សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់ និងមេ បញ្ជាការកងពលនៅតាមព្រំដែនកូរ៉េខាងជើងទទួលរងការពិន័យ ហើយធ្វើការផ្លាស់ប្តូរទាហានយាមល្បាតនៅតាមព្រំដែនទាំងអស់ ក្រោយពីទាហានម្នាក់បានភៀសខ្លួនចូលទៅកាន់កូរ៉េខាងត្បូងដោយជោគជ័យរួចមក។ តាមតួលេខរបស់អង្គការលើកលែងទោសពិភពលោកបានឲ្យដឹងថា នៅដើម ឆ្នាំនេះ មេបញ្ជាការនិងមេបញ្ជាការរង កម្លាំងទាហានយាមល្បាតតាមព្រំដែន ជាប់ប្រទេសចិន ត្រូវបានចាប់ខ្លួនហើយ កាត់ទោសប្រហារជីវិត ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បង្រ្កាបករណីដឹកជញ្ជូនឈើប្រណីតជិត២តោនប្រគល់ឲ្យមេព្រៃ
ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងផ្ទៃប្រទេសដឹកនាំដោយលោក អនុសេនីយ៍ទោ មាន វិចិត្រ អនុប្រធានក្រុមបង្រ្កាបបទល្មើសធនធានធម្មជាតិ ចុះបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ លទ្ធផលបង្រ្កាបម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើប្រភេទប្រណីត(ធ្នង់)ជិត ២តោន នៅស្រុកភ្នំក្រវាញ។ ប្រតិបត្តិការខាងលើធ្វើឡើងវេលាម៉ោង២ និង៣០នាទី ... Read More »
នគរបាលស្រុកតំបែរ ដាក់កម្លាំងឆែកឆែរអាវុធជាតិផ្ទុះ ឃាត់ជនសង្ស័យ២នាក់ និងចាប់យកថ្នាំញៀនមួយកញ្ចប់
ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញា ចរាចរថ្នាំញៀន ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកតំបែរ ចាប់ខ្លួន ខណៈពួកឡើងមកទិញដូរថ្នាំញៀន កាលពីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ លោកវរសេនីយ៍ត្រី ... Read More »
បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅមុខវត្តសំបួរមាសខណ្ឌដង្កោពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន
ភ្នំពេញ៖ មនុស្សម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឃាត់ខ្លួនក្រោមបទសង្ស័យរក្សាទុកថ្នាំញៀន និង២នាក់ផ្សេងទៀត ករណីរក្សាទុកអាវុធកែច្នៃចុងស្រូចនៅជាប់នឹងខ្លួន ក្រោមបទសង្ស័យធ្វើសកម្មភាពបទល្មើសនៅលើដងផ្លូវសាធារណៈ។ ជនសង្ស័យ៣នាក់ខាងលើនេះ បានធ្វើការឃាត់ខ្លួននៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តសំបួរមាស ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ... Read More »
នាយក្រឹម និងនាងលាភ រងការរិះគន់ច្រើនក្រោយទទួលបានចំណងដៃកូនស្រីភ្លោះ
ភ្នំពេញ៖ ក្រៅពីការអបអរសាទរនាយក្រឹម ទទួលបានកូនភ្លោះស្រី ដែលជាតំណក់ឈាមរួមជាមួយនាងលាភនោះ ក៏លេចចេញការរិះគន់ជាច្រើនហូរហែរពីទស្សនិកជនដែរ។ រិះគន់ព្រោះតែមានអ្នកនឹងគិតអាណិតដល់ចិត្តភរិយាដើមថា មិនដឹងជាគ្រាំគ្រាយ៉ាងណាដែលត្រូវចែករំលែកក្តីស្រឡាញ់ទៅឲ្យស្រីផ្សេងនោះ។ ក្រោយពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ហៅនាយក្រឹម និងសមាជិកក្រុមនាងលាភ នោះ ពួកគេរងការរិះគន់មិនតិចទេ។ នាងលាភបានសម្រាលកូនស្រីភ្លោះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
សិក្ខាសាលា ស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍/ជំងឺអេដស៍ និងការឆ្លើយតបឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យស្ថានភាព មេរោគអេដស៍/ជំងឺអេដស៍ និងការឆ្លើយតបឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោក តូច ... Read More »
ក្មេងស្រីរត់លេងនៅក្បែររបងផ្ទះចៃដន្យខ្សែភ្លើងធ្លាក់ដាច់ឆក់ស្លាប់
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងហៅអ្នកភូមិជួយសង្គ្រោះជិវិត ប៉ុន្តែអកុសសយឺតពេលទៅហើយ ខណៈក្មេងស្រីបានត្រូវខ្សែភ្លើងធ្លាក់ដាច់ឆក់ចំកំភួនជើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់នគរវត្តឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ គឹម នីសា ... Read More »
ថ្ងៃទី២៧ ខែវិច្ឆិកា ប្រកាសសុពលភាពអ្នកតំណាងរាស្រ្តថ្មី៤៤រូប
ភ្នំពេញ៖ រដ្ឋសភាបានកំណត់យកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បើកសម័យ ប្រជុំពេញអង្គដើម្បីប្រកាសផ្តល់សុពល ភាពអ្នកតំណាងរាស្រ្តថ្មីចំនួន៤៤រូបដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបែងចែករួចហើយជាលើក ទី១។ នេះបើតាមការឲ្យដឹងពីលោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។ ... Read More »
ប្រទេសកម្ពុជានឹងចាប់ផ្តើមផលិតប្រេងនៅឆ្នាំ២០១៩ នៅក្នុងប្លុក A និង B ដោយក្រុមហ៊ុនសិង្ហបុរី រីឯប្លុក C ប្រទេសម៉ាឡេសីុកំពុងសិក្សា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម ពលបានថ្លែងថា កម្ពុជានឹងចាប់ផ្តើម ផលិតប្រេងនៅឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនសិង្ហបុរីដែលអាចផលិត ប្រេងកាតបាន៣១លានបារ៉ែល នៅ ដំណាក់កាលទី១ ក្នុងប្លុកA និងB ខណៈ ប្លុក C ... Read More »
ឃាត់ជនសង្ស័យម្នាក់ទទួលបញ្ញើគ្រឿងញៀនជិត១គីឡូក្រាមលាក់ទុកក្នុងម័រទីស័ររថយន្តតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនៃ មន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនប្រភេទកូកាអុីនពី «Cocaine» ពីប្រទេសប្រេស៊ីលមកកម្ពុជានៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញជិត១គីឡូក្រាមដោយលាក់ក្នុងម័រទីស័ររថយន្ត ។ ប្រតិបត្ដិការនេះដោយមានការសម្របសម្រួលដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន«ក១» បានសហការជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំង ... Read More »
សមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យ២នាក់ជាឃាតកសម្លាប់មនុស្សកាត់ក្បាលនៅខេត្តកំពតនោះហើយ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថថ្លែងថា ជនសង្ស័យ២នាក់កាត់ក្បាលបុរសម្នាក់យកទៅបាត់កាលពី៤ថ្ងៃមុន នៅខេត្តកំពតនោះ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាប់ខ្លួនបានហើយនៅចំណុចមុខផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពនៅមិនទាន់ បញ្ជាក់លំអិតនៅឡើយ ជុំវិញការចាប់ខ្លួន ជនដៃដល់នេះ ... Read More »
នៅខេត្តបន្ទាយមានជ័យសមត្ថកិច្ចចាប់បាន រថយន្ត២គ្រឿងពាក់ស្លាកលេខ ខ.ម. ដូចគ្នា
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលបានឃាត់រថយន្តម៉ាក់អុីស៊ុយហ្សុ៊យ មួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខជាន់ជាមួយស្លាកលេខក្លែងក្លាយរថយន្តហ្វដ គេចពន្ធ។ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបកាលពីវេលាម៉ោង១១រសៀលថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិទល់មុខផ្លូវចូលវត្តតាហីុ ស្ថិតក្នុងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ... Read More »
ក្រុមអាជីវករដែលលក់ដូរតាមរ៉ឺម៉កកង់បីនៅបរិវេណសួនច្បារក្តាន់ពីរ ប្រមាណជា៤០គ្រួសារ សុំអន្តរាគមន៍អាជ្ញាធរខណ្ឌ៧មករាជួយឲ្យបានលក់ដូរដូចមុន
ភ្នំពេញ៖ ក្រុមអាជីវករដែលលក់ដូរតាមរ៉ឺម៉កកង់បីនៅបរិវេណសួនច្បារក្តាន់ពីរ ប្រមាណជា៤០គ្រួសារ បាននាំគ្នាទៅមុខសាលាខណ្ឌ៧មករា ដើម្បីសុំអន្តរគមន៍ពីអាជ្ញាធរខណ្ឌ ជួយឲ្យពួកគាត់បានលក់ដូរដូចដើមវិញ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតិឲ្យលក់ដូរ ព្រោះទីតាំងនេះ គឺជាផ្លូវធំ ដែលថ្នាក់ដឹកនាំជាតិនិងអន្តរជាតិឆ្លងកាត់ និងមិនចង់ឲ្យមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ បង្កការកក់ស្ទះចរាចរផងដែរ ។ ករណីក្រុមអាជីវករបានលើកគ្នាទៅតវ៉ានិងសុំអន្តរគមន៍ពីអាជ្ញាធរខណ្ឌ៧មករានេះ ... Read More »
អគ្គលេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងជាសាធារណៈថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
អគ្គលេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងជាសាធារណៈថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត Read More »
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព សង្ស័យលួចដឹកទំនិញគេចពន្ធខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ រថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព បានរងការបង្រ្កាបពីសំណាក់កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សង្ស័យពាក់ព័ន្ធនឹងការដឹកញ្ជូន ដឹកផ្ទុកទំនិញគេចពន្ធខុសច្បាប់ពីព្រំដែនកម្ពុជា-ថៃ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។ រថយន្តក្រុងត្រូវបានបង្រ្កាបកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលរថយន្តនោះ បានធ្វើដំណើរតាមកំណាត់ផ្លូវជាតិ៥ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។ រថយន្តក្រុងក្រុមហ៊ុនវុឌ្ឍន៍សុភាព ដែលរងការបង្រ្កាបបន្ទាប់មកត្រូវបានកម្លាំងនគរបាល ... Read More »
ម្តាយគាំងបេះដូងស្លាប់ក្នុងបន្ទប់ទឹក បន្សល់ទុកកូនប្រុសអាយុប្រហែល៦ឆ្នាំនៅម្នាក់ឯង
ភ្នំពេញ ៖ ស្ត្រីម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹក ចោលកូនតូចអាយុប្រហែល៦ឆ្នាំ ទុកឲ្យនៅកំព្រា ដោយបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង នៅវេលាម៉ោង១២ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលគ្មានលេខ ជាប់ផ្លូវបេតុង ច្រកចូលឡឥដ្ធ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ... Read More »
ទឹកស្ទឺងពោធិ៍សាត់កំពុងធ្វើទុក្ខខ្លាំងនៅតំបន់ស្រុកកណ្តៀង
ខេត្តពោធិ៍សាត់៖ ទឹកស្ទឹងពោធិ៍សាត់ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បាននិងកំពុងជន់លិចខ្លាំង ពិសេសនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់តែម្តង ដោយទឹកចាប់ផ្តើមលិចផ្លូវអមសងខាងដងស្ទឹងនោះហើយ។ លោកកែវ វៃ ប្រធានមន្ទីរធនធានទឺក និងឧតុនិយមខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានការជាក់ស្តែង ហើយបានបញ្ជាក់ថា ទ្វារទឹកទាំងសងខាង ... Read More »
លួចរថយន្តពីស្រុកព្រៃឈរ សមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកបាធាយ
ខេត្តកំពង់ចាមៈ ជនសង្ស័យម្នាក់ បានលួចរថយន្ត ម៉ាកសាំយ៉ុង ពណ៌លឿងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-0610 លេខម៉ាស៊ីនៈ 662911, 10082061 លេខតួNlL ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ឹម សារិន ... Read More »
ទំនាស់ពាក្យសម្តី បបួលគេវាយមួយស្មើ គេវាយបានមុនបែកភ្នែក
ភ្នំពេញ៖ បុរម្នាក់អះអាងថា ជាមន្ត្រីយោធាកងពលលេខ៩០ (ត្មាតពង) ហើយបានមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង បានទាស់សម្តីគ្នាជាមួយអ្នកបម្រើការងារជាមួយគ្នាបន្តិចបន្តួច ក៏ឌឺដងដាក់គ្នារហូតភាគីខាងមន្ត្រីយោធាបបួលដៃគូទំនាស់វាយគ្នា ត្រូវគេវាយបានមុនបណ្តាលឲ្យបែកភ្នែងម្ខាង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្រមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ឃាត់ខ្លួនបក្ខពួក២នាក់ទៀតក្នុងចំណោម៧នាក់ ក្នុងករណីហិង្សាដោយចេតនា
ខេត្តតាកែវ ៖ បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ កែវ ថេងឡា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ... Read More »
អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានស្ត្រី៣នាក់លេងល្បែងបៀយកមកអប់រំ
ភ្នំពេញ ៖ ស្ត្រី៣នាក់ និងបៀមួយចំនួន ត្រូវកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះទៅបង្ក្រាបនិងឃាត់ខ្លួន យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្ទាប់ពីប្រជាពលរដ្ឋបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា មានក្រុមអ្នកលេងល្បែងស៊ីសងធំៗម្តង២វង់ ឯណ្ណោះ ប៉ុន្តែអ្វីដែលជាក់ស្តែងគឺមិនដូចការរាយការណ៍នោះ និងបានធ្វើការណែនាំអប់រំឲ្យត្រលប់ទៅផ្ទះវិញ ។ ករណីបង្រ្កាបអ្នកលេងល្បែងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ... Read More »
អេស្កាវ៉ាទ័រកាយដីធ្វើរបងវត្តឃើញគ្រាប់កាំភ្លើងយន្ត៣កេះដែក
ខេត្តកណ្តាល៖ គ្រាប់កាំភ្លើងយន្ត៣កេះត្រូវបានប្រទះឃើញ ខណៈដែលប្រជាពលរដ្ឋបើកអេស្កាវ៉ាទ័រកាយដីធ្វើរបងវត្ត។ ប្រភពឲ្យដឹងថា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥នាទីព្រឹក នៅវត្តស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានឈ្មោះ ហេង ឡាយ ... Read More »
ឃាត់ខ្លួនបុរសប្រពន្ធបី ករណីហិង្សាញឹកញាប់លើកូនប្រុសអាយុ១០ឆ្នាំ
ខេត្តពោធិ៍សាត់៖ បុរសម្នាក់មានប្រពន្ធ៣នាក់ ប៉ុន្តែបានលែងលះគ្នាអស់ចំនួន ២នាក់ហើយនៅសល់តែមួយប៉ុណ្ណោះ ត្រូវបានមេភូមិប្រជាការពារភូមិឲ្យនគរបាលជួយអន្តរាគមន៍ និងឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខណៈប្រើអំពើហិង្សាញឹកញយលើកូនប្រុសអាយុ ១០ឆ្នាំ ដោយប្រើប្រាស់ខ្សែក្រវាត់ជាអាវុធ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រលប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
២ថ្ងៃ នគរបាលខេត្តកំពង់ចាមឃាត់មុខសញ្ញាជូញដូរនិងរក្សាទុកថ្នាំញៀនបានជាច្រើននាក់ និងចាប់យកវត្ថុតាងវេចខ្ចប់ ប្រើប្រាស់មួយចំនួនធំ
ខេត្តកំពង់ចាម ៖ រយៈពេល២ថ្ងៃ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាប ពាក់ព័ន្ធការជួញដូរ និងរក្សាទុកថ្នាំញៀនបានចំនួន៥ករណី និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយចាប់យកថ្នាំញៀន និងសម្ភារបានមួយចំនួនធំ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ករណីទី១ ៖ ធ្វើឡើងនៅវេលាម៉ោង២០ ... Read More »
មានវិបត្តិគ្រួសារ ស្ត្រីម្នាក់យកវិធីចងកដើម្បីបញ្ចប់ជីវិត
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្ត រួមផ្សំនឹងជំងឺផ្សេងៗទៀត ទើបបានសម្រេចចិត្តធ្វើអត្ដឃាតចង.ក សម្លាប់ខ្លួន នៅខាងកើតភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះឈ្មោះ ពែក សុភក្ត្រ័ អាយុ ៤៣ឆ្នាំ ... Read More »
ឃើញប្រពន្ធគេដេកម្នាក់ឯងទំនងពេក ទ្រាំចាប់រំលោភមិនបាន ប្តីនាងមកទាន់ ប៉ូលិសដាក់ខ្នោះល្មម
ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដេកនៅក្នុងបន្ទប់ជួលម្នាក់ឯង ស្រាប់តែបុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់ ឃើញឱកាសល្អ ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែប្ដីនាងបានចូលទៅទាន់រួចបានចាប់ខ្លួនជននោះនាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »
ឌី យ៉ាម៉ង់ និង ខេ បញ្ចេញស្នាដៃរួមគ្នាក្រោយបង្កើតក្រុមថ្មី
ភ្នំពេញ៖ តារាចម្រៀង និង សម្តែងប្រុស លោក ឌី យ៉ាម៉ង់ និង លោក ខេ(K) បានរួមគ្នាបង្កើតក្រុមតារាចម្រៀងថ្មីមួយមានឈ្មោះថា ធីអឹម(TM)។ ការបង្កើតក្រុមថ្មីនេះក្រោយពីក្រុមសមាជិកក្រុមចម្រៀងចាស់ De5inite បានបែកគ្នាអស់ហើយក្រុមថ្មីនេះ ... Read More »
គ្រាន់តែយកនំបុ័ងគប់ទៅលើមិត្តភក្តិរបស់ខ្លួនសោះកាប់រងរបួស
ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ លោកវរសេនីយ៍ឯក ... Read More »
ដីកាតុលាការចាប់ខ្លួនស្ត្រីវៀតណាមម្នាក់ដកហូតលុយជាង៧ពាន់ដុល្លារ
ខេត្តព្រះសីហនុ៖ ដីកាតុលាការបានចេញឲ្យចាប់ខ្លួនស្ត្រីវៀតណាមម្នាក់សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយក្រោយការអនុវត្តសាលដីកានេះ សមត្ថកិច្ចបានដករហូតវត្ថុតាងមានលុយជាង៧ពាន់ដុល្លារផងដែរ។ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងមន្ទីរយុត្តិធម៌ចំនួន៥នាក់ ... Read More »
អាជ្ញាធរខណ្ឌមានជ័យចាត់វិធានការបង្ក្រាបហ្គេមបាញ់ត្រីដូចភ្លៀងរលឹម
ភ្នំពេញ៖ ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យចាប់ដក ហូត វាយកម្ទេចចោលនៅនឹងកន្លែង កាលពីវេលារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្នុងការចុះបង្ក្រាបនឹងដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីនេះក៏ទទួលបានការចូលរួមសម្របសម្រួលពីសំណាក់លោក អ៊ុំ សុភ័ក្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ... Read More »