ព័ត៌មានទាន់ហេតុការណ៍៖
'

ការត្រៀមលក្ខណៈរបស់អាមេរិកគ្រាន់តែជាការគំរាមកំហែងកូរ៉េខាងជើងប៉ុណ្ណោះ

អាមេរិកបានគំរាមកំហែងកូរ៉េខាងជើងជាច្រើនលើកមកហើយ មិនមែនទើបតែពេលនេះឡើយ ។ ការគំរាមកំហែងរបស់អាមេរិកមិនបានធ្វើឲ្យកូរ៉េខាងជើង ខ្លាចនោះឡើយ ផ្ទុយទៅវិញកូរ៉េខាងជើងកាន់តែ មានសកម្មភាពឌឺដងដាក់អាមេរិកទៅទៀត ដូចជាការសាកល្បងមីស៊ីល និងបរមាណូនាពេលកន្លងមកថ្មីៗជាដើម។ តើអាមេរិកហ៊ានប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងដែរ ឬទេ? ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើងជាសញ្ញាប្រាប់របបដឹកនាំក្រុងព្យុងយ៉ាងថា ប្រធានាធិបតីអាមេរិក មានជម្រើសយោធាច្រើន។ ក្រោយមានការហោះហើរយន្តហោះអាមេរិកនៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើង ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម និង ឧកញ៉ា ស៊ន សុខណា នាំអំណោយ និងថវិកាជាច្រើនជូនកងទ័ពនៅតំបន់អូរអាឡៃ

ខេត្តស្ទឹងត្រែង ៖ ឈរលើស្មារតីគាំពារ និងគាំទ្រដល់កងទ័ពឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាននោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និង លោកឧកញ៉ា ស៊ន សុខណា អគ្គនាយក ... Read More »

លោក ហ៊ុន ម៉ាណែត ជួបជុំទទួលទានអាហារសាមគ្គីជាមួយខ្មែរជាង២០០នាក់នៅប្រទេសអាល្លឺម៉ង់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូន ប្រុសសម្តេចនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា លោកមកប្រទេសអាល្លឺម៉ង់ នេះមិនមែនឲ្យបងប្អូនខ្មែរទៅស្អប់នរណា ទេហើយក៏មិនឲ្យលាបពណ៌អ្នកណាឲ្យយើងបែកបាក់គ្នាដែរ ។ ការថ្លែងនេះបែបនេះ ក្នុងឱកាសដែល លោកអញ្ចើញទៅចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គីមហាគ្រួសារខ្មែរ ... Read More »

វិទ្យាស្ថានទ័ពជើងគោកនៃខ.ភ.ម. ប្លុងតាសេកបើកវគ្គហ្វឹកហ្វឺនបំប៉នថ្នាក់វិក្រឹត្យនាយទាហានជំនាន់ទី៤

ខេត្តកំពង់ស្ពឺ ៖ វិទ្យាស្ថានទ័ពជើងគោក នៃ ខ.ភ.ម.ប្លុងតាសេក បានបើកវគ្គហ្វឹក ហ្វឺនបំប៉នថ្នាក់ វិក្រឹតនាយទាហានជំនាន់ ទី៤ ក្រោមអធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា​ការរង ... Read More »

ទីតាំងអីុនធើណេតបង្កប់ល្បែងភ្នាល់តាមអនឡាញ៣កន្លែងត្រូវបានបង្ក្រាប

ខេត្តបាត់ដំបង ៖ ទីតាំងភ្នាល់ល្បែងតាមប្រព័ន្ធអីុនធើណេតចំនួន៣កន្លែង ក្នុងខេត្តបាត់ដំបងត្រូវបានកម្លាំងអន្តរាគមន៍បង្ការ បង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្រោយពីមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ... Read More »

ម្ចាស់ទីតាំងណេត២៤ម៉ោងA2 សេវាកុំព្យូទ័រ អាងខ្នងអភិបាលរងខណ្ឌមានជ័យម្នាក់

ភ្នំពេញ ៖ បើទោះបីជាមានការប្តេជ្ញាចិត្តពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថានឹងបញ្ជាឲ្យអស់លោកអភិបាល ខណ្ឌទាំង១២ ក្រោមឱវាទសាលារាជធានីភ្នំពេញត្រូវចុះត្រួតពិនិត្យទៅលើទីតាំង អ៊ិនធើណេត២៤ម៉ោង ដែលជាទីតាំងបង្កប់ល្បែងភ្នាល់តាមអនឡាញផងនិងជាទីតាំងលួចប្រើប្រាស់គ្រឿងញៀនផងក៏ដោយ ក៏ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យតាមបណ្តោយផ្លូវព្រះមុនីរ៉េត (២១៧) គេ សង្កេតឃើញនៅតែបន្តបើកដំណើរការ ... Read More »

អាវុធហត្ថខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យដែលយកកែវគប់យុវជនម្នាក់ស្លាប់

ខេត្តស្វាយរៀងៈ កម្លាំងកងរាជអាវុធ ហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៧ បានបង្ហាញមុខជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាពយកកែវគប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់សរសៃ បំពង់កហូរឈាមស្រោចពេញខ្លួនស្លាប់ ខណៈក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។ ... Read More »

ធ្លាក់យន្តហោះក្នុងពិធីតាំងពិព័រណ៍អ្នកឈរមើលរត់ជាន់ជើងគ្នា

ពិធីតាំងពិព័រណ៍ អាកាសចរណ៍យោធាបានរៀបចំឡើងនៅក្នុងប្រទេសអ៊ីតាលី ទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចូលរួមដើម្បីបង្ហាញផលិតផលរបស់ខ្លួន។ ជាទូទៅនៅក្នុងពិធីតាំងពិព័រណ៍ តែងតែមានការហោះហើរសម្តែង បង្ហាញពី សមត្ថភាព ហោះហើររបស់ខ្លួនឲ្យអតិថិជនបានឃើញ។ នៅក្នុងការហោះហើរសម្តែង យន្តហោះយោធាមួយគ្រឿង បានជួបឧបទ្ទវហេតុនៅពេលដែលខ្លួនកំពុងបង្ហាញសមត្ថភាពហោះហើរ នៅក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅអ៊ីតាលី ហើយបានបណ្តាលឲ្យអ្នកបើកបរយន្តហោះម្នាក់ស្លាប់ផង។ យន្តហោះយោធាមួយគ្រឿងនេះ បានធ្លាក់នៅពេលដែលកំពុងហោះពីលើសមុទ្រ ... Read More »

មុនភ្ជុំបិណ្ឌកាប់គេប៊ិះស្លាប់ ក្រោយភ្ជុំកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន

ខេត្តកំពង់ចាមៈ យុវជន២នាក់ ជាជនដៃដល់កាប់បណ្ដាលឲ្យយុវជនម្នាក់ ប៊ិះដាច់ដៃ ទាំងសងខាងនិងផុតជីវិតកាលពីអំឡុងមុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃត្រូវកម្លាំងកងរាជ អាវុធ ហត្ថចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយរឹបអូសដាវមួយដើម ... Read More »

តម្លៃផ្លែស្វាយ១គីឡូក្រាម១.០០០រៀលដែលធើ្វឲ្យកសិករសប្បាយចិត្ត

ខេត្តព្រៃវែង៖ កសិករនៅស្រុកពារាំងខេត្តព្រៃវែងបាននិងកំពុងសប្បាយរីករាយ ព្រោះតម្លៃផ្លែស្វាយបានឡើងថ្លៃដល់ទៅ១គីឡូក្រាម១.០០០រៀល ខណៈតម្លៃនៅខែ មុនៗ១គីឡូក្រាម តែ៣០០រៀល ទៅ​៥០០ រៀលប៉ុណ្ណោះ។ ជាមួយគ្នានោះក្រុមឈ្មួញកណ្ដាល ដែលដើរទិញផ្លែស្វាយបានបញ្ជាក់ថា ផ្លែស្វាយសព្វថ្ងៃគឺថៅកែធំៗបានដឹកទៅលក់នៅប្រទេសវៀតណាម និងប្រទេសថៃ ម្យ៉ាងវិញទៀតខែនេះ គឺស្វាយខុសរដូវ ទើបតម្លៃឡើងខ្ពស់គួរសម។ ... Read More »

អាជ្ញាធរខេត្តរតនគិរីមិនអាចដោះស្រាយបានបញ្ហាសំរាមនៅផ្សារបានលុង

ខេត្តរតនគិរី៖ បើទោះជាមានការសន្យារបស់អាជ្ញាធរខេត្តរតនគិរីថា ទីធ្លាសាធារណៈរបស់រដ្ឋគ្រាន់តែជាកន្លែងស្តុកសំរាមបណ្ដោះអាសន្តយ៉ាងណាក៏ដោយក៏តាំងពី ខែមីនា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះគេនៅតែឃើញសំរាមចាក់គរស្អុយ រលួយនៅមុខផ្សារបានលុងដដែល។ សំរាមស្អុយរលួយនៅមុខផ្សារនៅតែ ជាសំរាមចាក់គរដូចភ្នំដដែល។ ចំណែក លុយ ភាស៊ី កញ្ច្រែង កញ្ជើ ល្អី ... Read More »

ប្រទេសតែមួយគត់នៅលើពិភពលោកដែលស្ត្រីបើកបររថយន្ត «ជាបទល្មើស»

ច្បាប់អារ៉ាប៊ីសាអ៊ូឌិតបានកំណត់មិនឲ្យស្ត្រីបើកបរ ឬមានកម្មសិទ្ធិរថយន្តឡើយ។ មិនតែប៉ុណ្ណោះ បុរសមួយចំនួននៅក្នុងប្រទេសនេះ បានចាត់ទុកថា ស្ត្រីបើកបរ គឺជាការបំផ្លាញសីសធម៌រស់នៅរបស់ស្ត្រី។ តាមការពិតច្បាប់ហាមប្រាមស្ត្រីបើកបរមិនស្ថិតស្ថេរជាផ្លូវការនៅក្នុងសង្គមអារ៉ាប៊ីសាអូឌិតឡើយនៅមុនឆ្នាំ១៩៩០ ប៉ុន្តែក្រោយមក ក៏បានចេញជាច្បាប់នៅក្នុងអំឡុងទសវត្សរ៍៩០ ក្រោយពេលមានព្រិត្តិការណ៍ស្ត្រី៤៧នាក់ បានបើករថយន្តដឹកគ្រួសារទៅកម្សាន្ត ។ ក្រុមស្ត្រីទាំងនោះ បានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលពីច្បាប់ហាមស្ត្រីបើកបរ ... Read More »

ជិះម៉ូតូឌុបគ្នាលឿនលើស្ពានអាកាសស្ទឹងមានជ័យ ដួលសន្លប់ម្នាក់ របួសស្រាលម្នាក់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបយសស្រាលខណៈជិះម៉ូតូលឿនដល់ចំណុចផ្លូវកោង ក្រោមស្ពានអាកាសស្ទឹងមានជ័យចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលទាំងកំរោលតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្រោមស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ជិះម៉ូតូបត់ឆ្វេង មិនប្រយត្ន័ត្រូវម៉ូតូមកពីក្រោយបុករងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបាវិត ... Read More »

ស្វាយរៀងមួយថ្ងៃស្លាប់២នាក់៖ ម្នាក់ខ្យល់គរ ម្នាក់ស្រវឹងស្រាធ្លាក់ចូលទឹកស្រះ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលមួយថ្ងៃមានករណីស្លាប់ដោយខ្យល់គរម្នាក់ និងស្រវឹងស្រាធ្លាក់ចូលទឹកស្រះ ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ បុរសរងគ្រោះឈ្មោះ ... Read More »

គោយន្តបើកមិនប្រកាន់ស្ដាំបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តស្វាយរៀងៈ អ្នកបើកគោយន្តម្នាក់បានរត់គេចខ្លួនភ្លាមៗ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូពេញទំហឹង ដោយសារបើកបរមិនប្រកាន់ស្តាំ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលអស់អ្នកជិតខាងនាំគ្នាជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៤C ស្ថិតនៅភូមិ គយត្របែក សង្កាត់ គយត្របែក ... Read More »

ឃាត់ខ្លួនស្ត្រីដៃស្អិតដោះខ្សែកប្លាទីនក្មេងប្រុសអាយុ៣ ឆ្នាំម្នាក់ តែមិនបានសម្រេច

ភ្នំពេញ:នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានចាប់ឃាត់ស្រ្តីម្នាកដែលធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់មិនបានសម្រេច ព្រោះម្តាយឃើញស្រែកឆោឡោទាន់ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ស្ត្រីរូបនេះមានឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ ... Read More »

លោក ឃួង ស្រេង ៖ ដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យដោះស្រាយបញ្ហាទឹកលិច ជូនប្រជាពលរដ្ឋនៅខណ្ឌសែនសុខ និងខណ្ឌមានជ័យ

ភ្នំពេញ ៖ ក្រោយពីមានជំនន់ទឹកភ្លៀងជន់លិចមូលដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តដឹកនាំមន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយដើមស្លែង និងប្រឡាយលូប្រាំ ដើម្បីបញ្ជៀសបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀង ... Read More »

កីឡាករ ធានុ រាជ និងហាក់ ប៉ាន់ធី ត្រូវកីឡាករ គឹម វាសនា និងរិន សារដ្ឋទម្លាក់ចេញពី វគ្គជម្រុះ សប្តាហ៍ទី៤

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ វគ្គជម្រុះដំណាក់កាលទី១ នៅសប្តាហ៍ទី៤កន្លងមកនេះកីឡាករធានុរាជ មកពីក្លិបពោធិ៍ជ័យកីឡា បានធ្លាក់ចេញពីវគ្គជម្រុះក្រោមស្នាដៃ កីឡាគឹម វាសនា មកពីក្លិបទ័ពឆត្រយោង៩១១ ខណៈដែល កីឡាករ ហាក់ ប៉ាន់ធីមកពីក្លិប រ៉ាហាប់ស្វាយប៉ាកក៏បានធ្លាក់ចេញពីវគ្គជម្រុះដំណាក់កាលទី១ដែរ បន្ទាប់ពីវាយចាញ់កីឡាករ ... Read More »

នាយបេកកសកម្ម អាស៊ានប៉ារ៉ាហ្គេម កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរ ប៉ុន្តែបាត់មេដាយមាស

ភំ្នពេញ ៖ បើទោះបីអត្តពលិកជនពិការកម្ពុជា មិនអាចស្វែងរកមេដាយមាសមកជូនជាតិវិញក៏ពិតមែន ប៉ុន្តែពួកគេ បានបង្កើននូវចំនួនមេដាយប្រាក់រហូតដល់២១គ្រឿង និង មេដាយសំរឹទ្ធិ ចំនួន៥គ្រឿង ស្រប់តាមក្តីបំណង ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដាក់ទិសដៅ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី ។ ... Read More »

អតីតតំបន់សមរភូមិសង្រ្គាមបង្ហូរឈាមនៅខេត្តបាត់ដំបង៤កន្លែងក្លាយជាតំបន់រមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត

ខេត្តបាត់ដំបង៖ អតីតតំបន់សមរភូមិសង្រ្គាមបង្ហូរឈាមនៅក្នុងសម័យសង្រ្គាមស៊ីវិល ស្ថិតនៅខេត្តបាត់ដំបងចំនួន៤កន្លែង ត្រូវគេមើលឃើញថា បានក្លាយជាតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពបំផុត និងកំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិគ្រប់ទិសទីមកលេងកំសាន្តយ៉ាងច្រើនកុះករ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលបានស្វែងរកទីកន្លែងរមណីយដ្ឋាននានានៅក្នុងខេត្តបាត់ដំបងដើម្បីដើរលេងកំសាន្តនោះ។ អតីតតំបន់សមរភូមិសង្រ្គាមទាំង៤កន្លែងកំពុងពេញនិយមរួមមានៈ១,រមណីយដ្ឋានប្រាសាទបុរាណភ្នំបាណន់ ២,រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ៣,រមណីយដ្ឋានអាងទឹកកំពីងពួយកសាងឡើងក្នុងរបបបដិវត្តណ៍អាវខ្មៅប៉ុលពត រមណីយដ្ឋានទាំង៣នេះ ស្ថិតក្នុងស្រុកបាណន់ និង៤,រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ... Read More »

ប្រជាពលរដ្នជាច្រើននាក់បានឈឺស្លាប់ជាបន្ដបន្ទាប់ដោយពុំដឹងមូលហេតុ

ខេត្តកំពង់ធំ ៖ ​ប្រជាពលរដ្ន​ជាច្រើន​​បានឈឺស្លាប់ និងខ្លះទៀតសម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​ការ​បរិភោគ​ ចំណីអាហារមិនស្អាត គ្មានអនាម័យ ។ ហេតុ​ការណ៍ដ៏រន្ធត់នេះ​បាន​កើតឡើង​នៅ​ច្រក​តោ ស្ថិត​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជិត​បរិវេណ​ម្ដុំព្រៃ​ឡង់ ។ លោក ... Read More »

នគរបាល​ប្រឆាំង​គ្រឿងញៀន​​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​នឹង​ថ្នាំ​ញៀន​៤កញ្ចប់

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែនប្រឆាំង​បទល្មើស​ បាន​ឲ្យដឹង​ថា៖ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ៣០ នាទី​ ... Read More »

Microsoft ចូលរួមកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់យុវជន៣០០០នាក់នៅកម្ពុជា

ភ្នំពេញ៖ អស់រយៈពេលមួយឆ្នាំនៃកម្មវិធីភាពជាដៃគូ រវាងនិស្សិត និងMicrosoft និងកម្មវិធីយុវជន YouthSpark របស់Microsoft នៅកម្ពុជា ដែលបើកឱកាសកាន់តែច្រើនដល់យុវជនកម្ពុជាឲ្យទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត។ Microsoft បានអបអរសាទរ ខួបគំរប់ ១ ... Read More »

ឃាត់ខ្លួនបុរសម្នាក់កំពុងដើរតាមផ្លូវ ឆែករកឃើញថ្នាំញៀន២កញ្ចប់

ភ្នំពេញ: នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន២កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ សុភ័ណ្ឌ ... Read More »

Apple នឹងនាំយក 3D Touch multitasking gesture របស់ iPhone ត្រឡប់មកវិញនៅពេល Update iOS 11 នាពេលអនាគត

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Craig Federighi បានបញ្ជាក់ថា 3D Touch gesture ដ៏ពេញនិយមសម្រាប់ iPhone ដែលត្រូវបានដកចេញនៅក្នុង iOS 11.0 នឹងត្រូវបានត្រឡប់មកវិញនៅក្នុងការ ... Read More »

សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាគ្រប់ទីកន្លែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាគ្រប់ទីកន្លែង។ គម្រោងវារីអគ្គីសនីសេសានក្រោម ២ ដែលមានទឹកប្រាក់ជាងប្រាំពីររយលានដុល្លារ (៧៨១.៥២) នឹងធ្វើអោយកម្ពុជាមានឯករាជភាព និងស្ថេរភាពក្នុងការគ្រប់គ្រង និងចែកចាយអគ្គីសនីពីខេត្តស្ទឹងត្រែងទៅកាន់រាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តនានា ដែលធ្វើអោយប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់ជាមួយតម្លៃកាន់តែថោកសមរម្យ។ ... Read More »

ជនបរទេសម្នាក់ដេកស្លាប់​ក្នុងផ្ទះសំណាក់យីហោ​ឡាហ័រ​

ភ្នំពេញ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានចុះទៅត្រួតពិនិត្យមើលផ្ទះសំណាក់យីហោ​ (ឡាហ័រ​ )ក្រោយទទួលបានព័ត៌មានថាមានករណីជនជាតិបរទេសដេកស្លាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផងដែរ ។ ករណីជនបរទេសម្នាក់ដេកស្លាប់​ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ​ (ឡាហ័រ​ )​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ27E0បន្ទប់លេខ104ជាន់ទី1ផ្លូវ110ភូមិ07សង្កាត់វត្តភ្នំ​ ... Read More »

ក្រុម IS វាយបកមេទ័ពរុស្ស៊ី១រូបស្លាប់

ឧត្តមសេនីយ៍ឯក Valery Asapov មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅស៊ីរីបានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់ផ្លោងពីក្រុមភេរវកម្ម IS ទៅលើទីបញ្ជាការកងទ័ពរុស្ស៊ីដោយចៃដន្យ។ សារព័ត៌មាន Sputnik បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកញ្ញាថា ឧត្តមសេនីយ៍ឯង Valery Asapov បានស្លាប់ដោយការបាញ់គ្រាប់ផ្លោង ទៅលើទីបញ្ជាការកងទ័ពរុស្ស៊ី ... Read More »

ជិះម៉ូតូទាំងស្រវឹង ប៉ះរថយន្តគេដួលសន្លប់ រថយន្តបើកទៅបាត់

ខេត្តកណ្តាល: បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំងដោយ មិនប្រយត្ន័បានជិះជែងហើយប៉ះរថយន្តគេបញ្ច្រាស់ទិសគ្នាធ្វើឲ្យដួលបោកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៥-២៦ ចំណុច ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មន្ត្រីនគរបាលចរស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »