ព័ត៌មានទាន់ហេតុការណ៍៖
'

វិភាគអន្តរជាតិ៖ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលការដោះស្រាយវិបត្តិផ្ទៃក្នុងគឺជារឿងសំខាន់

វត្តមានរបស់ប្រធានាធិបតីស៊ីរី នៅក្នុងការដឹកនាំប្រទេសដដែលបានធ្វើឲ្យបក្សប្រឆាំង មិនពេញចិត្តនៅក្នុងការចរចាសន្តិភាពខាងមុខនៅទីក្រុងហ្សឺណែវ ប្រទេស បែលហ្សុិក ដោយក្រុមប្រឆាំងនឹងស្នើឲ្យ ដកតំណែងប្រធានាធិបតីអាល់អាសាដ។ ក្រុមប្រឆាំងស៊ីរី ក៏ដូចជាក្រុមជនជាតិ ឃើដ ព្រមទាំងរដ្ឋាភិបាលប្រទេសលោកខាងលិច មិនអនុញ្ញាតឲ្យប្រធានាធិបតីស៊ីរីបន្តកាន់តំណែងប្រធានាធិបតីក្នុងប្រទេសនេះទៀតឡើយ។ កន្លងមកថ្មីៗ ប្រមុខគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខស៊ីរីលោក Nasr ... Read More »

ប្រទេសចិនកំពុងតែបោះជំហានចូលទៅកាន់អឺរ៉ុបកណ្តាលចំណាយប្រាក់យ៉ាងច្រើននៅទីនោះ

ចិនពិតជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើន ជាងគេនៅលើពិភពលោក ដោយពេលនេះចិនបានចំណាយប្រាក់ជាច្រើន ក្នុងការជួយដល់ប្រទេសជុំវិញពិភពលោក តាំងពីតំបន់អាស៊ី អាហ្វ្រិក ហើយ ពេលនេះគឺអឺរ៉ុបវិញម្តង ដែលជាតំបន់ ប្រទេសអ្នកមានក៏ត្រូវការជំនួយពីចិននោះដែរ។ នៅក្នុងឱកាសជួបប្រជុំរវាងចិន នឹង ក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត អឺរ៉ុប ... Read More »

ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU អ្នកទទួលបន្ទុកកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

ស្ថានទូតបារាំងប្រចាំកម្ពុជា៖ ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU អ្នកទទួលបន្ទុកកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង លោក ឆៀរី ម៉ាធូ (Thierry MATHOU) ប្រធាននាយកដ្ឋានអាស៊ីនិងអូសេអានីនៃក្រសួងអឺរ៉ុបនិងការបរទេស បារាំង បានអញ្ជើញមកប្រទេសកម្ពុជានៅថ្ងៃទី២៧ ... Read More »

នាវាមុជទឹកប្រើប្រាស់ប្រព័ន្ធបំបាំងកាយជាកាំបិតមុខពីរ

ក្រុមស្វែងរក នាវាមុជទឹក អាហ្សង់ទីន ដែលបានបាត់ខ្លួន ជាង១០ថ្ងៃកន្លងមក កំពុងតែប្រជែងនឹងពេលវេលា ក្នុងការ ជួយសង្គ្រោះនាវិក៤៤នាក់ នៅក្នុងនាវា មុជទឹកខាងលើ។ កម្លាំងទាហានអាហ្សង់ទីនបានបញ្ជាក់ថាមានការផ្ទុះនៅក្នុងនាវា មុនពេលបាត់ខ្លួនកាលពីថ្ងៃទី១៥ខែវិច្ឆិកា ហើយនាវានៅល្អទាំងមូលមុនពេលលិចចូលបាតសមុទ្រ។ អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ... Read More »

នគរបាលខណ្ខមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន២០កញ្ចប់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខមានជ័យ ធ្វើការឃាត់ខ្លួននិងរកឃើញថ្នាំញៀនជាក់ស្តែង ធំតូចចំនួន២០កញ្ចប់ ។ ក្នុងប្រតិបត្តិការ​នេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ចិកា​ ឆ្នាំ​២០១៧ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សម្តេចប៉ាប ហ្វ្រង់សុីស បំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

សារព័ត៌មាន AP បានផ្សាយថា ព្រះ រាជទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់សុីសទៅកាន់ប្រទេសមីយ៉ាន់ម៉ាកើតឡើងចំពេលដែល មានការប៉ះទង្គិចគ្នា ជាទ្រង់ទ្រាយធំ រវាងក្រុមឧទ្ទាម នឹងទាហានរដ្ឋាភិបាលនៅ រដ្ឋរ៉ាឃីន បណ្តាលឲ្យពលរដ្ឋជាង ៦សែន នាក់ ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ... Read More »

អ្នកផលិតនំប៉័ងជនជាតិប៊ែលហ្សិកម្នាក់ស្លាប់ដោយខ្យល់គរគ្រាដែលរស់នៅតែម្នាក់ឯង

ខេត្តកំពត៖ បុរសជនជាតិប៊ែលហ្សិកម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលដោយជំងឺខ្យល់គរបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ សមត្ថកិច្ចនគរបាលក្រុងកំពត បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ DE SAER ... Read More »

អគ្គិសនីខេត្តព្រះសីហនុវាយកម្ទេចកាប៊ីនភ្លើងផ្គាប់ចិត្តបុរី គឹង សុខា យកដីសង់សួនច្បារ

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅ បានរិះគន់ជាចំហចំពោះអង្គភាពអគ្គិសនីខេត្តព្រះសីហនុដែលបានសម្រេចផ្លាស់ប្ដូរ និងត្រៀមវាយកម្ទេចកាប៊ីនភ្លើងរបស់រដ្ឋមួយកន្លែងដើម្បីទុកដីឲ្យក្រុមហ៊ុនឯកជនគឺបុរី គឹង សុខា ធ្វើសួនច្បារ ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាដោយដាក់ការសង្ស័យថា វាហាក់បីដូចជា រឿងដដែលៗពេក សម្រាប់ខេត្តព្រះសីហនុ ខណៈដែលរយៈពេលចុងក្រោយនេះកាប៊ីនភ្លើងមួយចំនួនត្រូវបានគេផ្លាស់ប្តូរ និងគ្រោងផ្លាស់ប្ដូរជាបន្តបន្ទាប់។ សម្រាប់ពេលនេះ ... Read More »

របួសធ្ងន់ស្រាល៧នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយម៉ូតូ និងកង់

ខេត្តកណ្ដាលៈ យ៉ាងហោចណាស់មនុស្សចាស់-ក្មេងប្រុសស្រី៧នាក់ ទទួលរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយម៉ូតូ និងបន្ដបុកកង់របស់សិស្សសាលា ខណៈដែលជនរងគ្រោះ២នាក់ អង្គុយលើម៉ូតូ រីឯក្មេងៗ៥នាក់ទៀតកំពុងចេញពីរៀន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ... Read More »

បុរសសតិមិនគ្រប់ចាប់ថើបស្ត្រីម្នាក់មិនបានសម្រេច វាយមួយដំបងបែកក្បាលដេរ៥ថ្នេរ

ខេត្តកំពត៖ មានករណីហិង្សាដោយចេតនាមួយ ដែលបង្កដោយបុរសមានសតិមិន គ្រប់ម្នាក់បានយកដំបងឫស្សីវាយមកលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសដេរ៥ថ្នេរ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត ។ ... Read More »

រថយន្តហាយឡេនឌឺបុកម៉ូតូពីក្រោយស្លាប់ម្នាក់ភ្លាមមួយរំពេច

ខេត្តកំពង់ស្ពឺ៖ លោកតាម្នាក់ដែលកំពុងធ្វើដំណើរតែម្នាក់ឯង បានបាត់ភ្លាមៗមួយរំពេច បន្ទសប់ពីជួបនូវហេតុការណ៍រថយន្តបើកបុកពៅក្រោយ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ក្រោយធ្វើកំណត់ហេតុវាស់វែងរួចរាល់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេកាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៣៥-៣៦ ចំណុចភូមិត្រពាំងរកា ឃុំត្រពាំងគង ... Read More »

គ.ជ.ប.សម្រេចប្រគល់កៅអីតំណាងរាស្ត្រនៅសល់ជូនបក្សប្រជាជន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.ប.បានចេញលិខិតផ្លូវការមួយដោយសម្រេចប្រគល់កៅអីតំណាងរាស្ត្រនៅខេត្ត និងរាជធានី ចំនួន១១អាសនៈជូនដល់គណបក្សប្រជាជនកម្ពុជា។ ការប្រគល់ជូននេះដោយយោង លើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត។ កៅអី ឬអាសនៈតំណាងរាស្ត្រចំនួន១១ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.ប.ចេញសេចក្ដីសម្រេចប្រគល់ជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ អាសនៈតំណាងរាស្ត្រដែលត្រូវប្រគល់ជូនបក្សប្រជាជនកម្ពុជានាពេលនេះធ្វើឡើងតាមមាត្រា១៣៨ស្ទួននៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង       តំណាងរាស្ត្រដែលកំណត់បែងចែកអាសនៈដែលនៅទំនេរដោយគណបក្សនយោបាយប្រកាសមិនទទួលយកឱ្យទៅគណបក្ស ... Read More »

មន្រ្តីប៉ូលិសយាមធនាគារអេសុីដាខេត្តកោះកុងបានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ខេត្តកោះកុង៖ មុននេះបន្តិចមន្រ្តីប៉ូលីសយាមធនាគារអេសុីដាខេត្តកោះកុងបានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ តែគាត់បានសរសេរណ្តាំនៅលើអាវប៉ុណ្ណោះ។ ប៉ូលិសបាត់បង់ជីវិតឈ្មោះ ហេង ទ្រីហៅម៉ាប់ អាយុជាង40ឆ្នាំ ទីលំនៅភូមិ2 សង្កាត់ដងទង់៕ សសម   Read More »

បុរសម្នាក់បានស្លាប់មួយរំពេចដោយសារបើកឡានបុកពុំនូកដីធ្វើផ្លូវលេខ៥១

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារបើករថយន្តទៅបុកនឹងពុំនូកដី ដែលចាក់ទុកធ្វើផ្លូវលេខ៥១។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្វែងរកសាច់ញាតិឲ្យមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី។ ករណីគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោ២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រថយន្តម៉ាកតាកុម៉ា ពណ៌ស ។ ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះលឹម ... Read More »

បុរសម្នាក់ជិះម៉ូតូបុករថយន្ដចតចោលពីក្រោយបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតូវិលត្រឡប់ពីលេងឪពុកម្តាយបងប្អូននៅស្រុកកំណើត នៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក រួច ក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសលបានជិះម៉ូតូទៅបុករថយន្តធុនធំពីក្រោយពេញទំហឹងក្នុងទិសដៅពីជើងទៅត្បូងបណ្តាលឲ្យដួលបោកក្បាលនឹងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយសារតែទាស់សម្តីគ្នាជាមួយប្រពន្ធទាត់មួយជើងបណ្តាលឲ្យរងរបួស

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំរោង ឃាតខ្លួនបន្ទាប់ពីរូបគេបានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩និង០០នាទីព្រឹក ស្ថិតនៅភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ សួន ... Read More »

សមត្ថកិច្ចបន្តឃាត់ខ្លួនជនជាតិវៀតណាម១២នាក់បានលួចស្នាក់នៅ និងរកសុីដោយខុសច្បាប់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបរទេស ... Read More »

បងប្អូនកម្មករ កម្មការនី បង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណ​ នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី ដែលបានដោះស្រាយនូវផលលំបាកជាច្រើនរបស់បងប្អូនកម្មករ កម្មការនី ដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូល

បងប្អូនកម្មករ កម្មការនី បង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណ​ នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី ដែលបានដោះស្រាយនូវផលលំបាកជាច្រើនរបស់បងប្អូនកម្មករ កម្មការនី ដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូល។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ ... Read More »

នគរបាលឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន២ផ្សេងគ្នា

ភ្នំពេញ៖ នគរបាលឫស្សីកែវ បន្តចុះស្រាវជ្រាវឈាន​ដល់ការបង្ក្រាបករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីផ្សេងគ្នា ដោយឃាត់ខ្លួន​មនុស្សប្រុសស្រី៣នាក់ រួម និងថ្នាំញៀនជាក់ស្តែង ។ ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្សារតាប៊ុន ... Read More »

ក្រុមអាជីវករដែលកំពុងលក់ទំនិញគ្រប់ប្រភេទនៅផ្សាររាត្រីផ្ទុះការតវ៉ាសារជាថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមអាជីវករដែលកំពុងលក់ទំនិញគ្រប់ប្រភេទនៅផ្សាររាត្រីរាជធានីភ្នំពេញ បានផ្ទុះការតវ៉ាសារជាថ្មីទៀត ខណៈដែលប្រធានផ្សារ តម្រូវឲ្យពួកគាត់ត្រូវតែប្តូរទំហំឡាំងដាក់ឥវ៉ាន់​របស់គាត់មានទំហំចាស់ ដែលមាន ស្រាប់តែប្តូរមកទំហំតូចជាងមុន ដែលមិនអាចទទួលយកបាននោះ ។ ក្រុមអាជីវករផ្សាររាត្រីភ្នំពេញ ខណៈដែលផ្ទុះការតវានោះបានឲ្យដឹងថាសព្វថ្ងៃនេះ ពួកគាត់ដែលកំពុងប្រកបរបរលក់ដូរនៅផ្សាររាត្រីនេះមានប្រហែលជាង២០០តូបឯណ្ណោះ ... Read More »

ឃើញក្មេងកំពុងចុចអាយផេត ឆ្លៀតឱកាសលួចបានសម្រេច ត្រូវម្តាយក្មេងទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកព្នៅ

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានឡើងទៅពួនសម្ងំនៅលើរ៉តផ្ទះជនរងគ្រោះ រួចឆ្លៀតឱកាសលួចអាយផេតពីក្មេងបានសម្រេច ហើយត្រូវម្តាយក្មេងឃើញទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកព្នៅតែម្តង។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ... Read More »

បងថ្លៃអត់មានការងារធ្វើ ប្អូនថ្លៃយកមកឲ្យធ្វើជាងផ្សាដែក បែរជាលួចម៉ូតូទៅបាត់

ភ្នំពេញ៖ ដូចពាក្យចាស់និយាយថា ធ្វើបុណ្យបានទោស ពិតជាមិនខុសមែន បុរសម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បន្ទាប់ពីបងថ្លៃរបស់គាត់ដែលអត់មានកការងារធ្វើ ក៏សុខចិត្តនាំបងថ្លៃមកធ្វើការជាមួយគ្នា បងថ្លៃមានគំនិតមិនល្អ បានឆ្លៀតឱកាសលួចយកម៉ូតូគាត់ទៅបាត់ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្នាក់នៅភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ... Read More »

រថយន្តកុងតឺន័របើកចូលរោងចក្រមិនប្រយ័ត្នជ្រុលកិនបុរសម្នាក់ស្លាប់ក្រោមកង់រថយន្ត

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅខាងក្រោមរថយន្តកុងតឺន័រយ៉ាងអាណោចអាធ័ម ខណៈរថយន្តបើកចូលរោងចក្រមិនប្រយ័ត្ន បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខរោងចក្រក្តាបន្ទះ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវបានគេស្គាល់ ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១៧កញ្ចប់

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើ ធ្វើឡើងនៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ស្ថានទូតអាមេរិកសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ ឆ្នាំ ២០១៨

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌(AFCP)សំរាប់ឆ្នាំ ២០១៨។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។ ព័ត៌មានពេញលេញមាននៅក្នុងគេហទំព័រនេះ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/ ។ ... Read More »

ក្នុងវេទិកាសាធារណៈ នៅខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាមស្អុយ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំ ពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្កឺសាធារណៈ និងសំរាមស្អុយ ... Read More »

ជាងធ្វើពិដានផ្ទះម្នាក់ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់រងរបួសធ្ងន់ ពលរដ្ឋដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ បុរសជាងធ្វើពិដានផ្ទះម្នាក់ ធ្វើការធ្វេសប្រហែស ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់ឆេះខ្លួនរងរបួសធ្ងន់ នៅចំណុចក្បែរសាលាក្រុងសិរីសោភ័ណ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះបានលើកដែកប៉ះនឹងខ្សែភ្លើងស្រាតរបស់រដ្ឋតបណ្តាញនៅតាមដងផ្លូវ៧មករានោះ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត នៅចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ... Read More »

៣នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងករណីគ្រោះថ្នាក់ម៉ូតូបុកម៉ូតូបញ្ច្រាសទិសគ្នា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាស ពីលិចទៅកើតកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់នគរវត្តថា បុរសដែលបើកបរម៉ូតូបង្កហេតុ ... Read More »

ចំការអំពៅ២២០ហិកតាឆេះម៉ត់សង្ស័យថាមានអ្នកលួចដុតនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោយអគ្គីភ័យឆាបឆេះចំការអំពៅអស់ប្រមាណជាង២០០ហិកតាសង្ស័យថា មានគេលួចដុតបំផ្លាញ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ។ ប្រភពថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុម ... Read More »

រឿង​ដីធ្លី​ជិត២០មឺុនដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ខេត្តកណ្ដាល​៖​ ទំនាស់​ដីធ្លី​មួយ​ករណី​ដែល​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ មាន​តម្លៃ​ជិត២០ម៉ឺន​ដុល្លារ​អាមេរិក​ ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ភ្លាមៗ​ មាន​ដើម​បណ្ដឹង​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​។ ប្រភព​ព័ត៌មាន​ទម្រាំ​តែ​ហ៊ាន​បង្ហើប​ឱ្យ​ដឹង​បញ្ជាក់​ថា​: បុរស​រូប​នេះ​ឈ្មោះ​ ឆេង​ ប៊ុន​ធឿន​ អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ... Read More »