ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រាសាទបល្ល័ង្គ កំពង់ធំ៖ ដាក់បញ្ចូលស៊ឺរ៉ូមបាន៤០នាទី អ្នកជំងឺដាច់ខ្យល់ស្លាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៥និង៤៦នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រូពេទ្យដាក់សេរ៉ូមឲ្យជនរងគ្រោះបានប្រមាណជា៤០នាទីក្រោយបណ្តាលឲ្យស្លាប់នៅក្នុងភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៅ ឈាគ ភេទប្រុស ... Read More »

កីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រុះ World Cup តំបន់​អឺរ៉ុប

វគ្គ​ជម្រុះ​ដើម្បី​ឡើង​ទៅ​លេង World Cup នៅប្រទេស​រុស្សីុ ក្នុង​តំបន់​អឺរ៉ុប ជិត​បញ្ចប់​ការ​ប្រកួត​ជា​ស្ថាពរ​ហើយ ក្រុម​ដែល​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នឹង​ត្រូវ​លេង Play-Off ក៏​រក​ឃើញ​ខ្លះ​ដែរ។ បើ​ងាក​មក​មើល​អ្នក​ទាត់​បាល់បញ្ចូល​ទីបាន​ច្រើន​នៅ​ពេល​នេះ​វិញ​ឃើញ​ថា  Robert Lewandowski របស់​ប្រទេស​ប៉ូឡូញ​កំពុង​នាំ​មុខ​គេ ដែលតាមពីក្រោយដោយកីឡាករជម្រើសជាតិព័រទុយហ្គាល់ Cristiano ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងពលិតកម្មសត្វពុករលួយបក្ខពួកនិយម

មន្ត្រីនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខ្សឹបខ្សៀវថា លោកអគ្គនាយកសេន សុវណ្ណបំពេញការងារពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម។ ដោយសារតែពុករលួយ និងបក្ខពួកនិយមនេះហើយទើបក្រុមមន្ត្រីទាំងនោះនាំគ្នាដើមមេតាមហាងកាហ្វេ។ គេនិយាយថា មន្ត្រីជំនាញមួយចំនួនត្រូវបានដកឲ្យមកលេងហ្វេសប៊ុកនៅនឹងកន្លែង ហើយដាក់បក្ខពួកដែលជិតស្និទ្ធនឹងខ្លួនចុះទៅធ្វើការងារប្រមូលប្រយោជន៍។ គេខ្សឹបខ្សៀវថា ការដកមន្ត្រីមានសមត្ថភាពចេញដាក់បក្ខពួករបស់ខ្លួនឲ្យទៅធ្វើការងារគឺជាការងាយឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ កន្លងមកថ្នាក់ដឹកនាំក្រសួងធ្លាប់បានទូន្មានលោកសេន សុវណ្ណដោយមិនអនុញ្ញាតឲ្យមានការបែងចែកបក្ខពួកនិយមនៅក្នុងអគ្គនាយកដ្ឋាននោះឡើយ។ ... Read More »

លោក អូស្មាន ហាស្សាន់ បន្ដជួយគាំទ្រដល់កីឡាករក្លិបសម្ពន្ធយុវជនមូស្លីមកម្ពុជាលេងកីឡាដើម្បីសុខភាព បញ្ជៀសការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នៅឯស្នាក់ការកណ្តាលសមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា (CMYA) លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ពន្ធយុវជនមូស្លីមកម្ពុជា បានអញ្ជើញប្អូនៗយុវជន CMYA FC ដើម្បីជួប ទទួលដំបូន្មានល្អៗ និងប្រកាសបន្ដជួយគាំទ្ររាល់សកម្មភាព ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

អ៊ីស្លង់មានឱកាសទៅ​លេង World Cup ជាលើកដំបូង

ប្រទេស​អ៊ីស្លង់​បាន​បង្កើត​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​ឡើង​ទៅលេង World Cup 2018 ជា​លើក​ដំបូង បន្ទាប់​ពី​យក​ឈ្នះ​ប្រទេស​កូសូវ៉ូ ក្នុងលទ្ធផល​ ២-០ កាល​ពីរាត្រីថ្ងៃទី៩ ខែតុលា ។ ២​គ្រាប់​របស់​​អ៊ីស្លង់​ធ្វើ​បាន​ដោយ​កីឡាករ Gylfi Sigurdsson របស់ Everton ... Read More »

បិសាចក្រហមនិងកាំភ្លើងធំប្រជែងគ្នាចង់បានខែ្សប្រយុទ្ធវ័យក្មេងមកពីក្រុម Santos

ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ Yuri Alberto បានបង្ហាញខ្លួនលេងដ៏លេចធ្លោឲ្យក្រុមជម្រើសជាតិ U17 ឆ្នាំប្រេស៊ីលធ្វើឲ្យមានការចាប់អារម្មណ៍ពីក្លិបធំៗមួយចំនួន ពិសេសក្លិបបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal កំពុងត្រៀមរៀបចំដេញថ្លៃខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះ។ ក្រុមធំទាំង២នៅអង់គ្លេសកំពុងតែបន្តតាមដានខ្សែប្រយុទ្ធកំពុងមានអនាគតវែងឆ្ងាយរូបនេះ ខណៈដែលក្រុមSantos ចង់បានតម្លៃខ្លួនពីកីឡាករ ... Read More »

ធ្វើសកម្មភាពលួចម៉ូតូបានសម្រេច តែរត់មិនរួចពីកម្លាំងសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវម្ចាស់ម៉ូតូ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញតាមព័ទ្ធចាប់ខ្លួន ខណៈដែលជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួននោះរួចមក។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាពោធិ៍សាត់ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ... Read More »

កាមរ៉ាហោះមួយគ្រឿងមិនដឹងមកពីណាធ្លាក់ក្បែរផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ កាមរ៉ាហោះមួយគ្រឿង ប្រភេទកាមរ៉ាត្រោន មិនដឹងហោះហើរមកពីទិសខាងណានោះទេ ស្រាប់តែធ្លាក់ចុះដីនៅក្បែរផ្ទះពលរដ្ឋម្នាក់បង្កឲ្យការភ្ញាក់ផ្អើលជាពេកកន្លង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុបញ្ជាក់ថា កាមរ៉ាហោះនេះជាប្រភេទកាមរ៉ាត្រោន១គ្រឿង ... Read More »

សម្តេចតេជោ៖ អរគុណបងប្អូន កូនក្មួយ កម្មករ កម្មការនី ទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ គាំទ្រចំពោះរូបខ្ញុំ និងបោះឆ្នោតអោយតែ “គណបក្សប្រជាជន”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអរគុណបងប្អូន កូនក្មួយ កម្មករ កម្មការនី ទាំងអស់ដែលបានផ្តល់នូវការគោរពស្រឡាញ់ គាំទ្រចំពោះរូបសម្តេច និងបោះឆ្នោតអោយតែ “គណបក្សប្រជាជន” ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១១ ខែតុលាយ៉ាងដូច្នេះថា៖ «យើងរួមគ្នាអភិវឌ្ឍន៍កម្ពុជាអោយរីកចម្រើន ... Read More »

ក្រុមហ៊ុនធំពីរប្រកាសចាប់ដៃគ្នាអភិវឌ្ឍឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ Sabay Digital Plus Co. Ltd បានចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Smart Axiata ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរសព្ទឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរ ជឿជាក់ថា ក្រៅពីពង្រឹងភាពនាំមុខគេផ្នែកឌីជីថលរបស់ម្ចាស់ភាគហ៊ុនទាំងពីរ ការសហការនេះ នឹងធ្វើឲ្យភាគីទាំងពីរបញ្ចេញសក្ដានុពលទាំងអស់ ... Read More »

អភិបាលក្រុងបាសេឡូណាអំពាវនាវដល់កាតាឡូនៀកុំចាកចេញពីអេស្ប៉ាញ

អភិបាលក្រុងបាសេឡូណា ដែលជាទីក្រុងធំបំផុតនៅក្នុងតំបន់កាតាឡូនៀ បានអំពាវនាវ ដល់មេដឹកនាំតំបន់ មិនត្រូវប្រកាសឯកតោភាគី ចាកចេញពីប្រទេសអេស្ប៉ាញនោះឡើយ ដោយសកម្មភាពនេះ អាចគំរាមកំហែងដល់ការបែកបាក់ក្នុងសង្គម។ ជាមួយនឹងលទ្ធផលបោះឆ្នោតប្រជាមតិដែលត្រូវហាមប្រាមកាលពីថ្ងៃទី១ ខែតុលា មិនគ្រប់លក្ខណៈ ដើម្បីប្រកាសឯករាជ្យនោះឡើយ។ សារព័ត៌មាន AFP បានដកស្រង់សម្តី ... Read More »

Trailer រឿង“សសរកន្លោង”ធ្វើឲ្យអ្នកទស្សនាកាន់តែព្រឺព្រួច

ភ្នំពេញ៖ ក្រោយប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៃរឿង«សសរកន្លោង» រួចមក ផលិតផលិតកម្ម ឥន្ទ្រានិម្មិតបានបញ្ចេញឈុតឆាកខ្លីរបស់រឿង(Trailer)ហើយ ។ Trailer នេះបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ព្រឺព្រួច ភ័យរន្ធត់ និងធ្វើឲ្យទស្សនិកជនកាន់តែចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង ។ រឿង“សសរកន្លោង”ប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ក្រោយពីបញ្ចប់ការផលិតអស់ជាច្រើនខែ ។ ... Read More »

ស៊ើបសួរ​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ តុលាការ​ខេត្ត​កណ្ដាល​ សវនាការ​រឿង​ក្ដី​ជនជាតិ​ចិន​លួច​​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឱ្យ​ការ​ចាប់​ជំរិត​ ក្នុង​សណ្ឋាគារ​ត្រានីកា​

ខេត្តកណ្ដាល​៖ លោក​ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​បិទ​ការ​ស៊ើបសួរ​រឿង​ក្ដីបុរស​ជនជាតិ​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឱ្យ​ការ​ចាប់​ជំរិត​នៅ​សណ្ឋាគារ​ត្រានីកា​ ក្រុង​តាខ្មៅ​ ​រួចបញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ ។​ ការ​ស៊ើបសួរ​នេះ​ ប្រើ​រយៈពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ ។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ បុរស​ជនជាតិ​ឈ្មោះ​ ZHU CHULE ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រ ISI ផ្លូវវេងស្រេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ ... Read More »

វិភាគអន្តរជាតិ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិយាយថា លោកត្រាំកំពុងតែ«បង្កាត់ភ្លើងសង្គ្រាមលោកលើកទី៣»

ការប៉ះទង្គិចផ្ទៃក្នុងរវាងអ្នកនយោបាយអាមេរិក កាន់តែខ្លាំងឡើងៗពីមួយថ្ងៃ ទៅមួយថ្ងៃក្នុងពេលដែលស្ថានភាពជុំវិញពិភពលោកក៏កំពុងតែមានភាពតានតឹងខ្លាំងឡើងៗដែរនោះ ។ សមាជិកព្រឹទ្ធសភា អាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Bob Corker បានបញ្ជាក់ថា លោកត្រាំកំពុងតែ«បង្កាត់ភ្លើងសង្គ្រាមលោក លើកទី៣»។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើមានសង្គ្រាម ... Read More »

អាមេរិកនិងទួរគី ប្រឈមមុខតានតឹងដាក់គ្នា

វិវាទដែលមិនអាចដោះស្រាយបានក្នុងរយៈពេលជាង១ឆ្នាំកន្លះកន្លងមកនោះ នេះ កាន់តែតានតឹងខ្លាំងឡើងរវាងអាមេរិក នឹង ទួរគី ក្នុងពេលដែលទួរគីបានងាកទៅរក ទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីវិញ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារ យោធាមិន បានសម្រេចនៅក្នុងប្រទេសទួរគីកាលពី១៥ ខែមុន ទំនាក់ទំនងរវាងអាមេរិកនឹងទួរគី កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រធានាធិបតីទួរគី ... Read More »

អាមេរិកជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នខ្ពស់ពេលកូរ៉េខាងជើងប្រារព្ធទិវាបង្កើតបក្សពលករ

អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង បាន តាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលរបស់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះប្រារព្ធទិវា បង្កើតបក្ស ពលករកាន់អំណាច ថ្ងៃទី១០ ខែតុលា។ នៅពេលនេះដែរ អាមេរិក ក៏មិនអាច ព្យាករពីកូរ៉េខាងជើងបានដែរ ដូច្នេះមាន ... Read More »

ពលរដ្ឋប្រទេសរុស្ស៊ីជាង១លាននាក់ត្រូវជម្លៀសចេញដោយសារតែ«ភេរវកម្មទូរស័ព្ទ»

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃទី១០ ខែតុលាបានផ្សាយថា «ភេរវកម្មទូរស័ព្ទ» ដែលអូសបន្លាយរយៈពេលជាង១ខែកន្លងមកធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ជាង១លាន នាក់នៅទីក្រុង ចំនួន១៤០ទូទាំងប្រទេស។ សារព័ត៌មានរុស្ស៊ី RIA Novosti បាន ដកស្រង់ប្រភពព័ត៌មានពី ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីដែលបានឲ្យដឹងថា ចាប់ ... Read More »

តើអាមេរិកអាចដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ាដែរឬទេ?

ជាទូទៅ អាមេរិកមិនដែលដាក់ទណ្ឌ កម្មទៅលើប្រទេសដែលជាសម្ពន្ធមិត្តរបស់ខ្លួនទេសូម្បីតែប្រទេសនោះធ្វើខុសយ៉ាងណាក្តីក៏អាមេរិក នៅតែមើលមិនឃើញ ។ ជាក់ស្តែងដូចជាប្រទេសតំបន់អារ៉ាប់ ក្នុង នោះមានសាវឌីអារ៉ាប៊ី ក៏ដូចជាអីុស្រាអែល ជាដើម ដែលបានរំលោភសិទ្ធិមិនុស្ស សម្លាប់មនុស្សក៏អាមេរិក មិនដែលថ្កោល ទោសនោះដែរ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទូកដឹកឈើប្រណីតកំពុងចេញដំណើរពីស្រុកសៀមប៉ាងមកកាន់ស្ទឹងត្រែង

បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បង្ក្រាបចាប់ឈើប្រណីតនៅខេត្តស្ទឹងត្រែងទាំងទីតាំងស្តុកទុក ដឹកជញ្ជូនតាមរថយន្តសាំយ៉ុង មានភាពមមាញឹក ពេលនេះឈ្មួញបានបង្វែទិសដៅដឹកជញ្ជូនបទល្មើសព្រៃឈើ តាមផ្លូវទឹកវិញម្តង ចេញពីស្រុកសៀមប៉ាងមកកាន់ខេត្តស្ទឹងត្រែង។ មុននេះបន្តិច ត្រូវបានគេរាយការណ៍មកថា ទូកមួយគ្រឿងបានផ្ទុកឈើប្រណីតយ៉ាងតិចជាង២០ម៉ែត្រគូប ចាប់ផ្តើមចេញដំណើរពីស្រុកសៀមប៉ាង ក្នុងនោះក៏មានសមត្ថកិច្ចអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើបានដឹង ប៉ុន្តែលទ្ធផលសម្រាប់ការបង្ក្រាបមានបញ្ហាលំបាក ដូច្នេះគេរំពឹងថា ... Read More »

តុលាការបង្គាប់ឲ្យសង្គ្រោះជាតិត្រៀមឯកសារឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្ស

ភ្នំពេញ៖ លោកស្រី សែម សក្ដិកូឡា ដោយទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំ ជម្រះនៃតុលាការកំពូលបានចេញដីកា បង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃមកកាន់តុលាការ កំពូលវិញក្នុងអំឡុងពេល២០ថ្ងៃចាប់គិតពីថ្ងៃទទួលបានដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមនេះ ។ ដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ អមដោយហត្ថ ... Read More »

មន្ត្រីធនាគារពិភពលោកថា ការបន្ធូរបន្ថយការរឹតត្បឹតលើការធ្វើចំណាកស្រុកអាចជួយបង្កើនសុខុមាលភាពកម្មករ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានលើកឡើងថា ការបន្ធូរបន្ថយការរឹត ត្បិតលើទេសន្ដប្រវេសន៍(ការធ្វើចំណាកស្រុក) ដើម្បីស្វែងរកការងារអាចជួយបង្កើន សុខុមាលភាពរបស់កម្មករនិងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែប្រសើរ ។ យោងតាមរបាយការណ៍របស់ធនាគារ ពិភពលោកមានចំណងជើងថា ... Read More »

ពលរដ្ឋឃុំតាភេម ស្រុកត្រាំកក់ចោទក្រុមហ៊ុនតុងលីហ៊ួ ដេញគម្រោងកសាងផ្លូវលំប្រវែងជាង២.០០០ម៉ែត្រពីមូលនិធិឃុំ-សង្កាត់គ្មានស្ដង់ដារ

ខេត្តតាកែវ៖ ពលរដ្ឋរស់នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវបានសម្ដែងការសោកស្ដាយចំពោះក្រុមហ៊ុនតុងលីហ៊ួ ដេញបានគម្រោងមូលនិធិឃុំ-សង្កាត់ ស្ថាបនាផ្លូវ លំមួយខ្សែប្រវែងជាង២.០០០ម៉ែត្រតែពុំមានបទដ្ឋានបច្ចេកទេស (ស្ដង់ដារ)និង គុណភាពធ្វើឲ្យបាត់បង់ថវិកាជាតិជាច្រើនលានរៀល ។ កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ផ្លូវលំមួយខ្សែប្រវែងជាង ២.០០០ម៉ែត្រ ស្ថិតក្នុងឃុំតាភេម ស្រុក ... Read More »

មានគេរត់ការដោះលែងមេការជនជាតិចិនម្នាក់ដែលវាយវិស្វករសំណង់រឿងទូទាត់ប្រាក់

ខេត្តព្រះសីហនុ៖ មេការជនជាតិចិនម្នាក់បានវាយតប់លើវិស្វករសំណង់ដោយសារ ទំនាស់រឿងមកទូទាត់ប្រាក់កាលពីប៉ុន្មានថ្ងៃមុននេះហើយមកដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែបែកធ្លាយមានអ្នករត់ការដើម្បីធានាឱ្យជនសង្ស័យនៅ ក្រៅឃុំបណ្តោះអាសន្ន ខណៈដែលបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងស្វែង រកចាប់ខ្លួន ។ សូមរំលឹកថា កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ ... Read More »

ផ្លោះរបងចូលចាប់រំលោភកូនស្រីគេត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ១១ឆ្នាំម្នាក់បានសម្រេចដែលករណីឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៧ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុក បាទី ខេត្តតាកែវ ។ តាមសម្តីសមត្ថកិច្ចស្រុកបាទីបានឲ្យ ដឹងថា ជនសង្ស័យឈ្មោះ ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចឆ្កឹះសោទ្វាររបងផ្ទះយកម៉ូតូបានសម្រេច៣គ្រឿង

ភ្នំពេញ៖ នាវេលាម៉ោងប្រហែល៥និង០០នាទី ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបាន២នាក់ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយប្រព្រឹត្តបទល្មើស លួចឆ្កឹះសោទ្វាររបងផ្ទះចូលលួចម៉ូតូ៣គ្រឿងបានសម្រេច ស្ថិតនៅចំណុចក្នុងផ្ទះជួលលេខ៤៣AEo ផ្លូវលេខ ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ... Read More »

ឃាត់ខ្លួនបុរសម្នាក់ខណៈសមត្ថកិច្ចចុះឆេកឆេរលំនៅដ្ឋានមួយកន្លែងនៅក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាងជាក់ស្តែងគ្រឿងញៀន១កញ្ចប់ និងឧបករណ៍មួយចំនួនទៀត បញ្ជូនតាមនីតិវិធី ខណៈដែលសមត្ថកិច្ចបានចុះប្រតិបត្តិការឆែកឆេរលំនៅដ្ឋានមួយកន្លែងនៅក្រុងពោធិ៍សាត់។ ករណីខាងលើនេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលំនៅដ្ឋានមួយក្នុងភូមិពោធិតាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំពីលោកអធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីលោកគន់ ... Read More »

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ១៧នាក់

ភ្នំពេញ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្រសួងការបរទេសបានប្រកាសថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១៧នាក់ ។ កម្មករ កម្មការិនីទាំងនោះ ដូចមានរាយនាមខាងក្រោម៖ (១) ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីដេញវៃយុវជន៣នាក់

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាប្រដាប់ដោយខ្សែក្រវាត់ដេញវាយយុវជន៣នាក់​ កាលពីវេលាម៉ោង២និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ២០១៧​ នៅមុខស្ពាយឌឺ​ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ ។ ... Read More »