាំ​ចូល​ទំនិញ​ខូចគុណភាព​ពី​ថៃ

ប៉ោយប៉ែត ៖ ចំណីអាហារ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ផ្ទុក​សារធាតុ​គីមី និង​ជា​ទំនិញ​ខូចគុណភាព ដូចជា ប្រហិត បន្លែ ត្រី សាច់ ជាពិសេស​គឺ​កាកសំណល់​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​ពោះវៀន​ជ្រូក ជាដើម ... Read More »

រថយន្តតាគូម៉ាបើកបរដោយជនជាតិចិន បុកជាមួយរថយន្តហាយឡែនឌឺបើកបរដោយជនជាតិវៀតណាម អស់ទ្វារមួយចំហៀងប៉ើងប្រហែលដប់ម៉ែត្រ

ខេត្តស្ទឹងត្រែង៖ ករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តតាគូម៉ាបើកបរដោយជនជាតិចិនគ្នាពីរនាក់ បុករថយន្តហាយឡែនពេញទំហឹង បើកបរដោយជនជាតិវៀតណាម ខណៈរថយន្តតាគូម៉ាបើកបរពីរកើតទៅលិច ចំណែករថយន្ត ហាយឡែនឌឺកំពិតទ្វារផ្នែកខាងឆ្វេងយ៉ាងដំណំ ខណៈបើកបរពីរត្បូងទៅជើងមកដល់ចំណុច កើតហេតុផ្លូវលេខបូកបំបែកជាបួន ឋិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង វេលាម៉ោង១០.១៥នាទីព្រឹក ... Read More »

រថយន្តបាកុងដែលសមត្ថកិច្ចស្រុកកូនមុំឃាត់បាននោះ ស្រាប់តែលួចដោះលែងស្ងាត់ៗ

ខេត្តរតនគិរី៖ រថយន្ដធុនធំ បាកុង ម៉ាករ៉េវ ចំនួនប្រាំគ្រឿង ដែលផ្ទុកគ្រឿងម៉ាស៊ីនរ៉ៃ (រណាយន្ត)​ កែឆ្នៃ អារច្រៀកឈើដឹកចេញពីទឹកដីខេត្ដស្ទឹងត្រែង ឆ្លងកាត់ចូលមកទឹកដីខេត្តរតនគីរី ហើយត្រូវកម្លាំងអាជ្ញាធរ ស្រុកកូនមុំស្ទាក់ចាប់ឃាត់ទុក កាលពីវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ... Read More »

មេសាខាគយ លោក ទុំ ណូ និងមេគយ ណុប សំអាន ឃុបឃិតគ្នាបង្កើតអោយមានការិយាធិបតេយ្យ ជម្រិតយកលុយថ្លៃក្បាលរថយន្តដឹកទំនិញ ចេញពីកំពង់ផែទំនប់រលក

ខេត្តព្រះសីហនុ ៖ លោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា មិនដឹងថាលោកបានដឹងដែរ ឬមានករណីយោគយល់ដល់មន្ត្រីគយថ្នាក់ក្រោមដើម្បីមានមធ្យោបាយធ្វើការងាររកចំណូល ដោះស្រាយរឿង ក្រពះនោះទេ..? ខណៈក្រុមឈ្មួញដឹកទំនិញសព្វថ្ងៃទាំងតាមទូក ... Read More »

ម្នាក់ជាប់គុក ម្នាក់ទៀតដេកពេទ្យ ក្នុងករណីជម្លោះខ្ចីលុយទិញស្រា និងបារី

ប៉ោយប៉ែត៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍ សង្កាត់ផ្សារកណ្ដាល ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិត ចុងស្រួច ចាក់ដៃគូផឹកស៊ី កាលពីវេលាម៉ោង៨ និង១៥នាទី៨យប់ ថ្ងៃទី ១០ ខែធ្នូ ២០១៨នៅចំណុចក្រោយសង្កាត់ផ្សារកណ្ដាល ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ... Read More »

ម្ចាស់ជ័យលាភីប្រឡងចម្រៀងសកលឆ្នាំ២០១១ ដែលពូនអាត្មាធ្វើជាកម្មករសំណង់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភ និងមានឱកាសច្រៀង តាមស្ថានីយ៍ទូរទស្សន៍ឡើងវិញ

ខេត្តស្វាយរៀង៖ ទស្សនិកជន និងប្រជាពលរដ្ឋជាច្រើន ពិតនៅចាំបានថា លោក ឌី ថារ៉េន ម្ចាស់ជ័យលាភីប្រឡងចម្រៀងសកលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយទទួលបានចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១១ តែបានអាក់ខានឃើញមុខតាមកញ្ចក់ទូរទស្សន៍ និងតាមវង់តន្ត្រីផ្សេងៗ ដោយសារជីវភាពជួបការលំបាក ... Read More »

តុលាការកាណាដា ពិចារណា លើប្រាក់បង់ធានានៅក្រៅឃុំ CFO ក្រុមហ៊ុន Huawei

តុលាការប្រទេសកាណាដា បាននិងកំពុងពិចារណាថា តើព្រមអនុញ្ញាតឲ្យ CFO ក្រុមហ៊ុន Huawei បង់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំដែរឬយ៉ាងណា ខណៈដែលអ្នកស្រីកំពុងប្រឈមការធ្វើបត្យាប័នទៅកាន់អាមេរិកនោះ ។ ការធ្វើសវនាការកាលពីថ្ងៃ ទី១០ ខែធ្នូ នៅតុលាការប្រទេសកាណាដានោះ ពុំទាន់មានលទ្ធផលសម្រេចផ្លូវការនៅឡើយទេ ។ ... Read More »

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ២គ្រឿង ត្រូវបានរុស្ស៊ីបញ្ចូនទៅការពារវេណេហ្ស៊ុយអេឡា

ក្នុងពេលដែល រុស្ស៊ី និងអាមេរិកបាននិងកំពុងតានតឹង ទីក្រុងមូស្គូ ស្រាប់តែបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ២គ្រឿងបានទៅដល់ប្រទេសវេណេហ្ស៊ុយអេឡាហើយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។ ក្រសួងការពារជាតិរុស្ស៊ីបានអួតថា យន្តហោះទម្លាក់គ្រាប់បរមាណូប្រភេទ Tu-160 ទាំងពីរគ្រឿងនោះ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Maiquetia មិនឆ្ងាយប៉ុន្មានពីទីក្រុង ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការលើសំណុំរឿង០៦ករណីផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យ១០នាក់ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរពាក់ព័ន្ធសំណុំរឿង០៦ករណីផ្សេងគ្នា កាលពី ម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៨នេះ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០២ករណីស្មើ០៤នាក់ រក្សាទុកគ្រឿងញៀនខុសច្បាប់មានមួយករណីស្មើ៣នាក់ លួចមានស្ថានទម្ងន់ទោសមាម០៣ករណីស្មើ៣នាក់ ។ ... Read More »

សង្គ្រាមបានធ្វើឲ្យពលរដ្ឋយេមែន ធ្លាក់ក្នុងសភាពអត់ឃ្លាន

តាមរបាយការរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមស៊ីវិលយេមែន បានអូសបន្លាយពីមួយថ្ងៃទៅមួយខែ, ទៅមួយឆ្នាំ… រហូតដល់ពេលនេះ រកស្រមោលនៃសន្តិភាពមិនឃើញ បើទោះបីមានការសម្របសម្រួលពីអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ។ ស្លាកស្នាមនៃសង្គ្រាមនេះ ក្រៅពីធ្វើមនុស្សស្លាប់ ព្រាត់ប្រាស់បងប្អូន សាច់ញាតិ ក៏នៅបណ្តាលឲ្យពលរដ្ឋប្រឈមមហន្តរាយផ្សេងៗទៀតយ៉ាងឈឺចាប់ខ្លោចផ្សា ។ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយបំផុតថា ... Read More »

ប្រធានាធិបតីបារាំង ជំរុញបណ្តាក្រុមហ៊ុន លើកទឹកចិត្តដល់ ពលករ ដើម្បីបញ្ចប់ការតវ៉ា

បាតុកម្មនៅក្នុងប្រទេសបារាំង ប្រឆាំងនឹងតម្លៃពន្ធប្រេងឡើងថ្លៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់ ដោយបាតុកម្មបានប្រែក្លាយទៅជាអំពើហិង្សា ហើយបាតុករ រាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ។ កាលពីថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឲ្យក្រុមហ៊ុនទាំងឡាយនៅក្នុងប្រទេសនេះ ... Read More »

ទុស្សេខ្សែភ្លើងផ្ទះអ្នកគ្រូបង្រៀនម្នាក់ អស់ទាំងស្រុង

ប៉ោយប៉ែត៖ ផ្ទះមួយខ្នងធ្វើអំពីឈើជញ្ជាំងស័ង្កសី ដំបូលស័ង្គសីទំហំ៧មX៨ម ត្រូវអគ្គីភ័យឆាបឆេះម៉ត់ ខណៈដែលម្ខាស់ផ្ទះបិទទ្វារចាក់សោ ចេញដើរទៅក្រៅ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្បែង ឃុំបុស្បូវ ... Read More »

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ(ដាវ)

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន ខណៈដែលសមត្ថកិច្ចត្រួតពិនិត្យរកឃើញដាវចំនួន១ដើម ដែលពួកគេលាក់ទុកនៅក្រោមកែបម៉ូតូ កាលពីវេលាម៉ោង១០យប់ ថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

នគរបាលប្រចាំផ្សារធំថ្មី ឃាត់ខ្លួនស្រ្តីម្នាក់ ជាចោរលួចកាបូបលុយ

ភ្នំពេញ៖ ស្រ្តីម្នាក់ ជាចោរលួចកាបូបលុយ ត្រូវបានកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពីបទលួច(កាបូបលុយ) ... Read More »

រកស៊ីបម្រើក្នុងខារ៉ាអូខេនៅភ្នំពេញមិនកាក់កប ចេញជួញដូរថ្នាំញៀននៅខេត្តព្រះវិហារជាប់អន្ទាក់កងរាជអាវុធហត្ថ

ខេត្តព្រះវិហារ: ស្រ្តីធ្វើការបម្រើក្នុងហាងខារ៉ាអូខេដ៏ស្រស់ស្អាតម្នាក់ទំនងជារកស៊ីបម្រើក្នុងខារ៉ាអូខេមិនសូវកាក់កប បានបែកគំនិតចេញជួញដូរថ្នាំញៀនម្តង តែត្រូវជាប់អន្ទាក់កម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានជាមួយថ្នាំញៀនជិត៣ខាំ និងសម្ភារៈមួយចំនួន។ ប្រភពព័តមានពីមន្តី្រកងរាជអាវុធហត្ថហត្ថស្រុកជាំក្សាន្តបានឲ្យដឹងថាក្រោយពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ សៅរ៍ ១ កើត ខែ ... Read More »

សម្តេចពិជ័យសេនាបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាអំពីការសម្ពោធវិមានឈ្នះឈ្នះ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ... Read More »

ក្មេងស្រី២នាក់បងប្អូនលង់ទឹកប្រឡាយស្លាប់ខណៈតាមម្ដាយមីងយកបាយទៅឲ្យឪពុកម្ដាយនៅបឹង

ខេត្តកណ្ដាលៈ ក្មេងស្រី២នាក់បងប្អូនតាមម្ដាយមីងរបស់ខ្លួន យកបាយសម្លរទៅឲ្យឪពុកម្ដាយនៅបឹងកំពុងច្រូតស្រូវ បានចុះលេងទឹកក្នុងប្រឡាយ បណ្ដាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្ដង ។ ករណីខាងលើនេះបង្កការភ្ញាក់ឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ។ ... Read More »

ចោរផ្ទុះអាវុធ៥គ្រាប់ របួសប្រជាការពារម្នាក់ ក្នុងអំពើប្លន់យកគោសំរិទ្ធនៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ប្រជាការពារម្នាក់បានរងរបួសត្រូវនឹងគ្រាប់កាំភ្លើង ក្នុងពេលចុះទៅជួយធ្វើអន្តរាគមន៍ម្ចាស់ផ្ទះ ក្នុងពេលដែលជនសង្ស័យមួយក្រុម បានសម្រុកចូលទៅប្លន់យកដល់គោសំរឹទ្ធិ ពីសំណាក់ម្ចាស់ផ្ទះ ។ ហេតុការណ៍ប្លន់យកគោសំរិទ្ធនេះ គឺបានកើតឡើង នៅវេលាម៉ោង៩និង២៩នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ... Read More »

ម៉ូតូហុងដាសេ១២៥បុកឡំប្រឺតាក្រឡាប់ផ្ងារកង់

ភ្នំពេញ៖ ឡំប្រឺតាមួយគ្រឿង បើកឆ្លងកាត់មិនប្រយ័ត្នត្រូវបានម៉ូតូហុងដាសេ១២៥ បើកទៅគេចមិនទាន់ជ្រុលបុកក្រឡាប់ផ្ងារជើង រងរបួសម្នាក់ ចំណែកអ្នកបើកឡំប្រឺតាមិនមានរបួសក៏ ស្ទុះងើបរត់គេចទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលបុរី ប៊ុន ... Read More »

សំណង់ឯកជនសង់រំលោភស្រះអន្លង់ក្រពើជិតបាត់ស្រមោល ទើបតែឃើញរដ្ឋបាលក្រុងព្រះសីហនុចេញមកទប់ស្កាត់

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះដកហូតសម្ភាររបស់ការដ្ឋានសំណង់មួយចំនួន ដែលសង់រំលោភមាត់អូរ ... Read More »