ព័ត៌មានទាន់ហេតុការណ៍៖
'

ការវិនិយោគអចលនទ្រព្យនៅខេត្តកែប កើនឡើងនៅពេលចិនបានជម្រុញ តម្លៃដីកើនឡើងខ្លាំង

ខេត្តកែបជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តនេះមានភាពទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគតដោយសារតែតម្លៃដីធ្លីនៅទាបបើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុដែលជាតំបន់តាមមាត់សមុទ្រដូចគ្នាហើយម្យ៉ាងទៀតកែបមានសក្តានុពលមិនអាចប្រកែកបានសម្រាប់វិស័យអេកូទេសចរណ៍។ ខេត្តកែបមានចម្ងាយត្រឹមតែ១២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុហើយត្រឹមតែ៤៤គីឡូម៉ែត្រពីខេត្តកំពត។ អភិបាលខេត្តកែបលោក កែន សត្ថា បានប្រាប់ទៅកាន់កាសែតក្នុងស្រុកថា “យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតគម្រោងប្លង់មេសម្រាប់ការអភិវឌ្ឍន៍ខេត្តរបស់យើងដែលនឹងធ្វើឱ្យទេសចរណ៍ធម្មជាតិកាន់តែប្រសើរឡើង។ ទោះបីជាយើងមិនទាន់ទទួលបានកិច្ចព្រមព្រៀងជាផ្លូវការពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏ដោយក៏យើងនៅតែបន្តផែនការមេរបស់យើងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។” [នៅកែប] លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុនKampot ... Read More »

នគរបាលប៉ុសិ្តចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់ជាមួយថ្នាំញៀនចំនួន៧កញ្ចប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុសិ្តរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងរំលងអធ្រាត្ រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រូវចំណុចមុខក្លឹបហេបផី ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមបទសង្ស័យជួញដូរគ្រឿងញៀន។ សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យរូបនេះមានឈ្មោះ មាស ... Read More »

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា Read More »

រថយន្តម៉ែកសឺដែសបោះពួយយ៉ាងលឿនទៅបុករនាំងសង្ក័សីការដ្ឋានសំណង់របស់ក្រុមSCG រងការខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ: រថយន្តម៉ាកសឺដេសមួយគ្រឿងបាន បោះពួយយ៉ាងលឿងដូចហោះលុះមកដល់ផ្លូវបំបែក អ្នកបើកបរបត់មិនទាន់ ក៏ជ្រុលចង្កូតទៅបុករនាំងសង្ក័សី ដែលគេដាក់ដ្ឋានសំណង់របស់ក្រុម SCG បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំហើយបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចសង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នៅត្រង់ចំណុចទល់មុខស្ថានីយបូមទឹកត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »

សមត្ថកិច្ចខណ្ឌ៧មករាចាប់វាយខ្នោះជនសង្ស័យ៥នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច

  ភ្នំពេញ : ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌ៧មករាចាប់វាយខ្នោះ រួមនឹងថ្នាំញៀន៥កញ្ចប់តូច កាលវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ មុខបុរីកីឡា នៅតាមផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

រុស្សីជម្លៀសពលរដ្ឋជាង២ម៉ឺននាក់ក្រោយរងការគំរាមកំហែងវាយប្រហារគ្រាប់បែក

ពលរដ្ឋនៅទីក្រុងមូសស្កូ ជាង២ម៉ឺននាក់ ត្រូវ ជម្លៀសចេញជាបន្ទាន់ ក្រោយពេលរងការគំរាមកំហែងវាយប្រហារគ្រាប់បែកអត្តឃាតពីក្រុមភេរវកម្ម។ សារព័ត៌មាន RT បានផ្សាយថា ពលរដ្ឋជាង២ម៉ឺននាក់ត្រូវបានជម្លៀស ចេញពី មជ្ឈមណ្ឌុល ផ្សារទំនើប និងស្ថានីយរថភ្លើង សាលារៀន ២០កន្លែងផ្សេងគ្នា ... Read More »

បុរសម្នាក់បើករថយន្តឡិចស៊ីសបុកបារ៉ាស់សមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹងនៅផ្លូវ២៧១

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងខ្លាំងបើករថយន្តឡិចស៊ីស ធ្វើដំណើរពីលិចទៅកើតតាមផ្លូវលេខ២៧១ លុះដល់ចំណុចគោលដៅកម្លាំងនគរបាលនាយកដ្ឋានសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិត្រួតពិនិត្យ គ្រឿងស្រវឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកស្រាប់បើកបុកបារ៉ាស់ទាំងកំរ៉ោលតែម្តង ហើយព្យាយាមបើករថយន្តគេចតែរត់មិនរួច។ សមត្ថកិច្ចបាននិយាយថា មុនពេលកើតហេតុកម្លាំងគោលដៅបាន បញ្ជាឲ្យរថយន្តឡិចស៊ីសបង្កហេតុឲ្យឈប់ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង នៅ ពេលដែលបុរសនោះឈប់រថយន្ត ហើយប្រពន្ធទៅអង្គុយម្ខាងហើយបុរសរូបនេះឡើងបើករថយន្តវិញម្តង។ ... Read More »

រឿងអាមេរិកបិទការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជា ពាក់ព័ន្ធរឿងអាមេរិកចង់បញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាដោយបង្ខំ !

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ថា រឿងអាមេរិកបិទមិនផ្តល់ Visa ជូនមន្រ្តីកម្ពុជានេះ គឺពាក់ព័ន្ធរឿងកម្ពុជាស្នើឱ្យមានការកែប្រែលើកិច្ចព្រមព្រៀង កុំឱ្យមានការបញ្ជូនពលរដ្ឋខ្មែរឱ្យត្រឡប់មកកម្ពុជា។ នាយឧត្តមសេនីយ៍ ... Read More »

អ្នកយាមរថយន្តពេលយប់សម្ងំជក់ថ្នាំញៀន នគរបាលប៉ុស្តិ៍បឹងព្រលឹតឃើញឃាត់ខ្លួនភ្លាម

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណៈជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋមានសុវត្ថិភាពល្អ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈ កំពុងអង្គុយជក់ថ្នាំញៀនក្បែរចិញ្ចើមផ្លូវ។ ការឃាត់ខ្លួនជនសង្ស័យជក់ថ្នាំញៀនជាក់ស្តែងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវ ១០៥ កែងផ្លូវ ២១៤ ... Read More »

ចូលកោសជប់ម៉ាស្សា២ដងទើបដឹងថាគេលួចបន្លំដូរលុយក្លែងក្លាយជិត២០០ដុល្លារប្តឹងនគរបាលឲ្យជួយ

ភ្នំពេញៈ បុរសម្នាក់ខណៈចូលទៅកោសជប់-ម៉ាស្សា ត្រូវនារីម៉ាស្សាលួចដូរលុយពិតដាក់លុយក្លែងក្លាយចូលកាបូបចំនួនជិត២០០ដុល្លារពីរដងទៅហើយទើបសម្រេចទៅដាក់ពាក្យបណ្ដឹងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះកោសជប់យីហោ ហេង ហេង ម៉ាស្សា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងជិតនិងស្តុបលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីរិតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន កាលពីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខតំណាង លោក បុឹល ... Read More »

Monaco បង្ហាញកីឡាករថ្មី៤រូបក្រោយចំណេញកប់ក្តោងពីការលក់កីឡាករចាស់

ក្លិប Monaco របស់បារាំងបានបង្ហាញកីឡាករចំណូលថ្មី៤រូបដូចជាកីឡាករ Stefan Jovetic, Rachid Ghezzal, Keita Balde Diao និង Adama Diakhaby បន្ទាប់ពីពួកគេលក់កីឡាករបានប្រាក់រហូតដល់ទៅ៣២៩,៣លានផោនក្នុងទីផ្សារ ដោះដូរកីឡាករដែលទើបតែបិទកន្លងទៅ ... Read More »

យុវជនម្នាក់ជិះម៉ូតូផ្លូវយប់ងងឹតទៅបុករថយន្តដឹកបង្គោលភ្លើងដែលឈប់ចតលើចិញ្ចើមផ្លូវមិនប្រើប្រាស់ភ្លើងសញ្ញាអ្វីសម្គាល់របួសធ្ងន់

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូផ្លូវយប់ងងឹតទៅបុករថយន្តដឹកបង្គោលភ្លើងដែលឈប់ចតលើចិញ្ចើមផ្លូវមិនប្រើប្រាស់ភ្លើងសញ្ញាអ្វីសម្គាល់យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនដែលរងរបួសធ្ងន់មានឈ្មោះ ហុង ... Read More »

អធិការនគរបាលខណ្ឌ៧មករាបង្ហាញមុខក្មេងទំនើង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បំពងសម្លេងតាមដងផ្លូវ១៧គ្រឿង និងម៉ូតូអត់ មានពាក់ស្លាកលេខចំនួន១៦គ្រឿង

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញ នៅព្រឹកទី១៤ ខែកញ្ញា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបង្ហាញមុខក្រុមក្មេងទំនើង១៧នាក់ ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ... Read More »

iPhone X របស់ក្រុមហ៊ុន Apple គឺជាព័ត៌មានដ៏ល្អសម្រាប់អ្នកថតរូប

ខណៈពេលដែលអ្នករាល់គ្នាកំពុងរង់ចាំការរំពឹងទុកសម្រាប់ទូរស័ព្ទ iPhone 8 ហើយក្រុមហ៊ុន Apple ក៏ត្រូវបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញអ្វីដែលពិសេសមួយបន្ថែមទៀតនោះ ទូរស័ព្ទ iPhone X ។ ទូរស័ព្ទ iPhone X មិនមានកាមេរ៉ាមួយនោះទេ គឺវាមានកាមេរ៉ាក្រោយចំនួនពីរដែលមានទំហំ ... Read More »

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា Read More »

ទូរស័ព្ទ iPhone X នឹងដោះសោជាមួយនឹងការចំនាំមុខជំនួសឲ្យប៊ូតុង Home

ឥឡូវនេះមានវិធីថ្មីដើម្បីដោះសោទូរស័ព្ទ iPhone ។ នៅលើវេទិកានាពេលបច្ចុប្បន្ននេះ លោក Phil Schiller របស់ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវទូរស័ព្ទ iPhone X ជាមួយនឹងការភ្ញាក់ផ្អើលដ៏ធំមួយនោះគឺគ្មានប៊ូតុង Home ។ ... Read More »

រថយន្តស៊េរីទំនើបម៉ាក ម៉ាស័រដេស បើកទៅពន្លះបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានចេញពីផឹកសុីស្រវឹង ហើយបើករថយន្តស៊េរីទំនើបម៉ាស័រដេស ទៅបុកបង្គោលភ្លើងមួយដើមជិតបាក់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចជាប់ និងប៉ុស្ដិ៍នគរបាលព្រែកប្រា តាមបណ្ដោយផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ... Read More »

រឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ៖​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ចូល​បំភ្លឺ​តុលាការ​

ភ្នំពេញ​៖ សំណុំរឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ឥឡូវ​នេះ​ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ បាន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ តាម​ដីកា​កោះ​អញ្ជើញ​របស់​លោក​ គុជ​ គឹមឡុង​ ... Read More »

នគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំនួន​ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ នៅខាងក្រោយសាលាកគោកបញ្ជាន់​ សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។ ​ជនសង្ស័យឈ្មោះប៉ុន ​វណ្ណា​ ​ ភេទប្រុស អាយុ​២០ឆ្នាំ ... Read More »

ជោគវាសនា​ឧកញ៉ា​ ជួប​ ច័ន្ទ​ នៅ​ស្រពិចស្រពិល​ ករណី​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ ,​ ព្រឹក​នេះ​តុលាការ​បន្ត​នីតិវិធី

ភ្នំពេញ​៖ ជោគវាសនា​ឧកញ៉ា​ជួប​ ច័ន្ទ​ នៅ​ស្រពិចស្រពិល​ ករណី​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ នេះ​ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​នីតិវិធី​នៃ​ការ​សាកសួរ​ និង​ ឈាន​ដល់​ការ​សម្រេច​ចុងក្រោយ​ ... Read More »

សាលារៀនសង្គមកីឡា Smart-PSE-RMF ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧អង្គការដើម្បីភាពញញឹមនៃកុមារ ដែលត្រូវបានស្គាល់ច្បាស់ថា PSE និងជាអង្គការមិនរកប្រាក់កម្រៃ ព្រមជាមួយនឹងក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេ បានប្រកាសភាពជាដៃគូរយៈពេល ៤ ... Read More »

ស្រីតូច ចំណាន បញ្ចេញសារក្រោយមានអ្នកប្រឌិតរឿងបង្ខូចកិត្តិយស

  ភ្នំពេញ៖ អតីតពិធីការិនី ស្រីតូច ចំណាន បានបញ្ចេញសារមួយដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីអ្នកស្រីបានជួបនឹងរឿងរ៉ាវជាហូរហែ ពិសេសរឿងលួចលាក់ស្នេហាជាមួយមិត្តរួមជំនាន់លោក សុវណ្ណ មករានោះ។ មិនដូចបំណងអ្នករុកគួន ផ្ទយមកវិញ អ្នកស្រីថា កាន់តែបានភាពកក់ក្តៅពីស្វាមីទ្វេឡើង។ កន្លងទៅ ... Read More »

បុរសចំណាស់ម្នាក់ផឹកស្រាស្រវឹងជោកជាំដើរធ្លាក់អណ្តូងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងអណូងទឹក ក្បែរផ្ទះនៅក្នុងភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៧និង ៥០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីសាច់ញាតិទៅដងទឹក។ តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះ ... Read More »

ត្រឡប់ពីដាក់ពាក្យប្រឡងធ្វើគ្រូបង្រៀនត្រូវរថយន្តប្រល័យអាយុជីវិតស្លាប់២នាក់ និងម្នាក់ទៀតរបួសស្រាល

ខេត្តកំពង់ធំ៖ យុវនារី៣នាក់ទើបតែប្រឡងជាប់បាក់ឌុបថ្មីៗ ហើយជិះម៉ូតូឌុបគ្នា៣នាក់ចេញពីផ្ទះទៅដាក់ប្រឡងធ្វើគ្រូបង្រៀន នៅខេត្តកំពង់ធំពេលដាក់ពាក្យរួចរាល់បានឌុបគ្នាត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវរថយន្តសាំងយ៉ុងបុកស្លាប់២នាក់ និងរបួសស្រាលម្នាក់ នៅវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ... Read More »

ស្ត្រីបរទេសម្នាក់ត្រូវនគរបាលបញ្ជូនទៅតុលាការខេត្តពាក់ព័ន្ធការជួញដូរ​គ្រឿង​ញៀ​ន​​

ខេត្តសៀមរាប៖ ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួននាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ​បាន​បញ្ជូន ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បីចំណាត់ការទៅតាមនីតិវិធីច្បាប់ ពាក់​ព័ន្ធ​នឹងករណីរក្សាទុកនិងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ បន្ទាប់​ពី​​ឃាត់​ខ្លួន​បាន​នៅចំណុចអាកាសយានដ្ឋានអន្តរ​ជាតិសៀមរាប កាល​ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងការចុះបង្រ្កាបនេះដឹក​នាំ​ដោយ​លោកឧត្តម​សេនីយ៍​ត្រី៍ អ៊ុំ ... Read More »

ប្រជាពលរដ្ឋមួយគ្រួសារបានប្រទះគ្រាប់៣គ្រាប់នៅជិតខ្ទមអ្នកតា

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំការខ្ទមអ្នកតា ស្ថិតភូមិទឹផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានប្រជាពលរដ្ឋមួយគ្រួសារបានប្រទះគ្រាប់៣គ្រាប់ ដែលនៅជិតខ្ទមអ្នកតា ២គ្រាប់ និងដី១គ្រាប់ទៀតនៅលើប្រគៀបមែកដើមខ្នុល បន្ទាប់មក ម្ចាស់ចំការ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

ម៉ូតូ៤០គ្រឿងនិងសម្ភារជាច្រើនទៀតត្រូវអគ្គីភ័យឆេះដោយសារទុស្សេខ្សែភ្លើងនៅក្នុងក្រុងស្ទឹងសែន

ខេត្តកំពង់ធំៈ ផ្អើលពេញក្រុងស្ទឹងសែន ខណៈដែល ហាងម៉ូតូ មួយកន្លែង ជាផ្ទះល្វែង៣ជាន់ ត្រូវបានអគ្គីភ័យឆាបឆេះម៉ូតូអស់ ៤០គ្រឿង រួមទាំងសម្ភារៈ និងរបស់មានតំលៃមួយចំនួនទៀត ដែលសមត្ថកិច្ចមិនទាន់អាចសរុបការខូចខាត ក្នុងករណី ភ្លើងឆេះផ្ទះនេះបានទេ។ នៅក្នុងហេតុការណ៍ភ្លើងនេះ គេសង្កេតឃើញលោក ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងជំរុញដល់មេបញ្ជាការរងក៏ដូចជាលោកប្រធានមន្ទីរអនុប្រធានមន្ទីរការិយាល័យជំនាញមន្ត្រីកងរាជអាវុធហត្ថត្រូវចេះស្រឡាញ់សហការគ្នាសាមគ្គីភាពផ្ទៃក្នុងទើបការងារបានទៅដោយរលូននិងទទួលបានជោគជ័យក្នុងអង្គភាពរបស់ខ្លួន

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រីសែរ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងជំរុញដល់មេបញ្ជាការរងក៏ដូចជាលោកប្រធានមន្ទីរអនុប្រធានមន្ទីរការិយាល័យជំនាញមន្ត្រីកងរាជអាវុធហត្ថត្រូវចេះស្រឡាញ់សហការគ្នាសាមគ្គីភាពផ្ទៃក្នុងទើបការងារបានទៅដោយរលូន និងទទួលបានជោគជ័យក្នុងអង្គភាពរបស់ខ្លួន។ ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថខេត្ត ខែកញ្ញា លើកទិសដៅខែតុលា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកប្រធានមន្ទីរការិយាល័យជំនាញនីមួយៗរបស់ខ្លួនយ៉ាងច្រើនកុះករផងដែរ។ ... Read More »