ព័ត៌មានទាន់ហេតុការណ៍៖
'

បើកបរទាំងស្រវឹងរេចង្កូតបុកបង្គោលភ្លើងស្ទើរបាក់នៅច្បារអំពៅ

ភ្នំពេញៈ បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម នៅកណ្តាលសួនច្បារ ផ្លូវជាតិលេខ១ បានរងនូវកម្លាំងបុកពេញទំហឹង ពីអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរថយន្តខ្ទេចក្បាលចំណែកបង្គោលស្ទើរបាក់ ដោយឡែកអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ឡើយ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ... Read More »

ប្រុសស្រី៧នាក់ត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ​ ៖​ ក្មេងប្រុសស្រីចំនួន៧នាក់ជួលផ្ទះស្នាក់នៅពពាក់ពពូនគ្នាបង្ករភាពរញ៉េរញ៉ៃត្រូវសមត្ថកិច្ចខណ្ឌ៧មករាធ្វើការឃាត់ខ្លួនពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងញៀន​ ។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៩និង១០​ នាទីព្រឹកថ្ងៃ១៨​ ខែតុលា​ ឆ្នាំ២០១៧​ នៅត្រង់ចំនុចផ្ទះជួលលេខ១១៨​ អឺ៤​ ក្រុម៦​ ភូមិ៣​ ផ្លូវលេខ១២៨​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​។​ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀន៤កញ្ចប់តូច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១១ និង ០០ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ ១/ ឈ្មោះ ហួរ ... Read More »

សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក រំ​លែក​​​បទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និន្ទេស A ចំនួន ២៦រូប ជូនដល់សិស្សថ្នាក់ទី១២ ... Read More »

សម្តេចតេជោចូលរួមអរបអរសាទរចំពោះក្មួយៗកម្មការនីដែលមានផ្ទៃពោះទាំងអស់ និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមអរបអរសាទរចំពោះក្មួយៗកម្មការនីដែលមានផ្ទៃពោះទាំងអស់ និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន ។ សម្តេចតេជោបញ្ជាក់ថា៖«ពូសូមចូលរួមអរបអរសាទរចំពោះក្មួយៗកម្មការនីដែលមានផ្ទៃពោះទាំងអស់ និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះ។ ក្មួយៗនឹងទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន។ បើក្មួយៗសម្រាលបានកូន១គឺទទួលបាន $100, បើបានកូន២គឺទទួលបាន $200, បើបានកូន៣ គឺទទួលបាន$300 ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីថ្នាំញៀន

ខេត្តតាកែវ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនៅសារធាតុញៀន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៥០នាទី នៅចំណុចផ្លូវលំចូលភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង ១៥,២១១ នាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពង់ចាមឃាត់រថយន្តដឹកឈើប្រភេទធ្នង់៣៤ដុំខុសច្បាប់នៅផ្លូវជាតិលេខ៦A

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង៣ និង៣០នាទី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តកាមរីផ្ទុកទៅដោយឈើ ប្រភេទធ្នង់ខុសច្បាប់ ... Read More »

ជនសង្ស័យ២នាក់ពាក់ព័ន្ធសារធាតុញៀនត្រូវចាប់ខ្លួន

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងសួង បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិសួង កើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ... Read More »

អាមេរិក៖ កូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីបំពាក់កាំជ្រួចមីស៊ីល

កាលពីថ្ងៃទី១៨ ខែតុលា សារព័ត៌មាន The Diplomat បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ក្រុមចារកិច្ចអាមេរិកបានប្រទេសឃើញនាវាមុជទឹកថ្មីរបស់កូរ៉េខាងជើងដើរដោយថាមពល Diesel កំពុងតែផលិតនៅតំបន់Sinpo ឆ្នេរសមុទ្រ ភាគខាងកើតកូរ៉េខាងជើង។ តាមការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិក នាវាមុជទឹកខាងលើរបស់កូរ៉េខាងជើមានចំណុះ២០០០តោន ដែលជានាវាធំបំផុតរបស់កូរ៉េខាជើង។ ... Read More »

ច្បាប់ហាមជនអន្តោប្រវេសន៍របស់លោក ត្រាំ ត្រូវបានរារាំងជាលើកទី៣

ចៅក្រុមតុលាការអាមេរិក បានចេញសេចក្តីសម្រេច រារាំងច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅមុនពេលច្បាប់នេះចូលជាធរមាន។ នេះជាលើកទី៣ហើយដែលលោក ត្រាំ ចេញច្បាប់ហាមជនអន្តោប្រវេសន៍ ពីប្រទេសមួយចំនួនចូលអាមេរិក ត្រូវបានរារាំងទាំង៣លើក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ច្បាប់ហាមជនអន្តោប្រវេសន៍ថ្មី បន្ថែមទៅលើច្បាប់ ហាមប្រាមពលរដ្ឋមកពី៨ប្រទេស ... Read More »

បាត់ម៉ូតូជាងមួយឆ្នាំទៅហើយឃើញតែស្លាកលេខនៅនឹងម៉ូតូអ្នកផ្សេងប្តឹងសមត្ថកិច្ចជួយធើ្វ អត្តរាគមន៍

ភ្នំពេញ៖ បុរសម្នាក់បានបាត់ម៉ូតូជាងមួយឆ្នាំទៅហើយតែមកដល់ពេលនេះខណៈកំពុងធ្វើដំណើរតាម ដងផ្លូវស្រាប់តែឃើញស្លាកលេខម៉ូតូដែលខ្លួនបាត់នោះនៅបំពាក់និងម៉ូតូអ្នកផ្សេងទៅវិញក៏ ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យនាំខ្លួនអ្នកជិះម៉ូតូខាងលើមកប៉ុស្តិ៍ដើម្បីសាកសួរ។ ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់ម៉ូតូដែលបាត់ជាងមួយឆ្នាំនោះឈ្មោះ សុំ សុវណ្ណារ៉ា ... Read More »

រថយន្ត១គ្រឿងមិនស្គាល់ម៉ាកបុកម៉ូតូ MSXរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុះ៖ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៣ ចំណុចជិតជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង បង្កដោយរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីកំពតឆ្ពោះទៅវាលរេញ(រថយន្តរត់គេចខ្លួនបាត់) មកដល់ចំណុចខាងលើបានបុកម៉ូតូ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀន៣នាក់និងដកហូតវត្ថុតាងមួយចំនួន

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ សហការគ្នាបង្រ្កាបមុនសញ្ញាប្រើប្រាស់សារធាតុញៀន៣នាក់ នៅឃុំឈើតុំ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ-ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ... Read More »

ពីរនាក់ប្តីប្រពន្ធសង្ស័យគាស់ផ្ទះគេលួចទ្រព្យសម្បតិ្តត្រូវឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖ ប្តីប្រពន្ធ ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប ឃាត់ខ្លួនរួមទាំងវត្ថុតាង និងសម្ភារ ខណៈត្រូវបានគេសង្ស័យប្តីប្រពន្ធរូបនេះគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ចូលលួចទ្រព្យសម្បតិ្ត នៅគ្រាម្ចាស់ផ្ទះចាក់សោទៅផ្សារ។ ករណីនេះធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅមុខ(វត្តសូរិយា) ត្រង់ចំណុចផ្ទះឈ្មោះ មឹុង សុខុម ភេទស្រី ... Read More »

រយៈពេល១០ឆ្នាំ Tottenham រកចំណូលបាន៦៥៥លានអឺរ៉ូពីការលក់កីឡាកររបស់ខ្លួន

ក្លិប Tottenham Hotspur ដែលជាក្រុមខ្លាំងមួយនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកំពុងរក បានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៦៥៥លានអឺរ៉ូពីការលក់កីឡាករឆ្នើមៗរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្រុម Tottenham Hotspur ស្ថិតនៅភាគខាងជើងទីក្រុងឡុងមានសេដ្ឋីជាជនជាតិអង់គ្លេសឈ្មោះ Daniel Philip Levy ជាក្លិបពូកែខាងបណ្ដុះកីឡាករឆ្នើមវ័យក្មេងហើយលក់ទៅវិញក្នុងតម្លៃកប់ៗពពក។ ថ្មីៗនេះក៏មានព័ត៌មានដ៏ចាប់អារម្មណ៍មួយដែរដែលក្រុម Real ... Read More »

ពេលដែលសម្តេចតេជោកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស សម្តេចតេជោក៏បាននឹងកំពុងគិតដល់ក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេសដែរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ក្នុងពេលដែលពូកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស ក៏ពូបាននឹងកំពុងគិតដល់ក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេសដែរដូចជានៅ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី…ជាដើម។ ពូខិតខំសម្របសម្រួលជាមួយប្រទេសដែលក្មួយៗកំពុងធ្វើការដើម្បីអោយកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។ ក្មួយៗមិនត្រូវគិតថាមកធ្វើកញ្ជះគេទេ ឬចំណាកស្រុកខុសគេខុសឯងនោះទេ។ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ... Read More »

សម្តេចតេជោអរគុណក្មួយៗ ចៅៗកម្មករ និងកម្មការនីដែលបានផ្តល់នូវការគោរពស្រឡាញ់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «អរគុណក្មួយៗ ចៅៗកម្មករ និងកម្មការនីដែលបានផ្តល់នូវការគោរពស្រឡាញ់រាប់អានតាមរយៈការចាប់ដៃ ឱប ថើប និង Selfie ក្នុងពេលដែលពូបានចុះមកជួបក្មួយៗតាមរោងចក្រ។ ភាពស្និទ្ឋស្នាល និងការស្រឡាញ់ចេញពីបេះដូងរបស់ក្មួយៗនិងចៅៗ គឺបានធ្វើអោយពូរំភើបសប្បាយរីករាយ។ ... Read More »

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មកាច់កក្មេងអាយុ៤ឆ្នាំច្រកការ៉ុងបោះចូលទឹកស្រះ

ខេត្តស្ទឹងត្រែងៈ ដោយមានការសហការគ្នារវៀងកម្លាំងស្នងការដ្ឋាននគរបានខេត្តស្ទឹងត្រែង និងកម្លាំងអធិការដ្ឋានគរបាលស្រុកសៀមប៉ាងបានបន្តការស្រាវជ្រាវវែកមុខរកឃាតកសម្លាប់ក្មេងប្រុសអាយុ៤ឆ្នាំ ដែលគេយកទៅបោះចោលនៅក្នុងទឹកស្រះ ដោយមានការសង្ស័យខាងសមត្ថកិច្ចរបស់ស្នងការខេត្ត បានហៅប្តីប្រពន្ធ២នាក់ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួចក៏បានឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធនេះតែម្តង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្មេងប្រុសដែលត្រូវបានឃាតកសម្លាប់នោះ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ផ្លូវជាតិលេខ៨ខូច គ្រាដែលជញ្ជីងថ្លឹងរថយន្តនៅចំណុចឃុំព្រៃព្នៅឃើញតែយកលុយរថយន្តដឹកលើសទម្ងន់

គេរាយការណ៍ថា ផ្លូវជាតិលេខ៨ក្នុងភូមិសាស្ត្រខេត្តព្រៃវែង រងការខូចខាតដោយអន្លើព្រោះតែរថយន្តដឹកលើសទម្ងន់។ ជញ្ជីងថ្លឹងរថយន្តមួយកន្លែងក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេតព្រៃវែង យកលុយពីរថយន្តដឹកអុស ដឹកស្រូវលើសទម្ងន់។ គេរាយការណ៍ថា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង មិនខ្វល់រឿងផ្លូវខូច ប៉ុន្តែបែរជាមានមោទនភាពចំពោះចំណូលបានមកពីការផាកពិន័យរថយន្តដឹកលើសទម្ងន់ និងយកលុយក្រោមតុពីរថយន្តដឹកលើសទម្ងន់តិចតួច។ គេរាយការណ៍ថា លោកអ៊ុន ... Read More »

រឿងតម្លល់សពធ្វើបុណ្យតារាចម្រៀង សាន ស្រីឡៃ អាចារ្យវត្តសែនសុខម្នាក់ទារលុយ២៦០០​ដុល្លារ​អាមេរិកព្រះចៅអធិការវត្តបដិសេធន៍

  ភ្នំពេញ៖ បន្ទាប់ពីសពអតីតតារាចម្រៀង ដែលកំពុងរៀបចំតម្កល់នៅក្នុងវត្តសែនសុខ មានគ្រូអាចារ្យម្នាក់ ដែលអះអាងថា ជាអាចារ្យនៅវត្តសែនសុខ​ទៅទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្លល់សពតារាចម្រៀងសាន ស្រីឡៃរហូតគំរាមថា បើមិនឲ្យលុយត្រូវដឹក​សពចេញវិញនោះភ្លាមៗនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ព្រះចៅអធិការវត្តព្រះនាម ភារម្យ បានចេញ ... Read More »

ផ្សារទំនើបសេវាកម្មខ្លួនឯងបានលេចឡើងនៅខេត្តហឺប៉ីភាគខាងជើងប្រទេសចិន

ផ្សារទំនើរមួយកន្លែងបើកលក់ដោយគ្មានអ្នកលក់និងអ្នកគិតលុយ ដោយហាងទំនិញនេះតំរូវអោយប្រើសេវាកម្មខ្លួនឯងដែលមានរយៈពេល 24 ម៉ោងដំបូងបានបង្ហាញខ្លួននៅក្នុងខេត្តហឺប៉ីប្រទេសចិន។ បន្ទាប់ពីបានស្កេនកូដ QR អតិថិជនអាចបើកទ្វារ និងចូលផ្សារទំនើបដោយសេរី។ នៅពេលអតិថិជនបានបញ្ចប់ការទិញទំនិញគាត់អាចដាក់ផលិតផលទាំងអស់នៅលើម៉ាស៊ីនស្កេនដែលនឹងរាយបញ្ជីទំនិញ និងតម្លៃរបស់វាដោយស្វ័យប្រវត្តិនៅលើអេក្រង់។ ការទិញទាំងអស់អាចត្រូវបានបង់ដោយគ្មានការទូទាត់តាមរយៈកម្មវិធីបង់ប្រាក់តាមអ៊ីនធឺណិតដូចជាកាបូប Alipay និង WeChat ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់នៅពីក្រោយបទល្មើសនេសាទ

លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីជលផលអះអាងថា ជាមេខ្លោងធំនៃការបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប។ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ម្នាក់ ជាអ្នកដែលកាងបទល្មើសនេសាទទាំងនោះ ដោយឃុបឃិតជាមួយប្រធានមន្ទីរ។ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទដើរប្រមូលប្រាក់ពីឈ្មួញដែលប្រព្រឹត្តបទល្មើស យកទៅឲ្យថ្នាក់ដឹកនាំខេត្ត ដែលគេខ្សឹបខ្សៀវថា ត្រូវប្រមូលប្រាក់ឲ្យថ្នាក់ដឹកនាំខេត្តមិនតិចជាង៦ពាន់ដុល្លារនោះឡើយក្នុងមួយខែ។ ប្រភពរាយការណ៍ថា នៅក្នុងចំណោមខេត្តជាប់បឹងទន្លេសាប មានតែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១មឺុននាក់ នៅរោងចក្រតំបន់កំបូល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១មឺុននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ វីដេអូ៖ ... Read More »

វិភាគអន្តរជាតិ៖ ក្រោយយកឈ្នះក្រុម IS ស៊ីរីនិងអីុរ៉ាក់ត្រូវពុះហែកប្រទេសចែកគ្នាជាពីរ

ស្ថានភាពនៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី មិនអាចស្វែងរកសន្តិភាពឃើញនោះឡើយ ក្រោយពេលសង្គ្រាមវាយប្រហារក្រុមភេរវកម្ម បានបញ្ចប់ប្រទេសទាំងពីរនៅមាន សង្គ្រាមស៊ីវិល បែងចែកទឹកដីគ្នាគ្រប់ គ្រងទៀត។ ក្រុមអ្នកវិភាគបានលើកឡើង ថា ទាំងនោះជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងការគ្រប់គ្រងតំបន់សម្បូរដោយធនធានប្រេង។ នៅក្នុងប្រទេសស៊ីរី ដោយមិនអាចផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ ដែលមានរុស្ស៊ីនៅពីក្រោយខ្នងបានអាមេរិកក៏គាំទ្រដល់ក្រុមទាហានសេរី ក្នុងការបង្កើត រដ្ឋាភិបាលយោធា ... Read More »

ភ្លើងឆេះព្រៃនៅអាមេរិកនិងព័រទុយហ្គាល់ស្លាប់និងរបួសជាច្រើន

ភ្លើងឆេះព្រៃបានគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន នៅអាមេរិក និងព័រទុយហ្គាល់បណ្តាលឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ នៅអាមេរិកមានអ្នកស្លាប់ដោយភ្លើងឆេះព្រៃកើនឡើងដល់៤០នាក់ហើយ ចំណែកនៅប្រទេសព័រទុយហ្គាល់ វិញ មានអ្នកស្លាប់៣នាក់ផងដែរ។ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ក្រុមពន្លត់អគ្គិភ័យបានចាប់ផ្តើម ធ្វើការយ៉ាងស្វិតស្វាញបំផុតព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានកើតឡើង តាំងពីសប្តាហ៍ កន្លងមក។ ពលរដ្ឋ៤០នាក់បានស្លាប់ គឺ ... Read More »

បង់ក្លាដែសប្រឈមនឹងលំហូរចូលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បង់ក្លាដែសជាប្រទេសក្រីក្រប្រឈម នឹងគ្រោះធម្មជាតិជាច្រើន មិនតែប៉ុណ្ណោះប្រទេសនេះត្រូវទទួលរងនូវការហូរចូលនៃជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងពីប្រទេស មីយ៉ាន់ម៉ា និងប្រទេស ឥណ្ឌា។ ថ្នាក់ដឹកនាំក្នុងស្រុកមួយនៃប្រទេស បង់ក្លាដែសបានប្រកាសឲ្យដឹងពីការពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌានៅប៉ែកខាងលិច។ គោល ដៅ គឺដើម្បីទប់ស្កាត់លំហូរជាយថាហេតុនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេស ឥណ្ឌា។ ឥណ្ឌាដែលបានប្រកាសឲ្យដឹងនាខែសីហាកន្លងទៅថ្មីៗនេះថា ... Read More »

សុខ ពិសី និងឱក សុគន្ធកញ្ញា ប៉ះរឿងស្នេហ៍កូនថៅកែផលិតកម្ម

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះពីររូប គឺ ឱក សុគន្ធកញ្ញា និង សុខ ពិសី បានជួបនឹងដំណឹងស្នេហាក្រៅឆាកជាមួយនឹងកូនប្រុសថៅកែផលិតកម្មដូចគ្នា។ ចំណងស្នេហ៍កូនថៅកែផលិតកម្មនេះក៏នឹងធ្វើឲ្យពួកគេពង្រីកបានទាំងសិទ្ធិសេរីភាព មុខមាត់របស់ខ្លួនកាន់តែខ្លាំងក្នុងផលិតកម្ម។ តារាចម្រៀងឱកសុគន្ធកញ្ញាវិញនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេលេចចេញដំណឹងថានាងត្រៀមចូលរោងការជាមួយកូនប្រុសថៅកែផលិតកម្មហង្សមាសលោកអ៊ឹងសុខលី។ចំណងស្នេហ៍នេះធ្លាប់បានលេចចេញជាយូណាស់មកហើយដែរពោលគឺក្រោយនាងបានបែកស្នេហ៍ជាមួយតន្ត្រីករលោករ៉េតធីដូណា។មានការលើកឡើងដែរថាឱកសុគន្ធកញ្ញាក៏គ្រោងដឹកដៃកូនប្រុសលោកថៅកែផលិតកម្មចូលរោងការនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ។ តារាចម្រៀង សាច់ខ្ចី សុខ ... Read More »

កូរ៉េខាងជើង៖ សង្គ្រាមបរមាណូនឹងកើតឡើងគ្រប់ពេលវេលា

តំណាងកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងទទួលរងការគំរាមកំហែង ដោយផ្ទាល់ពីអាមេរិកចាប់តាំងពីឆ្នាំ១៩៧០មក។ ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោងសម្ងាត់ក្នុងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង។ កាលពីថ្ងៃទី១៦ ខែតុលា សហគមន៍ អឺរ៉ុប បានចេញច្បាប់ដាក់ទណ្ឌកម្ម ហាមប្រាមដឹកជញ្ជូនទៅលើកូរ៉េខាងជើង ។ ក្នុងពេលជាមួយគ្នានោះឯអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អង្គការសហប្រជាជាតិបាន ព្រមានថា ... Read More »

ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនកំពុងពេញនិយមចាប់ផ្តើមដាំផ្កាស្បៃរឿងជាដំណាំថ្មីដែលមានតម្លៃទីផ្សារខ្ពស់នាំចេញយកទៅលក់ក្នុងប្រទេសថៃនិងលក់នៅក្នុងស្រុក

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនត្រូវគេមើលឃើញថា ក្នុងរយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះបានកំពុងចាប់អារម្មណ៍ដាំដំណាំផ្កាស្បៃរឿង គឺជាដំណាំថ្មី១ សម្រាប់ការដាំដុះនៅក្នុងទឹកដីខេត្តប៉ៃលិន គ្រាដែលតម្លៃទីផ្សារផ្កាស្បៃរឿង កំពុងតែមានហាងឆេងទីផ្សារខ្ពស់ សម្រាប់នាំចេញយកទៅលក់នៅប្រទេសថៃនិងសម្រាប់លក់នៅក្នុងស្រុកផងដែរ ។ ផ្កាស្បៃរឿងជាប្រភេទផ្កា ដែលមានពណ៌លឿងទុំស្រស់ស្អាត មើលទៅគួរជាការទាក់ទាញ ហើយផ្កាប្រភេទនេះ កំពុងមានតែមានតម្រូវនៅលើទីផ្សារនាំចេញទៅប្រទេសថៃ ប្រមាណ៩០ភាគរយ ... Read More »