ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ស្នាក់នៅមិនស្របច្បាប់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរគោលដៅសិប្បកម្មឈើចំនួន២កន្លែង ស្ថិតនៅ ភូមិភ្នំពេញថ្មី ... Read More »

លោក ខៀវ សុភ័គ ថានឹងចាត់ការរឿងប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្រើក្មួយដើរប្រមូលលុយពីមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត

ភ្នំពេញ ៖ ករណីមន្ត្រីនគរបាលអន្តោ ប្រវេសន៍នាំគ្នាប្រតិកម្ម និងបានសរសេរ លិខិតប្តឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រឿងលោក ខាត់ សារ៉ាត់ ប្រើក្មួយបង្កើតឈ្មោះ ប្រាក់ ពេញ ប្រមូលលុយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតនោះ ... Read More »

តូបលក់គ្រឿងទេស១ខ្នងសង់ពីឈើជញ្ជាំងស័ង្កសីត្រូវអគ្គិភ័យឆេះទាំងស្រុង

ខេត្តស្វាយរៀង ៖ តូបលក់គ្រឿងទេសមួយខ្នងសង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងខណៈដែលម្ចាស់ផ្ទះដេកលក់ សង្ស័យដោយសារភ្លេចពន្លត់ភ្លើងចង្ក្រាន ។ ហេតុ​ការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១២យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់​រោទ៍ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »

ស្គាល់គ្នាតាមហ្វេសប៊ុក២ថ្ងៃចូលក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ខាងប្រុសក្លាយជាអ្នកទោស

ភ្នំពេញ៖ ស្នេហាវ័យក្មេងមួយគូដែលទើបស្គាល់គ្នាតាមបណ្តាញសង្គមហ្វេស ប៊ុករយៈពេល២ថ្ងៃក៏ណាត់ជួបគ្នាហើយ បន្តទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់បាន សម្រេចម្តង។ លុះ៣ថ្ងៃក្រោយមកស្រាប់តែខាងស្រីប្រាប់នាង និងបានចោទប្រកាន់ខាងប្រុសពីបទរំលោភសេពសន្ថវៈទៅវិញហើយក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

អតិថិជនរិះគន់ក្រុមហ៊ុនទឹកស្អាត តាយ សេង ក្រុងបានលុង ខេត្តរតនគិរីចែកចាយទឹកល្អក់កករប្រើមិនកើត

ខេត្តរតនគិរី៖ ក្រុមហ៊ុនទឹកស្អាត តាយ សេង នៅក្រុងបានលុងបានរងការរិះគន់ពីប្រជាពលរដ្ឋដោយធ្វើឲ្យទឹកល្អក់ប្រើមិនកើតថែមទាំងមានស្លែទៀត។ ប្រជាពល រដ្ឋបានលើកឡើងថា ក្រុមហ៊ុនទឹកស្អាត តាយ សេង មានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងបច្ចុប្បន្នបាននាំយកទឹកពីប្រភពដើមគឺបឹងកម្សាន្តក្នុងសង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ... Read More »

នគរបាលខេត្តកំពតចាប់បានក្រុមចោរ៥នាក់ និងខេត្តបាត់ដំបងបានម្នាក់ជំនាញដាក់ថ្នាំសណ្តំ

ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពតសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ ចាម និងកម្លាំងនគរបាលខេត្តបាត់ដំបងបានបន្ដបង្ក្រាបក្រុមដាក់ថ្នាំសណ្ដំ៥នាក់ទៀត ដែលលាក់ខ្លួននៅខេត្តកំពតដែលលើកមុនបង្ក្រាបបានម្នាក់នៅខេត្តបាត់ដំបងដែលក្រុម នេះតែងធ្វើសកម្មភាពដាក់ថ្នាំលួចយកម៉ូតូរបស់ពលរដ្ឋ។ ស្នងការនគរបាលខេត្តកំពតលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ... Read More »

បេក្ខជនដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌយោធាប្រុងប្រយ័ត្នចំពោះជនខិលខូចឆ្លៀតឱកាសកេងចំណេញ

បេក្ខជនដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌយោធាប្រុងប្រយ័ត្នចំពោះជនខិលខូចឆ្លៀតឱកាសកេងចំណេញ   Read More »

ប្រធានមន្ទីរធនធានទឹកខេត្តប្រកាសអាសន្នឲ្យប្រជាពលរដ្ឋជាប់ព្រំដែនកម្ពុជា-ថៃប្រុងប្រយ័ត្នពីទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បានប្រកាសអាសន្នឲ្យប្រជាពលរដ្ឋចំនួន២ស្រុកក្រុងជាប់ព្រំដែនកម្ពុជា-ថៃគឺស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត មានការប្រុងប្រយ័ត្នពីទឹកជំនន់ទឹកភ្លៀង គ្រាដែលកំពស់ទឹកភ្លៀងបានកើនឡើងពី៦០មីល្លីម៉ែត្រទៅដល់៨៨.៤ មីល្លីម៉ែត្រ បណ្តាលឲ្យទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនៅក្នុងស្រុកម៉ាឡៃរាប់រយខ្នង ។ លោកបញ្ជាក់ឲ្យដឹងទៀតថា ទឹកភ្លៀងបានធ្លាក់នៅក្នុងខេត្តបន្ទាយមានជ័យ មានរយៈពេល៣ថ្ងៃយ៉ាងគំហុកធ្វើឲ្យស្រុកម៉ាឡៃបានជន់លិចទឹកភ្លៀងធ្ងន់ធ្ងរ ... Read More »

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវថ្នល់និងលំនៅឋានពលរដ្ឋក្រុងសៀមរាបមួយចំនួនលិចលង់

ខេត្តសៀមរាប៖ បន្ទាប់ពីភ្លៀងធ្លាក់ពីរថ្ងៃផ្លូវថ្នល់និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប រងការលិចទឹកទៅតាមកន្លែង តាមកំណាត់ផ្លូវជាតិលេខ៦ ផ្លូវ៦០ម៉ែត្រ និងផ្លូវលំជាច្រើនទៀត ព្រមទាំងផ្សារសាមគ្គីក្នុងក្រុងសៀមរាប។ បើតាមការរៀបរាប់របស់ប្រជាពលរដ្នប្រាប់ថា កាលពីមុន មិនដែលមានការលិចលង់បណ្ដាស្រុកជាច្រើនបែបនេះទេ ហើយក៏មិនមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកហូរមិនទាន់បែបនេះដែរ។ ជុំវិញករណីនេះ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប ... Read More »

អាជ្ញាធររាជធានី គ្រោងនឹងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀតនៅទីតាំងលូប្រាំ ផ្លូវវេងស្រេង ដើម្បីរំដោះទឹកនៅក្នុងខណ្ឌ៣ជាយក្រុង

ភ្នំពេញ៖ ដោយសារស្ថានភាពលិចលង់ដោយជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងខណ្ឌ ចំនួន៣ មានខណ្ឌសែនសុខ មានជ័យ និងខណ្ឌពោធិ៍សែនជ័យ និងក្រោយពីពិនិត្យសិក្សាឃើញថា តំបន់ទាំងនេះត្រូវតែដោះស្រាយជាបន្ទាន់ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចថា៖ នឹងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅទីតាំងលូប្រាំ សង្កាត់ ... Read More »

ឃុំ៤ក្នុងស្រុកម៉ាឡៃត្រូវលិចទឹកដោយសារភ្លៀងធ្លាក់ជាប់គ្នាជិត១សប្ដាណ៍

ប៉ោយប៉ែត៖ ភ្លៀងធ្លាកជាប់ៗគ្នា រយះពេលជិតមួយសប្ដាណ៍ធ្វើឲ្យភូមិ៤លិចទឺក និងប្រជាពលរដ្ឋជិត៣០០គ្រួសាររងផល់ប៉ះពាល់។ ដោយមើលឃើញពីផលប៉ះពាល់នូវទឺកជំនន់ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងស្តីទី ក្រោបបទបញ្ជាររបស់លោកអាត់ ខែម ស្នងការខេត្ត ចុះពិនិត្យស្ថានភាព និងជួយពលរដ្ធដែលរងគ្រោះទឹកជំនន់។ ប្រជាពលរដ្ឋរាប់រយគ្រួសារ និងឃុំ៤នៅស្រុកម៉ាឡៃកំពុងរងគ្រោះទឹកជំនន់លិចផ្ទះសម្បែង ... Read More »

ប្រជាពលរដ្ឋ២១៤គ្រួសារ ជិត១ពាន់នាក់ត្រូវជម្លៀសចេញពីទីតាំងដោះគ្រាប់បែកនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋពីរភូមិបានជម្លៀសចេញពីលំនៅដ្ឋានជុំវិញទីតាំងដោះគ្រាប់បែកអាមេរិកកាំងទម្លាក់ទសវត្សរ៍ទី៧០នៅចំណុចវត្តគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។ ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកស្រី កឹម សំអឿនមេឃុំគគី បានឲ្យដឹងថា ការជម្លៀសពលរដ្ឋជុំវិញទីតាំងមានចំនួនពីរភូមិ គឺភូមិគគី ... Read More »

ឥឡូវនេះទូរស័ព្ទ Nokia 3310 មានភ្ជាប់បណ្តាញ 3G និងប្រើបាននៅសហរដ្ឋអាមេរិក

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន HMD Global បានធ្វើឱ្យទូរស័ព្ទម៉ាក Nokia classic 3310 candy bar ស៊េរីថ្មីទើបតែបាន update លក្ខណៈពិសេសខ្លះៗ ។ ហើយនៅខែក្រោយ ... Read More »

លោកយុត្ថារ៉ា ឆានី ក្លាយជាថៅកែពុះដីឡូតិ៍លក់

ភ្នំពេញ៖ តារាសម្តែង យុត្ថារ៉ា ឆានី បានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានប្រកាសបើកគម្រោងពុះដីឡូតិ៍លក់ដ៏ធំមួយនាសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ គម្រោងពុះដីឡូតិ៍នេះ មានតម្លៃប្រមាណជាង១លានដុល្លារអាមេរិកឯណោះ។ ថ្ងៃប្រកាសបើកគម្រោងកាលពីដើមខែតុលានេះ គេក៏ឃើញវត្តមានអតីតភរិយាលោក គឺអ្នកនាងចន ច័ន្ទលក្ខិណា ចូលរួម និងប្រគល់កន្ត្រកផ្កាអបអរសាទរផងដែរ រួមទាំងវត្តមានសិល្បករ ... Read More »

បុរស​ម្នាក់​ដែល​ចេញ​សែក​គ្មាន​សាច់​ប្រាក់​៨០ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ឧកញ៉ា​ ឌួង ងៀប​ ត្រូវ​ជាប់​ពន្ធនាគារ​១៨ខែ​​

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៨០ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ឧកញ៉ា​ឌួង​ ងៀប​ ត្រូវ​បាន​​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ សេង​ លាង​ នៅ​ថ្ងៃទី​០៣​ ខែ​តុលា​ នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១៨ខែ​ ពី​បទ​”មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​”​ឬ​ចេញ​សែក​គ្មាន​សាច់​ប្រាក់។ លោក​ចៅក្រម​ ក៏​បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ ... Read More »

ធ្លាយរឿងមិនប្រក្រតីការតែងតាំងមន្ត្រីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ

ខេត្តតាកែវ៖ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវត្រូវបានមន្ត្រីថ្នាក់ក្រោមទម្លាយគ្មានសល់រឿងតែងតាំងបក្ខពួករបស់ខ្លួន ដែលធ្វើការលំៗឲ្យឡើងធ្វើធំ ហើយបែរជាមន្ត្រីខិតខំធ្វើបំពេញការងាររាប់ឆ្នាំ បែរជានៅតួនាទីដដែល។ យោងតាមការទម្លាយបានឲ្យដឹងថា លោកវាត ហេងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវបានតែងតាំងមន្រ្តីបក្ខពួកជាច្រើនឲ្យឡើងធ្វើធំ ដែលអ្នកទាំងនោះរួមមាន៖ ទី១ ឈ្មោះ ... Read More »

សេចក្តីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

សេចក្តីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅខណ្ឌដូនពេញ

ភ្នំពេញ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅភោជនីយដ្ឋានAWJ (អតីតភោជនីយដ្ឋានពិភពថ្មី) ស្ថិតនៅផ្លូវ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ក្រោមអធិបតីភាព ... Read More »

ម៉ាដូណា រងការរិះគន់ខ្លាំងរឿងបោះចោលសំរាម និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង លោក ពៅ ស៊ូរ៉ែន ហៅ ម៉ាដូណា ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករិះគន់ខ្លាំង បន្ទាប់ពីលេចធ្លាយចេញវីដេអូ នៃការបោះចោលសំរាមក្នុងរម្មណីយដ្ឋានមួយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់អ្នកលួចថតសកម្មភាពលោក និងមិត្តភ័ក្កិនោះ។ កាលពីយប់ថ្ងៃទី២ ខែតុលានេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Mian Raza Rabbani ប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន។ សម្ដេចតេជោ ... Read More »

លោកយន្ត មីនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ថ្ងៃអាទិត្យឈប់សម្រាកឆ្លៀតពេលដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋានជួសជុលពង្រីកផ្លូវជាតិលេខ០៤និងការដ្ឋានផ្សេងៗទៀតដែលកំពុងដំណើរការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៧ បើទោះបីជាថ្ងៃឈប់សម្រាកពីការងារ លោក យន្ត មីនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋានពង្រីកផ្លូវជាតិលេខ០៤ ត្រង់ចំណុចចំណោតចុះអូរត្រាវ ព្រំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងការដ្ឋានជាច្រើនកន្លែងទៀតនៅក្នុងស្រុកព្រៃនប់ដែលត្រូវធ្វើការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយពេលវេលាដ៍មានតម្លៃខាងលើ ... Read More »

យោធាស័ក្តិ៤កន្លះ ប៉ោ សេង មានសិទ្ធិវិនិយោគផ្សារស្អាង៣៧ឆ្នាំ គិតតែយកភាស៊ី គ្មានការអភិវឌ្ឍន៍

ខេត្តកណ្តាល ៖ បច្ចុប្បន្នផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល គ្មានការអភិវឌ្ឍន៍ កែលំអ ឬធ្វើថ្មី បន្ទាប់ពី មេយោធាស័ក្តិកន្លះលោក ប៉ោ សេង មានសិទ្ធិទទួលវិនិយោគរយៈពេល៣៧ឆ្នាំ ក្លាយជាកន្លែងចោលសំរាម ភក់ ... Read More »

ប្រធានាធិបតីអាមេរិកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា

កាលពីថ្ងៃទី២ ខែតុលា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ នៅសេតវិមាន ដោយអាមេរិកបង្ហាញ ពីបំណងចង់កែទម្រង់ទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ នឹងអាមេរិក។ មានប្រសាសន៍ទៅកាន់គណៈប្រតិភូរដ្ឋាភិបាលថៃ លោកត្រាំ បញ្ជាក់ថា«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកាន់តែសំខាន់ ហើយថៃជាដៃគូដ៏អស្ចារ្យ »។ការបំពេញទស្សនកិច្ចទៅកាន់អាមេរិក របស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងតាមការ ... Read More »

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ និងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជួយមេបញ្ជាការតាមផែន-ជំនាញនីមួយៗ

ខេត្តត្បូងឃ្មុំ : វេលាម៉ោង ០៨ និង០០ នាទីព្រឹក ថ្ងែទី០៣ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ... Read More »

រកឃើញឃ្លាំងអាវុធនៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារនៅឡាសវីហ្គាស

កាលពីថ្ងៃទី២ ខែតុលា ប៉ូលិសអាមេរិកបានរកឃើញរំសេវផ្ទុះ និងឃ្លាំងគ្រាប់នៅក្នុងផ្ទះ របស់ជនដៃដល់ឈ្មោះ Stephen Paddock ដែលបាញ់ប្រហារនៅពិធីប្រគុំតន្ត្រីក្នុងកណ្តាលវាល ក្នុងទីក្រុងឡាសវីហ្គាស បណ្តាលឲ្យមនុស្ស៥៩នាក់ស្លាប់។ ស្នងការប៉ូលិសទីក្រុងឡាសវីហ្គាស លោក Joseph Lombardo បានឲ្យដឹងថា ... Read More »

ព្រឹកនេះផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់៨១តោនត្រូវបានកិនកម្ទេចចោលក្រោមអធិបតីសម្តេចក្រឡាហោមស ខេង

ភ្នំពេញ៖ សម្តេចក្រឡាហោស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី​ខ្ពង់ខ្ពស់ក្នុងកម្មវិពីកម្ទេចផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ចំនួន៨១តោន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ដដង្កោ រាជធានីភ្នំពេញ ដែលរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់ហានិភ័យខ្ពស់ដល់សុខភាព ... Read More »

Catalan ប្តេជ្ញាចាកចេញពីអេស្ប៉ាញ និងការធ្វើប្រជាមតិបង្ហូរឈាម

ប៉ូលិសអេស្ប៉ាញបានបង្ខំចិត្តបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងវាយដោយដំបងឆក់ ធ្វើឲ្យពលរដ្ឋ កាតាឡាន(Catalan)៤៦៥នាក់រងរបួស។ នៅតាមទីតាំងបោះឆ្នោតប្រជាមតិ ប៉ូលិសបានបាញ់គ្រាប់កៅស៊ូទៅលើអ្នកដែលខិតខំទៅបោះឆ្នោត ក្នុងគោលដៅច្រានចោលភាពស្របច្បាប់នៃការបោះឆ្នោតខាងលើ។ ប៉ូលិសអេស្ប៉ាញបានឈរជាជួររារាំងពលរដ្ឋទៅបោះឆ្នោតប្រជាមតិ មិនតែប៉ុណ្ណោះ បានសម្រុកចូលទីតាំងបោះឆ្នោតប្រជាមតិ នៅការិយាល័យមួយចំនួននៅក្នុងតំបន់ Catalonia វាយប្រហារទៅលើអ្នកចូលរួមបោះឆ្នោត នៅទីនោះ ដែលរឹងរូស ... Read More »

ក្រសួងការបរទេសចេញបំភ្លឺទាក់ទងនាវាដឹកទំនិញឈ្មោះ Jie Shun បំពាក់ទង់ជាតិកម្ពុជាចេញពីកូរ៉េខាងជើង ហើយអេហ្ស៊ីបឆែកឆេររកឃើញកាំភ្លើងបាញ់រ៉ុកកែតជាង៣០.០០០ដើម

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺមួយច្បាប់ទាក់ទងនាវាដឹកទំនិញឈ្មោះ Jie Shun បំពាក់ទង់ជាតិកម្ពុជាចេញពីកូរ៉េខាងជើង ហើយអេហ្ស៊ីបឆែកឆេររកឃើញកាំភ្លើងបាញ់រ៉ុកកែតជាង៣០.០០០ដើម។ សេចក្តីបំភ្លឺបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាសែត Washington Post ថ្ងៃទី២ ... Read More »

អុីតាលីប្រកាសបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេស

រដ្ឋមន្ត្រីការបរទេស អុីតាលី លោក Angelino Alfano បានប្រកាសថា អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងរ៉ូម នឹងត្រូវចាកចេញពីប្រទេសនេះ។ ការប្រកាសបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើង គឺជាសកម្មភាពប្រឆាំងនឹងការសាកល្បងមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន La ... Read More »

រថយន្តក្រុមហ៊ុនស្រាបៀរអង្គរបង្កគ្រោះថ្នាក់ចរាចរណ៍ទៀតហើយ ខូចខាត់ឡាន៥គ្រឿង របួសមនុស្ស៣នាក់

ខេត្តបាត់ដំបង៖ រថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរអង្គរត្រូវសមត្ថកិច្ចរាយការណ៍ថា បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកបន្តគ្នាខូចខាត៥គ្រឿង និងរងរបួសមនុស្ស៣នាក់ ។ អ្នកបើករថយន្តបង្កហេតុរបស់ក្រុមហ៊ុនស្រាបៀរអង្គរ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីហេតុការណ៍កើតឡើង។ សេចក្តីរាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២ ភូមិស្រះកែវ ឃុំកំពង់ព្រះ ... Read More »