ព័ត៌មានទាន់ហេតុការណ៍៖
'

Real Madrid បំបាក់ក្រុមភ្ញៀវទក់សាច់ ខណៈ Barcelona រក្សាកំណត់ត្រាមិនដែលចាញ់នៅ La Liga សប្តាហ៍ទី២០

ក្រុមស្តេចស Real Madrid និងក្រុមអ្នកមានបុណ្យ Barcelona បានបំបាក់គូប្រកួតរបស់ខ្លួន មិនឲ្យងើបមុខរួចក្នុងការប្រកួតក្របខ័ណ្ឌអេស្ប៉ាញ La Liga សម្រាប់សប្តាហ៍ទី២០ កាលពីយប់ថ្ងៃអាទិត្យទី២១ ខែមករា ២០១៨ ដោយក្រុមស្តេចស Real ... Read More »

Alexis Sanchez ក្លាយទៅជាកីឡាករស៊ីថ្លៃជាងគេនៅក្នុងក្លិប Man United

កីឡាករ Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើលក្ខខណ្ឌ ផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United ហើយ។ បិសាចក្រហមនឹងចំណាយ២០លានផោនទៅក្លិប Arsenal ដើម្បីយកកីឡាករឈីលីខាងលើ និងផ្ដល់១៥លានផោនផ្សេងទៀតទៅលោក Fernando ... Read More »

តុលាការរកឃើញមូលហេតុអ្នក​ទោស​ស្លាប់ក្នុង​ពន្ធនាគារ​ខេត្តកណ្តាលផ្ទុយពីការលើកឡើងរបស់ចាត​ ស៊ីនាងប្រធាន​ពន្ធនាគារ​

ខេត្តកណ្តាល៖ មន្ត្រី​តុលាការ​ បានប្រាប់ឲ្យដឹងថា តុលាការរកឃើញមូលហេតុហើយ ក្រោយ​ការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​ និង​សាកសួរ​ ប្រមូល​ភស្តុតាង​ សព្វគ្រប់​ហើយ​ លទ្ធផល​បង្ហាញ​ថា​ ការ​ស្លាប់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ពុំ​មែន​ជា​ការ​លោត​ពី​ស៊ីទែន​ទឹក​ស្លាប់​ខ្លួន​​ ដូច​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ទេ​ គឺ​ជា​ការ​វៃតប់​គ្នា​រវាង​អ្នក​ទោស​ នឹង​អ្នក​ទោស​ដែល​បណ្ដាល​ឲ្យអ្នក​ទោស​ម្នាក់​ស្លាប់​ ។ មន្ត្រីតុលាការបានប្រាប់ឲ្យដឹងទៀតថា ... Read More »

ស្ទាវ២ក្រុមដេញវាយគ្នាពេញផ្លូវសាធារណៈ នគរបាលចាប់បាន៣នាក់

ភ្នំពេញ៖ ក្មេងស្ចាវ២ក្រុម ដេញវាយគ្នាពេញផ្លូវសាធារណៈ រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែយុវជន៣នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួននាំយកមកសាកសួរ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃនេះ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

ម៉ូតូពីរគ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងរបួសទាំងសងខាង

ភ្នំពេញ៖ បុរសពីរនាក់បានរងរបួស ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលជិះម៉ូតូមិនប្រយ័ត្នត្រង់ចំណុចបំបែកជាបួន ហើយបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ... Read More »

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកខ្សែក្រវាត់រឹតកប្លន់អ្នករត់ម៉ូតូឌុបយកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យយកខ្សែក្រវាត់រឹតក ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីម៉ោងជិត៥រសៀល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្រោយភោជនីយដ្ឋានបឹងមាស ... Read More »

សម្តេចតេជោ៖ ជីវិតពីរនាក់ប្តីប្រពន្ឋខ្ញុំ ក្រៅអំពីការងារដ្ឋរដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ជីវិតពីរនាក់ប្តីប្រពន្ឋរបស់សម្តេច ក្រៅអំពីការងារដ្ឋរដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ ។ សម្តេចថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំនិងភរិយា សូមផ្ញើសេចក្តីស្រឡាញ់ និងនឹករឮកមកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។ ជីវិតពីរនាក់ប្តីប្រពន្ឋខ្ញុំ ក្រៅអំពីការងារដ្ឋរដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ។ ... Read More »

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រចាំ នៅប្រព័ន្ធស្រោចស្រព វាលធំ

សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រចាំ នៅប្រព័ន្ធស្រោចស្រព វាលធំ ។ ប្រព័ន្ធស្រោចស្រព វាលធំ មានទីតាំងស្ថិតនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ... Read More »

លោក ចាន់ យុត្ថា អញ្ជើញធ្វើបទបង្ហាញ ស្ដីពីកាតព្វកិច្ចរបស់អ្នករាជការ

ភ្នំពេញ៖ លោក ចាន់ យុត្ថា អគ្គាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពីកាតព្វកិច្ចរបស់អ្នករាជការ ជូនដល់អស់លោក លោកស្រី ចំនួន ១៣០ នាក់ ដែលទើបនឹងប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយម ... Read More »

ភរិយា លោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០២ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​

ខេត្តពោធិ៍សាត់ ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់​ផ្ទះទេវតា​ចំនួន​០២ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹងនៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកឯកអគ្គរាជទូតជប៉ុន

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតវៀតណាមហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក Horinoughi ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

វិភាគអន្តរជាតិ៖ ប្រធានាធិបតីម៉ាហ៍មូដអាប់បាស់ស្នើអឺរ៉ុបទទួលស្គាល់ទឹកដីប៉ាឡេស្ទីន

រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក Riyad Al Malki កាលពីយប់ថ្ងៃទី២១ ខែ មករាបានបញ្ជាក់ថា ប្រធានាធិបតី Mah moud Abbas បានស្នើជាផ្លូវការដល់សហគមន៍អឺរ៉ុប ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ... Read More »

ទាហានអង់គ្លេសនឹងទន់ខ្សោយបើកាត់បន្ថយការចំណាយលើយោធា

ប្រទេសទាំងអស់នៅជុំវិញពិភពលោក មិនថាប្រទេសក្រីក្រឬប្រទេសអ្នកមាននោះឡើយ គឺបានបង្កើនការចំណាយទៅលើសកម្មភាពយោធាដើម្បីការពារជាតិពេលស្ថានភាព សន្តិសុខនៅលើពិភពលោក មិនអំណោយផល អាចផ្ទុះទៅជាសង្គ្រាម។ ទាំងនោះហើយការការពារជាតិ គឺជារឿងសំខាន់ជួយឲ្យរួចផុតពីការឈ្លានពាន។ នៅពេលនេះមេបញ្ជាការកងទ័ពអង់ គ្លេសបានបញ្ជាក់ថា ការកាត់បន្ថយថវិកា សម្រាប់យោធា គឺជារឿងមួយដ៏គ្រោះថ្នាក់ចំពោះជាតិខណៈដែលរុស្ស៊ី ចិន កំពុងតែ ... Read More »

ចិនកំពុងតែខិតខំកសាងកម្លាំងយោធាខ្លាំងជាងគេបំផុតទី១លើពិភពលោក

នៅពេលនេះចិនមានសកម្មភាពយោធាជាច្រើនបង្ហាញឲ្យឃើញពីមហិច្ឆតា កសាងកម្លាំងយោធា ក្លាយជាប្រទេស ដែលមានយោធាខ្លាំងជាងគេបំផុតនៅលើពិភពលោក ក្រោមការដឹកនាំរបស់ប្រធានា ធិបតី ស៊ី ជីនពីង។ នៅពេលនេះដែរ អាមេរិក ក៏បាន បង្កើតយុទ្ធសាស្ត្រយោធាថ្មី ដើម្បីឆ្លងផុតការប្រដេញលើផ្នែកយោធា របស់ប្រទេស ដែលអាមេរិកចាត់ទុកជា ... Read More »

បុរសម្នាក់ត្រូវនារីជាសង្សារចាក់សម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោសំណាងណាស់

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើគ្រក្នុងថ្លុកឈាម គួរឲ្យរន្ធត់ក្រោយពីបុរសរូបនេះបនជិះម៉ូតូឌុបនារីជាសង្សារមកដេកក្នុងផ្ទះសំណាក់មួយកន្លែងយីហោសំណាងណាស់បន្ទប់លេខ១១។ ខណៈដេកបានមួយសន្ទុះ ដោយពុំដឹងជាមានរឿងហេតុអ្វី ស្រាប់តែនារីជាសង្សារបានយកកាំបិតចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់រួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល។ ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃអាទិត្យ ៥កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ... Read More »

កូនស្រីលោកកឹម សុខា ប្រតិកម្មនឹងការលើកឡើងរបស់លោកសម រង្ស៊ី ដែលថា ការប្រកាសជំហរឪពុករបស់នាងធ្វើឡើងដោយភ័យខ្លាច

ភ្នំពេញ៖ កញ្ញា កឹម សម្មាធីតា កូនស្រីរបស់លោកកឹម សុខា រួមទាំងមនុស្សជំនិតលោកកឹម សុខា មួយចំនួនទៀត បានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការលើកឡើងរបស់លោក សម រង្សុី កាលពីថ្ងៃអាទិត្យ ៥កើត ខែមាឃ ... Read More »

ចៅប្រុសម្ចាស់ផ្ទះជួលជាប់ចោទចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេចហើយថែមទាំងគំរាមសម្លាប់ទៀតផង

ភ្នំពេញ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវជនសង្ស័យ​ដែលជាចៅប្រុស​ម្ចាស់ផ្ទះជួលចាប់រំលោភបានសម្រេច​ ហើយគំរាមសម្លាប់ទៀតកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួល ភូមិទ្រា២ ... Read More »

ស្ថាប័នជំនាញរកឃើញថាការជួញដូរមនុស្សអាជីវកម្មផ្លូវភេទ ប្តូរពីចំហមកជ្រកក្រោមរូបភាពម៉ាស្សា ហាងកាត់សក់ និងខារ៉ាអូខេ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ប៉ុល ភេធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារនីតិជនបានថ្លែងថា ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រីអន្តរជាតិ(AIMSWAT) កន្លងទៅពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ លើអនីតិជនមានការប្រែប្រួលពីលក្ខណៈចំហមកជ្រកក្រោមរូបភាពម៉ាស្សា កោសជប់ ហាងកាត់សក់ និងខារ៉ាអូខេ។ ... Read More »

អធិការនគរបាលស្រុកថ្មពួកប្រើហិង្សាលើពលរដ្ឋ?

ខេត្តបន្ទាយមានជ័យ៖ លោកអ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួករងការរិះគន់ថា បានបង្កហិង្សាវាយទៅលើប្រជាពលរដ្ឋក្នុងពិធីកាត់ចំណងដៃមួយកន្លែងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីសប្តាហ៍កន្លងទៅ។ ជនរងគ្រោះឈ្មោះ សិទ្ធិ រ៉េត អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអះអាងថា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញគ្រោងបន្តកសាងផ្លូវបន្ថែម ជិត២ពាន់គីឡូម៉ែត្រទៀតនៅក្នុងក្រុងដើម្បីរំដោះចរាចរ

ភ្នំពេញ៖ អភិបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងកសាងផ្លូវបន្ថែមជិត២ពាន់គីឡូម៉ែត្រ ដើម្បីបង្ករភាព ងាយស្រួលដល់បងប្អូនប្រជាជន បានធ្វើចរាចរ បានស្រួលកាត់បន្ថយការកកស្ទះចរាចរ និងក៏ដូចជាការបង្កើននូវសោភ័ណ្ឌភាពរាជធានីភ្នំពេញផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យការស្តាលូ ... Read More »

ឆេះកុដិលោក១ខ្នង២ជាន់បង្កឲ្យមានការភ្ញាក់ផ្អើលព្រះសង្ឃនិងអ្នកភូមិទាំងព្រឹកព្រលឹម

ខេត្តបន្ទាយមានជ័យ៖ កុដិលោក១ខ្នងកម្ពស់២ជាន់ធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ២៨ម៉ែត្រ គុណ ៩ម៉ែត្រ កំពស់២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

រថយន្តហុីយ៉ាន់ដាយ បើកបុកជាមួយរថយន្ដឡិចសុីសRx330ពីចំហៀង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដឡិចស៊ីសRx330 បើកប៉ះជាមួយរថយន្តហុីយ៉ាន់ដាយ បណ្ដាលឲ្យងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីរសៀល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ... Read More »

រថយន្ថឡិចស៊ីសបើកម៉ូតូបណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តឡិចសុីសបើកទាំងស្ថានភាពស្រវឹងហើយជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ... Read More »

ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់ និងយុវតិម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ... Read More »

មេបញ្ជាការរងកងអង្គរក្សសម្តេចតេជោថា៖ បុរស២ ដើរលក់ដីខ្យល់នៅកំពត បោកពលរដ្ឋ មិនមែនជាអង្គរក្សទេ

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានថា ជនត្រូវចោទ ២នាក់ ដែលត្រូវបាន សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងត្រូវតុលាការចេញដីកា ឃុំខ្លួនកាលពីពេលថ្មី បានប្រើឈ្មោះ ជាកងអង្គរក្ស សម្តេច តេជោនោះ នៅព្រឹកថ្ងៃទី២២ ខែមករា ... Read More »

ឆេះឃ្លាំងស្តុកអេតចាយដោយសារភ្លើងជាងផ្សាដំបូលបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ អគ្គិភ័យបានឆេះឃ្លាំងស្តុកអេតចាយបន្ទាប់ពីជាងផ្សាដំបូលធ្លាក់ផ្កាភ្លើងមកខាងក្រោម បង្កការភ្ញាក់ផ្អើល ម្ចាស់ឃ្លាំងហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ទឹកពន្លត់កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរវត្តសំបួរ ... Read More »

ចាប់ខ្លួនមេល្បែងចល័តនៅតំបន់ការដ្ឋានសំណង់បុរីប៉េងហួតបឹងស្នោរ

ភ្នំពេញ៖ មេល្បែងស៉ីសងខុសច្បាប់រួមទាំងអ្នកគិតលុយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ... Read More »

គណៈកម្មការមូលបត្រកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy រៀបចំសិក្ខាសាលាស្តីអំពីអភិបាលកិច្ចសាជីវកម្ម សិក្ខាសាលា ជួយជំរុញការអនុវត្តអភិបាលកិច្ចសាជីវកម្មក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី ២២ មករា ២០១៨ ៖ សិក្ខាសាលាស្តីអំពី “ការជំរុញការអនុវត្តអភិបាលកិច្ចសាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា” ត្រូវបានសហការរៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល របស់ក្រុមហ៊ុនណាហ្គាវើលដ៍លីមីធីត ... Read More »

អាវុធហត្ថខេត្តស្វាយរៀង សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ៧នាក់ ជាមួយ​គ្រឿងញៀនជាង៥គីឡូក្រាម និងដកហូតកាំភ្លើងមួយដើម

ភ្នំពេញ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ និង​វៀតណាម ចំនួន ... Read More »