ព័ត៌មានទាន់ហេតុការណ៍៖
'

ចិនបង្កើនសន្តិសុខការពារនៅមុនមហាសន្និបាតបក្សកុម្មុយនីស្តចិន

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើន សន្តិសុខការពារនៅតាមទីសាធារណៈនិងកន្លែងកម្សាន្តនានាក្នុងទីក្រុង មុនពេល មហាសន្និបាតបក្ស កើតឡើង។ សារព័ត៌មានចិនបានផ្សាយថា មាន តំណាង ជាង ២០០០នាក់ មកពីតំបន់ ផ្សេងៗ ក្នុងប្រទេសចិនមកប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ចូលរួមមហាសន្និបាតបក្ស ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Krasae Chana Wongse ... Read More »

លិខិតចំហរជូនទូតបរទេសមួយចំនួន៖ កម្ពុជាមិនអនុញ្ញាតឲ្យមាន «បដិវត្តន៍ពណ៌» ហើយ «កម្ពុជាគ្មានច្បាប់លែងអ្នកទោសដោយឥតលក្ខខណ្ឌនោះទេ»

ភ្នំពេញ៖ ប្រជាជនកម្ពុជាសូមបញ្ជាក់សារជាថ្មីនូវជំហរម៉ឺងម៉ាត់ជូនទូតបរទេសមួយចំនួន ដែលធ្វើសេចក្តីថ្លែងការណ៍ថ្មីៗអំពីសភាពការណ៍កម្ពុជា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់រវាងសារជាតិនៃវោហាសាស្ត្រពង្រឹងប្រជាធិបតេយ្យ និងរវាងវោហាសាស្ត្រលើកទឹកចិត្តដល់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលនេះគឺជារឿងពីរផ្សេងគ្នា និងមានខ្លឹមសារខុសគ្នា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌បង្ករគ្រោះថ្នាក់ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិឯងទាំងមូល។ យើងក៏សូមបញ្ជាក់ជូនមិត្តបរទេសថា៖ «កម្ពុជាគ្មានច្បាប់លែងអ្នកទោស ដោយឥតលក្ខខណ្ឌនោះទេ»។ ... Read More »

លោក សុខ ឥសាន ថា តំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យប្រជាពលរដ្ឋខកបំណង

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើក ឡើងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត យ៉ាងខ្លាំង ខណៈដែលក្រុមអ្នកតំណាងរាស្ត្រទាំងនោះបានប្រព្រឹត្តខុសហើយខុស ទៀត ជាពិសេសពួកគេបានក្បត់ពាក្យ សម្បថរបស់ខ្លួនចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំង២ គណៈព្រមទាំងព្រះស្វេតច្ឆត្រផងនោះ ។ ... Read More »

CH Net ជាកន្លែងទូរស័ព្ទទាក់ទងទៅក្រៅប្រទេស ឬជាកន្លែងបើកល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ?

ភ្នំពេញ៖ បើយោងតាមប្រភពក្រៅផ្លូវ ការបុរសម្នាក់បានចាត់ចែងរកអ្នករត់ការ ក្នុងគោលបំណងបើកអាជីវកម្មអុីនធើណេត បើទោះបីជាមានការហាមប្រាមពីអាជ្ញាធររាជធានីក្តីតែការចំណាយក្នុងការរត់ការ បើកអុីនធើណេតនេះគេហ៊ានចំណាយរាប់ពាន់ដុល្លារឯណោះ ។ កាលពីម្សិលមិញពាក្យចចាមអារ៉ាម តាមតុកាហ្វេនិយាយថា អ្នកដែលនិយម ចូលលេងអុីនធើណេតលេងហ្គេមបាញ់ត្រី ភាគច្រើនជាសមាសភាពមិនល្អក្នុងសង្គម បើមិនចោរក៏ជាអ្នកជក់ថ្នាំញៀន។ គ្មានអ្នក ណាចូលទៅនិយាយទូរស័ព្ទតាមអុីនធើណេតទៀតទេ ... Read More »

ម្ចាស់ផ្ទះសំណាក់ភ្នំមាសគេចពីការទទួលខុសត្រូវករណីស្ត្រីម្នាក់លោតសម្លាប់ខ្លួន

ខេត្តកំពង់ចាម៖ ស្ត្រីបម្រើការងារជាអ្នកបម្រើស្រាបៀរតាមហាងនានាក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាមបានលោតសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ភ្នំមាស ស្ថិត ក្នុង ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ... Read More »

មកពីផឹកស៊ីខឹងម្តាយទុកម្ហូបឲ្យតិចពេកវាយបំផ្លាញខ្ទេច

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះព្រោះខាងម្តាយទុកម្ហូបឲ្យតិចពេក ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ បើតាមសមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ផង់ សំអាន ភេទប្រុស អាយុ២៩ ... Read More »

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ត្រូវ​សាលាឧទ្ធរណ៍​ ឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ដដែល​

ភ្នំពេញ​៖ លោក​ ប៉ុល​ សំអឿន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ល្ងាច​​ថ្ងៃ​ទី​១៧​ ខែ​តុលា​ នេះ​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ផ្តន្ទា​ទោស​លោក​ សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដាក់​ពន្ធនាគារ​៥ឆ្នាំ​ដដែល​ ... Read More »

ប៉ូលិសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ... Read More »

នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ឆែកឆេរវីឡាមួយកន្លែងឃាត់ខ្លួនជនជាតិចិន២០នាក់

ខេត្តកណ្ដាល៖ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិន ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាល បានធ្វើការឆែកឆេរវីឡាមួយកន្លែង ... Read More »

ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី

ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ... Read More »

ហៅឲ្យកោសខ្យល់បែរជាតណ្ហាឡើងចាប់រំលោភបានសម្រេច

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យុវជនតណ្ហាក្រាសម្នាក់ បានហៅក្មេងស្រីអាយុ១២ឆ្នាំ មកកោសខ្យល់ឲ្យ ក៏មានអារម្មណ៍រួមភេទ បានធ្វើសកម្មភាព ចាប់រំលោភនាង ... Read More »

ពលរដ្ឋដាំកៅស៊ូជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​នៅ​ស្រុក​រមាសហែក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​

ខេត្តស្វាយរៀង៖ ជ័រកៅស៊ូ​៦០០​ជាង​ហិកតា​ផលិត​លើកដំបូង​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​លើទឹក​ដី​ស្រុក​រមាសហែក​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ជាច្រើន​តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​បន្ទាប់ពី​ក្រុម​កសិករ​ដាំ​បាន​ផល​ហើយ​ជ័រកៅស៊ូ​លក់បាន​ថោក​ និង​ត្រូវ​ដឹក​យកទៅលក់​ឲ្យ​ខាង​រោងចក្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​លក់​ទៅ​ក្រៅ​ស្រុក​ប្រទេសជិតខាង​ ដែលមាន​ចង្ងាយ​ឆ្ងាយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​ ​ បើតាម​លោក ដួង សេដ្ឋា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការកៅស៊ូ​នៅក្នុង​ភូមិ ព្រែក​រមៀត ឃុំ ជ្រៃ​ធំ ... Read More »

ស្លាប់ម្នាក់ របួសស្រាល ធ្ងន់៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍២លើក

ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីម្នាក់អាយុ ៣ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន និងមនុស្សក្មេងចាស់ស្រីប្រុសចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២លើកនៃថ្ងៃតែមួយ។ បើតាមប្រភពព័ត៌ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ... Read More »

នាំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ មក​សាលាឧទ្ធរណ៍​សវនាការ​រឿង​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​​

ភ្នំពេញ​៖ លោក​សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ លោក​ ទូច​ ថារិទ្ធិ​ ... Read More »

នារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរសារធាតុញៀន

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកបារាយណ៍ និងកម្លាំងប៉ុស្ដិ៍ទ្រៀល បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសាលាបឋមដា ភូមិដា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរថ្នាំញៀន ... Read More »

កាមរ៉ាស្មាតហ្វូនដែលអាចផ្ដាច់បានរបស់ក្រុមហ៊ុន DxO អាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការ Android

កាលពីពីរឆ្នាំមុន ក្រុមហ៊ុន DxO នេះត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ការចេញផ្សាយពិន្ទុសម្រាប់ម៉ាស៊ីនថតស្មាតហ្វូនដ៏ល្អបំផុតនៅលើទីផ្សារ បានបញ្ចេញកាមរ៉ាតូចមួយដែលគេហៅថា DxO One ដែលដោតចូលទៅក្នុងរន្ធទូរស័ព្ទ iPhone និង iPad ។ ឥឡូវនេះកាមរ៉ានេះបានមកដល់ប្រព័ន្ធប្រតិបត្តិការ Android ។ ... Read More »

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនជាក់ស្តែង

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ កម្លាំងជំនាញបានបង្ក្រាបករណីគ្រឿងញៀន1ករណី និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ និន សង្ហា ភេទប្រុស អាយុ36ឆ្នាំ​ ។ ... Read More »

បុរសម្នាក់សង្ស័យស្រវឺងស្រាជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់រងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកស្របទិសគ្នា​កាលពី​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច ​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ​២០១៧​ នៅលើ​ផ្លូវជាតិ​លេខ​១ ​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុ ឈ្មោះ យឹម ... Read More »

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ ម៉ូតូ៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៣ករណី ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និង៣កញ្ចប់ធំ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចខាងមុខសាលាកសិកម្ម និងក្បែរស្ពានលេខ១ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប និងភូមិខ្ទរ ... Read More »

អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូន គ្រួសារសពទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញយប់មិញ

ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គីភ័យដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋាន លោក សុខ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងចម្រុះ ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ក្នុងនោះស្រី៤នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំចម្រុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ ក្នុងនោះមានស្រី៤នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

ប៉ូលិស​បាញ់​សន្តិសុខ​ស្លាប់​នៅ​ស្ទឹង​មានជ័យ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ភ្នំពេញ​៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដែល​បាញ់​សន្តិសុខ​ស្លាប់​ព្រោះ​ទំនាស់​ពាក្យ​សម្ដី​ ត្រូវ​បាន​លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​”តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។ គួរ​បញ្ជាក់​ថា​ កាលពី​ម៉ោងជាង៩យប់ថ្ងៃទី១៤ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យលោកសួន បវរឲ្យអភិបាលស្រុកក្រុង៣មានចំណាត់ការចំពោះក្រុមហ៊ុនអនាម័យដែលទុកសំរាមចោល

ប៉ោយប៉ែត៖ អភិបាលខេត្ត បន្ទាយមានជ័យលោកសួន បវរ ណែនាំដល់អភិបាលក្រុងចំនួន៣ដូចជាក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរី មានវិធានការ ចំពោះក្រុមហ៊ុនអនាម័យ មានតួនាទីប្រមូលសំរាមតាមបណ្ដាស្រុកក្រុងកុំទុកសំរាមចោល ដែលធ្វើឲ្យប៉ះពាល់ សុខ ភាពដល់ ... Read More »

Raheem Sterling សម្លឹងឃើញអនាគតវែងឆ្ងាយនៅក្នុងក្លិប Man City

កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling បានបញ្ជាក់ថា គាត់នឹងនៅលេងឲ្យក្លិប Manchester Cityរយៈពេលច្រើនឆ្នាំទៀត។ ចំណែកលោក Pep Guardiola អ្នកចាត់ការក្លិប Manchester City ឲ្យដឹងថា Raheem ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលស្ទាក់ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប

  ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខនាគព័ន្ធផ្លូវមុន្នីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទី១មានឈ្មោះ ... Read More »

Mauricio Pochettino ថា Harry Kane ជាTotti របស់មាន់ខ្នាយមាស

លោក Mauricio Pochettino អ្នកចាត់ការទូរទៅក្លិបមាន់ខ្នាយមាស Tottenham Hotspurបានថ្លែងថា ខ្សែប្រយុទ្ធ Harry Kane នឹងលេងឲ្យក្រុមអង់គ្លេសរយៈពេលយូរ រហូតដល់ចូលនិវត្តន៍ដូច Francesco Totti របស់ Roma ... Read More »

យន្តហោះចម្បាំងអ៊ីស្រាអែលបំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅស៊ីរី

យន្តហោះចម្បាំងអ៊ីស្រាអែល ដែលបានបំពេញភារកិច្ចយាមល្បាតនៅដែនអាកាសប្រទេសលីបង់ បានបាញ់បំផ្លាញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ដោយអ៊ីស្រាអែលបានចោទប្រកាន់ថា ស៊ីរី បានបាញ់មីស៊ីលមុន។ សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានអាកាសអ៊ីស្រាអែល កាលពីថ្ងៃទី១៦ ខែតុលា បានប្រកាសថា យន្តហោះចម្បាំងអ៊ីស្រាអែលបានយាមល្បាតនៅលើដែនអាកាសប្រទេសលីបង់ ... Read More »

ធ្លាប់តែលើកពានឆ្នាំ២០១៦ Leicester City ស្ថិតក្នុងតំបន់ត្រូវកាត់ចោល

ក្រុម Leicester City បានឈានជើងចូលក្នុងតំបន់ត្រូវកាត់ចោលហើយក្រោយដណ្ដើមបានត្រឹម៦ពិន្ទុពី៧ប្រកួតកន្លងមក។ ការប្រកួតកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ក្រុមមួយនេះបាន ត្រឹមប្រកួតស្មើ ១-១ ជាមួយក្រុមភ្ញៀវ West Brom ប៉ុណ្ណោះ។ ការប្រកួតសប្ដាហ៍ទី៨ ក្រុមរហស្សនាមថា ... Read More »