ព័ត៌មានទាន់ហេតុការណ៍៖
'

ឪពុកជាប់ជជែកលេងជាមួយអ្នកភូមិភ្លេចមើលកូនមិនដឹងកូនធ្លាក់លង់ទឹកស្ទឹងស្លាប់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្ទឹងស្លាប់ខណៈដែលក្មេងប្រុសរងគ្រោះត្រូវបានឪពុកនាំទៅលេងទឹកស្ទឹងនៅចំណុចសំណង់ធារាស្រ្តស្ទាក់ទឹកមួយកន្លែងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។សពក្មេងរងគ្រោះត្រូវបានប្រជាពលរដ្ឋចំណាយពេលជាង១ម៉ោងថ្ងៃដដែលរាវរកប្រទះឃើញស្លាប់ក្នុងទឹកជម្រៅជាងមួយម៉ែត្រ។ការស្លាប់ដោយលង់ទឹកក្មេងប្រុសរងគ្រោះម្នាក់ចុងក្រោយនេះនៅស្រុកមង្គលបុរីគឺគេមើលឃើញនៅខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែចុងក្រោយនេះក្មេងប្រុសស្លាប់ដោយលង់ទឹក៤នាក់នោះមកហើយ បន្ទាប់ពីក្មេងប្រុស៣នាក់ជាបងប្អូននិងគ្នាបានលង់ទឹកត្រពាំងស្លាប់ខណៈក្មេងរងគ្រោះរត់ទៅតាមជីតាដាក់មងនៅចំណុចទឹកត្រពាំងភាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ... Read More »

សំណល់គ្រាប់មិនទាន់ផ្ទុះចំនួន៣ គ្រាប់ត្រូបានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រមូលយកមកកម្ទេចចោល

ខេត្តតាកែវ៖ សំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមចំនួន០៣គ្រាប់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការនគរបាលខេត្តតាកែវសហការគ្នាចុះប្រមូលយកមកកំទិចចោលក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានការចុះទៅពិនិត្យ និងប្រមូលសំណល់គ្រាប់មិនទាន់ផ្ទុះនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្រមូលបាននៅ ០៣ ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកត្រាំកក់។ តាមសម្តីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅពេលនោះបានឲ្យដឹងថាដោយកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលអង្គតាសោមកម្លាំងប៉ុស្តិ៍ឧត្តមសូរីយា និងកម្លាំងប៉ុស្តិ៍ស្រែននោងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដោយប្រមូលលបានសំណល់គ្រាប់មិនទាន់ផ្ទុះទាំង០៣គ្រាប់ ប្រភេទ១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់ប្រភេទ៦០មីល្លីម៉េត្រចំនួន០១គ្រាប់ និងប្រភេទគ្រាប់បែកគីប១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់។ ... Read More »

សម្តេចក្រឡាហោម ស ខេង ប្រគល់ពានធំជូនទៅសមាគម កីឡា ក្រសួងការពារជាតិ រក្សាទុក១ឆ្នាំ

ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្តីទី និងជាប្រធានសហព័ន្ធកីឡាប៉េតង់ កម្ពុជាបានប្រគល់ពានធំ ប្រចាំឆ្នាំជូនទៅក្រុមកីឡាករ មកពីសមាគម កីឡាក្រសួងការពារជាតិ បន្ទាប់ពីពួកគេលេងឈ្នះ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ករណម៉ូតូ និងម៉ូតូដួលចូលរថយន្ត

ខេត្តកណ្ដាលៈ មនុស្សម្នាក់ស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យដួលត្រូវរថយន្តបើកមកពីក្រោយកិនកាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ... Read More »

ម៉ូតូគ្មានស្លាកលេខ និងកែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេង១០៤គ្រឿងត្រូវប៉ូលីសខណ្ឌសែនសុខចាប់យកមកអប់រំ

  ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន ខណ្ឌសែនសុខ បានបង្ក្រាបក្រុមក្មេងស្ទាវជិះម៉ូតូទំនើបៗ បំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង និងគ្មានស្លាកលេខ គ្មានកញ្ចក់ និងកែច្នៃខុសបច្ចេកទេស ចំនួន១០៤គ្រឿងកាលពីប៉ុន្មានថ្ងៃ មកអប់រំ និងបង្ហាញជាសាធារណៈ កាលពីម៉ោង១០ព្រឹក ថ្ងៃទី១២ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិ វៀតណាម៧នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ដែលរស់ និងគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យ និងឆែកឆេរនេះ ដឹងនាំដោយ ... Read More »

អធិការនគរបាលខណ្ឌចំការមន ឃាត់ម៉ូតូក្មេងទំនើង ៦គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ យកមកអប់រំណែនាំ និងធ្វើេកិច្ចសន្យា

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១៧  នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខ      ក្រុមក្មេងទំនើង ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង ... Read More »

អាមេរិករងការខាតបង់យ៉ាងច្រើនដោយសារគ្រោះធម្មជាតិ

ក្នុងរយៈពេលមិនដល់មួយខែផងអាមេរិក រងការវាយប្រហារដោយព្យុះសង្ឃរា ដល់ទៅ២លើក គឺព្យុះ Harvey និងព្យុះ Irma បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន។ នេះជាការ ប្រឈមមុខយ៉ាងធំធេងរបស់ប្រធានាធិបតី ត្រាំ ដែលតែងតែរិះគន់ដល់ការដោះស្រាយវិបត្តិគ្រោះធម្មជាតិរបស់ប្រធានាធិបតីមុន។ កន្លងមក លោក ... Read More »

រដ្ឋភិបាលប៉េរូបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីប្រទេស

រដ្ឋាភិបាលប៉េរូបានសម្រេចបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដោយសារតែប្រទេសនេះបានបំពានម្តងហើយម្តងទៀត នៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសប៉េរូកាលពីថ្ងៃទី១១ ខែកញ្ញា បានប្រកាសថា អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសនេះ ត្រូវបណ្តេញចេញពីប្រទេសដោយសារតែកូរ៉េខាងជើង បានបំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយមិនព្រម ផ្អាកកម្មវិធីបរមាណូដែលមានវិវាទរបស់ខ្លួន។ អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hak ... Read More »

គ្រូបង្វឹក Bayern Munich អាចនឹងចាកចេញទៅដឹកនាំក្លិបនៅលីកកំពូលរបស់ចិន

បើតាមការឲ្យដឹងរបស់លោក​Mario Basler អតីតកីឡាករក្រុម Bayern Munichថា លោក Carlo Ancelotti គ្រូបង្វឹកក្រុម Bayern Munich បច្ចុប្បន្នអាចនឹងចាកចេញពីក្រុមយក្សអាឡឺម៉ង់ ក្នុងពេលឆាប់ៗនេះ។ លោក Basler ... Read More »

ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool និង គ្រូបង្វឹក David Wagner ក្រុម Huddersfield Town ឈ្នះពានកីឡាករលេងល្អប្រចាំខែសីហា

កីឡាករ Sadio Mane ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool បានឈ្នះពានអ្នកលេង ល្អប្រចាំខែសីហា ឆ្នាំ២០១៧សម្រាប់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ( Premier League Player of the Month ... Read More »

ម៉ូតូហុងដាស្គូពីបុករ៉ឺម៉កអេតចាយពេលបត់ចូលឃ្លាំងមិនមានភ្លើងស៊ីញ៉ូម្ចាស់និងម្ចាស់ជជែកគ្នាតឹងសរសៃក

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរ៉ឺម៉កដឹកអេតចាយមួយគ្រឿង បត់ដោយមិនមានភ្លើងស៊ីញ៉ូនិងមិនប្រយ័ត្ន ត្រូវម៉ូតូហុងដាស្គូពីមួយគ្រឿងទៀតមកពីក្រោយ បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែសំណាងល្អគ្មាននរណាម្នាក់រងរបួសក្នុងឧប្បត្តិហេតុនេះទេ ... Read More »

រំលោភរួចគំរាមសម្លាប់ តែត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់បងប្រុសយុវតីរងគ្រោះថា បានចាប់រំលោភប្អូនស្រីរបស់ខ្លួន ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ស្ថិតក្នុងភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀនបើកកញ្ចប់គ្រឿងញៀនជិត៨គីឡូក្រាមដែលដកហូតពីជនសង្ស័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការបើកកញ្ចប់គ្រឿងញៀន ដែលបានបង្ក្រាបដកហូតពីក្រុមជនសង្ស័យកាលពីកន្លងទៅចំនួន៣ទីតាំង។ សមាសភាពចូលរួមមានលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ផ្តាំផ្ញើកងទ័ពឈរជើងនៅទល់ដែនឡាវ ឲ្យរួមគ្នាការពារជាតិ និងទឹកដី

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខកងវរសេនាតូចលេខ២៨៤ (អតីតៈវរសេនាតូចរបស់កងពលតូចលេខ៤១) ចំណុះកងពលតូច១២៨ ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ... Read More »

បើកម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវបំបែកជាបួនបុកហាយឡេនឌ័របែកកញ្ចក់របួសធ្ងន់ខ្លួនឯង

ភ្នំពេញ: រថយន្តមួយគ្រឿងបានបែកកញ្ចក់ខាងមុខ បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូលឿន ខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចំផ្នែកកង់ខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យដួលរងរបួសធ្ងន់អ្នកបើកម៉ូតូ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

២២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីរថយន្តដឹកដំឡូងបើកបុកពីក្រោយរថយន្តទ្រុងដឹកកម្មកររោងចក្រ

ខេត្តកំពងចាម៖ មនុស្សចំនួន២២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកដំឡូងបើកបុកពីក្រោយរថយន្តទ្រុងដឹកកម្មកររោងចក្រ កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់មួយនេះ បង្កឡើងដោយរថយន្តដឹកដំឡូង ... Read More »

ម៉ូតូបុករថយន្តម៉ាក RANGE ROVER ឆ្លងកាត់ផ្លូវបំបែកជាបួនរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: បុរស២នាក់ ជិះរថយន្តម៉ាក RANGE ROVER ស៊េរីទំនើបមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥៦៦ កែងផ្លូវលេខ២៩១ ក្នុងសង្កាត់បឹងកក់២ ... Read More »

ម៉ាក សែនសូនីតា ផ្ទុះរឿងស្នេហ៍ថៅកែកុន

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញដំណឹងរឿងទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាសម្តែង ម៉ាកសែន សូនីតា ហៅតូតាជាមួយនឹង លោក ប៉ុល វិបូ ថៅកែផលិតកម្ម Angkor Picture រហូតមានការលើកឡើងថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយផងដែរ ។ ចំណងស្នេហារវាងតារាសម្ដែងល្បីឈ្មោះកញ្ញាម៉ាក ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

គ្រូចាមស្រីល្បីឈ្មោះខាងស្នេហ៍មុខ និងព្យាបាលជំងឺ

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញមនុស្សឥតដាច់ចេញចូលផ្ទះគ្រូស្នេហ៍ចាមស្រីល្បីឈ្មោះម្នាក់នាតំបន់ច្រាំងចំរេះ ឬគីឡូម៉ែត្រលេខ៩។ គ្រូខ្មែរអ៊ីស្លាមរូបនេះ មិនត្រឹមតែល្បីខាងធ្វើស្នេហ៍មុខលើមុខជំនួញជួញដូរទេ គឺក៏ល្បីនឹងរឿងព្យាបាលជំងឺ ដោះអំពើវង្វេងវង្វាន់ផងដែរ។ ចាប់ពីអ្នករកស៊ីតូចៗរហូតដល់អ្នកជំនួញធំដុំ ហើយក៏មានសិល្បករជាច្រើនបានបន្តកន្ទុយគ្នាចេញទៅពឹងពាក់គ្រូចាមស្រីល្បីឈ្មោះអ្នកស្រីហ៊ីមណាវី ដើម្បីធ្វើស្នេហ៍មុខលើមុខរបររកស៊ីឲ្យកាន់តែកាក់កប និងពឹងឲ្យអ្នកស្រីជួយព្យាបាលជំងឺជាដើម។ តាំងពីព្រលឹមទល់ព្រលប់ស្ទើគ្មានបានឈប់សម្រាកអ្នកស្រី ហ៊ឹម ណាវី បានឆ្លៀតផ្តល់បទសម្ភាសន៍ខ្លះៗថា ... Read More »

កូរ៉េខាងជើងស្នើឲ្យបារាំងបោះបង់អាវុធបរមាណូ

កូរ៉េខាងជើង បានស្នើឲ្យប្រទេសបារាំង បោះបង់អាវុធបរមាណូមុនគេដើម្បីធ្វើជា គំរូ ដោយសារតែបារាំងមិនអាចទទួលយកការគំរាមកំហែងដោយបរមាណូពីប្រទេសដទៃបាន។ មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស កូរ៉េខាងជើងបានរិះគន់ ដល់គោលជំហរ របស់បារាំង ចំពោះការសាកល្បងគ្រាប់ បែកបរមាណូរបស់កូរ៉េខាងជើង ហើយ បានអំពាវនាវដល់បារាំងឲ្យបោះបង់អាវុធបរមាណូ ដើម្បីធ្វើជាគំរូដល់ប្រទេសផ្សេងទៀត។ មានប្រសាសន៍នៅទីក្រុងព្យុងយ៉ាងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វព្រៃស្រែពកព្រំ សុវណ្ណា កំពុងគ្រប់ទឹក

ក្រោយពីបានតែងតាំងជានាយកដែនជម្រកសត្វព្រៃស្រែពកបានរយៈពេលប្រហែល៤ខែប៉ុណ្ណោះ លោកព្រំ សុវណ្ណា កំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទបាក់ទឹកចិត្តជាខ្លាំង ព្រោះតែលោកស្រវាយកទាំងអស់ ដោយមិនទុក ឬចែករំលែកផលចំណែកតិចតួចឲ្យកូនចៅនោះទេ។ និយាយតាមត្រង់ទៅ បទល្មើសនៅតំបន់ជម្រកសត្វព្រៃស្រែពក ពិតជាកើតមាន ដោយមិនអាចកាត់ផ្តាច់បាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យកូនចៅមិនសប្បាយចិត្តនោះ គឺលោកនាយកដែនមិនចេះចែករំលែកឲ្យគ្នារស់នោះផងទេ។ ខុសពីមេមុនៗ លោកព្រំ ... Read More »

អំពើហិង្សាផ្ទុះឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា

កាលពីយប់ថ្ងៃទី១០ ខែកញ្ញា មានអំពើ ហិង្សាកើតឡើងនៅទីក្រុង Taungdwingyi ស្ថិតនៅភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថានៅ វេលាម៉ោង៨ យប់ថ្ងៃទី១០ ខែកញ្ញា មាន មនុស្សប្រមាណ៥០នាក់ ប្រមូលផ្តុំគ្នានៅលើដងផ្លូវមួយឆ្ពោះទៅកាន់ព្រះវិហារ អ៊ិស្លាម ... Read More »

រថយន្តហុីយ៉ាន់ដាយបុកឡានកាមរីបញ្រ្ចាសទិសគ្នារបួសស្រាលធ្ងន់៧នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ មនុស្សស្រីប្រុចំនួន ៧នាក់បានធ្វើដំណើររួមគ្នាដោយរថយន្តម៉ាក កាមរី ១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ បុកខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៥៥។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »

យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ចំពីមុខ

  ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ខណៈជិះម៉ូតូធ្វើដំណើរបញ្ច្រាសផ្លូវ ទៅបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ចំមុខយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៧១ ក្បែរនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

ចិនចាប់ផ្តើមដំណើរការរថភ្លើងឆ្លងទ្វីបទៅកាន់អឺរ៉ុប

ការដាក់ឲ្យដំណើរការរថភ្លើងដឹកទំនិញឆ្លងទ្វីប ពីប្រទេសចិន ទៅកាន់តំបន់អឺរ៉ុប គឺជាជោគជ័យមួយយ៉ាងធំធេងរបស់ចិន ដោយការនាំចេញទំនិញជាច្រើនរបស់ចិន ទៅកាន់អឺរ៉ុប បានយ៉ាងឆាប់រហ័សជាងការ ដឹកជញ្ជូនតាមផ្លូវទឹក។ នេះជាជំហានទីមួយ របស់ចិន ហើយនៅពេលដ៏ខ្លីខាងមុខនឹងមានរថភ្លើងដឹក អ្នកដំណើរ របស់ចិននៅជុំវិញពិភពលោក ពិសេសគឺតំបន់អឺរ៉ុប។ ចិន ... Read More »

ព្រៃអង់តែនកំពុងប្រឈមនឹងការរលាយហិនហោច

ខេត្តកំពង់ធំ ៖ បទល្មើសដឹកឈើចេញពីព្រៃអង់តែនដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំឈ្មួញកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងកាប់ អារ និងច្រៀកឈើលក់ ធ្វើឲ្យព្រៃអង់តែនដែល ជាព្រៃ មានជំនួយឥតសំណងពីប្រទេស ជប៉ុនក្នុង១ឆ្នាំៗរាប់សែនដុល្លារ សម្រាប់ គ្រប់គ្រងធនធានធម្មជាតិឲ្យនៅគង់វង្ស មួយនេះនឹងត្រូវរលាយដោយសារឈ្មួញ ​កាប់បំផ្លាញដឹកជញ្ជូនចេញក្នុង១ថ្ងៃៗ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញាដដែលនោះដែរ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ចាង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីសចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែ កញ្ញា  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អនុញ្ញាតអោយ ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ... Read More »