ព័ត៌មានទាន់ហេតុការណ៍៖
'

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន៖ ខេត្តស្វាយរៀងមានកន្លែងលេងល្បែងស្របច្បាប់ក៏ច្រើន សកម្មភាពលួចលាក់មិនស្របច្បាប់ក៏មាន

ខេត្តស្វាយរៀង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទបានថ្លែងថាក្នុងខេត្តស្វាយរៀងមានកន្លែងលេងល្បែងស្របច្បាប់ក៏ច្រើន សកម្មភាពលួចលាក់មិនស្របច្បាប់ក៏មាន ហើយយើងត្រូវតែពង្រឹងនូវកិច្ចការនៃការអនុវត្តច្បាប់ដោយច្បាប់នេះ ត្រូវផ្អែកទៅលើវិធានការណ៏ចំនួន២គឺវិធានការ។ ទី១គឺល្បែងស៊ីសងខុសច្បាប់ យើងត្រូវតែណែនាំធ្វើយ៉ាងម៉េច អោយអនុវត្តច្បាប់ ... Read More »

ឈូសផ្លូវចម្ងាយរាប់គីឡូម៉ែត្រក្នុងស្រុកកែវសីមាប៉ុនប៉ងដឹកឈើ?

ខេត្តមណ្ឌលគិរី៖ រឿងដដែលៗបាន កើតឡើងនៅឯខេត្តមណ្ឌលគិរីក្នុងឧក្រិដ្ឋ កម្មព្រៃឈើដែលពួកឈ្មួញឃុបឃិតជា មួយអាជ្ញាធរមានសមត្ថកិច្ចឈូសឆាយផ្លូវ សម្រាប់ដឹកឈើទៅប្រទេសវៀតណាម។ កាលពីឆ្នាំទៅករណីបែបនេះបានកើត ឡើង ហើយក៏ធ្វើឲ្យមន្ត្រីមួយចំនួននៅក្នុង ខេត្តអស់បុណ្យស័ក្តិដែរ ។ ឥឡូវនេះមានគេ ឈូសឆាយផ្លូវប៉ុនប៉ងដឹកឈើចេញទៅ ប្រទេសវៀតណាមទៀត ។ ... Read More »

ចិនបន្តសាកល្បងហោះហើរផ្លូវឆ្ងាយសម្រាប់យន្តហោះដឹកអ្នកដំណើរផលិតដោយខ្លួនឯង

ក្រោយពីទទួលបានជោគជ័យ នៅក្នុង ការហោះហើរ សាកល្បងនៅប្រភេទយន្តហោះស៊ីវិលដឹកអ្នកដំណើរដោយជោគជ័យ នូវប្រភេទយន្តហោះ C919មក ចិនបាន បន្តគម្រោងហោះហើររយៈចម្ងាយឆ្ងាយ ដែលជាការធ្វើតេស្តបញ្ជាក់ ពីសមត្ថភាព ពិតប្រាកដនៃយន្តហោះពាណិជ្ជកម្មរបស់ខ្លួន ។ តាមគម្រោងការហោះហើរចម្ងាយឆ្ងាយដំបូងរបស់ខ្លួន គឺត្រូវចាកចេញពី សៀងហៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងដាណាំង ប្រទសវៀតណាម

ប្រទេសវៀតណាម៖ នៅម៉ោង១២ និង៣២នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដល់ទីក្រុងដាណាំង ប្រទសវៀតណាម ប្រកបដោយសុវត្តិភាពហើយ ដើម្បីទៅចូលរួម ... Read More »

ដឹងហើយថាឈ្មួញចាក់ដីលុបតំបន់អភិរក្សពូជត្រីតែគ្មាននរណាហ៊ានបញ្ឈប់សកម្មភាព

ខេត្តបន្ទាយមានជ័យ៖ តំបន់អភិរក្សពូជ ត្រីអូរកន្ទួតត្រូវបានគេចាក់ដីលុបចំណីមាត់ អូរត្រើយខាងកើតយកធ្វើកម្មសិទ្ធិនាំឲ្យមាន ការរិះគន់ថាអាជ្ញាធរក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យមិនយកចិត្តទុកដាក់ និង អាចបាត់បង់នាពេលអនាគត។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គេគ្រឿង ចក្រកំពុងធ្វើសកម្មភាពឈូសឆាយដីលុប ចំណីមាត់អូរកន្ទួតបំណងយកធ្វើជាកម្ម ... Read More »

ទៀតហើយ! រថយន្តស៊េរីទំនើប២គ្រឿង ម៉ាក, ពណ៌ និងស្លាកលេខដូចគ្នាត្រូវគេប្រទះឃើញនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ មានហេតុការណ៍គួរ ឲ្យភ្ញាក់ផ្អើលមួយទៀតហើយដោយកើតឡើងនៅខាងមុខធនាគារABA ស្ថិតក្នុង ក្រុងកំពង់ចាមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈមានរថយន្តស៊េរីទំនើប២គ្រឿងពាក់ស្លាកលេខតែមួយភ្នំពេញ 2AD-6345។ ដើមបណ្តឹងភាគីម្ខាងឈ្មោះតាម៉ាប់ និងជាម្ចាស់ភោជនីយដ្ឋានហាវ អាន បានប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឲ្យឃាត់រថយន្តភាគីម្ខាងទៀតដើម្បី រកខុសត្រូវតាមច្បាប់ដោយសារតែរថយន្តនោះមានម៉ាក និងស្លាកលេខដូចរថយន្ត ... Read More »

នគរបាលខេត្ដកណ្ដាលបង្រ្កាបទីតាំងស្ដុកឈើប្រណីតល្មើសច្បាប់និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៩នាក់

ខេត្តកណ្ដាលៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាក្ដុល ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដនិងសម្របសម្រួលពីលោក ទិត ចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល ចុះបង្រ្កាបឆែកឆេរផ្ទះជួលមួយកន្លែង ដែលស្តុកឈើប្រណីត (ឈើក្រញូង) ដោយគ្មានច្បាប់អនុញ្ញាតិនិងចាប់ខ្លួនមនុស្ស១៩នាក់ដែលជាប់ពាក់ព័ន្ធ ។ ... Read More »

បុរសចិត្តខ្លាំងម្នាក់ចងកធ្វើអត្តឃាតខ្លួនឯង

ខេត្តកំពង់ធំ៖ បុរសចិត្តខ្លាំងម្នាក់បានយកក្រមាចងកនឹងធ្នឹមផ្ទះស្លាប់បានសម្រេច កាលពីវេលា ម៉ោង០១​និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សមត្ថកិច្ច​បានឲ្យកាសែតនគរវត្តដឹងថា​ ករណីអត្តឃាតចងកខ្លួន ... Read More »

ប៉ូលិសកូឡំប៊ីរឹបអូសកូកាអ៊ីនមានតម្លៃរាប់រយលានដុល្លារ

កូឡំប៊ីជាប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូងហើយប្រទេសនេះ ជាប្រទេសដែលជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ដោយ ក្រុមជួញដូរគ្រឿង ញៀន បានប្រើប្រាស់ទាំងនាវាមុជទឹកធុនតូចសម្រាប់ដឹកជញ្ជូនគ្រឿងញៀនបញ្ចៀសពីខ្សែភ្នែកប៉ូលិស ប៉ុន្តែនៅតែមិនអាចគេចផុត។ កន្លងមកប៉ូលិសកូឡំប៊ីរុករកឃើញនាវាមុជទឹកផ្ទុកសារធាតុកូកាអ៊ីនរហូតដល់៣តោន មានតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក ។ ចំណែកនៅពេលនេះ ប៉ូលិសក៏បានរឺបអូស ដល់ទៅ១២តោន មានតម្លៃជិត១ពាន់លានដុល្លារ ... Read More »

បុរស២នាក់បងប្អូនជិះម៉ូតូឌុបគ្នាត្រូវរថយន្តហ៊ីយាន់ដាយបើកបុកពីក្រោយបណ្តាលឲ្យស្លាប់មួយ របួសធ្ងន់មួយ

ខេត្តកំពង់ធំ៖ បុរសពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាពីកើតទៅលិច ត្រូវរថយន្តហ៊ីយាន់ដាយបើកមកបុកពីក្រោយពេញទំហឹងបណ្តាល ឲ្យប្អូនស្លាប់ បន្ទាប់ពីបញ្ជួនមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ចំណែកបង​រងរបួសធ្ងន់ បានបញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានភាពផ្អើលកាលពី វេលាម៉ោង១៦និង២៩នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »

ដង​ផ្លូវ​សាធារណៈ ចំណុច​អតីត​ជញ្ជីង​ថ្លឹង​ឡាន​ស្ទឹង​មាន​ជ័យ​ចាស់ កំពុង​ក្លាយ​ជា​កន្លែង​សម្រាប់​រថយន្ត​ធុន​ធំ ចត​យ៉ាង​អនាធិបតេយ្យ

ភ្នំពេញ : រថយន្ត​ធុនធំ​ប្រភេទ​កុង​តឺន័រ​ជា​ច្រើន​គ្រឿង​គេ​តែង​សង្គត​ឃើញ រថយន្ត​ទាំង​នោះ​មក​ចត​លើ​ដង​ផ្លូវ សាធារណៈ​យ៉ាង​ណា​ចាប់ពី​២ ទៅ​៣​ជួរ យ៉ាង​​អាណាធិបតេយ្យ​បំផុត នៅ​ចំណុច​អតីត​ថ្លឹង​ឡាន​ស្ទឹង​មានជ័យ​ចាស់ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង ក្បែរ​ទី​បញ្ជា​ការ​ដ្ឋា​ន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ព្រុំ​ប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបញ្ជូនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន៩នាក់ ទៅកាន់សាលាដំបូងខេត្ត

ខេត្តតាកែវ៖ ជនសង្ស័ចំនួន៩នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកវរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតាកែវ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ ... Read More »

ប្រធានាធិបតីអាមេរិក ចាប់ផ្តើមបំពេញទស្សនកិច្ចវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC 2017

នៅវេលាម៉ោង១២និង១៥នាទី ថៃ្ងទី១០ ខែវិច្ឆិកា យន្តហោះ Air Force One បានដឹកប្រធានាធិបតីអាមេរិក ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង (Da Nang) ។ នៅទីនោះអភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូប ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបង្ក្រាបទីតាំងហ្គេមរឹបអូសទូហ្គេមបាញ់ត្រី១គ្រឿង

ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដោយមានកម្លាំងចម្រុះចូលរួម មាន កម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធខណ្ឌ, កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារអំពៅ២និងដោយមានការអនុញ្ញាតពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផង បានចុះបង្ក្រាបជាក់ស្តែងទីតាំង ... Read More »

បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី ០៩ ខែវិច្ចិការ ឆ្នាំ២០១៧ ត្រង់ចំណុចទួលជរាយ ក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឡាយ ... Read More »

បុរសវ័យចំណាស់ម្នាក់បញ្ចប់ជីវិតដោយចងកនឹងក្រមានៅក្នុងផ្ទះរបស់ខ្លួន

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកកាលវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលចងកធ្វើអត្តឃាត ឈ្មោះ ... Read More »

ឈ្លោះគ្នាជាមួយបងប្អូនជីដូនមួយ រហូតប្រើហិង្សាខឹងឪពុកអត់ជួយរត់ទៅវាយឪពុកបង្កើតបែក​ចិញ្ចើម​ហូរឈាម​ស្រោច​ពេញ​ខ្លួន

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបែក​ចិញ្ចើម បណ្ដាលឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន ខណៈដែរកូនប្រុសបង្កើតរបស់ខ្លួនខឹងនិងឪពុកមិនព្រមជួយឃាត់ពេលកំពុងឈ្លោះគ្នាជាមួយបងប្អូនជីដូនមួយ ដោយវាយតប់គ្នាទៅវិញទៅមកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ករណីហិង្សាខាងលើនេះ បានកើតឡើង​កាលពី​កាលពី​វេលា​ម៉ោង ១១យប់​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ២២២ ​សង្កាត់​បឹងរាំង ... Read More »

បង្ក្រាបគ្រឿងញៀននៅពោធិ៍សាត់ សមត្ថកិច្ចឃាត់ខ្លួន២នាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញប្រយុទ្ជប្រឆាំងបទល្មើសគឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ចុះបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួន ២នាក់រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារ ខណៈពួកគេកំពុងនាំគ្នាលក់ទិញជាក់ស្ដែង។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំភូមិដីក្រហម ... Read More »

ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ ករណី​ចាប់​ឈើ​គ្រញូង​ជិត​៤០តោន​នៅ​កៀនស្វាយ​ ​

ខេត្តកណ្ដាល​៖ រយៈពេល​ជិត​បី​ខែ​ហើយ​ ករណី​ចាប់​ឈើ​គ្រញូង​និង​ធ្នង់​ជិត​៤០តោន​នៅ​ស្រុក​កៀនស្វាយ​ ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ​ ពោល​គឺ​ ពុំ​ទាន់​រក​ឃើញ​ម្ចាស់​ឈើ​ខុសច្បាប់​នេះ​នៅ​ឡើយ​ទេ​ ។​ មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ កំពុង​តែបន្ត​នីតិវិធី​ករណី​នេះ​ ។ ឈើ​គ្រញូង​និង​ធ្នង់​ជិត​៤០តោន​ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កណ្ដាល​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ សូ​ ... Read More »

កម្លាំងអាវុធហត្ថខេត្តស្វាយរៀងធ្វើសន្និសីទកាសែតពាក់ពន្ធ័គ្រឿងញៀនជាង៤គីឡូក្រាម

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានរៀបចំសន្និសិទកាសែត ស្តីពីការបង្ក្រាបមុខសញ្ញារក្សាទុក ឬជួញដូរនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បានចំនួនពីរលើកសរុប បានជាង៤គីឡូក្រាមរួមនឹងវត្ថុតាងមួយចំនួនទៀត ជាមួយនឹងមនុស្សប្រុសស្រី ៦នាក់។ លោក សេនីយ៍ឯក ... Read More »

ម៉ូតូ Vespa អេឡិចត្រូនិកដំបូងនឹងមកដល់នៅឆ្នាំ 2018

កាលពីឆ្នាំមុន Vespa បានប្រកាសថា ក្រុមហ៊ុនកំពុងធ្វើការច្នៃម៉ូតូអេឡិចត្រូនិក ហើយសព្វថ្ងៃនេះវាបានចេញផ្សាយនូវលក្ខណៈពិសេសមួយចំនួន និងកាលបរិច្ឆេទដែលអាចរកបាន។ Vespa Elettrica គឺជាម៉ូតូអេឡិចត្រូនិចមួយដែលស្ងប់ស្ងាត់ និងមានសមត្ថភាពបង្កើនល្បឿនស្របទៅនឹងម៉ូតូបុរាណ។ នេះបើយោងតាមក្រុមហ៊ុន Vespa ។ វាមាន Range ... Read More »

ប៊ែលធី ប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១២ ចំនួន ៨៧៩នាក់

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ​ជូនដល់សិស្សប៊ែលធី ដែលបាន​ប្រ​ឡង​ជាប់​ថ្នាក់​ជាតិ​ ក្នុងឆ្នាំ​សិក្សា២០១៦​-​២០១៧ ​ជំ​នាន់​ទី​១២ ​ចំ​នួន​៨៧៩​នាក់​ នៅ​សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី​ អន្តរ​ជាតិ ... Read More »

ក្តឹបចោរ៣នាក់គាស់ជញ្ជាំងផ្ទះចូលលួចសម្ភារ

ខេត្តព្រះសីហនុ៖ ក្មេងប្រុស៣នាក់បានធ្វើសកម្មភាពឡើងលើស៊ីទែនធុងទឹក ក្នុងគោលបំណងចូលគាស់ជញ្ជាំងផ្ទះចូលលួចសម្ភារ និងលុយធីបក្នុងកេសក្នុងហាងចយក្លឹបនៅក្នុងបន្ទាយ PM ចាស់នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

កុមារីម្នាក់លង់ទឹកស្លាប់នៅក្រោយផ្ទះខណៈមានគ្នាពី៣ទៅ៤នាក់ចុះមុជទឹកលេង

ខេត្តព្រះសីហនុ៖ កុមារីម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅក្រុមទី៧ ភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ក្មេងៗមានគ្នាពី៣ទៅ៤នាក់បានចុះមុជទឹកលេងនៅខាងក្រោយផ្ទះ ពេលដែលឪពុកម្តាយមិននៅ ក្នុងចំណោមក្មេងៗមានក្មេងស្រីម្នាក់បានលង់ទឹក។ ចំនែកក្មេងដទៃទៀតបានរត់ទៅហៅចាស់ៗឲ្យជួយ ប៉ុន្តែអកុសលក្មេងស្រីនោះបានសា្លប់បាត់ទៅហើយ។ ... Read More »

ព្យុះ Haikui ចាកចេញពីហ្វុីលីពីនបន្តទៅកាន់សមុទ្រចិនខាងត្បូង

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ព្យុះ Haikui បានធ្វើដំណើរឆ្លងផុតដំបន់ភាគខាងត្បូង កោះ Lu Dong ប្រទេសហ្វុីលីពីន ចូលទៅកាន់សមុទ្រចិនខាងត្បូង។ ព្យុះនេះកំពុងតែបង្កើនល្បឿនខ្លាំងឡើងៗ ចូលរទៅកាន់ដីគោក។ ក្នុងរយៈពេល២៤ម៉ោង ព្យុះនេះនឹងធ្វើដំណើរតាមទិសនិរតី ដោយធ្វើដំណើរបាន២០គីឡូម៉ែត្រក្នុង១ម៉ោង។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីបាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន៣៧០នាក់ នៅវិមានសន្តិភាពរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម «កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី ៤៤ ឆ្នាំ២០១៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ សរុប៣៧០នាក់នៅវិមានសន្តិភាព។ សម្តេចតេជោ ... Read More »

ក្រូអាត​បំបាក់ក្រិក​យ៉ាងចាស់​ដៃមាន​សង្ឃឹម​ខ្ពស់​ឡើងទៅ​ World Cup សម្រាប់ជើងទី១

ក្រុមជម្រើសជាតិ​ក្រូអាត​កំពុង​សម្លឹងរកកៅអី​ទៅកាន់ប្រទេស​រុស្សុី​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុមជម្រើសជាតិក្រិក ក្នុង​វគ្គ​ play off ជុំ​ចុងក្រោយ​ នៅ​ផ្ទះ​ខ្លួន​ឯង​កាល​ពីរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ក្នុងលទ្ធផល ៤-១ ឯណោះ។ ៤គ្រាប់របស់ក្រូអាតធ្វើបានដោយកីឡាករ Luka Modric , Nikola Kalinic, Ivan Perisic ... Read More »

Google ពង្រីក file ទៅបណ្តាញចែករំលែកបណ្តាញ App Beta ដល់អ្នកប្រើបានច្រើន

កម្មវិធី App ជួយអ្នកប្រើគ្រប់គ្រងឯកសារនៅលើទូរស័ព្ទរបស់ពួកគេនិងចែករំលែករឿងដោយគ្មានការភ្ជាប់អ៊ីនធឺណិត។ ពីរបីថ្ងៃកន្លងមកនេះ Google បានផ្សាយពីកម្មវិធីថ្មីមួយដែលមានឈ្មោះថា File Go ​​នៅក្នុង Play Store ។ វាត្រូវបានគេយកចេញភ្លាមៗ ប៉ុន្តែវាមើលទៅជាកម្មវិធីផ្ទេរ File ... Read More »

សាវឌីអារ៉ាប៊ីរឹបអូសទឹកប្រាក់៨០០ពាន់លានដុល្លារបន្ទាប់ពីការចាប់ខ្លួនព្រះអង្គម្ចាស់និងរាជ្យបុត្រ

នៅក្នុងសកម្មភាពប្រឆាំងពុករលួយ អារ៉ាប៊ីសាអ៊ូឌីតបានរឹបអូសទ្រព្យសម្បត្តិជាង៨០០ពាន់លានដុល្លារ ក្នុងនោះមានទ្រព្យសម្បត្តិដែលជាអចលនទ្រព្យរបស់ព្រះរាជ្យបុត្រនិងព្រះអង្គម្ចាស់ទាំង១១ព្រះអង្គ ដែលបានឃាត់ព្រះកាយ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ សារព័ត៌មាន Daily Mail បានដកស្រង់សម្តីមន្ត្រីអារ៉ាប់មួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានដកហូតពីបុគ្គលដែលស្ថិតនៅក្នុងបញ្ជីពុករលួយមានរហូតដល់ជាង៨០០ពាន់លានដុល្លារ។ កន្លងមក រជ្ជទាយាទស្នងរាជ្យ Mohammed Bin ... Read More »