ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្លេចខ្លួនមួយភ្លែតកូនឆក់ខ្សែភ្លើងស្លាប់ទាំងវ័យក្មេង

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែយឺតពេលទៅហើយ ខណៈដែលយកឌុយកង្ហាទៅដោតនឹងព្រឺភ្លើងមិនប្រយត្ន័បណ្ដាលឲ្យឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ បែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

ម៉ូតូហុងដាសេ១២៥បុកត្រាក់ទ័រសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកត្រាក់ទ័សណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹងកាលពី វេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ​ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។ ... Read More »

ស្ត្រីម្នាក់សម្រាលកូននៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ បណ្តាលឲ្យស្លាប់ សង១ម៉ឺនដុល្លារ

ខេត្តកណ្តាល៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកដើម្បីសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ ។ ករណីនេះ ប្រភពក្រៅផ្លូវការបានខ្សឹបថា ខាងមន្ទីរពេទ្យនេះបានទទួលស្គាល់កំហុសរបស់ខ្លួនដែលអសមត្ថភាពបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ដោយព្រមសងសំណងជាទឹកប្រាក់១ម៉ឺនដុល្លារដល់ក្រុមគ្រួសាររងគ្រោះដើម្បីបញ្ចប់រឿង។ ករណីខាងលើនេះ ក៏ជាសារយ៉ាងសំខាន់ផងដែរដល់សាធារណជន មុននឹងបញ្ជូនអ្នកជំងឺ ឬស្ត្រីដែលមានគភ៌គ្រប់ខែចូលទៅសម្រាកព្យាបាល ឬសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពមួយនេះ។ ករណីសម្រាលបុត្របណ្តាលឲ្យស្លាប់ម្តាយនៅមន្ទីរពេទ្យសម្ភពម៉ានី ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” តាំងពីអាណត្តិមុនៗរហូតមកល់ពេលនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ បានថ្លែង អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” ... Read More »

វិភាគអន្តរជាតិ៖ ស្ថានភាពសន្តិសុខនយោបាយសំខាន់ៗលើពិភពលោក ១សប្តាហ៍កន្លងមក

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ទាំងនយោបាយនិងសន្តិសុខ ក្រោយការបាញ់ប្រហារជាប្រវត្តិសាស្ត្រនៅទីក្រុងឡាសវេហ្គាសសហអាមេរិក សម្លាប់មនុស្សដល់ទៅ៥៩នាក់និង៥៨០នាក់រងរបួស។ ក្រៅ ពីនេះនៅមាន ការបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនរបស់ពលរដ្ឋកាតាឡូនៀ នៅប្រទេស អេស្បា៉ញថែមទៀត។ ស្ថានភាពសន្តិសុខពិភពលោកៈ ការបាញ់ប្រហារនៅអាមេរិក កាលពី ថ្ងៃទី១ខែតុលា សម្លាប់មនុស្ស ... Read More »

ទូតអាមេរិក និងសហភាពអឺរ៉ុបសាទរការដំឡើងប្រាក់ឈ្នួលដល់កម្មករអប្បបរមា១៧០ដុល្លារសម្រាប់ឆ្នាំ២០១៨

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន ទទួលជួបលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George ... Read More »

ប្រទេសអាល្លឺម៉ង់រងការវាយប្រហារដោយព្យុះទី២ក្នុងឆ្នាំនេះបំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិត

អាល្លឺម៉ង់ជាប្រទេស ដែលមិនសូវរង ការវាយប្រហារដោយព្យុះនោះទេ ប៉ុន្តែ ពេលនេះបាន ប្រឈមនឹងព្យុះ វាយប្រហារ ជាលើកទីពីរហើយ បណ្តាលឲ្យ មនុស្ស ៤ នាក់ស្លាប់និង របួសជាង១០នាក់។ ព្យុះ ដែលវាយប្រហារអាល្លឺម៉ង់នាពេលនេះ ... Read More »

លោកឃួង ស្រេង ៖ ផ្សារឌីហ្វានឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ក្រោយសម្ពោធ បម្រើសេវាផ្គត់ផ្គង់ជូនអតិថិជន

ភ្នំពេញ៖ លោកឃួង ស្រេង បានបញ្ជាក់ថា៖ ផ្សារឌីហ្វាដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅនឹងក្លាយជាឃ្លាំងផ្គត់ផ្គង់គ្រឿងសំណង់ក៏ធំជាងគេ នៅក្នុងរាជធានីភ្នំពេញ លើការផ្តល់សេវាលក់សម្ភារៈ សំណង់ជូនអតិថិជន នៅពេលនេះ គឺជាទីផ្សារដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន ចំណាយថវិកា៥លានដុល្លារអាមេរិក នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ... Read More »

សហរដ្ឋអាមេរិកលក់ប្រព័ន្ធមីស៊ីលការពារTHAAD តម្លៃ១៥ពាន់លានដុល្លារឲ្យសាវឌីអារ៉ាប៊ី

ក្រសួងការបរទេសអាមេរិក បានអនុ ម័តគម្រោងលក់អាវុធការពារ គម្រិតខ្ពស់ THAAD ឲ្យប្រទេសសាវឌីអារ៉ាប៊ីដែល មានតម្លៃជាង១៥ពាន់លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសជាផ្លូវការ មន្ទីរ បញ្ចកោណអាមេរិក បានបញ្ជាក់ផងដែរថា ការសម្រេចខាងលើ ជាការបើកផ្លូវ ដល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ... Read More »

ម្តាយក្មេកប្តឹងអតីតកូនប្រសាស្រីរឿងលួចប្រាក់ជាង១០ម៉ឺនដុល្លាររាលដាលដល់អតីតដន្លងស្រីនិងកូនប្រុសដន្លង

ភ្នំពេញ៖ រឿងដ៏ចម្រូងចម្រាសនិងកម្រ ជួបមួយរវាងស្ត្រីចំណាស់ម្នាក់នឹងកូនប្រុសម្នាក់បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកឲ្យលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីសមគំនិតជាមួយកូនស្រីម្នាក់ទៀតលួចប្រាក់និងគ្រឿងអលង្ការសរុបជាង១០ម៉ឺនដុល្លារអាមេរិករបស់អតីតម្តាយក្មេក ។ ស្ត្រីរូបនេះឈ្មោះ ភីម លី អាយុ៥៥ឆ្នាំ ... Read More »

កម្លាំងទាហានមីយ៉ាន់ម៉ានៅតែមិនបើកផ្លូវសម្រាប់អង្គការមនុស្សធម៌ទៅកាន់តំបន់ជនជាតិរ៉ូហ៊ីងយ៉ា

ប្រធានអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅពេលនេះមិនមានច្រកចូលទៅកាន់រដ្ឋរ៉ាឃីន យកជំនួយទៅឲ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះទេ ដោយសារតែកម្លាំងទាហានមីយ៉ាន់ម៉ាមិនបើកផ្លូវឲ្យ។ សកម្មភាពបែបនេះ មិនអាចទទួលយកបានឡើយ ក្នុងពេលដែល​ក្រុមជនជាតិភាគតិចកំពុងតែរងគ្រោះត្រូវការជំនួយជាបន្ទាន់។ កាលពីថ្ងៃទី៦ខែតុលា លោក Mark Lowcock ប្រធានទទួលបន្ទុកកិច្ចការ មនុស្សធម៌របស់អ ស ប. ... Read More »

ឧកញ៉ា តុង ហុកសេង បុកគ្រឹះសាងសង់សំណង់គ្មានលិខិតអនុញ្ញាត ត្រូវអាជ្ញាធរខណ្ឌឫស្សីកែវផ្អាក

ភ្នំពេញ៖ លោកឧកញ៉ា តុង ហុកសេង ជាម្ចាស់ដីនិងជាម្ចាស់ការដ្ឋានដែលកំពុង បុកគ្រឹះសាងសង់សំណង់យ៉ាងធំមួយកន្លែងបែរជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវទៅវិញហាក់បីដូចជាលួចសាងសង់។ ប៉ុន្តែជា លទ្ធផលត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវក្រោមការណែនាំពីអភិបាលខណ្ឌលោក ជា ពិសី និងមានការបញ្ជាផ្ទាល់ពីអភិបាល រងខណ្ឌលោក ស៊ូ សោគន្ធ ដើម្បីឲ្យមន្ត្រី ... Read More »

ហ្វូងគោដើរជាន់មីនប្រឆាំងរថក្រោះផ្ទុះងាប់៣ក្បាល

ខេត្តបាត់ដំបង​៖ ​សត្វ​គោ​ចំនួន​៣​ក្បាល ​នៅក្នុងចំណោមហ្វូងគោច្រើនក្បាលដើរចូលស៊ីស្មៅក្នុងដីចំការមួយកន្លែងរបស់ថៅកែដីម្ចាស់ឈ្មោះលោកឧកញ៉ា សង ថង ដើរជាន់ម៉ីនតោនប្រឆាំងរថក្រោះបណ្តាលឲ្យផ្ទុះស្លាប់គោទាំង៣ក្បាល ខណៈដែលម្ចាស់ប្រលែងចោលឲ្យដើរស៊ីស្មៅ ។ សត្វគោទាំង៣ក្បាលបាន​ស្លាប់​បែក​សាច់ជាបំណែកៗ​ ផ្លោងខ្ទាតទើរលើមែកឈើក៏មានផងដែរ។ ហេតុការណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣និង១៥​នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧​​ស្ថិតក្នុង​ភូមិ​តានួ​ត ឃុំ​ព្រះ​ផុស ... Read More »

បុរសម្នាក់ខ្យល់គរស្លាប់ទាំងនៅវ័យក្មេងចោលម្ដាយវ័យចំណាស់ក្នុងជីវភាពមួយក្រលំបាក

ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គរស្លាប់ចោលម្ដាយវ័យចំណាស់រួមទាំងជីវភាពក្រលំបាក ។ ហេតុការណ៍ដ៏គួរឲ្យអាសូរខាងលើនេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្បែររបងវិទ្យាល័យ កសិកម្មចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

អង្គការJica ជប៉ុន ស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ស្តារប្រឡាយ បូមលូ លាងសំអាតបំពង់លូនិងអណ្តូងលូ ឱ្យបាន រាល់ឆ្នាំ ដើម្បីការពារទឹកជំនន់

ភ្នំពេញ ៖ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរយ៉ាងខ្លាំង ចំពោះបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឱ្យលិចលង់រាជធានី នារដូវវស្សា រាងរាល់ឆ្នាំនោះ ទីភ្នាក់ ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាអង្គការ Jica ជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ... Read More »

បុរសវ័យ៦៨ឆ្នាំម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនលើមែកស្វាយចន្ទីដោយសារមានជំងឺប្រចាំកាយយូរឆ្នាំមើលមិនជា

ខេត្តស្វាយរៀង៖ ដោយសារមានជំងឺរ៉ាំរ៉ៃជាយូរឆ្នាំហើយមើលមិនជានោះ បុរសវ័យចំណាស់ដាច់ចិត្តចងកលើមែកដើមស្វាយចន្ទី ក្រោយពីប្រពន្ធ កូនសាច់ញាតិធ្វើបុណ្យសែនព្រេនសុំសេក្តីសុខឲ្យជនរងគ្រោះបានជាពីជំងឺបានមួយថ្ងៃ។ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ កណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។ ... Read More »

វង្វេងបាត់ពីផ្ទះ៦ថ្ងៃ ទើបតែប្រទះឃើញសាកសពអណ្តែតទឹក

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ គេប្រទះឃើញសាកសពអណ្តែតទឹកមួយកើតឡើង នៅចំណុចស្ទឹងក្រោយចំការកៅស៊ូ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សាកសពមានឈ្មោះ គង់ ... Read More »

កូនរមិលគុណទាញកាំបិតកាប់ឪពុកបង្កើតខ្លួនឯងព្រោះខ្ចីទូរស័ព្ទមិនបាន

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីកូនរមិលគុណម្នាក់ បានទាញកាំបិតកាប់ទៅលើឪពុកបណ្តាលឲ្យរងរបួស ព្រោះតែខ្ចីទូស័ព្ទខលទៅកន្លែងធ្វើការមិនបាន ហើយក៏ត្រូវប្រជាការពារភូមិ និងប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ហេតុការណ៏មួយនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទៅព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ... Read More »

បើកលឿនរេចង្កូតទៅបុកក្មេងបណ្តាលឲ្យរងរបួសធ្ងន់រួចបើករត់គេចបាត់ស្រមោល

ខេត្តតាកែវ៖ ក្មេងស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ២Km 58 59 ... Read More »

ប្រទះឃើញពស់ថ្លាន់ធំ១ក្បាលជាង២០គីឡូក្រាមនៅក្នុងបន្ទប់ជួលនារីម្នាក់

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញពស់ថ្លាន់មួយក្បាល ដែលមានទម្ងន់ជាង២០គីឡូក្រាមបានលូនចូលក្នុងបន្ទប់ជួលនារីម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋខាងលើនោះបាននិយាយថា ពស់ថ្លាន់១ក្បាលនោះ មានទំហំដងខ្លួនប៉ុនកជើងមនុស្សចាស់ ... Read More »

ស្លាប់មនុស្សមួយទាំងមូល មិនដឹងពីមូលហេតុច្បាស់លាស់

ខេត្តតាកែវ៖ យុវជនម្នាក់បានយកខ្សែអង្រឹងទៅចងកលើដើមស្វាយ ធ្វើអត្តឃាតសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ ហើយត្រូវម្តាយប្រទះឃើញនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី ស្ថិតនៅភូមិស្រែបឹង ឃុំត្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ ម៉ុន ចន្ទី ... Read More »

ចូលផ្ទះសំណាក់មិនបាន​ប៉ុន្មាន​ផងបាត់លុយអស់ សង្ស័យចោរក្នុងផ្ទះសំណាក់ជាអ្នកយក

ភ្នំពេញ៖ ជនបរទេសម្នាក់ទើបចុះពីព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង បានទៅសម្រាកនៅផ្ទះសំណាក់ បានជាង១ម៉ោង​ដោយមិនមានប្រព័ន្ធអិុនធើណេត(Fiwi)ទាក់ទងមិត្តភ័ក្តបានចុះពីបន្ទប់មកក្រោម មិនបាន១០នាទីផង ត្រឡប់ទៅវិញ បាត់កាបូបអស់លុយរលីងបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ហង្សពេជ្រជាន់ទី២ បន្ទប់លេខ ២០៦ ... Read More »

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះសាកសួរសុខទុក្ខលោកមឿង មេសាដារិទ្ធ ឋាន: នាយរងផ្នែកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងឧបត្ថម្ភថវិកា ចំនួន ៥០ម៉ឺនរៀល

ភ្នំពេញ៖ នៅវេលាម៉ោង ០៨:៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា លោកវរសេនីយ៍ឯក ម៉ក់ ហុង បានដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះសាកសួរសុខទុក្ខលោកមឿង មេសាដារិទ្ធ ឋាន: នាយរងផ្នែកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងឧបត្ថម្ភថវិកា ចំនួន ៥០ម៉ឺនរៀល៕ តុង ... Read More »

គ្រាន់តែរឿងបាត់ឆ្នាំងសាកទូរស័ព្ទ បុរសម្នាក់យកដំថ្មវាយបែកក្បាលបុរសពិការជើងទាំងពីរយ៉ាងដំណំ

ភ្នំពេញ៖ គួរឲ្យអាសូរណាស់លោកអើយ គ្រាន់តែទាស់សំដីគ្នាតិចតួចរឿងបាត់ឆ្នាំងសាកទូរស័ព្ទមួយប៉ុណ្ណោះបានធ្វើឲ្យ បុរសម្នាក់ទៀតយកដុំថ្មស្ទុះមកវាយទាំងកំរោល ទៅវាយបុរសចំណាស់ពិការជើងទាំងពីរម្នាក់ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរហូតឈានទៅដល់ការឃាត់ខ្លួនជនដៃដល់យកមកនគរបាលប៉ុស្តិ៍ស្រះចក កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិ១ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ក្រុមហ៊ុន Apple កំពុងស្វែងរកហេតុអ្វីបានជាថ្មទូរស័ព្ទ iPhone 8 មួយចំនួនប៉ោងឡើង

ក្រុមហ៊ុន Apple ហាក់ដូចជាមានបញ្ហាថ្ម iPhone 8 របស់ខ្លួនហើយវាមិនទាន់ច្បាស់នៅឡើយទេ ថាតើវាកើតឡើងនៅក្នុងគ្រាន់តែនៅផ្នែកគែមសំបក ឬ នៅក្នុងទូរស័ព្ទធំជាងនេះ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មានរបាយការណ៍ជាច្រើនបានចេញផ្សាយអំពី iPhone 8s ដែលបានបែកបាក់ នៅពេលមកដល់ ឬបន្ទាប់ពីការប្រើប្រាស់ជាច្រើនថ្ងៃហើយ។ ... Read More »

អាជ្ញាធរខណ្ឌចំការមននាំថវិកាសរុបដែលបានប្រគល់ជូនមន្រ្តីនគរបាលចូលនិវត្តនិងបានពាក់លី ចំនួន  ៨,០០០,០០០រៀល ក្នុង២គ្រួសារ  

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៧ខែតុលាឆ្នាំ២០១៧  ប្រធានស.អ.កខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ ប្រធានកិត្តិយស ស.អ.ក ខណ្ឌចំកាមន ព្រមទាំងសមាសភាពចូល រួមមាន÷ -លោកស្រី វរសេនីយ៌ត្រី គ្រួច ... Read More »

Dell អួតបង្ហាញពីម៉ូដែល XPS 13 នាពេលខាងមុខរបស់ខ្លួនដែលមានពណ៌ស

ក្រុមហ៊ុន Dell បានបង្ហាញជាលើកដំបូងនូវម៉ូដែល Laptop XPS 13 ថ្មីរបស់ខ្លួនដែលជាកុំព្យូទ័រ ultrabook 13 អ៊ីញ ពណ៌សដែលមានលក្ខណៈពិសេសរបស់ក្រុមហ៊ុន Infinity Edge display ។ ... Read More »

គ្រូទោចក្រយាន​២៥​នាក់ទទួលសញ្ញាបត្រក្រោយបញ្ចប់វគ្គសិក្សា​

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ទីស្នាក់ការ គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលរៀបចំដោយ Nocc សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​ដើម្បីបំប៉ន​បច្ចេកទេសដល់​គ្រូ​បង្វឹក​ចាប់​ពី​ថ្ងៃ​ទី​២​ ដល់​ទី​៦ ​ខែ​តុលា ... Read More »

ក្រោយរយៈពេល៩ខែកាន់អំណាចចំនួនពលរដ្ឋគាំទ្រលោក ត្រាំ ធ្លាក់ចុះជាប្រវត្តិសាស្ត្រ

តាមការស្ទង់មតិរបស់សារព័ត៌មាន AP និងមជ្ឈមណ្ឌលស្រាវជ្រាវ NORC បានបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋអាមេរិកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ចុះយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ ដោយមានអ្នកគាំទ្រ តែ៣២ភាគរយប៉ុណ្ណោះ។ នៅក្នុងការស្ទង់មតិខាងលើ ពលរដ្ឋអាមេរិកមានតែ៣២ភាគរយប៉ុណ្ណោះ គាំទ្រលោក ត្រាំ ... Read More »

កូរ៉េខាងជើងទាមទារអាមេរិកឲ្យបញ្ចប់ការគ្រប់គ្រងកូរ៉េខាងត្បូង

កាលពីថ្ងៃទី៦ ខែតុលា អាមេរិកបានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងទៅលើកូរ៉េខាងត្បូង ដែលមានរយៈពេលជាង៧ទសវត្សរ៍កន្លងមក ក្រោយសង្គ្រាមឧបទ្វីបកូរ៉េ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា គណកម្មការសន្តិភាពជាតិកូរ៉េខាងជើង កាលពីថ្ងៃទី៦ ខែតុលាបាន អំពាវនាវឲ្យមានកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ របស់កម្លាំងទាហានអាមេរិក កូរ៉េខាងត្បូង SOFA ... Read More »