ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋាភិបាលទួរគីបន្តកម្ចាត់ក្រុមប្រឆាំងពង្រឹងអំណាច

ក្រុមគណបក្សប្រឆាំងនៅទួរគីបាន បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់រដ្ឋា ភិបាលលោកអ៊ែរ ដូហ្គានដែលបាននិងកំពុងតែព្យាយាមកម្ចាត់ក្រុមអ្នកប្រឆាំង ដោយ បានដាក់ទោសអតីត មន្ត្រីនិងទាហាន ដែលលោកចាត់ទុកថា បានក្បត់រូបលោក ។ ក្រុមអ្នកប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលទួរគីកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោសអ្នកប្រឆាំងដោយយកហេតុផល ប៉ុនប៉ងសម្លាប់លោកតាមរយៈការធ្វើរដ្ឋប្រហារមិនបានសម្រេច។ ... Read More »

សម្ដេចទិញផ្លូវនិងស្ពានលីយ៉ុងផាត់ព្រែកព្នៅជូនពលរដ្ឋធ្វើដំណើរដោយមិនបង់ប្រាក់ចាប់ពីថ្ងៃទី១៥ ខែតុលា

ភ្នំពេញ៖ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈទិញ យកស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅមកគ្រប់គ្រងវិញ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ នឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ ។ សម្តេចតេជោ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិកច្រានចោលនូវព័ត៌មានថាលោកមានបំណងលាលែងពីតំណែង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថាលោក មិនដែលគិតដល់ការលាលែងចេញពីតំណែងដូចពាក្យចចាមអារ៉ាម ដោយសារតែលោក មាននយោបាយមិនស៊ីចង្វាក់ជាមួយប្រធានាធិបតីត្រាំនោះទេ។ លោក Tillerson អាយុ៦៥ឆ្នាំ បាន ​​ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកមិនដែលគិតដល់ការលាលែងចេញពីតំណែងនោះឡើយ។ ... Read More »

តំណាងរាស្រ្តគណបក្សប្រឆាំងជិត២០នាក់នាំគ្នាសម្រុកចេញក្រៅប្រទេស

ភ្នំពេញ ៖ ថ្នាក់ដឹកនាំសំខាន់ៗដែលក្នុង នោះមានអនុប្រធានទាំង៣នាក់ផងនៅ គណបក្សសង្គ្រោះជាតិ និងតំណាងរាស្រ្តគណបក្សនេះជិតពាក់កណ្តាលបានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ស្របពេលដែលរាជរដ្ឋាភិបាលបើកការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមុន ។ ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិទាំង៥៥នាក់មានតែជាង២០នាក់ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ខណៈដែលមួយចំនួនធំ បានចាកចេញទៅក្រៅប្រទេស ។ ... Read More »

ប្រធានាធិបតីហ្វុីលីពីនប្រកាសតតាំងជាមួយតុលាការកំពូល

ប្រធានាធិបតីហ្វុីលីពីន លោករ៉ូឌីហ្គោ ឌុយទែរតេ បានប្រកាសព្រមាន ដល់ចៅ ក្រម តុលាការកំពូល លោកស្រី Maria Lourdes Sereno និងរដ្ឋអាជ្ញាពិសេស លោកស្រីConchita Morales អាចប្រឈម ... Read More »

សន្តិសុខសង្វៀនបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូនៅច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្តេច គំរាមបាញ់សម្លាប់សមត្ថកិច្ច

ខេត្តព្រៃវែង៖ សង្វៀនបញ្ជល់មាន់មួយ កន្លែងដែលគ្មានច្បាប់ទម្លាប់បានប្រើសន្តិសុខគំរាមវាយ និងបាញ់សម្លាប់កម្លាំងនគរបាលដែលបានចុះទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ខណៈកម្លាំងសមត្ថកិច្ចចូលទៅសួរនាំរកច្បាប់អនុញ្ញាត ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ថៅកែ កាស៊ីណូដែលបេីកសង្វៀនបញ្ជល់មាន់ បានបញ្ជាក្រុមអង្គរក្ស និងសន្តិសុខកាងល្បែងនៅក្នុងកាសុីណូនោះកាន់កាំភ្លេីង មកប្រតាយប្រតប់និងគំរាមបាញ់មន្ត្រីនគរបាលចោលថែមទៀត ។ ... Read More »

បើកូរ៉េខាងជើងវាយប្រហារដោយបរមាណូទីក្រុងតូក្យូនិងសេអ៊ូលនឹងមានពលរដ្ឋយ៉ាងតិច២លាននាក់ស្លាប់

តាមអ្នកឯកទេសវិភាគបានឲ្យដឹងថា នឹងមានពលរដ្ឋយ៉ាងតិច ២លាននាក់ស្លាប់ ប្រសិនបើកូរ៉េខាងជើង បើកការវាយ ប្រហារដោយបរមាណូ ទៅលើទីក្រុងតូក្យូនិងនិងទីក្រុងសេអ៊ូល ។ សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់លទ្ធផលវាយតម្លៃរបស់ អ្នកឯកទេស អាមេរិកបញ្ជាក់ថា ប្រសិនបើរងការវាយប្រហារដោយបរមាណូពីកូរ៉េ ខាងជើងនោះ នឹងមាន ... Read More »

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើ​ខុស​នីតិវិធី​ ,​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មោឃភាព​នីតិវិធី​ឃាត់ខ្លួន​ចោល​

ភ្នំពេញ​៖ មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើ​ខុស​នីតិវិធី​ ក្នុង​ការ​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ជា​ពាណិជ្ជករ​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​៤លាន​ដុល្លារ​អាមេរិក​ ធ្វើ​ឱ្យ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​មោឃភាព​នីតិវិធី​នៃ​ការ​ឃាត់​ខ្លួន​នេះ​ចោល​វិញ​​ ។ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី​៥​ ខែ​តុលា​ ឆ្នាំ​២០១៧​លោកភូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ... Read More »

ប្រជុំដាក់ផែនការបណ្តែតប្រទីប និងបាញ់កាំជ្រួចក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យកាន់តែអធិកអធម

ភ្នំពេញ ៖ អនុគណៈកម្មាការប្រទីប និងបាញ់កាំជ្រួចនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រជុំពិភាក្សា សេចក្តីព្រាងផែនការបណ្តែតប្រទីប និង​បាញ់កាំជ្រួច ក្នុងព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី៣ ខែ​តុលាឆ្នាំ ២០១៧ ... Read More »

សន្តិសុខក្រុមហ៊ុនបុរីពិភពថ្មី២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីពាណិជ្ជករម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែន សុខនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ដែល ជាសន្តិសុខក្រុមហ៊ុនបុរីពិភពថ្មីទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មលើស្ត្រី ពាណិជ្ជករម្នាក់ដើម្បីប្លន់យកទ្រព្យសម្បត្តិ ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប្រាក់ ... Read More »

បង្ក្រាបឈើតាមអ្នកកាសែតរាយការណ៍ទាំងទើសទាល់ក្បែរច្រមុះអង្គការវ៉ាយអេត

ខេត្តកំពង់ស្ពឺ ៖ ឈើម្រេញជាច្រើនដុំដែលឈ្មួញលាក់ទុកក្នុងព្រៃក្រោយផ្ទះ ប្រជាពលរដ្ឋត្រូវបានមេព្រៃចុះចាប់ប្រមូល និងដកហូតយកធ្វើជាសម្បត្តិរដ្ឋតាមសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែត។ការចុះដកហូតនេះគឺបន្ទាប់ពីក្រុមមន្ត្រីអង្គការវ៉ាយអេតដែលទទួលសេចក្តីរាយការណ៍ហើយមិនបានអើពើធ្វើការចុះបង្ក្រាប និយាយរួម ការចុះចាប់នេះគឺមេព្រៃផ្នែកបសេដ្ឋធ្វើឡើងទាំងទើសទាល់មិនហ៊ានប្រឆាំងនឹងបញ្ជា ថ្នាក់លើ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះប្រមូលយកឈើដែលឈ្មួញលាក់ទុកក្នុងព្រៃនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុច និយាមកា ... Read More »

ល្បែងបញ្ជល់មាន់នៅច្រកចូលវត្តខ្សាច់ ឃុំអរិយក្សត្រជាដើមចមនាំឲ្យមានអំពើចោរកម្ម

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ ស្រុកល្វាឯម និង ស្រុកខ្សាច់កណ្ដាល បានរអ៊ូរទាំថា ល្បែងបញ្ជល់មាន់បាននិងកំពុង បើកលែងស្ទើររាល់ថ្ងៃ នៅចំណុចផ្លូវច្រក ចូលវត្តខ្សាច់ដែលវាជាដើមចមនាំឲ្យកើត មានអំពើចោរកម្មផ្សេងៗ ។ ប្រជាពលរដ្ឋបន្តថា ពួកគាត់មិនហ៊ាន ... Read More »

បានឈើជ្រុងគប់ត្រូវមុខនគរបាលម្នាក់ពេលឃាត់ឲ្យឈប់ត្រួតពិនិត្យ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់បានប្រើអំពើហិង្សាវាយតប់មកលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យមានរបួសស្នាម ហើយត្រូវប៉ូលិសឃាត់ខ្លួន ខណៈដែលនគរបាលបានហៅគាត់ដែលកំពុងដើរឲ្យឈប់ដើម្បីត្រួតពិនិត្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ដួង វណ្ណះ ... Read More »

​បាស់សក់ច្រូង! «ចាប់នាងជិះពីលើហើយចងដៃ ផ្ជង់កំាបិតគំរាមសម្លាប់អារក កុំឲ្យស្រែក ព្រោះគេចង់បានអីតិចតួច»

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលទៅប្លន់ នារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់ឲ្យ​កម្លាំងនគរបាល​ ខណៈដែល​អត់មានលុយទិញថ្នាំញៀនជក់។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​៤​:​៣០នាទីរសៀល ​ថ្ងៃទី៤ ខេតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ ជនសង្ស័យឈ្មោះ ដាង ឈុនណារ៉ាត់ ភេទប្រុស ... Read More »

សិស្សវិទ្យាល័យផ្សារដើមថ្កូវ២នាក់ឆក់ទូរសព្ទ័ពីស្ត្រីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យ ០២នាក់ដែលជា សិស្សវិទ្យាល័យផ្សារដើមថ្កូវ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីស្ត្រីម្នាក់ បានសម្រេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅ ខាងក្រោយ ... Read More »

អាជ្ញាធរក្រុងចុះត្រួតពិនិត្យប្រឡាយទឹកក្នុងខណ្ឌចំនួន៣ដើម្បីរកមូលហេតុដែលនាំឲ្យទឹកជន់លិច​

ភ្នំពេញៈ ក្រោយ​ពី​ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យតំបន់១ចំនួននៅក្នុងរាជធានីរងគ្រោះលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ លោក អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញខាងធនធានទឹក ដើម្បីចុះត្រួតពិនិត្យ និងស្រាវជ្រាវតាមប្រឡាយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅប្រទេសប្រ៊ុយណេ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ការឡើងគ្រងរាជសម្បត្តិរបស់​ ព្រះមហាក្សត្រប្រ៊ុយណេ ... Read More »

ពលរដ្ឋ៤៦គ្រួសារនៅឃុំឈើតុំសង្ស័យនាំគ្នាចាប់យកដីយោធាក្រសួងអភិវឌ្ឍន៍ជនបទត្រូវគេយកគ្រឿងចក្រទៅកម្ទេច

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួល ករណីប្រជាពលរដ្ឋ៤៦គ្រួសារនៅឃុំឈើតុំ នាំគ្នាចាប់យកដីរបស់យោធាក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ត្រីឯម រុន អធិការនគរបាលស្រុកក្រគរ។ លោក ឯម រុន បានបញ្ជាក់ថា អំពីបញ្ហាទំនាស់ដីធ្លី ... Read More »

ចុងភៅ​ជនជាតិ​ចិន​ប៉ុនប៉ង​កាប់​មេធាវី​ និង​ កាប់​រថយន្ត​មេធាវី​ ត្រូវ​ព្រះ​រាជ​អាជ្ញា​រង​ សេង​ ហៀង​ ដោះលែង​វិញ

ភ្នំពេញ​៖បុរស​ចុងភៅ​ជនជាតិ​ចិន​ ដែល​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​​កាប់​មេធាវី​ម្នាក់​និង​កាប់​រថយន្ត​មេធាវី​ ព្រោះ​តែ​ខឹង​រឿង​ចត​ឡាន​មុខ​ហាង​លក់​ដូរ​ ត្រូវបាន​លោក​ សេង​ ហៀង​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​តុលា​ ។​ មន្ត្រីតុលាការបាន​ឱ្យ​ដឹងថា បុរសជនជាតិចិនឈ្មោះ យី ជៀនលី ... Read More »

ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) ត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ

ភ្នំពេញ៖ ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ ... Read More »

ពូទីន៖ ការវាយប្រហារកូរ៉េខាងជើងអាចនឹងកើតឡើង

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ការវាយប្រហារកូរ៉េខាងជើងអាចនឹងកើតឡើង ប៉ុន្តែលទ្ធផលបែបណានោះ គ្មានអ្នកណាម្នាក់ដឹងប្រាកដឡើយ។ នៅក្នុងវេទិកាស្តីពីថាមពល ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា នៅទីក្រុងមូស្គូ ប្រធានាធិបតី ពូទីន បានលើកឡើងពីភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ លោក ... Read More »

ប្រធានាធិបតីទួរគី៖ យើងមិនត្រូវការចូលជាសមាជិកអឺរ៉ុបទៀតឡើយ

សារព័ត៌មាន sputnik បានផ្សាយថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan ពេលថ្មីៗនេះបានប្រកាសថា ទួរគីមិនត្រូវការចូលជាសមាជិកអឺរ៉ុបទៀតឡើយ ក្រោយពិភាក្សាជាច្រើនឆ្នាំតែទួរគីនៅតែមិនអាចចូលជាមួយអឺរ៉ុប។ មិនមែនភាគីទួរគីជាអ្នកបោះបង់ឡើយ គឺអឺរ៉ុបជាអ្នកផ្តើម។ នៅក្នុងសុន្ទរកថានៅសភា ប្រធានាធិបតីទួរគីលោក Erdogan បានបញ្ជាក់ថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ«គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ » ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ការប្រារព្ឋជាទិវានេះឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជា ... Read More »

ក្រសួងការពារជាតិរុស្ស៊ីចោទប្រកាន់អាមេរិកជួយដល់ក្រុមភេវកម្ម IS

កាលពីថ្ងៃទី៤ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ អាមេរិក ថាបានជួយដល់ក្រុមភេរវកម្ម IS ក្នុងការវាយបកទៅលើកម្លាំងទាហានរុស្ស៊ី និងស៊ីរីនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី។ នៅក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បញ្ជាក់ថា «ចំណុចសំខាន់ គឺអាមេរិកបានជួយដល់ក្រុម ... Read More »

ជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តដឹកឈើប្រណីត២គ្រឿង មានកាប៉ះទង្គិចខណៈមានកម្លាំងកងទ័ពជើងគោកម្នាក់មករំដោះយកអ្នកបើកបរ

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ ក្នុងកិច្ចប្រតិបត្តិការមួយបានឲ្យដឹងថា មានក្រុមកម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការគ្នា ចុះបង្រ្កាបករណីការដឹកជញ្ជូនឈើប្រភេទប្រណីតខុសច្បាប់ ក្នុងនោះកម្លាំងបង្រ្កាបបានរថយន្តដឹកឈើប្រណីតចំនួន ២គ្រឿង ប៉ុន្តែក្នុងនោះគេឃើញវត្តន៍មានកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះ។ ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៦ និង២០ព្រលប់ ថ្ងៃទី៤ ... Read More »

ឡានឡិចស៊ីស៣៣០ដែលចោរលួចទាំងព្រឹកពីខណ្ឌចំការមននោះត្រូវភ្លើងឆាបឆេះខណៈបើករត់ដល់ខណ្ឌដង្កោ

ភ្នំពេញ៖ សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យលួចរថយន្ត១គ្រឿងទាំងព្រឹកតែម្តង ហើយបើកបុករះ និងរត់គេចខ្លួន​រហូតដល់ខណ្ឌដង្កោ រថយន្តត្រូវភ្លើងឆេះ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បឋមបញ្ជាក់ថា រថយន្តឡិចស៊ីស៣៣០មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AK2331 ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ឡាយ លក្ខិណាត្រៀមដឹកដៃអេន ឌីទៅអាមេរិក

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អតីតតារាសម្តែង និងចម្រៀង ឡាយ លក្ខិណា ដែលបាត់មុខអស់ជាច្រើនឆ្នាំហើយបានបង្ហាញមុខជាថ្មីលើវេទិកាតន្ត្រីជាថ្មី។ វិលវិញនេះមិនត្រឹមតែ គាស់រំលើងសមត្ថភាពសិល្បៈសម្រាប់អ្នកគាំទ្រនៅកម្ពុជាទេ នាងក៏គ្រោងនឹងដឹកដៃតារាចម្រៀងអេន ឌី ចេញទៅច្រៀងរាំនៅលើទឹកដី នៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះផងដែរ។ បាត់មុខពីឆាកតន្ត្រី១២ឆ្នាំដោយរស់ក្នុងជីវិតបែបសាមញ្ញឡាយ លក្ខិណាហាក់មិនដែលខ្វល់ខ្វាយពីការចូលសិល្បៈទេ ប៉ុន្តែដោយសារមានការសំណូមពរ ... Read More »

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួន និងចាប់យកវត្ថុតាងសង្ស័យថ្នាំញៀនជាច្រើនកញ្ចប់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីព្រឹក កម្លាំងជំនាញការិយាល័យគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម ២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ​រេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាត។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ... Read More »