ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឃួង ស្រេង ជំរុញឲ្យក្រុមហ៊ុនខ្សែកាបត្រូវពន្លឿនការងារជីកកប់ខ្សែកាបក្រោមដីឲ្យបានលឿន បើពុំនោះទេ នឹងផាកពិន័យ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ជំរុញ ឲ្យមន្រ្តីពាក់ព័ន្ធនិងក្រុមហ៊ុនទំលាក់ខ្សែកាបទៅក្នុងដី អនុវត្តការងារឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ក្រុមហ៊ុនខ្សែកាបទាំងអស់ត្រូវពន្លឿនការងារជីកកប់ខ្សែកាបក្រោមដីឲ្យបានលឿន បើពុំនោះទេ នឹងផាកពិន័យ ។ ការជម្រុញបែបនេះ ... Read More »

ជនជាតិវៀតណាមប្រុសស្រី៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយចូលមកស្នាក់នៅនឹងធ្វើការដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងការិយាល័យ​ ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស​ ដែល​លួច​ឆ្លង​ដែននិង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ ។ ​ ករណីចុះត្រួតពិនិត្យជនបរទេសខាងលើនេះ ... Read More »

រថយន្តបត់ឆ្វេងមិនប្រយត្ន័បុកម៉ូតូស្លាប់ប្រពន្ធ ប្ដីរងរបួសស្រាល

ខេត្តស្វាយរៀង៖ ​​ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ រីឯ​បុរស​ជា​ប្តី​រង​របួសស្រាល​ដោយ​រសារករណីគ្រោះថ្នាក់ចរាចរណ៏រថយន្ត​បត់ឆ្វេងបុក​ហើយ កិន​ជាប់​សង្កត់ពីលើ​ម៉ូតូ​ និង​មនុស្សកាល​ពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​១ ចំណុច​ច្រមុះជ្រូក​រទេសគោ​សួន​ថ្មី ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យនគរវត្ត​ដឹង​ថា ... Read More »

កាច់សោកម៉ូតូគេរត់គេចខ្លួនបាន៣ឆ្នាំ ត្រឡប់ចូលស្រុកវិញ នគរបាលចាប់ដាក់ខ្នោះដដែល

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាមុខសញ្ញាកាច់សោកម៉ូតូម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកបាកាន សហការគ្នា ចុះអនុវត្តន៍ដីកាសាលាដំបូងខេត្ត ដោយចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ គេចខ្លួនពីមូលដ្ឋានរយៈពេល ៣ឆ្នាំ ក្នុងករណីកាច់សោកម៉ូតូនៅហាងខារ៉ាអូខេមួយកន្លែងនៅស្រុកបាកាន។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ... Read More »

រុស្ស៊ី៖ ការដាក់កូរ៉េខាងជើងជាប្រទេសគាំទ្រភេរវកម្មមិនអាចដោះស្រាយវិបត្តិបានឡើយ

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ការដែលអាមេរិកដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីជាប្រទេសដែលគាំទ្រក្រុមភេរវកម្មជាថ្មីនោះ គឺធ្វើឲ្យស្ថានភាពកាន់តែតានតឹង មិនអាចដោះស្រាយវិបត្តិនោះឡើយ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ អ្នកនាំពាក់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនបានធ្វើឲ្យភាពតានតឹងល្អប្រសើនោះឡើយ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យមានភាពតានតឹងបន្ថែមជាងមុនទៀត។ ប៉ុន្តែនៅពេលនេះ ... Read More »

៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ីនៅឆ្នាំ២០១៧

សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី ពូទីន ដោយលោកបានបញ្ជាក់ថា ប្រទេសរបស់លោក បានលក់អាវុធ និងសម្ភារយោធាឲ្យប្រទេសចំនួន៥៩ លើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតស្តីអំពីបញ្ហាយោធា លោក ពូទីន បញ្ជាក់ថា ... Read More »

ចៅក្រម​ស៊ើបសួរ​លោក​ស្រី​ ពេជ្រ ម៉ារ៉ែន​ ដោះលែង​នាយកសាខាក្រុមហ៊ុនមិត្ដហ្វូប្រចាំខេត្តកណ្តាល និងមេការ​ជនជាតិ​វៀតណាម​បីនាក់​ទៀត​ នៅក្រៅឃុំ ដែលជំនួញ​ឈើ​គ្រញូងជាង​៣តោន​នៅ​ក្រុង​តាខ្មៅ​

ខេត្តកណ្ដាល​៖ ជំនួញ​ឈើ​គ្រញូងជាង​៣តោន​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ នៅ​ក្រុង​តាខ្មៅ​ ឈាន​ដល់​ការ​ឃាត់​មនុស្ស​១៩នាក់​ តែ​មាន​តែ​មនុស្ស​៤នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ​ ដើម្បី​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។​ ក្រោយ​ឃុំ​ខ្លួន​ត្រឹម​១២ថ្ងៃ​ប៉ុណ្ណោះ​ លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ដោះលែង​ ... Read More »

រំលោភៗ! រំលោភទាំងកូនចុង និងរំលោភទាំងក្មួយស្រី ច្រើនដង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ជាប់សង្ស័យលើក្មួយស្រីជាច្រើនលើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ ស្រាប់តែលេចធ្លាយរឿងរំលោភកូនចុងថែមមួយករណីទៀត។ សកម្មភាពរំលោភក្មួយ និងកូនចុងនេះគឺប្រព្រឹត្តអស់រយៈពេលជិត២ឆ្មាំមកហើយ ។ នេះបើតាមឆម្លើយសារភាពរបស់ជនសង្ស័យ។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះក្មេងស្រីរងគ្រោះឈ្មោះសុខ នី ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំគ្រប់ទឹកនឹងបទល្មើសព្រៃឈើ

គ្រាន់តែនៅស្រុកសណ្តាន់ ខេត្តកំពង់ធំមួយប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តនេះ ត្រូវគេរាយការណ៍ថា គ្រប់ទឹកនឹងបទល្មើសព្រៃឈើ។ មន្ត្រីបរិស្ថានប្រចាំការនៅក្នុងស្រុកសណ្តាន់ បានត្រឹមតែយកលុយពីបទល្មើស ប៉ុន្តែមិនបង្ក្រាបនោះឡើយ។ លើសពីនេះទៅទៀត បើទោះបីជាបង្ក្រាបបទល្មើសបានហើយក៏ដោយ ក៏ដោះលែងទៅវិញជាថ្នូរនឹងទឹកប្រាក់ ក៏ដូចជាការព្រមានឲ្យថ្ងៃក្រោយត្រូវបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះការចាប់ឈើតាមរថយន្តម្តងម្កាល គ្រាន់តែជាវិធីដើម្បីឲ្យពួកឈ្មួញស្គាល់ប៉ុណ្ណោះ។ ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ... Read More »

លោកឃួង ស្រេងចុះពិនិត្យសំណង់រោងស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ១៥៣គ្រួសារចេញពីមាត់ប្រឡាយស្ទឹងមានជ័យ ដើម្បីការអភិវឌ្ឍ

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីជំនាញ មន្ត្រីមូលដ្ឋាន បានចុះពិនិត្យការដ្ឋានសំណង់ រោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ១៥៣គ្រួសារ ដែលត្រូវរុះរើលំនៅឋាន ចេញពីមាត់ប្រឡាយ ស្ទឹងមានជ័យ ដើម្បីអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍ ប្រឡាយនេះឲ្យមានសោភណ្ឌ័ភាព និងរំដោះទឹក ... Read More »

លោក អូស្មាន ហាស្សាន់ ជំរុញឲ្យលោកគ្រូអ្នកគ្រូខ្មែរអ៊ិស្លាមគ្រប់ខេត្ដ-រាជធានីត្រូវពង្រឹងគុណភាពអប់រំនៅមូលដ្ឋាន

ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ និងលើកកម្ពស់គុណភាពកម្រិតអប់រំអ៊ិស្លាមទូទាំងប្រទេស លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ រាជធានី-ខេត្ត-ក្រុង និងតំណាងលោកគ្រូជើងចាស់ខ្មែរអ៊ិស្លាមគ្រប់ខេត្ត-ក្រុង-ស្រុក ទូទាំងប្រទេស មកទទួលអនុសាសន៍ និងទទួលនូវបទពិសោធន៍ល្អៗ ដើម្បីពង្រឹងកម្រិតអប់រំនៅមូលដ្ឋានសហគមន៍ខ្មែរអ៊ិស្លាម ... Read More »

បុរសពោះម៉ាយម្នាក់ធ្វើអត្តឃាតចងកនឹងមែកស្វាយ ខណៈលែងលះជាមួយប្រពន្ធបាន៣ខែ

ខេត្តត្បូងឃ្មុំ ៖ មានភាពភ្ញាក់ផ្អើលកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ពេលអ្នកភូមិប្រទះឃើញបុរសពោះម៉ាយម្នាក់បានធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងក សម្លាប់ខ្លួនភ្ជាប់នឹងមែកស្វាយ កម្ពស់១,៦៧ម៉ែត្រ ក្នុងបរិវេណដីភូមិរបស់ឈ្មោះ សួន ស៊ា ភេទ ... Read More »

ចៅក្រម​ស៊ើបសួរ​ បន្ត​សួរ​ចម្លើយ​បន្ថែម​ជនត្រូវចោទ​កឹម​ សុខា​ ពាក់ព័ន្ធ​អំពើ​ក្បត់​ជាតិ​

ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ គី​ ឫទ្ធី​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ នេះ​ នឹង​បន្ត​សួរ​ចម្លើយ​បន្ថែម​ជនត្រូវចោទ​កឹម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ពាក់ព័ន្ធ​អំពើ​ក្បត់​ជាតិ​ ។​ ... Read More »

ឡានឡិចស៊ីសបើកជ្រុលទៅបុកម៉ូតូមួយគ្រឿងចូលក្រោមរថយន្ត ម្ចាស់ម៉ូតូលោតចេញទាន់

ភ្នំពេញ៖ បុរសម្នាក់ បានលោតចេញពីលើម៉ូតូទាន់ពេលវេលា បណ្ដាលឲ្យរងរបួសស្រាល ខណៈដែលរថយន្ត​ម៉ាកឡិចស៊ីសRX300 បើកបរមិនប្រយ័ត្នក៏ ជ្រុលទៅបុកម៉ូតូ ដួលចូលក្រោមរថយន្ត រងការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ... Read More »

ការប្រកួតចំបាប់នៅលើសង្វៀនដើម្បីផ្សព្វផ្សាយចំបាប់ស័យដល់ប្រជាពលរដ្ឋបានយល់ដឹង និងបន្តអភិរក្សចំបាប់បុរាណ

ខេត្តកំពង់ឆ្នាំង៖ លោកធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានអះអាងថា ចាប់ពីឆ្នាំនេះតទៅ ការប្រកួតជើងឯកថ្នាក់នឹងឈប់ប្រកួត ក្នុងសាលដូចពេលមុនទៀតហើយ ព្រោះសហព័ន្ធចង់បន្សំាំកីឡាករ កីឡាការិនីឲ្យ សមជាមួយសង្វៀន និងចង់ឲ្យកីឡាករកីឡាការិនីចំបាប់បុរាណវិវត្តន៍ខ្លួន ចូលហ្វឹកហាត់ចំបាប់សម័យ។ ម្យ៉ាងទៀតចង់បង្ហាញជូនប្រជាពលរដ្ឋខ្មែរ ... Read More »

រំកិលផ្ទះបណ្តែតទឹកទៅមិនរួចពេលចុះទៅមើលខ្យល់ក្នុងពាងទម្រកួចយកចូលក្នុងពាងលង់ទឹករហូតដល់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានឈ្លក់ទឹករហូតដល់ស្លាប់ ពេលដែលចុះទៅមើលខាងផ្ទះបណ្តែតទឹក ត្រូវខ្យល់ក្នុងពាងទម្រផ្ទះបណ្តែតទឹកកួចចួលលងទឹករើមិនរួចរហូតដល់ដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចយុគន្ធរ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហួសចិត្តថ្លែងមិនចេញនឹងចរិតកេងប្រវញ្ចរបស់លោកអធិការម៉ក់ ហុង

នាយ នាយរងនគរបាលស្ទើរទូទាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ម្នាក់ៗនិយាយពីករណីហួសចិត្តទៅលើលោកម៉ក់ ហុង អធិការខណ្ឌសែនសុខ គ្មានចរិកខ្មាស់អៀន គ្មានភាពទទួលខុសត្រូវ ត្រមូលខ្ទេចប្រមូលខ្ទី ខណៈដែលខ្លួនដឹងថា ថ្នាក់លើត្រូវបានផ្លាស់ប្តូរតំណែងពីអធិការនគរបាលខណ្ឌសែនសុខទៅកាន់តំណែងជានាយការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ យ៉ាងតិចរថយន្តចំនួន៤គ្រឿង ដែលសប្បុរសជន ក៏ដូចជាថ្នាក់លើប្រគល់ឲ្យសម្រាប់បម្រើការងារអង្គភាព ... Read More »

មុខសញ្ញាលួចម៉ូតូសកម្មត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាចោរលួចម៉ូតូសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៣និង៥១នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភូមិទន្លាប ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ... Read More »

គ.ជ.ប.បែងចែកអាសនៈរដ្ឋសភាដែលទំនេរឲ្យគណបក្សចំនួន៥

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបែងចែអាសនៈក្នុងរដ្ឋសភាដែលទំនេរចំនួន៥៥កៅអីរួចហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយគណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ច្រើនជាងគេ គឺ៤១អាសនៈ។ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក សោម សូរីដា ... Read More »

សហព័ន្ធកីឡាវាយកូនបាល់គ្រោងរៀបចំប្រកួតជើងឯកថ្នាក់ជាតិនៅពាក់កណ្តាលខែធ្នូ

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅពាក់កណ្តាល ខែ ធ្នូ ដើម្បីស្វែងរកកីឡាករ-ការិនីឆ្នើមហ្វឹកហាត់ជាកីឡាជម្រើសជាតិប្រចាំសហព័ន្ធត្រៀមការប្រកួតកម្រឹតជាតិ និងអន្តរជាតិ ។ លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់របស់សហព័ន្ធវាយកូនបាល់កម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ដណ្តើមពានរង្វាន់ជើងឯកថ្នាក់ឆ្នាំនេះ សហព័ន្ធគ្រោងរៀបចំរយៈពេល៥ថ្ងៃ គឺពី ថ្ងៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានជួបជាមួយលោកតំណាងគណប្រតិភូក្រេឌិតស្វីសរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួប លោក ចន រ៉ាយ (Jonh ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយកគ្រប់គ្រង នៃក្រុមហ៊ុន Credit Suisse នៃប្រទេសស្វីស

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas ... Read More »

ទូរស័ព្ទ Samsung Galaxy S9 នឹងត្រូវបាន Update អោយទាន់សម័យនិងអាចដាក់បង្ហាញនៅពិព័រណ៍ CES

ស្មាតហ្វូនសំខាន់ៗទាំងអស់នៅឆ្នាំ 2017 គឺបានបង្ហាញខ្លួននៅក្នុងពិភពលោក ប៉ុន្តែវាមិនដែលបានគិតថាពីដើមឆ្នាំ ដើម្បីចាប់ផ្តើមគិតពីស្មាតហ្វូនឆ្នាំក្រោយនោះទេ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung ត្រូវបានគេរាយការណ៍ថាចាប់ផ្តើមពីដំបូងមកម្ល៉េះ ដោយក្រុមហ៊ុននេះបានរាយការណ៍ថា Galaxy S9 និង S9 + មានវត្តមាននៅ ... Read More »

នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនអ្នកកត់កន្ទុយលេខ៣នាក់

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានឆ្មក់ និងបង្ក្រាបបន្ទប់ជួលមួយកន្លែងដែលបើកលេងល្បែងសុីសងខុសច្បាប់(អ្នកកត់កន្ទុយលេខ)ឃាត់ខ្លួនបានមនុស្ស៣នាក់ក្នុងនោះស្ត្រីម្នាក់ជាមេនិង២នាក់ទៀតជាអ្នកជួយកត់។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅបន្ទប់ជួលផ្ទះលេខ៤អាផ្លូវ១០០៧ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ក្នុងចំណោមមនុស្សទាំង៣នាក់ ដែលឃាត់ខ្លួននោះ ១/ឈ្មោះ កែវ សុខឿន ... Read More »

វិភាគអន្តរជាតិ៖ ការរៀបចំសន្តិភាពនៅស៊ីរីមិនមានវត្តមានរបស់អាមេរិកឡើយ

ការរៀបចំសន្តិភាពនៅក្នុងប្រទេសស៊ីរី នឹងមិនទទួលបានជោគជ័យឡើយ ប្រសិន បើ អាមេរិកជាអ្នករៀបចំនោះដោយសារតែអាមេរិកប្រកាន់យកគោលជំហរតម្រូវ លោកអាល់អាសាដត្រូវចាក ចេញពី តំណែង។ ប៉ន្តែនៅពេលនេះ ភាគីរុស្ស៊ី អីុរ៉ង់ និងទួរគី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់ស៊ីរី កំពុងតែពិភាក្សាគ្នាស្វែង ... Read More »

លួចស្ទូចត្រីក្នុងវត្ត និងឡូឡារករឿងព្រះសង្ឃត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ នាំយកទៅអប់រំ បន្ទាប់ពីឆ្លៀតឱកាសចូលទៅបរិវេណវត្តជម្ពូវ័ន លួចស្ទូចត្រីក្នុងស្រះវត្ត លុះព្រះសង្ឃស្តីបន្ទោសអប់រំ ពីគុណទោស បុណ្យបាប បែជាផ្ទុះកំហឹងតបតជាមួយព្រះ រហូតដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានយកមកធ្វើការអប់រំ បែបផ្លូវច្បាប់សង្គមវិញម្តង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ... Read More »

ឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោកពីយន្តហោះចម្បាំង Su-30 ដោយជោគជ័យ

ជាលើកទីមួយ ដែលឥណ្ឌាធ្វើការសាក ល្បង ដោយជោគជ័យ នូវកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក BrahMos ដោយបាញ់ចេញពីយន្តហោះ ចម្បាំង Su-30 ផលិតនៅក្នុងប្រទេសរុស្ស៊ី។ អ្នកផលិតកាំជ្រួចមីស៊ីលខាងលើបានបញ្ជាក់ថាកាំជ្រួចមីស៊ីលខាងលើ «អាចនឹង ផ្លាស់ប្តូរ ការលេងជាមួយកម្លាំងទាហាន អាកាសទាំងអស់លើពិភពលោក»។ការសាកល្បងដោយជោគជ័យនូវកាំជ្រួច ... Read More »

ឃាត់ខ្លួនស្រី្តម្នាក់ជំនាញលូកហោប៉ៅតាមផ្សារ រឹបអូសលុយ៧០ដុល្លារមកវិញ

ភ្នំពេញ: ស្រី្តជាមុខសញ្ញាលូក និងវះហោប៉ៅខោ នៅតាមទីផ្សារម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៧ ត្រង់ចំណុចតូបលក់ខោអាវជជុះ ក្នុងផ្សារទួលសង្កែ ក្រុមទី១ ផ្លូវលេខ៩០០ ភូមិចុងខ្សាច់ ... Read More »

សហរដ្ឋអាមេរិកបន្តថ្កោលទោសមីយ៉ាន់ម៉ាទៅលើការសម្លាប់ជនជាតិភាគតិចរ៉ូហុីងយ៉ា

កន្លងមកថ្មី ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ ម៉ា លោកស្រីអ៊ុងសាន ស៊ូជីបានប្រកាសថាក្រុមជនជាតិរ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិច នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ គឺជាជនអន្តោប្រវេសន៍ ចូលមករស់នៅក្នុង ប្រទេសនេះ។ ក៏ប៉ុន្តែបើទោះបីយ៉ាងណាក្តី ការសម្លាប់ដុតផ្ទះជនជាតិរ៉ូហ៊ីងយ៉ា បានធ្វើឲ្យក្រុម ជនជាតិភាគតិចក្រីក្រទាំងនោះរត់ ភៀស ខ្លួនទៅកាន់ប្រទេសជិតខាង ... Read More »

បុរសជនជាតិអូស្ត្រាលីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលដោយសារជំងឺថ្លើមរ៉ាំរ៉ៃ

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់លើឥដ្ឋការ៉ូ នៅក្បែរគ្រែពូកដោយមិនដឹងមូលហេតុ ក្នុងបន្ទប់ជួលលេខ២០ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលឈ្មោះ Sokha Guests House ស្ថិតក្នុងក្រុម២៣ ភូមិ២ ... Read More »