ព័ត៌មានទាន់ហេតុការណ៍៖
'

បានស្រាចូលពោះភ្លាមបើកម៉ូតូលឿនដូចហោះទៅបុកអ្នកបណ្តើរកង់រង់ចាំឆ្លងថ្នល់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកលក់នំតាមកង់ ត្រូវម៉ូតូមួយគ្រឿងបុកអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង អ្នកបង្ករងរបួសធ្ងន់ផងដែរ កាលពីវេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ... Read More »

ទុស្សេចរន្តអគ្គីសនីឆេះខ្សែភ្លើងបង្កការភ្ញាក់ផ្អើលទាំងមេឃកំពុងភ្លៀងរលឹម

ភ្នំពេញ៖ មានករណីទុស្សេបង្គោលភ្លើងបណ្តាលឲ្យឆាបឆេះ ខ្សែភ្លើងជាច្រើនយ៉ាងសន្ធោរសន្ធៅ​នៅខាងក្រោយផ្សារសុវណ្ណា បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងកងកម្លាំង​សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចុះមកបាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ៨និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយផ្សាសុវណ្ណា តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ... Read More »

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ​ ២០១៧

ភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២២ ​ខែតុលា ឆ្នាំ​​២០១៧  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ឆ្នាំ​ ​​២០១៧​ ... Read More »

ទំនាស់កន្លែងដាក់លក់ខ្យងកេណ្ឌគ្នាមកបង្កហិង្សារបួសទាំងសងខាង

ភ្នំពេញ៖ បុរសចិត្តខ្លាំង៥នាក់ ត្រូនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួន ខណៈពួកគេមានទំនាស់វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង គ្រាន់តែរឿងកន្លែងដាក់លក់ខ្យង។ ករណីនេះកើតឡើងកាលពីម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានថ្មផ្លូវចូលបុរីអង្គរ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ... Read More »

ព្រះសង្ឃ២អង្គជួបគ្រោះថ្នាក់ចរាចណ៍ររងរបួសធ្ងន់

ប៉ោយប៉ែត៖ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង បើកទៅបុកម៉ូតូដឹកព្រះសង្ឃ២អង្គ ពីក្រោយ ពេញទំហឹងបណ្តាលឲ្យរង របួសធ្ងន់កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ... Read More »

លទ្ធិពលរដ្ឋនិយមជាក្តីបារម្ភសម្រាប់អ្នកវិនិយោគនៅអឺរ៉ុប

តាមការវាយតម្លៃរបស់ Chantico Global ជាក្រុមហ៊ុនប្រឹក្សា ស្តីពីទ្រព្យសម្បត្តិបានឲ្យដឹងថា ការគំរាមកំហែងពីលទ្ធិពលរដ្ឋនិយមនៅអឺរ៉ុប បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមវិនិយោគ បើទោះបីពេលនេះ ក្រុមលទ្ធិពលរដ្ឋនិយមបានចុះខ្សោយក្តី។ កាលពីដើមឆ្នាំ២០១៧ ជ័យជំនះនៅក្នុងការបោះឆ្នោត របស់គណបក្សប្រឆាំង នៅក្នុងប្រទេសហុល្លង់ បារាំង និងប្រទេសជាច្រើននៅអឺរ៉ុប ... Read More »

នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេបន្តជាប់ឆ្នោត កូរ៉េខាងជើងព្រួយបារម្ភខ្លាចជប៉ុនឈ្លានពានជាថ្មី

ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ និងមន្ត្រីជប៉ុន ថាកំពុងតែឡើងគម្រោងឈ្លានពានឧបទ្វីបកូរ៉េសារជាថ្មី។ សារព័ត៌មាន RT បានផ្សាយថា ការដែលនាយករដ្ឋមន្ត្រីជប៉ុនរំលាយរដ្ឋសភា កាលពីខែមុន ហើយបោះឆ្នោតជាថ្មី នៅថ្ងៃទី២២ ខែតុលា ជាការជួយដល់មេដឹកនាំជប៉ុនមានឱកាសអនុវត្តគោលនយោបាយការបរទេស តឹងតែងជាមួយកូរ៉េខាងជើង។ ... Read More »

ក្មេងប្រុសពីរនាក់លង់ទឹកប្រឡាយស្លាប់បន្ទាប់ពីដើរតាមបងដាក់ទ្រូនៅវាលស្រែ

ប៉ោយប៉ែតៈ ក្មេងប្រុស២នាក់ទៅ តាមបងដាក់ទ្រូចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុច ប្រឡាយ ខាងលិចឋិតក្នុងភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ... Read More »

អភិបាលខណ្ឌដូនពេញព្រមានចៅសង្កាត់ចំនួន៥ ឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមិនថាការងារអនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬបញ្ហាបទល្មើសផ្សេងៗ

ភ្នំពេញ៖ លោក អភិបាលខណ្ឌដូនពេញ បានអញ្ជើញលោក លោកស្រីចៅសង្កាត់ទាំង៥ មកប្រជុំណែនាំក្នុងថ្ងៃឈប់សម្រាក និងបានព្រមានថា សូមអោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមិនថា ការងារអនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬបញ្ហាបទល្មើសផ្សេងៗ កុំធ្វើខ្លួនជាប្រជាពលរដ្ឋ មិនខ្វល់ពីសុខទុក្ខអ្នកដទៃ ព្រោះអីខ្លួនគឺជាចៅសង្កាត់ ។ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

សេចក្តីជូនព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ ... Read More »

បំភ្លើសសភាពការណ៍ថាចោរប្លន់លុយ១.២០០ដុល្លារ បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ថាមានករណីចោរប្លន់យកលុយរបស់គាត់អត់១២០០ដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២១ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៦៨ EO ផ្លូវ លេខ១១០ ក្រុមទី៧ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មានអំពើពុករលួយនៅក្នុងការដេញថ្លៃសាងសង់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី

រឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធនឹងការដេញថ្លៃការងារជុសជុលអគារស្នាក់នៅ របស់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីដែលមានលោក ភូ ធាឡុំ ជាប្រធានមន្ទីរ ទើបត្រូវបានទម្លាយ ធ្វើអោយអ្នកដឹងរឿងហួសចិត្តយ៉ាងខ្លាំង។ ព្រោះថាក្រុមហ៊ុនដែលចូលរួមដេញថ្លៃ មានចំនួន២ក្រុមហ៊ុន ហើយម្ចាស់ក្រុមហ៊ុនទាំង២ត្រូវជាម្ដាយ និងកូនបង្កើតនិងគ្នា។ ចំពោះតម្លៃវិញបានធ្លាក់ចុះមិនបានចំនួនកន្លះភាគរយផង ដោយតែការថ្លៃនោះ ធ្វើឡើងតាមរបៀបដេកចងមុង ... Read More »

ប៉េអឹមចាប់ខ្លួនប៉ូលិសស័ក្តិ១ដែលដកកាំភ្លើងបាញ់៤គ្រាប់បង្កអសន្តិសុខ

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលពាក់ស័ក្កិមួយ ប៉ុន្តែមិនដឹងថា នៅអង្គភាពណានោះទេ បានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ភ័យលស់ព្រលឹង បន្ទាប់ពីជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមបាញ់កញ្ចក់រថយន្តខ្លួនឯង៤គ្រាប់ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចេញមកអន្តរគមន៍ឃាត់ខ្លួន រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ... Read More »

រថយន្តមួយគ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់​និងរបួស៣នាក់

ខេត្តពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ករណីគោយន្តកន្រ្តៃត្រូវរថយន្តបើកបុកពីក្រោយនៅលើបណ្តោយផ្លូវជាតិកាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ១៤៨.១៤៩ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គរបាលស្រុកក្រគរបានឲ្យដឹងថា ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ប្រាប់យុវជនឲ្យរួមគ្នាការពារសន្តិភាព កុំចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយបក្សប្រឆាំង

ខេត្តឧត្តរមានជ័យ៖ ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនក្នុងខេត្តឧត្តរមានជ័យប្រមាណ ៣០០នាក់ នាយឧត្តមសេនីយ៍ គន់ គីម មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់យុវជនទាំងអស់ត្រូវរួមថែរក្សា និងការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន ដោយមិនត្រូវចូលរួមចលនាបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលតាមការចង់បានរបស់គណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងនៅកម្ពុជានោះឡើយ។ ការថ្លែងអំពាវនាវនេះបានធ្វើឡើងនៅចំថ្ងៃខួប២៦ឆ្នាំ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ... Read More »

យោធាម្នាក់ដឹកជញ្ជូន រក្សាទុក សារធាតុញៀនត្រូវឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការជាមួយកម្លាំងព្រំដែនរួមមាននគរបាលវរព្រំដែនគោកលេខ ៨២៥ យោធាវរលេខ៥០៨ យោធាវរលេខ៥០១ ឃាត់ខ្លួនយោធាម្នាក់ជាប់ពាក់ព័ន្ធរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២ និង៣៦នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ... Read More »

កាច់សោ.កម៉ូតូបានសម្រេច ព្យាយាមជិះរត់គេចខ្លួនត្រូវប្រជាពលរដ្ឋចាប់បាន២នាក់វាយទ្រមខ្លួននិងម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យចំនួនពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យបែកឈាមហូរស្រោចពេញខ្លួន សល់តែដង្ហើមចង្រិត បន្ទាប់ពីពួកគេធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាក និច មួយគ្រឿងបានសម្រេចហើយព្យាយាមជិះគេចខ្លួន តែត្រូវអ្នកនៅជិតកន្លែងកើតហេតុ ឃើញស្រែកចោរៗផ្អើលប្រជាពលរដ្ឋដេញចាប់បាន ចំណែកម្នាក់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៣ ខែតុលា ... Read More »

បើកលឿនដូចហោះបុកគោងាប់១ក្បាលនិងមនុស្សរបួសធ្ងន់ ស្រាល២នាក់

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាលហើយសត្វគោ១ក្បាលបានងាប់ ខណៈម្ចាស់រថយន្តកូរ៉េពីរតោនកន្លះមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះទៅបុកសត្វគោពេញទំហឹង ហើយរថយន្តរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ញារកង់ទៅផ្លូវម្ខាងទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានឃាត់ខ្លូនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឆបោក(ម៉ូតូ) ។ លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម ... Read More »

ជនជាតិចិនបើកឡានលឿនកណ្តាលអធ្រាត្រផ្លូវកោងក្រឡាប់ផ្ងារកង់

ខេត្តព្រះសីហនុ៖ ស្នងការដ្ថាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ម៉ោង២៣និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល១៨៩-១៩០ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ... Read More »

ទូរស័ព្ទ Nokia 7 មានកាមេរ៉ា ‘bothie’ សម្រាប់តម្លៃពាក់កណ្តាលនៃតម្លៃរបស់ទូរស័ព្ទ Nokia 8

ស្មាតហ្វូន Nokia កំពុងបំពេញចន្លោះខ្វះខាតនៅថ្ងៃនេះ ជាមួយនឹងទូរស័ព្ទ Nokia 7 ដែលជាទូរស័ព្ទ Android ធុនមធ្យម ដែលនឹងលក់ក្នុងតម្លៃប្រហែល 400 ដុល្លារ។ ទូរស័ព្ទនេះ មានអេក្រង់ទំហំ 5 ... Read More »

ឡានបុកទ្រូងផ្លូវ ម្ចាស់ទុករថយន្តចោល បែរជាជនឆ្លៀតឱកាសមកបើកទ្វារលួចទូរស័ព្ទ ពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ រថយន្តLEXLIS RX470 មួយគ្រឿង បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចម្ចាស់បើកហូសពីកន្លែងកើតហេតុបន្តិច ក៏ចុះគេចខ្លួនបាត់ទុករថយន្តចោល ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកបើកទ្វារឡានលួចទូរស័ព្ធ តែត្រូវប្រជាពលរដ្ឋស្គាល់ថា មិនមែនជាម្ចាស់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ... Read More »

ត្រឡប់ពីដើរលេងយប់ ឃើញនាងដេកទំនងពេកចូលទៅចាប់រំលោភសម្រេចបាន២ដង នាងប្តឹងទារ៥ពាន់ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ចាប់រំលោភនារីម្នាក់បានសម្រេចរហូតដល់ទៅ២ដងរយៈពេលតែប៉ុន្មាននាទី ត្រូវនាងស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងព័ន្ធចាប់ប្រគល់ឲ្យប៉ូលិស។ ករណីនេះកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

វិភាគអន្តរជាតិ៖ កម្លាំងទាហានអាមេរិកនៅកូរ៉េខាងត្បូងហ្វឹកហាត់ជម្លៀសពលរដ្ឋជាការត្រៀមធ្វើសង្គ្រាមឬ?

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែបង្កឲ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ពីសង្គ្រាមដែលអាចកើតឡើងគ្រប់ពេលវេលា ។ ការព្រួយបារម្ភ កើតឡើងខ្លាំងក្រោយពេលដែលកម្លាំងទាហានអាមេរិកនៅកូរ៉េខាង ត្បូង បានហ្វឹកហាត់ជម្លៀសពលរដ្ឋ មានរយៈពេល៥ថ្ងៃ ក្នុងនោះមានទាំងការជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក៏ដូចជាជួយសង្គ្រោះពលរដ្ឋដែលរងរបួស នៅក្នុងសង្គ្រាម។ មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ កូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធខាង លើមានឈ្មោះថា ... Read More »

ទីផ្សាររថយន្តនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី នឹងកើនឡើងក្រោយស្ត្រីអនុញ្ញាតឲ្យបើកបរ

កន្លងមកនៅក្នុងប្រទេសសាវឌីអារ៉ាប៊ី បានចេញច្បាប់យ៉ាងតឹងតែង មិនអនុញ្ញាតឲ្យស្ត្រីបើកបររថយន្តឡើយដោយចាត់ទុកថា ការបើកបរ នឹងធ្វើឲ្យបាត់បង់តម្លៃនៃស្ត្រីក៏ដូចជាខុសទៅនឹងទំនៀមទម្លាប់ ប្រពៃណី ។ ប៉ុន្តែក្រោយមក ដោយសារតែមាន ការតវ៉ា ពិស្ត្រីជាច្រើននៅក្នុងប្រទេស សេដ្ឋីប្រេងមួយនេះ នៅពេលដែលពួកគាត់ជួបផលលំបាកជាច្រើនក្នុងជីវភាពរស់នៅ ទាំងដឹកកូនទៅសាលារៀនឬទៅផ្សារ ឬ ... Read More »

រថយន្ដដឹកស្រាបៀរអង្គរកំពុងដឹកខ្សាច់ពីសមុទ្រខេត្តកោះកុងយ៉ាងសស្រាក់សស្រាំ និងសប្បាយរីករាយ

ខេត្តកោះកុង៖ ប្រភពពីប្រជាពលរដ្ឋនៅខេត្តកោះកុងនិយាយថា ពួកគាត់តែងតែឃើញរថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរអង្គរចូលមកដឹកខ្សាច់សមុទ្រយ៉ាងហោចណាស់ក្នុង១ថ្ងៃពី១៥ទៅ២០គ្រឿងដែរចេញពីការដ្ឋានខ្សាច់ដ៏ធំមួយកន្លែង ត្រង់ចំណុចគល់ស្ពានចុងថ្នល់ ស្ថិតក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង ឆ្ពោះទៅខេត្តព្រះ សីហនុ ។ ប្រភពដដែលបន្តថា កន្លងមកក្រសួងរ៉ែ និងថាមពលបានបញ្ជាឲ្យផ្អាកទីតាំងបូម ខ្សាច់ស្ថិតនៅចំណុចព្រែកលើក្នុងភូមិព្រះអង្គរកែវ ឃុំដងពែង ... Read More »

ជនជាតិចិន៣៧នាក់ចោទអនុប្រធានមន្ទីរការងារខេត្តមណ្ឌលគិរីបោកប្រាស់

ខេត្តមណ្ឌលគិរី៖ អនុប្រធានមន្ទីរការ ងារខេត្តមណ្ឌលគិរីទទួលរងការចោទប្រកាន់បោកលុយពីជនជាតិចិនដែលចង់បានបណ្ណការងារស្របច្បាប់ថា បានយកលុយពីតំណាងក្រុមហ៊ុនចិនជិត១០.០០០ ដុល្លារសម្រាប់ថ្លៃរត់ការធ្វើបណ្ណឲ្យជន ជាតិចិន៣៧នាក់ប៉ុន្តែមិនព្រមធ្វើឲ្យបាន សម្រេច និងចង់ស៊ីដាច់ប្រាក់មិនព្រមសង វិញ ។ លោក លាង លីដា តំណាងក្រុមហ៊ុន បានអះអាងថា ... Read More »

បុរសម្នាក់ធ្លាក់ពីលើដំបូលរោងចក្រមកចំសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេញក្រៅ

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបណ្ដាលឲ្យបុរសម្នាក់ជាកម្មករប្រក់ដំបូល បានធ្លាក់ពីលើដំបូលរោងចក្រចុះមកក្រោមជង់ជាមួយសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេះមកក្រៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចរោងចក្រគ្មានយីហោ(ទើបតែសាងសង់) ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើមានឈ្មោះ ... Read More »

១យប់ចោរគាស់បន្ទប់លួចម៉ូតូ៤គ្រឿងក្នុងដែនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ

ភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានក្រុមនិស្សិតមួយក្រុម បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពេលមានចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលហើយកាច់សោកម៉ូតូពួកគាត់រហូតដល់៤គ្រឿង ។ ជនរងគ្រោះដែលសុទ្ធសឹងជានិស្សិត បានមកប៉ុស្ដិ៍ស្ទឹងមានជ័យដើម្បីដាក់ពាក្យបណ្ដឹង នៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកទល់ ... Read More »

ជិះម៉ូតូលឿនជែងកុងតឺន័រមិនផុត ត្រូវរថយន្តមួយគ្រឿងមកពីមុខបុកស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយពីជិះម៉ូតូជែងរថយន្តកុងតឺន័រមួយគ្រឿងមិនផុត ត្រូវរថយន្តមួយគ្រឿងទៀតបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ឹម ... Read More »