ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិចិនវាយបំផ្លាញកញ្ចក់ទ្វារផ្ទះអ្នកជិតខាង ព្រឹកឡើងសមត្ថកិច្ចចាប់ដាក់ខ្នោះ

ខេត្តព្រះសីហនុ៖ ក្នុងរយ:ពេលចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខេត្តព្រះសីហនុបាននាំគ្នាត្អូញត្អែរធុញទ្រាន់ទៅ និងលំហូរចូលនៃជនជាតិចិនមកស្នាក់នៅក្នុងខេត្តព្រះសីហនុកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ ។ ការត្អូញត្អែរ និងភាពធុញទ្រាន់ដោយក្តីកង្វល់របស់ពួកគាត់មានដូចជាការបង្កករណីគ្រោះថ្នាក់ចរាចរណ៍ បង្កចលាចលមិនមានសណ្តាប់ធ្នាប់ រំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីរាជការ ដែលមានលំនៅដ្ឋាននៅជិតខាងតាមកន្លែងផ្ទះ ដែលជនជាតិចិនជួលស្នាក់នៅ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ... Read More »

ស្លាប់ និងរបួស៥នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ៣គ្រឿង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់នៅនឹងកន្លែង និងចំនួន ៤នាក់ទៀតបានរងរបស់ធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូចំនួន ៣គ្រឿង បានបុកគ្នាពេញទំហឹងនៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរងរបួសរដូករណេលខាងលើ បានកើតឡើងនៅវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា ... Read More »

ស្ទើរស្លាប់ស្ទើររស់២នាក់ក្រោយកែច្នៃផាវធ្វើគ្រាប់បែកបោកត្រី

ខេត្តរតនគិរី៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយកែច្នៃផាវធ្វើគ្រាប់បែកទៅបោកត្រី ខុសបច្ចេកទេស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និងង២០នាទីព្រឹកចុងសប្តាហ៍កន្លងទៅ នៅចំណុចអូរតាង ភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។ អធិការនគរបាលស្រុកអូរយ៉ាដាវ លោក ម៉ៅ សាន់ បានឲ្យដឹងថា ... Read More »

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខ កម្មករ កម្មការនី នៅតាមបន្ទប់ផ្ទះជួល ស្ថិតនៅភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ទី ២ ចំនួន ៣០គ្រួសារ

ភ្នំពេញ៖ នៅវេលាព្រឹក ម៉ោង៩ ថ្ងៃ អាទិត្យ ៤រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃ ទី០៤ ខែ ... Read More »

Range Rover បើកលឿន​ដូច​ហោះ បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវក្រឡាប់ផ្ងារជើង រ​បួស​ធ្ងន់ខ្លួនឯង

ភ្នំពេញ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប ​ម៉ាកRange Rover លឿន​ដូច​ហោះ មិន​ប្រយ័ត្ន​ ក៏ជ្រុលទៅបុករបាំងថ្ម​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងរ​បួស​ធ្ងន់ខ្លួនឯង ដោយជាប់​ក្នុង​រថយន្ត​ចេញ​មិន​រួច ​ត្រូវ​ប្រជាពលរដ្ឋនាំគ្នា​ជួយ​គាស់​ដំបូល​ទាញ​រថយន្ត​ចេញមក ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗផងដែរ ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរនេះ ​កើតឡើង​នៅវេលា​ម៉ោង២រំលងអធ្រាត្រ ... Read More »

អង្គការ muslime helfen ផ្តល់ប្រាក់កម្ចីជូនពលរដ្ឋមុស្លិមក្រីក្រ៥៨គ្រួសារនៅសហគមន៍ជ្រោយចង្វារ

ភ្នំពេញ៖ ប្រជាពលរដ្ឋមុស្លិមក្រីក្រី ចំនួន១០០គ្រួសារ រស់នៅភូមិ១ និងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកទទួលប្រាក់កម្ចី នៃគម្រោង ឥណ ទានឥតការប្រាក់ រយៈពេល ០២ឆ្នាំ ពីអង្គការ ... Read More »

ហង្សក្រហមតាមត្រឹមស្មើមាន់ខ្នាយមាសក្នុងទឹកដីរបស់ខ្លួន

ក្រុមហង្សក្រហម Liverpool បាន​ត្រឹមប្រកួតស្មើរជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៦កាលពីរាត្រីថ្ងៃទី៤​ ខែមករា ប៉ុន្តែលទ្ធផលនេះក្រុមហង្សក្រហមស្ថិតនៅក្នុងតំណែង​ Top 4 ដដែល ។ ... Read More »

អតីតអធិការស្រុកកោះសូទិនទុករថយន្តរួចទៅមើលការប្រគំតន្ត្រីចោរលួចបាត់

ខេត្តកំពង់ចាម៖ ភាពអសន្តិសុខ ក្នុងក្រុងកំពង់ចាមបានកើតទ្បើងជាបន្តបន្ទាប់ ដែលធ្វើឲ្យគោលនយោបាយភូមិ ឃុំសុវត្តិភាព ថយចុះមួយកម្រិត និងជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ... Read More »

ក្លិបនៅអង់គ្លេសបំបែកកំណត់ត្រាទៀតហើយ

ក្លិបបាល់ទាត់នៅក្នុងក្របខណ្ឌអង់គ្លេស Premier League បានចាយលុយទិញដូរ កីឡាកររហូតដល់ទៅ១៥០ផោននៅថ្ងៃចុងក្រោយខែមករា ហើយធ្វើឲ្យចំនួនលុយសរុបក្នុង រយៈពេលទីផ្សារបើកនោះកើនរហូតដល់ទៅ៤៣០លានផោន។ ចំនួនទឹកប្រាក់ដ៏ច្រើននេះបានបំបែកកំណត់ត្រាចាស់កាល​ពី​ខែ​ មករា ឆ្នាំ ២០១១ ក្លិបនៅក្របខណ្ឌកំពូលរបស់អង់គ្លេសបាន ចាយ​អស់​តែ​២០៥​លាន​ប៉ុណ្ណោះ។ កាល​នោះ​មាន​ការ​ដោះដូរ​ធំ​ៗ​ដូចជា Fernando ... Read More »

ពលរដ្ឋស៊ីរីបន្តត្រូវជាតិពុល Clo នៅក្នុងការវាយប្រហារ

សារព័ត៌មានAP បានផ្សាយថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រុមសកម្មជនស៊ីរីបានឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់ជាច្រើន បានរងការវាយប្រហារ ដោយជាតិពុល នៅក្នុងស្រុក Sarageb គ្រប់គ្រងដោយក្រុម បះបោរ ស្ថិតនៅខេត្ត Idlib។ ក្រុមជួយសង្គ្រោះស៊ីរីបានឲ្យដឹងថា ... Read More »

ភ្នំគូលែនជាដើមកំណើតអរិយ្យធម៌អង្គរ

ខេត្តសៀមរាប៖ ភ្នំគូលែន ជាភ្នំ មានឈ្មោះរុក្ខជាតិមួយប្រភេទ ហើយភ្នំនេះមាន ចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីទិសទិសឦសាន ក្នុងខេត្តសៀមរាប មានកំពស់ពី៤០០ម និងមានបណ្តោយជាង៤០គីឡូម៉ែត្រ ដែលមានផ្ទៃដីសរុប ៣៧៥០០ហិកតា ដោយសណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអគ្នេយ៍ ខ្នងភ្នំ ... Read More »

ម៉ូតូIconបុកគ្នានិងម៉ូតូScoopyបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈរថយន្តសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ និងស្រីម្នាក់រងរបួសធ្ងន់ធ្ងរបំផុតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវបេតុង ... Read More »

ព្រះរាជាណាចក្រកម្ពុជានៅតែទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជានៅតែទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ខ្សោយ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

យុវជនម្នាក់ជិះម៉ូតូMSXត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយពេញទំហឹងស្លាប់ភ្ញាមៗ

ខេត្តកំពង់ធំ៖ យុវជនម្នាក់ជិះម៉ូតូ MSX ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្ញាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យភាពភ្ញាក់ផ្អើលបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ០៦វេលាម៉ោង២៣និង៤៣នាទីថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃប្រស់ ... Read More »

លោក កែវ សំអុល មន្រ្តីរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបដើរកកូរកកាយតាមចិត្ត

ខេត្តកំពង់ស្ពឺ ៖ លោក កែវ សំអុល មន្រ្តី អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបបានធ្វើសកម្មភាពដាក់កុងត្រូលជជុះ និងជិះរថយន្តដើរយកលុយពីមេឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ ថ្ពង ភ្នំស្រួច និងសំរោងទងដោយតម្រូវឲ្យអ្នករកស៊ីដឹកឈើបង់លុយជាថ្នូរនឹងការ មិនចាប់បង្ក្រាប ។ ទង្វើរបស់លោក កែវ ... Read More »

ស្រវឹងខួបដើរចេញពីផ្ទះមួយយប់ស្អែកឡើងឃើញលង់ទឹកស្លាប់

ខេត្តតាកែវ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកបឹងខាងក្រោយភូមិ បន្ទាប់ពីជនរងគ្រោះរូបនេះដើរចេញពីផ្ទះក្នុងសភាពស្រវឹងជោគជាំ ដែលហេតុការណ៍នេះបង្ករអោយមានការផ្ទះផ្អើលនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបឹងខាងក្រោយភូមិត្រពាំងត្រង់ ឃុំព្រះបាទជាន់ជុំ ... Read More »

ឥទ្ធិពលគ្រឿងញៀនធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតីរត់ឡើងលើរបងផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ព្រោះតែឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតី រត់ឡើងលើរបងផ្ទះប្រជាពលរដ្ឋស្រែកឡូឡាបម្រុងលោតចុះមកក្រោមធ្វើឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចភ័យស្លន់ស្លោដេញចាប់សឹងតែមិនបានកាលពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ... Read More »

វិភាគអន្តរជាតិ៖ បើមិនទាន់ដល់គោលដៅជាប្រទេសមហាអំណាចបរមាណូទេ ប្រទេសកូរ៉េខាងជើងមិនបោះបង់នោះឡើយ

គោលដៅរបស់កូរ៉េខាងជើងគឺឲ្យពិភពលោកទទួលស្គាល់ ថា ប្រទេសកូរ៉េខាង ជើងជាប្រទេសមហាអំណាចបរមាណូ ដូច ជាប្រទេសបរមាណូផ្សេងទៀត ក្នុងនោះ មានអាមេរិកផងដែរ ហើយបើទីក្រុងព្យុងយ៉ាងមិនទាន់ឈានដល់ ដំណាក់កាលនេះទេគេនឹងមិនបោះបង់កម្មវិធីបរមាណូនោះឡើយ បើទោះបីរងគំនាបនិងទណ្ឌ កម្មខ្លាំងប៉ុនណាក្តី។ ប្រសិនបើអាមេរិក មិនព្រមទទួល ស្គាល់កូរ៉េខាងជើង ... Read More »

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ 

បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃគឺឆ្អែតធុញទ្រាន់នឹងសង្រ្គាម មិនចង់ឮ មិនចង់ រំឮកដល់ឡើយ។ នៅគ្រប់ទីកន្លែង គឺប្រជាពលរដ្ឋសប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសគ្រប់យ់ាងក្នុងការប្រកបមុខរបរ និងការងារតូចធំតាមចំណង់ចំណូលចិត្ត និងធ្វើដំណើរទេសចរណ៍កំសាន្តជិតឆ្ងាយដោយគ្មានការភ័យខ្លាច។ បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតទេ ព្រោះពេលនេះបងប្អូនបានរស់នៅសុខស្រួលហើយ។ ទន្ទឹមនឹងនេះ បងប្អូនជនរួមជាតិក៏បានដឹងច្បាស់ហើយថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពិតក្នុងការថែរក្សាការពារសន្តិភាព ... Read More »

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅដាក់បញ្ជាដល់កងកម្លាំង និងមន្ត្រីជាប់ពាក់ព័ន្ធត្រៀមចុះអនុវត្តន៍រុះរើ ទុបស្កាត់សំណង់រំលោភផ្ទៃបឹងតាមោក និងបឹងសំរោង

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបានចេញបញ្ជាដល់មន្ត្រីជាប់ពាក់ព័ន្ធ កងកម្លាំងអាវុធហត្ថ កាលពីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ននៅសង្កាត់មិត្តភាពខណ្ឌ៧មករា

ភ្នំពេញ៖ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ សមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ ... Read More »

នារីម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX-330រេចង្កូតទៅបុកឡើងលើខឿនផ្លូវបុកមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ មនុស្សប្រុសស្រី៦នាក់បានរងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិក ខណៈនារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX-330 បុករ៉ឺម៉កកង់បីហើយក៏រេចង្កូតទៅបុកឡើងលើខឿនផ្លូវ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ... Read More »

កិច្ចផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សម្រាប់មន្ត្រីបក្សថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី១៩ ដល់២១ ខែមករា ឆ្នាំ២០១៨កន្លងមក លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានបក្សប្រចាំនៅស្នាក់ការបក្សខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីលោក រស់ សុផាន់អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាតំណាងលោកឃួង ... Read More »

តុលាការ​កំពូល​កាត់​ទោស​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្ងៃ​ទី​០៩កុម្ភៈ​

ភ្នំពេញ​៖ រឿង​ក្តី​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ បើក​សវនាការ​ជំនុំជម្រះ​។ នេះ​យោង​តាម​ដីកា​របស់​តុលាការ​កំពូល​ ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ នេះ។ ... Read More »

មេយោធា«គ៣» លោកហួត ប៊ុនគីម កំពុងលើកឈើដាក់ឡាយីឌុបបាន២គ្រឿង នៅសល់២គ្រឿងទៀតបន្តលើកនៅចំណុច កា៣

ខេត្តក្រចេះ៖ រថយន្តយីឌុបយ៉ាងតិចចំនួន៤គ្រឿងកំពុងលើកឈើនៅចំណុចប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវបានគេដឹងថា ជាឈើរបស់លោកហួត ប៊ុនគីម មេបញ្ជាការយោធាគ៣ ក្នុងនោះ មានកូនទាហានរបស់គាត់យ៉ាងតិចចំនួន៤នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ យាមកាមកន្លែងលើកឈើ ។ សកម្មភាពលើកឈើនេះបានធ្វើឡើងតាំងពីល្ងាចថ្ងៃអាទិត្យ ៤រោច ... Read More »

យុវតីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្កព្រះសីហនុ៖ យុវតីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង​ជាង៣រសៀល ថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ... Read More »

ស្រវឹងស្រាបើកឡានបុកទ្រូងផ្លូវ, បុកម៉ូតូ និងបុកទ្វារផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបេីករថយន្តឡិចសុីសRX330 ក្នុងល្បឿនលឿនមិនប្រយ័ត្នបាន បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងកាខូចខាតអស់១កង់ហើយរថយន្តដាច់កង់ជ្រុលទៅបុកម៉ូតូអាយខុន ពីក្រោយរងរបួសស្រាល២នាក់ទើបបួងចង្កូតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

នីកូ ហក់ចូលផលិតកម្មហង្សមាសជាផ្លូវការ

ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងលំដាប់ជួបមុខរបស់ផលិតកម្មសាន់ដេ លោក នីកូ បានវេចបង្ហិចហក់មកចូលច្រៀងឲ្យផលិតកម្មហង្សមាសជាផ្លូវការហើយ។ ការចាកចេញរបស់តារាចម្រៀងរូបនេះ គឺបន្ទាប់ពីអតីតតារាចម្រៀងនៅផលិតកម្មសាន់ដេ ជាច្រើនបានចាកចេញ និងជ្រកក្រោមផលិតកម្មផ្សេងជាបន្តបន្ទាប់។ នីកូ ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅជាច្រើនបទ បានចាក់ដោតចំបេះដូងយុវវ័យ ពិសេសគ្រាដែលលោកច្រៀងនៅផលិតកម្ម M ... Read More »

ប្រជាពលរដ្ននៅឃុំនីពេជជាង១០០គ្រួសារបានប្រតិកម្មជាមួយក្រុមហ៊ុន ​ស៊ីវ សុរ៉ាពេជ ដែលប្រើល្បិចកេងប្រវ័ញ្ចដីរបស់ពួកគាត់ចំនួន៥៥៧ហិចតានៅចំណុចផ្លូវទទឹងរោងរទេះ

ខេត្តកំពង់ធំ៖ សំដី ​ប្រជាពលរដ្ននៅក្នុងភូមិ នីពេជ​(ក)​ក្នុង ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានប្រតិកម្មជាមួយអ្នករៀបចំដីលក់ឲ្យក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ ថាកេងប្រវ័ញ្ចយកដីស្រែដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៣ ក្រោមការឃុបឃឹតគ្នាជាមួយអាជ្ញាធរភូមិ ឃុំស្រុកកំពង់ស្វាយ លួចធ្វើប្លង់កម្មសិទ្ធិឲ្យទៅក្រុមហ៊ុន នេះ ... Read More »

រថយន្ដកូរ៉េមួយគ្រឿងពាក់ស្លាក់លេខវៀតណាមដឹកឈេីពេញប្រៀបត្រូវកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់បង្រ្កាបបាន

ខេត្តក្រចេះ៖ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ឃ្សឹម ស្ទាក់បង្រ្គាបបានរថយន្ដមួយគ្រឿងពាក់ស្លាក់លេខប្រទេសវៀតណាម ដឹកឈេីបម្រុងលោតឆត្រទៅប្រទេសវៀតណាម។ ការស្ទាក់ចាប់បានរថយន្តដឹកឈើមួយគ្រឿងនេះធ្វេីឡេីងនៅវេលាទៀបភ្លឺថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៧ ... Read More »