ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខេត្តពោធិ៍សាត់ម៉ៅ ធនិន សម្ពោធអគារសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកភ្នំក្រវាញក្រោមគម្រោងមូលនិធិអង្គការហត្ថាកសិករ

ខេត្តពោធិ៍សាត់៖ អគារមន្ទីរពេទ្យថ្មីមួយខ្នង ក្រោមគម្រោងឧបត្ថម្ភពីអង្គការហត្ថាកសិករ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្ថិតនៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។ ពិធីសម្ពោធអគារសម្រាកព្យាបាលក្រោមគម្រោងមូលនិធិនៃអង្គការហត្ថាកសិករនេះដែរ មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលខេត្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកចាន់ សុធាកំពុងសប្បាយនឹងកើបលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបង

បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យលោកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចដកកូនចៅ ដែលដាក់ប៉ុស្តិ៍តាមខេត្តដើម្បីយកប្រាក់បង់ឲ្យនាយកដ្ឋាននោះយ៉ាងណាក៏ដោយ ក៏លោកចាន់ សុធា ដែលមុននេះមានភារកិច្ចចាំយកលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបងនោះ ត្រូវគេអះអាងថា លោកមិនបានដកកម្លាំងថយដូចបទបញ្ជាក្រសួងមហាផ្ទៃនោះឡើយ។ កម្លាំងរបស់លោកចាន់ សុធា កំពុងត្រូវបានដាក់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ប្រភពរាយការណ៍ថា លោកចាន់ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ឡានបុកម៉ូតូនៅខណ្ឌសែនសុខស្លាប់បុរសម្នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធមួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ម៉ាស្តាបើកទៅបុកម៉ូតូពេញទំហឹងកៀបជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ ហើយម៉ូតូជនរងគ្រោះខ្ទាតចេញពីរថយន្តផ្ទុះឆេះអស់ ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏រន្ធតនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធីកែងនឹងផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន៩កញ្ជាប់តាមចម្លើយសារភាពរបស់បក្ខពួក

ខេត្តតាកែវ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីសួរចម្លើយជនសង្ស័យ ដែលឃាត់ខ្លួនបានមុនមួយថ្ងៃ ដែលការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមសមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្យ័យឈ្មោះ ... Read More »

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកបាក់មុខក្រោយប្រទេសរុស្ស៊ីទទួលជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅស៊ីរី

កន្លងមកមេទ័ពរុស្ស៊ីម្នាក់ឈ្មោះ Valery Asapov និងមេទ័ពរងពីរនាក់ស្លាប់ នៅក្នុង ការវាយប្រហារ ចំគោលដៅ ដូចករណី កម្លាំងទាហានរុស្ស៊ី រងការវាយប្រហារនៅ ទីក្រុង Hama ។ រុស្ស៊ីបានចោទប្រកាន់ ​ ... Read More »

កូរ៉េខាងជើងនឹងមិនចរចាឡើយរហូតដល់មានសមត្ថភាពគ្រប់គ្រាន់វាយប្រហារសហរដ្ឋអាមេរិក

កូរ៉េខាងជើងមិនព្រមអង្គុយតុចរចាជាមួយអាមេរិក ឡើយរហូតដល់ប្រទេសនេះ មានសមត្ថភាពគ្រប់គ្រាន់សិនគឺមានកាំជ្រួចមីស៊ីលឆ្លងទ្វីប និង គ្រាប់បែកបរមាណូ អាចវាយប្រហារគោលដៅនានាក្នុងទឹកដីអាមេរិក ទើបអាចឈានទៅចរចាជានួយ អាមេរិកបាន។ សារព័ត៌មាន CNN បានផ្សាយថា ការប្រកាសខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែតុលា ... Read More »

ប្រជាពលរដ្ឋកាតាឡូនៀជាង២សែននាក់ធ្វើបាតុកម្មតវ៉ាឲ្យដោះលែងមេដឹកនាំទាមទារផ្តាច់ខ្លួន

ពលរដ្ឋកាតាឡូនៀជាង ២សែននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារឲ្យរដ្ឋាភិបាល អេស្បា៉ញដោះលែងអ្នកនយោបាយ២រូបដែលគាំទ្រការផ្តាច់ខ្លួនរបស់តំបន់ កាតាឡូនៀ ដែលបានចាប់ខ្លួនកាលពី ថ្ងៃទី១៦ ខែតុលា។ ក្រុមបាតុករបានស្រែកពាក្យស្លោក ឲ្យដោះលែងលោក Sanchez និង លោក Cuixart ដែលជាអ្នកនយោបាយគាំទ្រ ដល់ការផ្តាច់ខ្លួន ... Read More »

ប្រធានាធិបតីហ្វុីលីពីន ប្រកាសរំដោះបានទីក្រុងម៉ារ៉ាវីពីក្រុមភេរវកម្ម

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានប្រកាសថា កម្លាំងទាហាន បានរំដោះទីក្រុងម៉ារ៉ាវីទាំងស្រុងពីដៃក្រុមភេរវកម្មម៉ូតេ ដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្ម ISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់។ កាលពីថ្ងៃទី១៧ ខែតុលា ប្រធានាធិប តីហ្វុីលីពីន លោក ឌុយទែរតេបានប្រកាស ... Read More »

ឆក់កាបូបពីនារីម្នាក់បានសម្រេច តែត្រូវបានសមត្ថកិច្ចដេញតាមចាប់បានវាយខ្នោះភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព ឆក់កាបូបស្ដ្រីម្នាក់បានសម្រេចត្រូវបានសមត្ថកិច្ចដេញតាមចាប់ បានវាយខ្នោះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែសាលាICE តាមបណ្ដោយផ្លូវ១៦៣ ក្នុងសង្កាត់ ផ្សារដើម​ថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

ចិនមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងឆមាសទីពីរនេះ

ចិននៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅលើពិភពលោក បើទោះបី ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថ្លាក់ចុះក្តី។ ផលិតផលក្នុងស្រុកសរុប របស់ចិន មានកំណើនដល់ទៅ៧ភាគរយ ក្នុងឆមាសទីពីរ។ ប្រធានធនាគារកណ្តាលចិនលោក Zhou Xiaochuan បានឲ្យដឹង នៅទីក្រុងវ៉ា ស៊ីនតោនថា ប្រទេសដែលមាន សេដ្ឋ ... Read More »

គួរឲ្យអាសូណាស់! ប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធ និងកូនប្រុសតូចរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីជាពន្ធ និងកូនប្រុសតូចវ័យ៥ឆ្នាំរងបួសធ្ងន់ រីឯប្តីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យអាសូរបំផុត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នៅ វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុចទល់មុខកងវិស្វកម្មយោធា ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

បក្សកុម្មុយនីស្តចិនធ្វើសមាជជ្រើសរើសមេដឹកនាំថ្មី

គណបក្សកុម្មុយនីស្តចិនបានចាប់ផ្តើមធ្វើសមាជជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ដែលសមាជកនេះធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។ សមាជលើកនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយបិទទ្វារជិត និងមានសមាជិក សមាជិកាប្រមាណជាង២ពាន់នាក់ចូលរួម ស្ថិតក្រោមការយាមកាមផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។ ប្រធានាធិបតីចិន លោកស៊ី ជីងពីន ដែលប្រភពវាយប្រហារលើកឡើងថាកំពុងខិតខំប្រមូលផ្តុំអំណាចនោះត្រូវគេទាយទុកមុនថា នៅតែជាអ្នកកាន់តំណែងកំពូលរបស់ចិន ហើយដឹកនាំប្រទេសនេះថែមមួយអាណត្តិទៀត។ ... Read More »

ស្រ្តីមានផ្ទៃពោះគ្រប់ខែត្រូវសត្វម្រើមព្រះខាំពេលទៅសម្រាលកូនស្លាប់ម្តាយ

ខេត្តកំពត៖ ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ត្រូវសត្វម្រើមព្រះខាំ ហើយបាន ប្រមាណជា២ថៃ្ងមានអាការឈឺពោះពេលទៅសម្រាល​ និងក្រោយពីសម្រាលកូនរួច ស្រាប់តែស្លាប់តែម្តង ។ ស្រ្តីរងគ្រោះបានស្លាប់កាលពីវេលា ម៉ោងទៀបភ្លឺថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមគ្រួសារ និងមន្ទីរពេទ្យនៅខេត្តបញ្ជូនមកសង្រេ្គាះបន្តនៅមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ ។ ... Read More »

សពប្តីប្រពន្ធបូជាកន្លែងផ្សេងគ្នា

ធ្លាយរឿងតាអាចារ្យបង្គាប់ទារថ្លៃបូជាសព សាន ស្រីឡៃ ជាទឹកប្រាក់២.៦០០ដុល្លារ ភ្នំពេញ៖ សពអ្នកចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ត្រូវបានបូជារួចហើយនៅ វេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ... Read More »

ក្រុមអាជីវករផ្សារអង្គរបុរីចោទថានៅតែមានគេយកភាស៊ីពីការលក់ដូរបន្តិចបន្តួចតាមកញ្ច្រែងល្អី

ខេត្តតាកែវ៖ ក្រុមអាជីវករលក់ដូរនៅ ផ្សារអង្គរបុរី ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរ បុរី ស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃនេះនៅតែមានអ្នកយកលុយពីការលក់ដូរបន្តិចបន្តួចរបស់ពួកគាត់ជារៀង រាល់ថ្ងៃពីសំណាក់អ្នកម​៉ៅការភាស៊ីផ្សារ ។ ក្រុមអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី បន្តិចបន្តួចបានឲ្យដឹងទៀតថា ... Read More »

គ្រប់ផ្នែកខំចាប់ តែចៅក្រម អេង ចំណាប់ដោះលែងឈ្មួញឈើនាំឲ្យមានប្រតិកម្ម

ខេត្តក្រចេះ៖ ប្រធានសាលាដំបូងខេត្ត ក្រចេះលោក ឌិត ស៊ីវុទ្ធី, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះលោក កែវ សុជាតិ, ព្រះរាជអាជ្ញារងដឹកនាំកម្លាំងប្រតិបត្តិការលោក ជា សុភ័ក្រ, អភិបាលស្រុកស្នួល លោក គង់ គឹមនី ... Read More »

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពគ្រប់ទីកន្លែងពេញផ្ទៃប្រទេស

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពគ្រប់ទីកន្លែងពេញផ្ទៃប្រទេស និងទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងចំណោមវិស័យទាំងនោះ វិស័យឧស្សាហកម្មគឺជាវិស័យចំបងមួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាអោយអោយមានសន្ទុះឡើងយ៉ាងខ្លាំងក្លាឥតឈប់ឈរ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕ វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ [fbvideo link=”https://www.facebook.com/hunsencambodia/videos/1489600881088404/” width=”600″ ... Read More »

ឈ្លោះគ្នាបងប្អូនបង្កើតខ្លួនឯងឈានដល់ដុតផ្ទះឆេះម៉ដ សមត្ថកិច្ចចាប់ដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយពីបុរសនេះបំផ្លិចបំផ្លាញដោយចេតនា ដុតផ្ទះឆេះម៉ដគ្មានសល់ ដោយសារទប់កំហឹងពុះកញ្ជ្រោលមិនបានក្នុងទំនាស់ពាក្យសម្តីជាមួយបងប្រុសបង្កើតរបស់ខ្លួននោះ។ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ម៉ោង៧និង១៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញអាវុធAKបត់១ដើមនិងគ្រាប់២៥គ្រាប់នៅកែងភ្លឺស្រែ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរឃុំ ខណៈប្រទះឃើញអាវុធAKបត់១ដើម និងគ្រាប់មួយចំនួនកាលពីវេលាម៉ោង៦ព្រឺក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវាលស្រែភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមបុរសឈ្មោះម៉ុន ដារ៉ា អាយុ៤២ធ្នាំ ... Read More »

សមត្ថកិច្ចចាប់អ្នកលេងបៀភ្លេចបាយភ្លេចទឹក៨នាក់

ខេត្តប៉ៃលិន៖ ក្រុមញៀនលេងបៀមិនខំប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីសន្សំលុយកាក់ទុក បែរជាប្រមូល ផ្តុំគ្នាប្រព្រឹត្តបទល្មើស ត្រូវនគរបាលក្របួចទាំងសម្បុកយកទៅអប់រំ។ ហេតុការណ៍ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីញៀននឹងល្បែងនេះ បានធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះស្ត្រីម្នាក់ឈ្មោះ អុក រស់នៅភូមិប៉ាងរលឹម ... Read More »

បុរស២នាក់ផឹកស៊ី​ក្លែមសំដី​បង្កឲ្យកើតអំពើហិង្សា ដោយចេតនា រហូតកាប់គ្នាស្លាប់ពេលបញ្ជូនទៅពេទ្យ

ខេត្តកំពង់ធំ៖ បុរស២នាក់ផឹកស៊ីក្លែមសំដីរហូតផ្ទុះកំហឹងបង្កឲ្យកើតអំពើហិង្សា ដោយចេតនា ទាញកំបិតកាប់ក្បាល ជនរងគ្រោះ រងរបួសធ្ងន់ កាលពី វេលាម៉ោង២៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងខាងលិចក្នុងភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ... Read More »

រថយន្តម៉ាក នីសាន់បុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ របួសធ្ងន់ ២នាក់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកវាលវែងអះអាងរថយន្តម៉ាក នីសាន់ បុកម៉ូតូម៉ាក ហុងដាឌ្រីម របួសធ្ងន់ក្មេងៗស្រី អាយុ ១៣ឆ្នាំ ២នាក់ ប៉ុន្តែអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រម៉ោលទៅហើយ បន្សល់នូវវត្ថុតាងរថយន្តនៅកណ្ដាលថ្នល់។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ... Read More »

លោក ស៊ាន បូរ៉ាត៖ ជំរុញឲ្យថ្នាក់ដឹមនាំគ្រឹះស្ថានឯកជន បង្កើនធនធានមនុស្សក្នុងវិស័យអប់រំកាយ និងកីឡា

ភ្នំពេញ៖ លោក ស៊ាន ប៉រ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានជំរុញឲ្យ ថ្នាក់ដឹកនាំ គ្រប់គ្រឹះស្ថានអប់រំឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សឲ្យបានរឹងមាំបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអប់រំកាយ និងកីឡា ពិសេសគួរបង្កើត សមាគម ... Read More »

លួចកាច់សោកម៉ូតូបានហើយតែរត់មិនរួចត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួន

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច តែជិះរត់មិនរួច និងនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែស្អប់ឈ្មោះថាចោរ ។ ​ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៧ និង៣០នាទី ... Read More »

ក្រសួងបរិស្ថានប្រជុំត្រួតពិនិត្យតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារ ដើម្បីធានាការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានាក្នុងការផ្តល់សេវាតាមបែបវិមជ្ឈការនៅខេត្តប៉ៃលិន

​ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រសួងបរិស្ថានប្រជុំត្រួតពិនិត្យតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារ ដើម្បីធានាការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានាក្នុងការផ្តល់សេវាតាមបែបវិមជ្ឈការនៅខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ចាយ សាមិត្ត អនុរដ្ឋលេខាធិ​ការ​នៃ​ក្រសួងមន្ទីរបរិស្ថាន លោក ... Read More »

ញាក់សាច់! សង្ស័យម្ចាស់ងងុយដេកបើកបុកមាត់លូធ្លាក់ចូលស្រះធ្លាយចេញសុទ្ធតែឈើគ្រញូង

ខេត្តស្វាយរៀង​ ៖ រថយន្តហាយឡែនឌ័រ ១គ្រឿង សង្ស័យម្ចាស់ ងងុយដេក បើកបុកមាត់លូ ធ្លាក់ស្រះធ្លាយចេញ សុទ្ធតែឈើគ្រញូង នាំឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ឆោមរោមមើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ... Read More »

កម្មករតម្លើងប្រទីបម្នាក់ចុះមុជទឹកទន្លេត្រូវទឹកហូរកួចទៅបាត់រកមិនទាន់ឃើញ២ថ្ងៃ

  ភ្នំពេញ៖ បុរស២នាក់ឪពុក កូន បាននាំគ្នាមកធ្វើជាកម្មករតម្លើងប្រទីបនៅផែថ្មជាប់ទន្លេ លុះពេលសម្រាកពីការងារ ជនរងគ្រោះជាកូន រួមនឹងកម្មករផ្សេងទៀត បាននាំគ្នាចុះមុជទឹកទន្លេ ស្រាប់តែត្រូវទឹកហូរកួចយកទៅបាត់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល និងនាំគ្នាតាមរកមើល តែរកមិនឃើញសោះ អស់រយៈពេល២ថ្ងៃមកហើយ។ ហេតុការណ៍ខាងលើនេះ ... Read More »

ម៉ូតូMSX ពន្លះម៉ូតូឌ្រឹមសង់ពេញទំហឹងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ មនុស្សចំ​នួន២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹងកាលពីកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខនឹងផែស្ងួត អ៊ុយ ញ៉ុង ក្នុងសង្កាត់ ត្រពាំងក្រសាំង ... Read More »

ជនជាតិអង់គ្លេសម្នាក់ស្លាប់នៅផ្ទះជួលខាងក្រោយខារ៉ាអូខេសមុទ្រមាស

ខេត្តព្រះសីហនុ៖ បុរសជនជាតិអង់គ្លេសម្នាក់បានស្លាប់នៅវេលាម៉ោង០៨និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នៅផ្ទះជួលដែលមានម្ចាស់ឈ្មោះ ឃឹម ស្រីមុំ ភេទស្រី អាយុ ៤៥ឆ្នាំ ស្ថិតក្នុងក្រុម១២ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

ឆ្លងចរន្តអគ្គីសនីឆាបឆេះបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមេឃបានធ្លាក់ភ្លៀងមួយមេរួច ស្រាប់តែបង្គោលភ្លើងមួយដើម បានឆ្លងចរន្តអគ្គីសនី ក្លាយជាអគ្គីភ័យចេញជាអណ្តាតភ្លើងអគ្គីឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលផ្អើលដល់ប្រជាពលរដ្ឋភ័យខ្លាច និងសមត្ថកិច្ចពន្លត់អគ្គីភ័យ រួមទាំងជំនាញEDC ចុះមកពន្លត់ទាំងយប់។ ​ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ... Read More »