ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនមនុស្ស៤នាក់ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងហ្គែមបាញ់ត្រីនៅព្រែកប្រា

ភ្នំពេញៈ ទីតាំងហ្គែមបាញ់ត្រីមួយកន្លែង នៅត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទាំងយប់ បន្ទាប់ពីមានការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះឃាត់ខ្លួនមនុស្ស៤នាក់ជាបណ្តោះអាសន្ន និងដកហូតបានសម្ភារមួយចំនួនទៀត ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គែមបាញ់ត្រីនេះបានធ្វើឡើងនៅវេលាម៉ោង១៩,០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រី សុីវណ្ណនី ព្រះរាជអាជ្ញារង ... Read More »

ក្រសួងព្រះបរមរាជវាំងប្រគល់បន្ទប់អនាម័យ២ទីតាំងដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាធារណៈ

ភ្នំពេញ៖ សម្តេចចៅហ្វាវាំងវរៈវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងបានប្រគល់បង្គន់អនាម័យចំនួន២កន្លែងនៅក្នុងបរិវេណព្រះ មេរុ ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យបងប្អូនប្រជា ពលរដ្ឋបានប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី ០១ វិច្ឆកា ឆ្នាំ២០១៧ នៅវាលព្រះមេរុ ... Read More »

យន្តហោះទម្លាក់គ្រាប់រុស្ស៊ីហោះក្បែរនាវាផ្ទុកយន្តហោះអាមេរិកនៅកូរ៉េខាងជើង

កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជូនយន្តហោះ F/A-18 ទៅបណ្តេញ យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី Tu-95 ដែលបានចូលទៅកៀកនាវាផ្ទុកយន្តហោះអាមេរិកដែលកំពុងធ្វើសកម្មភាព នៅតំបន់សមុទ្រឧបទ្វីបកូរ៉េ។ សារព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា កម្លាំងទាហានអាមេរិកបានបញ្ជូនយន្តហោះទៅបណ្តេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ី Tu-95 Bear ហោះកៀក នាវាផ្ទុកយន្តហោះ USS ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលនៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ម៉ូតូឌ្រីមសង់ និងម៉ូតូឃ្លីកបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ និងស្រាលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសណ្ឋាគារសុង ដារ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា នៅមុនពេលកើតហេតុ ... Read More »

ចាប់រំលោភប្អូនថ្លៃបានសម្រេចនគរបាលចាប់ដាក់ខ្នោះញាត់ទៅនៅក្នុងគុក

ខេត្តពោធិ៍សាត់៖ នារីម្នាក់បានមកប្តឹងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចោទបងថ្លៃពីបទ៖ រំលោភសេពសន្ថវៈ បានសម្រេចចំនួន ១លើកកាលកណ្ដាលអធ្រាត្រ ខណៈខ្លួនកំពុងដេកនៅផ្ទះ។ ហេតុការណ៍ខាងលើនេះបានអនុវត្តន៍ឡើង នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ... Read More »

ពានរង្វាន់ FIFA World Cup និងការពង្រីកក្រុមជម្រើសជាតិ រហូតដល់ទៅ៤៨ក្រុមនៅឆ្នាំ២០២៦

មិនមានព្រឹត្ដិការណ៍កីឡាណា ដែលអាចចាប់យកការស្រមើលស្រមៃ និងការគាំទ្ររបស់ពិភព លោកដូចជាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឡើយ ។ World Cup ឬ ពានរង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ... Read More »

Didier Deschampsបន្តកុងត្រាថ្មីដឹកនាំក្រុមមាន់គកបារាំងដល់ឆ្នាំ២០២០

សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានប្រកាសថា លោក Didier Deschamps បានបន្តកិច្ចសន្យាថ្មីក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងដល់ឆ្នាំ២០២០។ ក្រុមមាន់គកបារាំងបានឆ្លងផុតវគ្គជម្រុះ FIFA World Cup 2018 ទៅកាន់ប្រទេសរុស្ស៊ី ដោយជោគជ័យ បន្ទាប់ពីឈ្នះបែឡារូស ២ទល់នឹង១ នៅដើមខែតុលា ... Read More »

ឆ្មាខ្មៅ Sunderland បណ្តេញអ្នកចាត់ការទូទៅចេញក្រោយដឹកនាំបាន១៥ប្រកួត

លោក Simon Graysonត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅក្រុមឆ្មាខ្មៅSunderlandក្រោយដឹកនាំបានតែ១៥ប្រកួតប៉ុណ្ណោះ។ ការចាកចេញរបស់គាត់ត្រូវបានប្រកាសតែ១៧នាទី ក្រោយក្រុមSunderlandប្រកួតស្មើក្រុមបាតារាង Bolton Wanderersដោយលទ្ធផល3-3នៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។ លោកSimon Grayson អតីតអ្នកដឹកនាំក្រុម Preston North End បានមកកាន់ក្រុមឆ្មាខ្មៅបន្ទាប់ពីការចាកចេញរបស់លោក David ... Read More »

គណបក្សប្រជាធិបតេយ្យដាក់សេចក្តីព្រៀងច្បាប់រារាំងលោក ត្រាំ វាយប្រហារកូរ៉េខាងជើង

នៅថ្ងៃទី៣១ ខែតុលា តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានដាក់សេចក្តីព្រៀងច្បាប់ ដើម្បីរារាំងលោក ត្រាំ ដែលអាចចេញបញ្ជាវាយប្រហារកូរ៉េខាងជើង ដោយឯកតោភាគី និងប្រើប្រាស់គ្រាប់បែកបរមាណូ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល លោក ត្រាំ ត្រៀមបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ី។ សេចក្តីព្រៀងច្បាប់ខាងលើនឹងរារាំងលោក ត្រាំ ... Read More »

កូរ៉ូឡាបើកលឿនបុកម៉ូតូខូចខាតយ៉ាងដំណំអ្នកជិះម៉ូតូរបួសស្រាល អ្នកបើករថយន្តដាក់មេប្រូច

ភ្នំពេញៈ រថយន្តកូរ៉ូឡា ១គ្រឿងបានបោះពួយយ៉ាងលឿនរួច ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង តែសំណាងល្អ ម្ចាស់ម៉ូតូរងរបួសស្រាល ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងកើតវង្វង់មូលវត្តភ្នំ ចំណុចមុខអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ... Read More »

វាយប្រហារភេរវកម្មបើករថយន្តបុកកណ្តាលទីក្រុងញូវយ៉កស្លាប់និងរបួសជាង២០នាក់

រថយន្តមួយគ្រឿង បានបើកចូលផ្លូវសម្រាប់អ្នកជិះកងនៅតំបន់ Manhattan ទីក្រុងញូវយ៉ក បុករះទៅលើអ្នកជិះកង់បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួស១៥នាក់។ អភិបាលក្រុមញូវយ៉កបានប្រកាសថា នេះជាសកម្មភាពវាយប្រហារភេរវកម្មយ៉ាងថោកទាបបំផុត។ ការវាយប្រហារខាងលើ កើតឡើងចំថ្ងៃបុណ្យ Halloween កាលពីរសៀលថ្ងៃទី៣១ ខែតុលា ដោយបើកបុកតាមបណ្តោយផ្លូវរហូតដល់បុកបង្គោលទើបឈប់ ... Read More »

Man Unitedនិង Parisរក្សាជ័យជម្នះ១០០ភាគរយ ខណៈChelseaបរាជ័យនៅអ៊ីតាលី

ក្លិបបិសាចក្រហមManchester Unitedនិង ក្រុម Paris Saint-Germain  បានទទួលជ័យជម្នះជាលើកទី៤រៀងៗខ្លួននៅក្នុងកម្មវិធី Champions League។ ចំណែកតោខៀវ Chelsea បែរជាបរាជ័យខ្លាំងនៅក្នុងប្រទេសអុីតាលីវិញ។ Manchester United បាន​យកឈ្នះ Benfica ... Read More »

ក្រុមជម្រើសជាតិដែលដឹកនាំដោយគ្រូបង្វឹកថ្មីមានការដោះដូរកីឡាករមួយចំនួនខុសពីគ្រូបង្វឹកចាស់

ភ្នំពេញ ៖ យោងតាមបញ្ជីរាយនាមមន្ត្រីបច្ចេកទេស និងកីឡាករប្រមូលផ្តុំហាត់ហ្វឹកហ្វឺនត្រៀម ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាក្រុមជម្រើសជាតិចូលរួមប្រកួតAFC Asian Cup UAE 2019 Qualifiers Final ... Read More »

Instagram បន្ថែមការ support ភាសាពីស្តាំទៅឆ្វេងដែលចាប់ផ្ដើមដោយភាសាអារ៉ាប់ ហ្វាស៊ី និង ហេប្រ៊ូ

នាពេលបច្ចុប្បន្ននេះ Instagram បានបន្ថែមការ support សម្រាប់ភាសាដែលត្រូវបានសរសេរ និង អានពីស្ដាំទៅឆ្វេង ដោយចាប់ផ្តើមជាភាសាអារ៉ាប់ ហ្វាស៊ី និង ហេប្រ៊ូ។ វាជាពេលវេលាយូរណាស់មកហើយសម្រាប់ការធ្វើ update កម្មវិធីនេះដោយពិចារណាថា Instagram ... Read More »

សហព័ន្ធកីឡាកាយសម្ព័ន្ធជ្រើសរើសអត្តពលិកថ្នាក់ជាតិតាមលំនាំកីឡាជាតិ

ភ្នំពេញ៖ ការជ្រើសរើសកីឡាករ កីឡាការិនី កាយសម្ព័ន្ធថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើង តាមលំនាំកីឡាជាតិ ដោយ ក្លិបដែលមានបំណងដាក់កីឡាករ កីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួតតេស្តសមត្ថភាព ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រកួតកីឡាជាតិ និងចូលរួមព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធនានា ក្នុងឆ្នាំ២០១៨ខាងមុខនេះ ។ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ៣១ តុលា – ០៧ វិច្ឆិកា ២០១៧)

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ៣១ តុលា – ០៧ វិច្ឆិកា ២០១៧)   Read More »

សម្តេចតេជោហ៊ុន សែន សម្រេចទិញយក ត្រឡប់មកវិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទិញយក ត្រឡប់មកវិញស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ។ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រីនបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ... Read More »

រំលោភកុមារអាយុ៩ឆ្នាំហើយប៉ងសម្លាប់ ចុងក្រោយសមត្ថកិច្ចខណ្ឌមានជ័យចាប់ដាក់ខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដែលដឹកនាំដោយលោក រវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចប៉ុនប៉ងវាយសម្លាប់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ... Read More »

មក​ទល់​ពេលនេះ​ជិត​៦ខែ​ហើយ​​ រឿង​ក្តី​លោក​ថោង​ សារ៉ាត់​ ពុំ​ទាន់​ប្រកាស​សាលក្រម

ភ្នំពេញ​៖ រហូត​មក​ទល់​ពេលនេះ​ មាន​រយៈពេល​ជិត​៦ខែ​ហើយ​ ដែល​សំណុំរឿង​អតីត​ឧកញ៉ា​​ថោង​ សារ៉ាត់​ អ្នក​មាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​ បច្ចុប្បន្ន​មាន​ឈ្មោះ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ​តែ​ធាតុ​ពិត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ ជាយូរមកហើយ​ នៅ​ពុំ​ទាន់​ត្រូវ​បាន​លោក​ តុប​ ឈុន​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​នៅ​ឡើយទេ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​អង្គសេចក្តី​ ... Read More »

៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងនោះមានជនបរទេសម្នាក់ផងដែរ

ខេត្តព្រះសីហនុ ៖ បុរស៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងនោះមានជនបរទេសម្នាក់ផងដែរ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ១៤៩C ត្រង់ចំណុចជិតភ្នំ៩៦ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ... Read More »

នគរបាលក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សប្រុស ស្រី ២នាក់ពាក់ពន្ឋ័ករណីចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

មន្ត្រីពន្ធដារចាស់ពីរនាក់ទៀតស្នើសុំបន្តការងារ

ភ្នំពេញ៖ យោងតាមបទពិសោធន៍ពេញខ្លួនរបស់មន្ត្រីជាន់ខ្ពស់នៅអង្គភាពពន្ធដារ ដែលចាស់វស្សាពីរនាក់ ត្រូវបានថ្នាក់ដឹកនាំអង្គភាពស្នើសុំរកការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីអាចឲ្យពួកគាត់មានលទ្ធភាពនៅបន្តជួយតម្រែតម្រង់ក្រុមក្មេងៗជំនាន់ក្រោយឲ្យធ្វើការងារបានស្រួលបួល។ នេះបើតាលិខិតរបស់លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លិខិតរបស់លោករដ្ឋលេខាធិការគង់ វិបុល ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក គង់ វិចិត្ត ពង្រាយនគរបាលសេដ្ឋកិច្ចឲ្យដាក់ប៉ុស្តិ៍ជជុះគ្រប់ច្រកល្ហកចាំប្រមូលលុយពីអ្នករកស៊ីដឹកទំនិញ?

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ហុង ណាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង លោក គង់ វិចិត្ត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មានសិទ្ធិអំណាច បង្កព្យុះភ្លៀង អនាធិប តេយ្យនៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ី ... Read More »

សង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ចាប់រថយន្តដឹកឈើបង្គាប់យកលុយបានជាញឹកញាប់

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ក្រោមអំណាចចាត់ចែងរបស់ឈ្មោះឌីន ដែលជាមន្ត្រីជាប់កិច្ចសន្យាត្រូវគេរាយការណ៍ថា ជាអ្នកដែលបានទទួលផលប្រយោជន៍ច្រើនលើសលប់ពីរថយន្តដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំង។ វិក័យបត្រផ្ទេរប្រាក់ជាច្រើនសន្លឹកដែលពួកឈ្មួញផ្ញើទៅឲ្យលោកឌីន គឺជាភស្តុតាងបញ្ជាក់អំពីអំពើពុករលួយរបស់បុគ្គលម្នាក់នេះ ដែលចាំបាច់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវត្រួតពិនិត្យ។ អ្វីដែលធ្វើឲ្យពួកអ្នករកស៊ីដឹកឈើទាំងស្របច្បាប់ ឬមិនស្របច្បាប់មិនសប្បាយចិត្តចំពោះមន្ត្រីឈ្មោះឌីន នៅពេលដែលបានប្រាក់ពីក្រុមអ្នករកស៊ីដឹកឈើរួចហើយ ឈ្មោះឌីន តែងតែទូរស័ព្ទប្រាប់គ្នីគ្នា ... Read More »

សម្តេចតេជោហ៊ុន សែន ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក ផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត ។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅក្នុងឱកាសនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ... Read More »

បើកម៉ូតូលឿនចាប់ហ្រ្វាំងមិនទាន់ទៅប៉ះរថយន្តជនជាតិកូរ៉េដួលរបួសបែកក្បាល

ភ្នំពេញៈ រថយន្ត RAV4 មួយគ្រឿង បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ម៉ូតូសង់កូរ៉េបើកប៉ះ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូដួលបោកក្បាលទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៤និង៥០នាទីព្រឹកព្រលឹមឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងនឹងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ... Read More »

ខ្ញុង និងនាយកៃដ ចង់រៀបការក្រោយវិលពីអាមេរិក

ភ្នំពេញ៖ ក្រោយពីប្រកាសសែនព្រេនយកគ្នាជាប្តីប្រពន្ធ នាង ខ្ញុង និងនាយ កៃដ កាន់តែសម្រុកចេញច្រៀងរាំរកលុយរួមគ្នា។ ពួកគេ ក៏គ្រោងដឹកដៃគ្នាចេញទៅច្រៀងរាំរួមគ្នាលើកដំបូងនៅលើទឹកដី នៃសហរដ្ឋអាមេរិកផងដែរ ហើយពួកគេនឹងរៀបចំមង្គលការធំដុំមួយក្រោយពីបញ្ចប់ការច្រៀងរាំនៅទីនោះ។ ក្រោយរួមរស់ជាមួយគ្នា ខ្ញុងនិងនាយ កៃដបានបន្តការងារសិល្បៈកំប្លែង រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀតទាំងពង្រីកក្រុមតន្ត្រីសម័យ ... Read More »

ស្រ្ដីចំណាស់ម្នាក់បត់ម៉ូតូមិនប្រយ័ត្នត្រូវរថយន្ដសាំយ៉ុងបុកដួលស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពី ១៧និង២៥នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០១- ១០២ ភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា​ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលមនុស្សរបួសធ្ងន់ស្រាល៤នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ប្រុស ស្រី៤នាក់ បានរងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ លើផ្លូវខេត្តលេខ១០ ក្រាលក្រួសក្រហម ត្រង់ចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ... Read More »

កីឡាករម្នាក់គាំងបេះដូងស្លាប់ ពេលអុំទូកប្រណាំងសាកល្បងនៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ កីឡាករម្នាក់មានអការថប់ដង្ហើម ននៀលពេញទូក រហូតដល់ដល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ក្នុងពេលដែលក្រុមកីឡាករកំពុងអុំទូកសាកល្បង ដើម្បីឲ្យគណៈអធិបតីមើលនៅថ្ងៃជូនដំណើរទូក ទៅកាន់រាជធានីភ្នំពេញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅកន្លែងប្រារព្ធពិធីមុខវត្តកំពង់ត្រឡាចក្រោម។ សមត្ថកិច្ចមូលដ្ឋានបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះចាប ពៅ ... Read More »