ខេត្តតាកែវ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង០០នាទីនៅចំណុចមុខសាលាវិទ្យាល័យ ... Read More »
ប្រធានក្រុមហ៊ុនមួយរូបត្រូវតុលាការកោះហៅដំណើររឿង”គំរាមកំហែងថានឹងសម្លាប់”
ខេត្តកណ្ដាល៖ ប្រធានក្រុមហ៊ុនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ស៊ី អិល ជ្រើសរើស បណ្ដុះបណ្ដាល និង បញ្ជូនសិក្ខាកាមទៅកម្មសិក្សានៅប្រទេសជប៉ុន ដែលហ៊ានគំរាមសម្លាប់ស្ត្រីម្នាក់ ឥឡូវប្រឈមមុខផ្លូវច្បាប់ហើយ ដោយដើមបណ្ដឹងសំណូមពរឱ្យស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ កុំមានការលើកលែង។ ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា លោក ... Read More »
តុងតឺន័រក្រុមហ៊ុនសូងួនចតនៅបណ្តោយផ្លូវម៉ូតូ១គ្រឿងទៅបុកពីក្រោយស្លាប់ម្នាក់
ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកម៉ូតូពេលយប់ មិនពាក់មួកសុវត្ថិភាពបានបុករថយន្តដឹកកុងតឺន័រពីក្រោយរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវវិថីផែមុខការ៉ាស់ក្រុមហ៊ុនសូ ងួន ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួស
ខេត្តព្រះសីហនុ៖ យុវជនពីរនាក់បើកម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសទាំងសងខាងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវបុរីកម្មករ (សេតេ) មុខសាលារៀនបើកបររថយន្ត(គុណភាព) ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយ ម៉ូតូ២គ្រឿង ... Read More »
ពពាក់ពពូនគ្នាជក់ថ្នាំញៀនត្រូវសមត្ថកិច្ចចុះទៅក្របួចចាត់ការតាមច្បាប់
ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ខណៈពួកគេពពាក់ពពូនគ្នានៅ បន្ទប់ជួលមួយកន្លែងដើម្បីជក់ថ្នាំញៀនក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ផងដែរ។ ការចុះឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៧ ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីនគរបាលក្រុងច្បារមនបានប្រាប់ថា ... Read More »
ម៉េង កែវពេជ្ជតា ប្រកាសទំនាស់ជាមួយចន ច័ន្ទលក្ខិណា
ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវជម្លោះជាពាក្យសម្តីរវាងអ្នកសិល្បៈដូចគ្នាមួយរយៈកន្លងមក ស្រាប់តែពេលនេះគេបានឃើញសារទម្លាយព្រមានធ្ងន់ៗរបស់ម៉េង កែវពេជ្ជតា ទៅកាន់ ប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា។ តាមរយៈសារដ៏វែងអន្លាយប្រកបដោយឃ្លោងឃ្លារំលេចពាក្យជាច្រើនហូរហែ បង្ហោះនៅលើគណនីយបណ្តាញទំនាក់ទំនងសង្គមFacebook អ្នកនាង ម៉េង កែវពេជ្រតា អំពីមូលហេតុនៅពីក្រោយទំនាស់នេះ។ អ្នកនាងបានរិះគន់ប្រធានសមាគមសិល្បៈថា ... Read More »
អេសស៊ីជី ប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាអភិវឌ្ឍកម្ពុជាឲ្យមានភាពចម្រុងចម្រើនទៅថ្ងៃអនាគត
ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាសាជីវកម្មឈានមុខគេនៅ ក្នុងតំបន់អាស៊ាន បានរៀបចំពិធីជួបជុំដ៏អធិកអធមមួយនៅក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញអំពីការថ្លែងអំណរគុណដល់តំណាងចែកចាយស៊ីម៉ងត៍របស់ក្រុមហ៊ុនទូទាំងប្រទេស ក៏ដូចជាចែករំលែកអំពីព័ត៌មានទិសដៅពាណិជ្ជកម្ម ព្រមជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ចំពោះបណ្ដាញតំណាងចែកចាយ ថាទាំងអស់គ្នានឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នៅក្នុងពិធីជួបជុំនោះ តាមរយៈការថ្លែងសុន្ទរកថារបស់លោក អារី ឆាវ៉ាលីតឈីវីងគុណ (Aree Chavalitcheewingul) ... Read More »
ណាហ្គាវើលដ៍ ផ្តួចផ្តើម និងឧបត្ថម្ភដល់ការប្រកួតប្រជែងសាលារៀនស្អាត
រាជធានីភ្នំពេញ ថ្ងៃទី ២៩ វិច្ឆិកា ២០១៧ ៖ ណាហ្គាវើលដ៍ នឹងចាប់ដំណើការ “ការប្រកួតប្រជែងសាលារៀនស្អាត” ចាប់ផ្តើមពីថ្ងៃទី ១ ធ្នូ ដែលមានការចូលរួមពីវិទ្យាល័យរដ្ឋប្រមាណ ៣០ ក្នុងរាជធានីភ្នំពេញដែលនឹងប្រកួតគ្នាដើម្បីឈ្នះរង្វាន់ប្រចាំខែរហូតដល់ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីជប់លៀងមិត្តភាព ចិន-កម្ពុជា ពេលអញ្ជើញមកដល់ទីក្រុងប៉េកាំងនាថ្ងៃដំបូង
ប្រទេសចិន៖ នៅម៉ោង៦:០០ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ដែលរៀបចំឡើងដោយ លោក សុង ថាវ ... Read More »
វិភាគអន្តរជាតិ៖ តើសង្គ្រាមរវាងសហរដ្ឋអាមេរិកនឹងប្រទេសកូរ៉េខាងជើងមិនអាចបញ្ចៀសបានមែនឬ?
ក្តីសង្ឃឹមផ្សះផ្សាទំនាក់ទំនង រវាង កូរ៉េទាំងពីរ ក្រោយពីកូរ៉េខាងជើងស្ងប់ ស្ងាត់ ត្រូវបានរលាយខ្សុល មួយរំពេច ក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលដែលមានសមត្ថភាពខ្ពស់ អាចវាយប្រហារនៅលើគោលដៅក្នុងទឹកដីអាមេរិក។ ការសាកល្បងថ្មីនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងពិតជាមាន ការរីកចម្រើន មានសមត្ថភាព បន្តកម្មវិធី ... Read More »
បញ្ជីគោលដៅចំនួន១៥ស្ថិតនៅក្នុងការវាយប្រហាររបស់កាំជ្រួចមីស៊ីលប្រទេសកូរ៉េខាងជើង
វិមានប្រធានាធិបតីអាមេរិក និងកូរ៉េ ខាងត្បូង ព្រមទាំងទីក្រុងធំៗនៅក្នុងប្រទេសទាំងពីរគឺជាគោលដៅវាយប្រហាររបស់ មីស៊ីលបរមាណូកូរ៉េខាងជើង។ សារព័ត៌មាន The Korea Harald បាន ផ្សាយថា បញ្ជីគោលដៅខាងលើគឺជាការ ព្យាកររបស់គណៈកម្មាធិការអឺរ៉ុប ECFR ។ ... Read More »
ប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធមីស៊ីលតបតនឹងការបាញ់កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង
គណៈបញ្ជាការកងទ័ព អាមេរិក-កូរ៉េ ខាងត្បូង JCS បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បាន ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការបាញ់មីស៊ីលពិតៗ ។ សមយុទ្ធធ្វើឡើងក្រោយប៉ុន្មានម៉ោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីវេលាម៉ោង៣និង១៧នាទីទៀបភ្លឺព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។ តាមតួលេខរបស់ JCS ... Read More »
ធនាគារពិភពលោកប្រកាសបន្តជួយកម្ពុជាលើកកម្ពស់វិស័យអគ្គិសនី
ភ្នំពេញ៖ ធនាគារពិភពលោក(WB) បានសន្យាថា ខ្លួនរីករាយជានិច្ចក្នុងការជួយដល់ប្រទេសកម្ពុជាដដែល ដើម្បីលើកកម្ពស់វិស័យអគ្គិសនីទូទាំងប្រទេស ខណៈភ្លើងអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានការវិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ការសន្យារបស់ធនាគារពិភពលោក យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប រវាងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនី កម្ពុជាជាមួយអ្នកស្រី Julia ... Read More »
សេដ្ឋកិច្ចកោះបាលីរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបញ្ហានៃការផ្ទុះភ្នំភ្លើង
កោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលមានអ្នកទេសចរបរទេសរាប់លាន នាក់ក្នុងមួយឆ្នាំៗ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែការផ្ទុះភ្នំភ្លើងប៉ុន្មានថ្ងៃកន្លងមកនេះ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋ ប្រមាណជាង១សែននាក់នៅជុំវិញភ្នំភ្លើងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះភ្នំភ្លើងបានធ្វើឲ្យអាកាសចរណ៍ដ៏សំខាន់នៅលើកោះបាលីត្រូវបិទទ្វារ បណ្តាលឲ្យអ្នកដំណើរជាង៥មឺុននាក់ត្រូវជាប់គាំងនៅទីនោះ។ ក្រុមហ៊ុនអាកាស ចរណ៍ និងហាងលក់ទំនិញផ្សេងៗ រងផល ប៉ះពាល់យ៉ាងខ្លាំង ... Read More »
ស្រវឹងស្រាទៅដេកច្រឡំផ្ទះត្រូវជនវិកលចរិតទាញកាំបិតកាប់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេកបានទៅដេកច្រឡំផ្ទះគេត្រូវបុរសដែលមានជំងឺវិកលចរិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពាក់កណ្តាលផ្លូវពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនដៃដល់ឈ្មោះ ឆោម នី ... Read More »
មេទ័ពចិនធ្វើអត្តឃាតដោយភ័យខ្លាចនឹងការស៊ើបអង្កេតពីបទពុករលួយ
សារព័ត៌មាន South China morning Post បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងទ័ពនៅទីក្រុងក្វាងចូវ បានឲ្យ ដឹងថា លោក Zhang Yang អាយុ៦៦ឆ្នាំ បានចង.កធ្វើអត្តឃាត នៅក្នុងផ្ទះរបស់ លោក ... Read More »
គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍សោះមានបុរសម្នាក់ស្រែកឡូឡានិងដកកាំភ្លើងបាញ់២គ្រាប់ឡើងលើផ្អើលខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួន២គ្រាប់បានផ្ទុះឡើងផ្ទួនៗគ្នា ចេញពីក្នុងឃ្លាំងស្តុកទំនិញត្រង់ទល់មុខបុរីពិភពថ្មី ខណ្ឌឫស្សីកែវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តកុងតឺន័រដេលបើកចេញពីឃ្លាំងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅ បុកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីឡេត បណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់និង ស្រាលចំណែកឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចូលឃ្លាំងបាត់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី ... Read More »
គ្រូមន្តអាគមស្រីមានសម្រស់ស្អាតនិងស្វាមីបោកលុយគេជិត១លានដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន ស្ត្រីជាគ្រូមន្តអាគមអូមអាមនិងជាអ្នកស្នងរូបលោកយាយម៉ៅម្នាក់ រួមទាំងប្តីផងបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះថាអ្នកទាំង២នាក់បានរៀបចំគម្រោងឆបោកតាមរយៈធ្វើមន្តអាគម និងញុះញង់យកប្រាក់ពីអ្នករកស៊ីលក់ផ្ទះល្វែងបានប្រាក់ប្រមាណជិត១លានដុល្លារ ព្រមទាំងរៀបចំគម្រោងបោកយកដីផ្ទះ និងក្រុមហ៊ុន សាងសង់បុរី ដែលមានតម្លៃប្រមាណ៥លានដុល្លារទៀតធ្វើឲ្យ ជនរងគ្រោះដឹងខ្លួនទាន់ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។ សមត្ថកិច្ចឃាត់ខ្លួនគ្រូបោកពីរនាក់ប្តី-ប្រពន្ធនេះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៨ ... Read More »
គេចវេះមែន ! នី មុន្នីនាថ ពុំចូលបំភ្លឺ តែមេធាវីចូលជំនួស រឿងអតីតគូដណ្ដឹងប្តឹងទាមទារប្រាក់ជាង១០ម៉ឺនដុល្លារ
ភ្នំពេញ៖ ប្រភពព័ត៌មាន បញ្ជាក់ថា កញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា នេះ គេចវេះពុំចូលបំភ្លឺចំពោះមុខលោក អ៊ុក វណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទេ ... Read More »
បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តនិងស្រវឹងស្រាចងកសម្លាប់ខ្លួនក្រោមដើមអាកាស្យា
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងហៅអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសសយឺតពេលទៅហើយ ដោយបុរសម្នាក់បានដាច់ខ្យល់ស្លាប់ ដោយប្រទះឃើញចងកសម្លាប់ខ្លួននឹងដើមអាកាស្យាខាងលិចផ្ទះកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ឲ្យកាសែតនគរវត្តដឹងថា បុរសដែលចងកសង្ស័យមានវិបត្តិផ្លូវចិត្តមានឈ្មោះ ... Read More »
បញ្ជូនឃាតកចិត្តព្រៃផ្សៃ២នាក់ប្តីប្រពន្ធសម្លាប់ស្ត្រីម្នាក់ដោយសាររឿងគំនុំ
ខេត្តកំពង់ធំ៖ ឃាតក២នាក់ប្តីប្រពន្ធ រួមគំនិតគ្នាយកកាំបិតចុងស្រួច មកចាក់ចំដើមទ្រូង និងយកដំបងមកសំពងក្បាលស្រ្តីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំរាំង ស្ថិតនៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ... Read More »
ទូរស័ព្ទច្រឡំលេខ! នារីម្នាក់ចាញ់បោកប្រុសព្រានអស់ខ្លួនប្រាណ និងទ្រព្យសម្បត្តិ សល់តែគូថខោ
ភ្នំពេញ៖ ស្ត្រីម្នាក់បានចាញ់បោកប្រុសព្រានតាមរយៈទូរស័ព្ទច្រឡំលេខ បានរយៈពេលជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហានឹងគ្នារហូតឲ្យប្រុសព្រាននោះ ស្គាល់បន្ទប់ជួល ដែលខ្លួនស្នាក់នៅ ថែមទាំងសុខចិត្តប្រគាល់ខ្លួនប្រាណឲ្យទៅបុរស ដែលខ្លួនស្រឡាញ់ដោយមិនស្តាយក្រោយ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូរបស់នាងទៅបាត់ ដោយបន្សល់ទុកឲ្យនាងនូវរូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ។ ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន
ប្រទេសចិន៖ នៅម៉ោង ១២.២៥នាទី(ម៉ោង១៣.២៥នាទី ម៉ោងនៅប៉េកាំង) ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយសុវត្តិភាពហើយ។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីបណ្តាថ្នាក់ដឹកនាំចិន ... Read More »
លោក ឃួង ស្រេង ជំរុញ ឲ្យជំនាញ ចុះត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះបង្គោលកំណត់ ព្រំ,ក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក
ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញ ឲ្យជំនាញ ពាក់ព័ន្ធក្រោឱវាទ រួមជាមួយ និងរដ្ឋបាលរាជធានីត្រូវចុះ ត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះ បង្គោលកំណត់ព្រំ ក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកស្ថិត ក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌដង្កោ និងខេត្ដកណ្ដាល ... Read More »
រឿងក្តីប៉ងបាញ់សម្លាប់ឧកញ៉ា ថុង អ៊ុយប៉ាង , តុលាការកំពូល ប្រកាសសាលដីកាថ្ងៃទី៦ ធ្នូ
ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី២៩ ខែវិច្ឆិកា តុលាការកំពូលសម្រេចថា សាលដីកាសំណុំរឿងលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ពាក់ព័ន្ធបទល្មើសប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព នឹងត្រូវប្រកាសថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ ... Read More »
កម្លាំងប្រតិបត្តិការពិសេសប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកពីពោះវៀនសត្វគ្រប់ប្រភេទប្រើសារធាតុគីមីរាប់សិបតោននៅស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ៖ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំង ផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោនគ្មានគុណភាព និងស្តង់ដារប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ... Read More »
នគរបាលឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាកាច់សោកម៉ូតូ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានជាបន្តបន្ទាប់កាលពីម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុងភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ ... Read More »
បទល្មើសនេសាទកើតមានស្អេកស្កះ ស្រុកក្រគរ និងស្រុកកណ្តៀង ក្រោមការសម្របសម្រួលពីលោកស្វាយសំអាត
ខេត្តពោធិ៍សាត់ ៖ ឧបករណ៍នេសាទខុសច្បាប់ មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលប្រចាំនោះគឺលោកស្វាយ សំអាត ។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្វាយ សំអាត ... Read More »
ខឹងមិនជួយលើកអីវ៉ាន់ឲ្យ វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ
ភ្នំពេញ៖ បុរសម្នាក់ខឹងគេមិនជួយលើកអីវ៉ាន់ឲ្យបង វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ។ ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភក្តិជនសង្ស័យ ជិតរោងចក្រQMI ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ... Read More »
រថយន្ដFUSOបុកជាមួយរថយន្ដ HYUNDAI FORTER បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់
ខេត្តកណ្ដាល៖ មនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដម៉ាកFUSOបុកជាមួយរថយន្ដHYUNDAI FORTERពេញមួយទំហឹង នៅផ្លូវលេខ១១៥ ស្ថិតភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ... Read More »