ព័ត៌មានទាន់ហេតុការណ៍៖
'

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅស្រុកសំរោង

ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូងអគ្គីភ័យឆេះទាំង ស្រុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣និង១៥នាទីរសៀល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ លោកវរសេនីយ៍ទោ មឿង សារុន ... Read More »

រថយន្ត​បែន​សាកកម្លាំងជាមួយឡានដឹក​កុងតឺន័រ​លទ្ធផលរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត​បែន​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ​នៅវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រ១១៨-១១៩​ ស្ថិត​នៅ​ក្នុង​ភូមិ​សំរោង​ ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ។​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ​នេះកើតឡើង​ រវាង​ ... Read More »

លោកឃួង ស្រេង៖ ថ្ងៃនេះរដ្ឋបាលរាជធានី ភ្នំពេញ ទទួលបាន សមិទ្ធផលថ្មី មួយទៀត គឺស្ពានព្រែកព្នៅ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ មកផ្លូវជាតិលេខ៥ប្រវែង៨១៧០ម៉ែត្រ

ភ្នំពេញ៖ តបតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខ ប្រជា ពលរដ្ឋ ក៏ដូចលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន សម្តេចតេជោបានសំរេចទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ហើយប្រជាពលរដ្ឋយើងដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ក៏លែងបង់ប្រាក់ ទៀតដែរចាប់ពីម៉ោង០០យប់ ថ្ងៃទី១៥តុលា ... Read More »

មនុស្សជិត១០នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ជើងឯក

ភ្នំពេញ៖ បុរសម្នាក់​បើកម៉ូតូរេពេញផ្លូវ បណ្ដា​លឲ្យរថយន្តកូរ៉េដែលដឹកមនុស្សពេញលើរថយន្តត្រឡប់មកពីបុណ្យកឋិនវិញខំបួងចង្កូត ខណៈដែលកំពុងមានភ្លៀងធ្លាក់តិចផងធ្វើឲ្យផ្លូវរអិលរថយន្ដក៏រេចង្កូតក្រឡាប់ផ្ងារជើងរងរបួសធ្ងន់២នាក់ និងស្រាល៥នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យសួគ៌ាភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែតុលា​ឆ្នាំ​២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើតាមសម្ដីប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើរថយន្តខាងលើបានឲ្យដឹងថា ... Read More »

យុវជន៣នាក់ត្រូវ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតថ្នាំញៀន៦កញ្ចប់ និងម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀន៦កញ្ចប់ រួមជាមួយម៉ូតូ១គ្រឿង កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខសាលាកសិកម្ម តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ ... Read More »

Moto Mod ដែលប្រើទូរស័ព្ទរបស់អ្នកទៅជា instant camera មួយកំពុងមកដល់ថ្មីៗនេះ

ក្រុមហ៊ុន Lenovo បានបង្ហាញកាមេរ៉ា Moto Mod ថ្មីនៅឯ Mobile World Congress នៅឆ្នាំនេះ រួមទាំងមួយដែលមាន Amazon Alexa assistant ដែលបានដាក់បញ្ចូល ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយវាយទាត់ធាក់បណ្តាលអោយរបួសបាក់ជើងឆ្វេង២កំណាត់និងរបួសក្បាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង០៥ និង១៥នាទីល្ងាច ស្ថិតនៅចំណុចសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ... Read More »

ស្លាប់និងរងរបួសមនុស្សច្រើននាក់ណាស់នៅស៊ូម៉ាលី ករណីវាយប្រហារគ្រាប់បែក

គេរាយការណ៍ថា យ៉ាងតិចមនុស្ស៣០នាក់បានស្លាប់ ករណីវាយប្រហារគ្រាប់បែកនៅទីក្រុង Mogadishu ប្រទេសស៊ូម៉ាលី នៅទីតាំងមួយដែលដេរដាស់ដោយមនុស្សចុះឡើង។ កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពី៨ម៉ោងមុននេះថា មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តដឹកទំនិញមួយគ្រឿងបង្ក្រប់ដោយគ្រាប់បែកបានផ្ទុះនៅជិតផ្លូវចូលទៅកាន់សណ្ឋាគារមួយ។ លោកប៉ូលិសបានថ្លែងថា មនុស្ស២នាក់ទៀតក៏បានស្លាប់ក្នុងអំពើវាយប្រហារលើកទី២ ស្ថិតនៅខណ្ឌ Madina ទីក្រុងដដែលខាងលើនោះដែរ ហើយគេមិនទាន់ដឹងថា ... Read More »

ខ្មាន់កាំភ្លើងម្នាក់ជានគរបាលព្រហ្មទណ្ឌក្រុងកម្រិតស្រាល បាញ់សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យចាស់ចំនួន៣គ្រាប់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបាញ់សម្លាប់បុរសម្នាក់ដែលគេអះអាងថាសន្តិសុខប្រចាំនៅរោងចក្រមួយកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លក់ឈាមយ៉ាងអាណោចអាធម៌ ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញថ្លែងថា ជនរងគ្រោះមានឈ្មោះ ... Read More »

ធ្លាក់យន្តហោះដឹកទំនិញយោធាបារាំងស្លាប់ និងរងរបួស១០នាក់

ប្រភពប៊ីប៊ីស៊ីផ្សាយនៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧(ម៉ោងនៅកម្ពុជា) ថា យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅឈូងសមុទ្រ Ivory បន្ទាប់ពីយន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Abidjan បានរយៈពេលតែបន្តិចប៉ុណ្ណោះ ដោយសម្លាប់មនុស្ស៤នាក់ និង៦នាក់ផ្សេងទៀតរងរបួស។ បំណែកនៃយន្តហោះរបស់កងទ័ពអាកាសត្រូវបានរសាត់អណ្តែតបោកបក់នៅលើឆ្នេរសមុទ្រមួយ ដែលអ្នកជួយសង្គ្រោះអាចមើលឃើញនោះជាអ្នកបើកបរយន្តហោះដែលនៅរស់។ បើតាមប្រភពព័ត៌មានក្នុងតំបន់ Koaci ... Read More »

ទំនិញខូចគុណភាពជិត៦០គីឡូក្រាមត្រូវសមត្ថកិច្ចកាំកុងត្រូលចាប់យកបាននៅផ្សាររមាស ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ទំនិញខូគុណភាពចំនួន៥ប្រភេទត្រូវបាន សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំងធ្វើការដកហូតពីម្ចាស់អាជីវករ ដែលបានដាក់តាំងលក់នៅផ្សារមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចុះដកទំនិញខូចគុណភាពនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្ត ... Read More »

ឈ្មួញចាក់ដីរំលោភយកចំណីផ្លូវ និងស្ទឹង ដោយសំអាងថាបានទិញពីលោកអភិបាលរងស្រុកពារាំងជាង១ម៉ឺនដុល្លារ

ខេត្តព្រៃវែង៖ ពលរដ្ឋនៅភូមិជ្រៃ ឃុំ រាប ស្រុកពារាំងបម្រុងផ្ទុះការតវ៉ាមួយបន្ទាប់ ពីមានថៅកែខារ៉ាអូខេម្នាក់បានជួលគ្រឿងចក្រមកចាក់ដីរំលោភយកដីចំណីផ្លូវ សាធារណៈមាត់អូរនៅជាប់ខាងជើងគល់ស្ពានជ្រៃដោយសំអាងថាខ្លួនបានទិញដីនេះពីលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំងក្នុងតម្លៃជាង១ម៉ឺនដុល្លារ ។ លោក សៀន ហុង ប្រជាពលរដ្ឋរស់នៅ ... Read More »

ផឹកស្រាក្លែមសាច់ច្រើនមានអារម្មណចង់រំលោភជាប់ខ្នោះល្មម

ខេត្តកណ្តាល៖ យុវជនម្នាក់ផឹកស្រា ក្លែមសាច់ច្រើនធ្វើឲ្យតណ្ហាដុតរោលរាងកាយខ្លាំងក្រោយពីឃើញនារីម្ចាស់បន្ទប់ ចូលដេកក៏ប្រើល្បិចចូលនោមរួចខ្ទាស់គន្លឹះ ទ្វារធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ ប៉ុន្តែពេលធ្វើសកម្មភាពបម្រុងរំលោភនោះ ស្រាប់តែនារីរងគ្រោះភ្ញាក់ទាន់ស្រែកឲ្យគេជួយ ទើបអ្នកផឹកពីខាងមុខបន្ទប់ធាក់ទ្វារ ចូលទៅជួយតែត្រូវជនសង្ស័យវាយ១ដៃ បណ្តាលឲ្យរបួសក្បាល។ ក្រោយមកទើប ប្រជាពលរដ្ឋជិតខាងទៅជួយចាប់រួចប្រគល់ឲ្យនគរបាលយកទៅចាត់ការតាមច្បាប់ ។ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើង កាលពីម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៣ ... Read More »

ដាក់ថ្នាំងងុយដេកលាយជាមួយស្រាឲ្យប្អូនថ្លៃផឹកដល់កណ្តាលយប់ចាប់រំលោភ

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចាប់ខ្លួនបុរសម្នាក់ត្រូវជាបងថ្លៃតាមពាក្យបណ្តឹងរបស់ប្អូនថ្លៃស្រី នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទួលត្នោត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បើតាមនារីរងគ្រោះបានប្រាប់សមត្ថ កិច្ចថា ... Read More »

ចាប់ជនសង្ស័យ៤នាក់និងថ្នាំញៀកសាងសំរឿងបញ្ជូនទៅតុលាការ

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចចាប់បញ្ជូនជនសង្ស័យ៤នាក់ ដែលប្រើប្រាស់ និងចែកចាយគ្រឿងញៀន រួមទាំងមានកាំបិតផង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ កាលវេលាម៉ោង៣ និង៣៦នាទីរសៀល ថ្ងៃទី១៣ ខែតុលា ... Read More »

ករណីវាយសម្លាប់យុវតីសង្ស័យសង្សារលួងលោមរួមភេទតែនាងមិនព្រមជាព័ត៌មានចរចាមអារ៉ាម

ខេត្តពោធិ៍សាត់ ៖ ពីរបីថ្ងៃកន្លងទៅនេះមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានចេញផ្សាយថា នៅខេត្តពោធិ៍សាត់មានករណីរំលោភសម្លាប់លើយុវតីជាសិស្សសាលាថ្នាក់ទី១២ម្នាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ជុំវិញព័ត៌មាននេះលោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងស្រុកក្រគរ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែ តុលាថា ព័ត៌មានខាងលើនេះគឺជាព័ត៌មានចចាមអារ៉ាមព្រោះនៅពេលដែលមានព័ត៌មាននេះឡើងសមត្ថកិច្ចបានចុះស្រាវជ្រាវតែពុំមានសាក្សីឬក៏ប្រជាពលរដ្ឋណាម្នាក់អះអាងនិងបានឃើញសាកសពនារីរងគ្រោះនោះឡើយ ។ លោកបញ្ជាក់ថា ... Read More »

ក្រុមភេរវកម្មISនៅក្នុងស៊ីរីមានមិនដល់១០ភាគរយគឺជាជោគជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមប្រឆំាងភេរវកម្ម

ក្នុងរយៈពេលជាច្រើនឆ្នាំដែលអាមេរិកនិងសម្ពន្ធមិត្តវាយប្រហារ ប្រឆាំងក្រុម ភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ប៉ុន្តែមិនបានធ្វើឲ្យក្រុមភេរវកម្មចុះខ្យោយនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យក្រុមភេរវកម្មកាន់តែកើនឡើង និងមានអាវុធទំនើបៗជាច្រើនប្រើប្រាស់ទៀតផង។ ទាំងនោះហើយ បានជា ស៊ីរីអីុរ៉ង់ និងប្រទេសមួយចំនួនទៀតបានចោទប្រកាន់អាមេរិកថាជាអ្នកគាំទ្រក្រុមភេរវកម្ម IS ។ ក្នុងពេលដែលរដ្ឋាភិបាលរុស្ស៊ីបាន ... Read More »

បាត់ខ្លួន១០នាក់ក្នុងហេតុការណ៍លិចនាវាដឹកទំនិញនៅហ្វុីលីពីន

នាវាដឹកទំនិញមួយគ្រឿងរបស់កោះ ហុងកុងបានជួបគ្រោះថ្នាក់លិចនៅក្នុង តំបន់សមុទ្រហ្វុីលីពីន បណ្តាលឲ្យនាវិក ១០នាក់បាត់ខ្លួននិង ១៦នាក់ទៀត ជួយ សង្គ្រោះទាន់ពេលវេលា។ កម្លាំងទាហានការពារដែនសមុទ្រជប៉ុន បានឲ្យដឹងថា នាវាដឹកទំនិញ ដែលបាន ចុះបញ្ជីនៅហុងកុង បានលិចនៅឆ្នេរ សមុទ្រ ... Read More »

ប៉ាឡេស្ទីនរួបរួមអីុស្រាអែលព្រួយបារម្ភ

ក្រុមហាម៉ាស និងក្រុមហ្វាតាបានចុះ កិច្ចព្រមព្រៀង ជានាគ្នាវិញក្រោយពេល បែកបាក់ជាង ១០ឆ្នាំកន្លងមក ។ ការបែក បាក់ក្រុមខាងលើធ្វើឲ្យប៉ាឡេស្ទីន ចុះខ្យោយ យ៉ាងខ្លាំង ។នៅពេលនេះការរួមរួបរួមគ្នា វិញរវាងក្រុមហ្វាតា ដែលគ្រប់គ្រងអំណាចកណ្តាលនៃអាជ្ញាធរប៉ាឡេស្ទី ហើយសហ ... Read More »

សមាគមសិល្បករសហការជាមួយអាជ្ញាធរខណ្ឌមានជ័យចុះយុទ្ធនាការចែកមួកសុវតិ្ថភាពដល់ពលរដ្ឋ

ភ្នំពេញ៖ សមាគមមិត្តសិល្បករស្ម័គ្រចិត្តជួយសង្គមបានសហការជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើយុទ្ធនាការចែកមួកសុវតិ្ថភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើនៅលើដងផ្លូវគ្មានមួកសុវតិ្ថភាព ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា៖ ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ យុទ្ធនាការចុះចែកមួកសុវតិ្ថភាពនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ... Read More »

វិភាគអន្តរជាតិ៖ តើប្រទេសអីុរ៉ង់បានប្រព្រឹត្តល្មើសកិច្ចព្រមព្រៀងបរមាណូដូចសហរដ្ឋអាមេរិកចោទប្រកាន់ដែរឬទេ?

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែប្រឆាំងនឹងកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដោយលោកធ្លាប់បានចាត់ទុកកិច្ច ព្រមព្រៀងនោះគឺជាសោកនាដកម្មទៀត ផង ។ លោកត្រាំធ្លាប់បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងខាងលើ ឬ ពិភាក្សាជាថ្មីឡើងវិញ ទៅលើលក្ខខណ្ឌ មួយចំនួននៅក្នុងកិច្ចព្រមព្រៀង។ នៅថ្ងៃទី១៥ ខែតុលានេះ ... Read More »

កូរ៉េខាងត្បូងពន្យារពេលឃុំខ្លួនអតីតប្រធានាធិបតីផាក គឿនហេ៦ខែទៀត

តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣ ខែតុលាបានប្រកាសពន្យារពេលឃុំខ្លួន អតីត ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ដែលតុលាការកាត់ទោសពាក់ព័ន្ធនឹងអំពើពុករលួយ ហើយត្រូវដក ហូតតំណែង និងចាប់ឃុំខ្លួនកាលពីខែមីនា ឆ្នាំ២០១៧។ តុលាការទីក្រុងសេអូ៊ល កូរ៉េខាងត្បូង ... Read More »

កម្ពុជាមានទេសចរណ៍ធម្មជាតិជំរំទោចនៅស្រុកកែវសីមា

ភ្នំពេញ៖ ថ្មីៗនេះអង្គការសមាគមអភិ រក្សសត្វព្រៃបានស្នើឱ្យប្រជាពលរដ្ឋទូទៅជួយបោះឆ្នោតគាំទ្រតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោចដែលមានទីតាំង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីដើម្បីចូលរួម ​ប្រជែងយកកញ្ចប់ថវិកាមូលនិធិពីសមាគមអភិរក្សនៅអឺរ៉ុប EOCA មានប្រាក់រង្វាន់ ៣៥.០០០ ដុល្លារ ។ ការចាប់ផ្តើមបោះឆ្នោតគាំទ្រនឹងធ្វើ ឡើងរហូតដល់ថ្ងៃទី១៨ ខែតុលា ខាងមុខ ... Read More »

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរនាំចូលឧបករណ៍ពិសោធន៍ថ្មដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួន

ខេត្តសៀមរាប៖ ក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍ កម្រិតរឹងមាំនៃថ្មដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បី បម្រើដល់ការងារចាំបាច់របស់ខ្លួន។ លោក Kim ... Read More »

ទំនប់ត្រពាំងបឹងក្លាយជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញថ្មីមួយរបស់ខេត្តកំពត

ខេត្តកំពត ៖ ទំនប់ត្រពាំងបឹងក្នុងខេត្ត កំពតបាននិងកំពុងក្លាយជាទីដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុកទៅសម្រាកលម្ហែកម្សាន្ត ដោយសារតែទំនប់នេះមាន ទេសភាពស្អាតខ្យល់អាកាសបរិសុទ្ធដែលផ្ទៃអាងធំទូលាយមានសមត្ថភាពអាចផ្ទុកទឹកបានជាង៦លានម៉ែត្រគូប ដែលជា ប្រភពទឹកសម្រាប់ស្រោចស្រពដំណាំ របស់ប្រជាកសិករជិត៤.៥០០គ្រួសារនៅក្នុងឃុំសត្វពង ស្រុកឈូក។ ទំនប់ត្រពាំងបឹង មានចម្ងាយប្រហែល៤២គីឡូម៉ែត្រភាគឦសានទីរួមខេត្តកំពត ដោយធើ្វដំណើរតាមផ្លូវជាតិលេខ៣ ក្នុង ... Read More »

អគ្គមេបញ្ជាការជំរុញឲ្យកងកម្លាំងចូលរួមការពារសន្តិសុខការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតសកលឲ្យបានល្អ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធ ពលខេមរភូមិន្ទ បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមការពារសន្តិសុខការបោះឆ្នោត ព្រឹទ្ធសភា និងបោះឆ្នោត សកលឲ្យបានល្អ ... Read More »

ទុស្សេចរន្តអគ្គិសនីឆេះរោងម៉ាស៊ីនកិនចំណីសត្វខូចខាតសរុបលុយជាង១០លានរៀល

ខេត្តបាត់ដំបង ៖ រោងម៉ាស៊ីនកិនចំណី សត្វមួយកន្លែងស្ថិតនៅភូមិទួល ឃុំបារាំង ធ្លាក់ ស្រុកភ្នំព្រឹក ត្រូវអគ្គិភ័យឆាបឆេះផ្អើល ឆោឡោនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់គិតជាប្រាក់ជាង១០លានរៀលប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ករណីអគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនចំណីសត្វនេះ ... Read More »

បិទការផ្សព្វផ្សាយវឌ្ឍនភាពការងារកែទម្រង់ត្រៀមលក្ខណៈអនុវត្តថវិកាកម្មវិធី និងបទពិសោធន៍កន្លងមក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកនាយកដ្ឋានហិរញ្ញវត្ថុ ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី ... Read More »

ផែនការណែនាំស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០១៧

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណី ជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើតាំងពីបរមបុរាណយូរលង់ ណាស់មកហើយ។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ ... Read More »