ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសខ្មែរ២នាក់ត្រូវពលរដ្ឋថៃបាញ់ឲ្យរបួសធ្ងន់ ខណៈឆ្លងដែនទៅលួចមាន់នៅកសិដ្ឋានក្នុងទឹកដីថៃ

ខេត្តបាត់ដំបង៖ បុរសជាជនជាតិខ្មែរ២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យក្នុងស្រុកខ្លងហាត ប្រទេសថៃ ដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេទាំង ២នាក់នេះឆ្លងដែនចូលទៅលួចមាន់នៅ ក្នុងកសិដ្ឋានរបស់ពលរដ្ឋថៃ ។ យោងតាមរបាយការណ៍របស់កម្លាំង កងទ័ពការពារព្រំដែនជួរមុខកម្ពុជាបានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ ប៉ុស្តិ៍ព្រំដែនជួរមុខ គីឡូ៩បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីឈ្មោះ ... Read More »

ជប៉ុនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត

យុទ្ធនាការឃោសនាបោះឆ្នោតសភា ជប៉ុនបានចាប់ផ្តើមហើយ នៅថ្ងៃទី១០ ខែតុលា។ សកម្មភាពបោះឆ្នោតមុនកំណត់ ត្រូវបានអ្នកវិភាគចាត់ទុកថា នាយករដ្ឋ មន្ត្រី ស៊ីនហ្សូ អាបេកំពុងតែខិតខំធ្វើឲ្យ គណបក្សប្រឆាំងចុះខ្យោយ ក្នុងពេល ដែលមានពលរដ្ឋគាំទ្រគណបក្សកាន់ អំណាចកាន់តែច្រើនឡើង។ លោក ... Read More »

ពលរដ្ឋ២ភូមិបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីស៊ីម៉ាក់រកឃើញទីតាំងគ្រាប់បែកគីមីមិនទាន់ផ្ទុះ៥កន្លែងទៀតក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្គន់ និងភូមិ-ឃុំគគីរ ស្រុករមាស ហែក ខេត្តស្វាយរៀងដែលអាជ្ញាធរជម្លៀស ចេញពីផ្ទះនាពេលកន្លងមកហើយនាពេលនេះបានវិលត្រឡប់ទៅលំនៅឋានវិញអស់ហើយបន្ទាប់ពីគណៈកម្មការចម្រុះចុះប្រតិបត្តិការវេចខ្ចប់គ្រាប់បែកគីមីបានមួយគ្រាប់ ។ បើយោងតាម លោក សួរ សាម៉ល់ អភិបាលរងស្រុករមាសហែកបានឲ្យដឹង ថា ... Read More »

គណៈកម្មការចម្រុះចុះហាមឃាត់សំណង់ស្ថានីយប្រេងឥន្ធនៈគ្មានច្បាប់មួយកន្លែងលើដីតំបន់ការពារឧឡានជាតិរាម

ខេត្តព្រះសីហនុ៖ សំណង់ស្ថានីយ ប្រេងឥន្ធនៈមួយកន្លែងដែលគ្មានច្បាប់ ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃ នប់ ហើយត្រូវបានមន្ត្រីឧឡានជាតិរាម អះអាងថា សាងសង់លើក្នុងតំបន់ការពារ ត្រូវបានគណៈកម្មការចម្រុះរបស់អាជ្ញាធរស្រុកព្រៃនប់ចុះហាមឃាត់មិនឲ្យសាង សង់បន្តកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។ ... Read More »

អេស្ប៉ាញកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ស្តីពីបញ្ហាកាតាឡូនៀ

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញលោកស្រី soraya Saenz De Santamaria កាលពីថ្ងៃ ទី១០ ខែតុលា បានប្រកាសថា នាយករដ្ឋ មន្ត្រី Mariano Rajoy បានកោះប្រជុំជា បន្ទាន់គណៈរដ្ឋមន្ត្រី ... Read More »

តាមទាន់ភរិយាកំពុងដេកជាមួយសហាយទាំងរំលងអធ្រាត្រ ទីបំផុតព្រមទទួលនាងត្រឡប់ទៅរួមរស់ជាមួយគ្នាវិញ

ខេត្តកណ្ដាល៖ នៅលើលោកនេះពិតជាមានរឿងដែលស្មានមិនដល់ដែលស្រ្តីដាច់ចិត្តចាកចោលប្តី និងកូនស្រីទៅរួម មេត្រីយ៉ាងត្រេកត្រអាលជាមួយប្រុស ស្នេហ៍នៅក្នុងផ្ទះសំណាក់ពេលឃើញនឹងភ្នែកប្រពន្ធដែលធ្លាប់ឱបនឹងទ្រូង តើប្ដីឯ ណាទ្រាំបាន? ជាក់ស្ដែងរឿងរ៉ាវផិតក្បត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខ ែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ឧដុង្គមហាហេង ក្នុងភូមិចតុទិស ឃុំវិហារ ... Read More »

នគរបាលបង្រ្កាបគ្រឿងញៀនរយៈពេល៣ថ្ងៃឃាត់ខ្លួនយុវជនសង្ស័យប្រុសស្រី១៤នាក់ និងកាំភ្លើងអាកាបត់១ដើម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៣ថ្ងៃ បានចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាយុវជនប្រុស ស្រីចំនួន១៤នាក់ ជាបន្តបន្ទាប់ និងឆែកឆេរកឃើញកាំភ្លើងAKបត់១ដើម គ្មានគ្រាប់ ដែលពួកគេបានរក្សាទុកក្នុងគោលបំណងធ្វើកម្មភាពអាក្រក់ណាមួយនឹងអាចកើតឡើង។ ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនកម្លាំងនគរបាលធ្វើឡើងចាប់ពីថ្ងៃទី៨ រហូតដល់យប់ ថ្ងៃទី១០ ... Read More »

បុគ្គល ធាន វុទ្ធី ចេញមុខជាថ្មីជាមួយការតាំងខ្លួនជាព្រះអរហន្តវិញម្តង

ខេត្តតាកែវ៖ បន្ទាប់ពីស្ងាត់បាត់ខ្លួនមួយរយៈ ក្រោយពេលក្រសួងធម្មការ និងសាសនាចុះត្រួតពិនិត្យលើភាពមិនប្រក្រតីពាក់ព័ន្ធនឹងបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអារ្យមេត្រីយ នៅវត្តទួលព្រះរាជា ឋិតក្នុងខេត្តកណ្តាល កាលពីប្រមាណ៣ ឆ្នាំមុន នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ថា បុគ្គលរូបនេះបានលេចមុខម្តងទៀតជាមួយនឹងការតាំងខ្លួនជាព្រះអរហន្ត ... Read More »

ក្រុមភេរវកម្ម IS បាត់បង់ប្រភពចំណូលដ៏សំខាន់នៅក្នុងប្រទេសអ៊ីរ៉ាក់

ក្រុមភេរវកម្មពិបាកក្នុងការរក្សាទីតាំងគ្រប់គ្រងរបស់ខ្លួនទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្រោយពេលដែលរងការវាយប្រហារយ៉ាងខ្លាំងពីទាហាន រដ្ឋាភិបាលក្នុងតំបន់ ។ កន្លងមក កម្លាំងទាហានអ៊ីរ៉ាក់ដណ្តើមបានទីតាំងប្រេងដ៏សំខាន់របស់ក្រុមនេះ ដែលជាប្រភពចំណូលសំខាន់បំផុត។ ការបាត់បង់ប្រភពចំណូលនឹងធ្វើឲ្យក្រុមភេរវកម្ម IS មិនអាចរក្សាទីតាំងរបស់ខ្លួនបានឡើយ ។ ក្រុមនេះនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ។ ... Read More »

ចៅហ្វាយក្រុងភ្នំពេញ ជំរុញ ឲ្យមន្ទីរសាធារណការក្រុង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ ពន្លឿនការបុកស៊ីផាយប្រឡាយបឹងត្របែក ការពារការកុំឲ្យមានអ្នករំលោភបឹងនេះបន្ដទៀត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានជំរុញ ឲ្យមន្ទីរសាធារណការ និងមន្ត្រីពាក់ព័ន្ធ រួមជាមួយ អាជ្ញាធរ ដែនដី ត្រូវពន្លឿនការដ្ឋាន បុកស៊ីផាយប្រឡាយបឹងត្របែក ដើម្បីការពារការកុំឲ្យមានអ្នក ... Read More »

អគ្គីភ័យឆេះផ្ទះមួយខ្នងខូចខាតគិតជាប្រាក់ប្រហែល៤ពាន់ដុល្លារ

ខេត្តពោធិ៍សាត់៖ ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រមួយត្រូវអគ្គីភ័យឆាបឆេះខូចខាតគិតជាប្រាក់អស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិកាប៉ះលើឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គីង អឿន ភេទប្រុស ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនបានសម្រេច

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។ គេមិនដឹងថា តើជនរងគ្រោះបានទៅចងកនៅលើដើមឈើតាំងពីពេលណានោះទេ ប៉ុន្តែទើបតែភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលាការ ឆ្នាំ២០១៧ ខណៈដែលមានគេដើរឆ្លងកាត់ទីកន្លែងកើតហេតុក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះ ... Read More »

អភិបាលខណ្ឌដូនពេញ បន្តដឹកនាំមន្រ្តីជំនាញសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់

ភ្នំពេញ៖ រយៈពេល១ថ្ងៃ បន្ទាប់ពីវេទិកាសាធារណៈ របស់ គណៈអភិបាលខណ្ឌរួចមក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យការិយាល័យជំនាញពាក់ព័ន្ធ ជាពិសេសការិយាល័យសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ លោក សុខ ... Read More »

សំរាមខុសម៉ោងពេលកំណត់ គឺជាកត្តានាំឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវសាធារណៈ និងប៉ះពាល់ដល់សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារយកម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចេញប្រមូលសំរាមដែលចេញដាក់ខុសម៉ោងកំណត់ ដែលភ្នាក់ងារស៊ីនទ្រីបានប្រមូលរួច ហើយប្រជាពលរដ្ឋយកមកដាក់ក្រោយម៉ោងប្រមូល នៅក្នុងមូលដ្ឋានខណ្ឌ ។ ... Read More »

កម្លាំងនគរបាលចម្រុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទឃាត់មនុស្ស៨នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន សហការជាមួយនគរបាលប៉ុស្តិ៍កាកាបបានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៨ និង​៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​ ​​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​៨​នាក់ ។ ... Read More »

រឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ៖​ ព្រះ​តេជគុណ​ប៊ុត​ ប៊ុន​តិញ​ ពុំ​ចូល​បំភ្លឺ​តុលាការ​ទេ​

ភ្នំពេញ​៖ សំណុំរឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ឥឡូវ​នេះ​ លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​ជនសង្ស័យ​៣នាក់​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ ។ ព្រះ​តេជគុណ​ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ត្រូវ​បាន​កោះហៅ​ចូល​បំភ្លឺ​តុលាការ​ ក្នុង​នាម​ជា​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៧​ ... Read More »

ទណ្ឌិត នាង ប៊ុនធឿន ត្រូវ​តុលាការ​ផ្តន្ទា​ទោស​៦ឆ្នាំ​

កណ្ដាល៖ទណ្ឌិត​នាង​ ប៊ុន​ធឿន​ ត្រូវ​បាន​លោក​ផូង​ វណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​៦ឆ្នាំ​ និង​ បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​៥០០០ដុល្លារ​អាមេរិក​ ។​ នាង​ ប៊ុន​ធឿន​ ធ្លាប់​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ ... Read More »

សរុបប្រទេសដែលបានឡើងទៅ World Cup និងក្រុមដែលមិនបានឡើង

វគ្គ​ជម្រុះ​ World Cup តាម​តំបន់​នីមួយ​ៗ​ទាំង​៦​តំបន់​បាន​បញ្ចប់​អស់​ហើយ នៅ​​តែ​តំបន់​អាហ្វ្រិក​ប៉ុណ្ណោះ​សល់​មួយ​ប្រកួត​ទៀត។ ទល់​នឹង​ពេល​នេះ​គេ​រក​ឃើញ​២៣​ក្រុម​ហើយ​បាន​សំបុត្រ​យន្តហោះ​ស្វ័យប្រវត្តិ​ទៅ​ប្រទេស​រុស្សុី។ ក្រុមទាំង២៣នោះមកពីតំបន់អឺរ៉ុប តំបន់អាមេរិកឡាទីន តំបន់អាហ្វ្រិក តំបន់អាមេរិកកណ្តាល និងតំបន់អាស៊ីជាដើម។ ក្រុមដែលបានទៅលេងWorld Cup នៅប្រទេសរុស្សុីឆ្នាំក២០១៨មានដូចជា៖ តំបន់អឺរ៉ុប ... Read More »

កីឡាករ៣០នាក់ ដែលអាចទទួលពាន Ballon d’Or ឆ្នាំ២០១៧

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីបាល់ទាត់បារាំង( France Football ) បានបង្ហាញបញ្ជីបឋមកីឡាករចំនួន៣០នាក់សម្រាប់ប្រជែងយកពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមឬហៅថា Ballon d’Or ឆ្នាំ២០១៧ ដូចខាងក្រោមនេះ៖ BALLON D’OR SHORTLIST SO FAR កីឡាករ ... Read More »

ទូរស័ព្ទមានរាងតូចច្រឡឹង និងមានឧបករណ៍ fidget spinner

ប្រដាប់ក្មេងលេងដែលពេញនិយមបំផុតនៅឆ្នាំ 2017 គឺស្ទើរតែប្រាកដជាអ្នកដែលលេងមិនចេះឆ្អែត។ សម្រាប់រយៈពេលដ៏ខ្លី វាមានគ្រប់ទីកន្លែង: លក់នៅផ្សារទំនើប ហាង dodgy corner ហើយជាទូទៅគ្រប់ទីកន្លែងដែលអ្នកអាចចំនាយលុយ។ Kim Kardashian មាន version យីហោផ្ទាល់ខ្លួនរបស់នាង ... Read More »

ឡានដឹកឈើធ្នង់បើកលឿនទៅបុកឡានឡិច​ស៊ី​ស LX470 អ្នកបង្កត់បាត់

ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន១គ្រឿង ដឹកឈើប្រណីតប្រភេទធ្នង់ បើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅ​បុក​នឹងរថយន្ត​ឡិច​ស៊ី​ស LX470 ពេញទំហឹង បណ្ដាល​ឲ្យ​​រថយន្តខូចខាតទាំងសងខាង ហើយ​អ្នកបើកបរ​រថយន្តបង្កបានរត់គេច​ខ្លួនបាត់ស្រមោល ដោយទុកឡាននៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​ភ្នំពេញហាណូយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ ... Read More »

ឡានHYUNDAIបុកម៉ូតូ NEXខណៈបើកបរមិនគោរពច្បាប់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជន ខណៈកំពុងជិះម៉ូតូឌុបគ្នាជ្រុលទៅ បុកជាមួយរថយន្តធុនធំពេញទំហឹង។ ហេតុការណ៍គ្រោថ្នាក់ដ៏រន្ធត់នេះបានកើតមានឡើងកាលពីវេលាម៉ោង១៦ និង១៥ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែង លើផ្លូវជាតិលេខ៥កែងផ្លូវលេខ១៥១ ភូមិព្រែកព្នៅ ... Read More »

បុរសជនជាតិបរទេសម្នាក់ផឹកស្រាស្រវឹងបានរករឿងប្រពន្ធ និងបោកកែវស្រារបួសខ្លួនឯង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីបុរសជាជនជាតិបរទេសម្នាក់ បានផឹកស៊ីស្រវឹងការពីយប់ ហើយព្រឹកឡើងបានមករករឿងប្រពន្ធ និងយកកែវស្រាមកវាយខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្សារ សូរិយាម៉រ តាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ... Read More »

បន្ទប់ខារ៉ាអូខេសៀងហៃត្រូវអគ្គីភ័យឆេះទាំងព្រឹក

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់បន្ទប់ច្រៀងខារ៉ាអូរខេលំដាប់VIPលេខ៩៩ យីហោសៀងហៃ ខារ៉ាអូរខេ ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលតោ២ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ ត្រូវបានអគ្គីភ័យឆេះទាំងស្រុងអស់មួយបន្ទប់ទាំងព្រឹក ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់រងរបួស ឬបាត់បង់ដល់អាយុជីវិតមនុស្សទេ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ៤ក្រុង-ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ... Read More »

ទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុបផ្អើលប្រជាពលរដ្ឋរត់ចែកជើងគ្នា

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ច នាំគ្នារត់ចែកជើងគ្នា ខណៈមានករណីឆ្លងចរន្តអគ្គីសនី បណ្ដាលឲ្យទុស្សេរ៍ខ្សែភ្លើងឆាបឆេះដើមក្រខុប សំណាងល្អមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដោយសមត្ថកិច្ចជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៦៦កែង២៨៧ ភូមិ១០ ... Read More »

Gareth Baleបានត្រឹមតែអង្គុយមើលក្រុមជម្រើសជាតិខ្លួនធ្លាក់ចេញពី World Cup

កីឡាករឆ្នើមGareth Baleរបស់ក្លិបReal Madridមិនអាចធ្វើអ្វីបានក្រៅពីអង្គុយមើលក្រុមជម្រើសជាតិវេលរបស់ខ្លួនធ្លាក់ចេញពីការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ីឡើយ។ ក្រុមបាល់ទាត់ជម្រើសជាតិវេលបានអស់ឱកាសទៅលេង នៅរុស្ស៊ីហើយក្រោយពីភ្លាត់ស្នៀតចាញ់សាធារណរដ្ឋអៀរឡង់ ១-០ នៅទឹកដីខ្លួនឯង។ ក្នុងនាមជាម្ចាស់ផ្ទះវេលបានធ្វើការគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់តែគ្មានឱកាសស៊ុតទម្លុះរនាំងការពារយ៉ាងល្អរបស់អៀរឡង់បាន។ ខ្សែបម្រើ James McClean របស់ក្លិប West Bromwich ... Read More »

James Rodriguez ចង់ចាកចេញពីBayern ដែរ ក្រោយក្លិបបញ្ចប់តំណែង Carlo Ancelotti

ខ្សែបម្រើអន្តរជាតិកូឡ៊ុំប៊ីបានសម្តែងនូវអារម្មណ៏ចង់ចាកចេញពីក្លិបBayern Munichទៅកាន់ក្លិបReal Madridវិញ ក្រោយពេលដែលក្លិបយក្សអាល្លឺម៉ង់នេះបញ្ចប់តំណែងរបស់គ្រូបង្វឹក Carlo Ancelotti។ កីឡាករ Rodriguezត្រូវបានអនុញ្ញាតឲ្យចេញពីក្លិបReal Madrid ក្រោមការដឹកនាំរបស់ Zinedine Zidane ដើម្បីទៅចូលរួមលេងជាមួយនឹងលោកCarlo Ancelottiសាជាថ្មីម្តងទៀតខណៈដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះជាអ្នកទិញគាត់ពីក្លិបMonacoមកកាន់Real Madridកាលពីឆ្នាំ២០១៤។ ... Read More »

ប្រជាពលរដ្ឋ២០០គ្រួសាររស់នៅសហគមន៍សង្កាត់ស្ទឹងមានជ័យទី១ ទិ២ និងទី៣ទទួលអំណោយកាកបាទក្រហមកម្ពុជាក្រុង

ភ្នំពេញ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាប្រធានអនុសាខារាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដោយអមដំណើរដោយលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ... Read More »

Paris Saint-Germain ចូលរួមប្រជែងយក Coutinho ក្រោយការស្នើសុំរបស់ Neymar

ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងចូលរួមការប្រជែងទិញ ខ្សែបម្រើ ប្រយុទ្ធប្រេស៊ីល Philippe Coutinho ពីក្រុមហង្សក្រហម Liverpool របស់អង់គ្លេស ក្រោយមានការណែនាំពីសំណាក់កីឡាករ Neymar។ ខ្សែប្រយុទ្ធ Neymarដែលទើបតែបំបែកកំណត់ត្រាពិភពលោកផ្លាស់ពីក្រុមBarcelonaមកកាន់ក្រុម ... Read More »