ព័ត៌មានទាន់ហេតុការណ៍៖
'

សង្គ្រាមប្រឆាំងក្រុមរដ្ឋអិស្លាម IS នៅហ្វីលីពីនដល់ដំណាក់កាលចុងក្រោយ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងកាលពីថ្ងៃទី៣០ ខែសីហា សង្គ្រាម៣ខែប្រឆាំងក្រុមរដ្ឋអិស្លាម IS ដែលកាន់កាប់ទីក្រុងភាគខាងត្បូងហ្វីលីពីននោះ ចូលដល់ដំណាក់កាលចុងក្រោយហើយ។ ការថ្លែងបែបនេះរបស់លោក Rodrigo Duterte ក្រោយពីកម្លាំងយោធាហ្វីលីពីនរំដោះបានស្ពានដ៏សំខាន់មួយ​នៅទីក្រុង Marawi ... Read More »

បាក់ដីនៅភាគនិរតីចិន ស្លាប់ និងបាត់ខ្លួនកើនជាង៣០នាក់

ក្រុមជួយសង្គ្រោះបានបញ្ជាក់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ថា​ ជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីភាគនិរតី ខេត្ត Guizhou របស់ប្រទេសចិនកាលពីព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នោះបានកើនដល់២៣នាក់ហើយ ខណៈដែល១២នាក់ផ្សេងទៀតនៅបាត់ខ្លួន។ ក្រុមជួយសង្គ្រោះដែលស្ថិតនៅទីតាំងកើតហេតុបានថ្លែងប្រាប់ទីភ្នាក់ងារស៊ីនហួថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ក្រុមជួយសង្គ្រោះបានជីកកកាយអូសមនុស្សចេញពីគំនរកម្ទិចកម្ទី៣១នាក់ ក្នុងនោះ២៣នាក់បានបាត់បង់ជីវិត។ ប្រភពបន្តទៀតថា ... Read More »

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃប្រតិកម្មលើបណ្តាញសង្គម Twitter

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់ពីស្ងប់ស្ងាត់មិនបញ្ចេញមតិអស់រយៈពេលជាយូរឆ្នាំមកនោះ កាលពីថ្ងៃទី៣០ ខែសីហា បានចេញប្រតិកម្មលើបណ្តាញទំនាក់ទំនងសង្គមTwitterនោះហើយ បន្ទាប់ពីប្អូនស្រីរបស់លោកបានចេញពីប្រទេសថៃកាលពីសប្តាហ៍មុន។ ប្អូនស្រីលោកថាក់ស៊ីន គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០១៤នោះ បានចាកចេញពីប្រទេសថៃកាលពីសប្តាហ៍កន្លង មុនពេលសាលក្រមតុលាការកំពូលថៃជំនុំជម្រះសេចក្តី ពាក់ព័ន្ធករណីធ្វេសប្រហែសក្នុងតួនាទីប្រឆាំងលោកស្រី។ ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំពាក់ព័ន្ធហិង្សានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែសីហា បានកោះប្រជុំពិភាក្សាលើបញ្ហាហិង្សាកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលការប៉ះទង្គិចគ្នាបង្កឲ្យមានការបង្ក្រាបពីកម្លាំងយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋរ៉ាកឃីននោះ ហើយបណ្តាលឲ្យជនភាគតិចរ៉ូហ៊ីនយ៉ាយ៉ាងតិច១៨.៥០០នាក់រត់ភៀសខ្លួនទីងណាត់ទីងណែងឆ្លងបន្ទាត់ព្រំដែនទៅកាន់បង់ក្លាដែស។ ក្រុមប្រឹក្សាសន្តិសុខទាំង១៥រូប មិនបានចេញថ្លែងការណ៍រួមណាមួយឡើយក្រោយកិច្ចប្រជុំបិទទ្វារនេះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ Matthew Rycroft ថ្លែងប្រាប់ AFP ... Read More »

កម្លាំងចម្រុះចុះឆែកឃ្លាំងនៅជាប់ផ្លូវជាតិលេខ១រកឃើញឈើគ្រញូងជិត៣០តោន

ខេត្តកណ្តាល: ឃ្លាំងដ៏ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវជាតិលេខ១ ត្រូវបានកម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ចុះឆែកឆេររកឃើញឈើគ្រញូងជិត៣០តោនដែលឈ្មួញដឹកយកមកលាក់ទុកសម្រាប់នាំចេញទៅក្រៅប្រទេស ។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដឹកនាំដោយលោកសូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ... Read More »

បុរសវ័យចំណាស់ម្នាក់ តូចចិត្ត មានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

ខេត្តសៀមរាប៖ បុរសវ័យ៥៤ឆ្នាំ ម្នាក់ តូចចិត្ត មានជំងឺ ឈឺរ៉ាំ រ៉ៃ (ទឹកនោមផ្អែម)បានសម្រេច​ចិត្ត លួចចងក សម្លាប់ខ្លួននិងខ្សែលីឡុងទៅនឹងធ្នឹមផ្ទះរបស់ខ្លួនមិនឲ្យប្រពន្ធកូនដឹងទេ ហេតុការណ៍ បង្កឲ្យ​មាន​ការភ្ញាក់ផ្អើលពេញភូមិកាលពីវេលាម៉ោង០៤និង៥១នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ... Read More »

រលំបាក់អគារនៅម៉ុមបៃ មនុស្សច្រើននាក់ជាប់គាំង

ប្រភពប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៣១ ខែសីហាថា មនុស្សយ៉ាងតិច៣០នាក់ទៀត កំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមសង្គ្រោះ ខណៈដែលអគារវ័យចំណាស់មួយបានបាក់រលំ ស្ថិតនៅទីក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារកម្ពស់៣ជាន់ ស្ថិតនៅទីក្រុងពាណិជ្ជកម្មរបស់ឥណ្ឌាបានបាក់ស្រុតរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយជាតិឥណ្ឌាម្នាក់ឲ្យដឹងថា មនុស្ស៤០នាក់ ... Read More »

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈដាក់ឲ្យដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយសម្រាប់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ (Mobile Lab for Petroleum Products) ដែលមានតម្លៃសរុបជាង ១៥ម៉ឺនដុល្លារអាមេរិក ក្រោមអធិបតីភាពលោក ប៉ាន ... Read More »

កំពុងធ្វើការដ្ឋានសាងសង សាលាខណ្ឌដូនពេញចាស់ ប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីកម្មករសំណង់នៃការដ្ឋានសាលាខណ្ឌដូនពេញចាស់ កំពុងធ្វើការកាយធ្និមសសរ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យតែម្តង ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំនុចការដ្ឋានសាលាខណ្ឌដូនពេញចាស់ នៅផ្លូវ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពត៌មានពីកម្មករសំណង់ឈ្មោះហោ ... Read More »

ប្រើកាំភ្លើងគំរាមបាញ់ រួចប្លន់យកកាបូបនិងគ្រឿងអលង្ការសរុបទឹកប្រាក់ប្រហែល១លានរៀល បានសម្រេចទៀតនៅខណ្ឌ​ទួលគោក

ភ្នំពេញ៖​ យុវជនប្រុសស្រី៣នាក់ ចេញពីញាំបបរនាំគ្នាដើរមកដល់ក្បែរផ្ទះត្រូវជនសង្ស័យ​៣នាក់ជិះម៉ូតូ២គ្រឿងមកកៀរឲ្យឈប់រួចដល់កាំភ្លើងភ្ជង់ប្លន់គ្រឿងអលង្កានិងទូរសព្ទ័​ចំនួន៣គ្រឿង​ បានសម្រេចដោយសុវត្ថិភាព​មិនរំខានដល់សមត្ថកិច្ច ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅ​ តាមបណ្ដោយផ្លូវ២២៥ កែងនឹងផ្លូវ១៤៦ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក​ ។ នារីរងគ្រោះមានឈ្មោះ​ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំង

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះគេឃើញរដ្ឋបាលខណ្ឌដូនពេញ បានចុះយុទ្ធធានាការបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែយកម៉ូតូរបស់ខ្លួនទៅកែច្នៃខុសពីទ្រង់ទ្រាយដើម ដូចជាកែបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ជាពិសេសគឺនាពេលយប់ដែលពួកគាត់កំពុងដេកលង់លក់ ។ ជាក់ស្តែងកាលពី វេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូក្មេងទំនើងចំនួន ០៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យមានសំលេងឮខ្លាំងបង្កការរំខាននៅតាមដងផ្លូវ យកមកអប់រំណែនាំ ... Read More »

អាមេរិកទទួលស្គាល់ មានទាហានច្រើននៅអាហ្វហ្គានីស្ថានខុសពីប្រកាសកាលមុន

មន្ទីរបញ្ជាកោនកាលពីថ្ងៃពុធ បានប្រកាសទទួលស្គាល់ថា ទាហានអាមេរិកប្រមាណ១១.០០០នាក់ពិតជាបាននិងកំពុងធ្វើប្រតិបត្តិការនៅលើទឹកដីប្រទេសអាហ្វហ្គានីស្ថានប្រាកដមែន លើពីការថ្លែងកាលពីលើកមុន។ ការប្រកាសរបស់មន្រ្តីមន្ទីរបញ្ចកោណនៅក្នុងសន្និសិទកាសែតមួយ មិនបានបង្ហាញពីការកើនឡើងកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ ហើយការប្រកាសទទួលស្គាល់នៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានសម្តែងការខកចិត្តជាមួយនឹងវិធីនៃការរាប់កងទ័ពអាមេរិកនៅក្នុងតំបន់ជម្លោះទាំងនោះ។ មន្ទីរបញ្ចកោនកាលពីលើកមុនបានប្រកាសថា កងទ័ពអាមេរិកតែប្រមាណ៨៤០០នាក់ប៉ុណ្ណោះ ស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន ... Read More »

ព្រឹកនេះ អតិថិជនមិនអាចដកប្រាក់បានទេនៅធនាគារអេស៊ីលីដា

ភ្នំពេញ៖ អតិថិជនរបស់ធនាគារអេស៊ីលីដា(Acleda) ជាច្រើនរូបបានប្រាប់ថា មានអតិថិជនជាច្រើនកំពុងរង់ចាំប្រតិបត្តិការបើកលុយរបស់ធនាគារមួយនេះ តែមកដល់ម៉ោងនេះ ហើយនៅតែមិនអាចបើកបានទៀត។ អតិថិជននោះបាននាំពាក្យរបស់មន្រ្តីចាំបើកលុយរបស់ធនាគារ(Acleda)មកប្រាប់ពួកគាត់បន្តថា ព្រោះតែបញ្ហាបច្ចេកទេស ដូច្នេះមិនអាចបើកប្រាក់នៅព្រឹកនេះបានទេ ដោយរង់ចាំរសៀល ប្រហែលខាងក្រុមបច្ចេកទេខគេអាចធ្វើរួចរាល់។ ជាមួយគ្នានេះដែលក៏មានអតិថិជនធនាគារអេស៊ី(Acleda)ផ្សេងទៀតក៏លើកឡើងប្រហែលគ្នានេះដែរ ថាពួកគាត់ក៏មិនអាចបើកបានដែរ។ មិនអាចទាក់ទងសុំប្រតិកម្មទៅថ្នាក់ដឹកនាំធនាគារអេស៊ីលីដា(Acleda)បាននៅឡើយទេ តែបើតាមមន្រ្តីបំរើការងារនៅធនាគារអេស៊ីលីដា ... Read More »

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំលើកទី៣ (3rd AAA Conference 2017) ក្រោមប្រធានបទ“ជំនាញអនាគត សម្រាប់អាជីពអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

ជនជាតិ​ចិន​ដែលលួច​​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឲ្យការ​ចាប់​ជំរិត​ ក្នុង​សណ្ឋាគារ​ ត្រានីកា​ ត្រូវ​តុលាការ​សម្រេច​បញ្ជូន​ទៅ​ពន្ធនាគារ​

ខេត្តកណ្ដាល​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​លួច​ដំឡើង​ប្រព័ន្ធ​អ៊ីនធឺណិត​បម្រើ​ឲ្យការ​ចាប់​ជំរិត​នៅ​សណ្ឋាគារ​ត្រានីកា​ ក្រុង​តាខ្មៅ​ ត្រូវ​បាន​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នេះ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។ មន្ត្រី​តុលាការ​ ថ្លែង​ថា​ ការ​សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ... Read More »

គណៈកម្មការមូលបត្រកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពី«ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រ ដល់អ្នកសារព័ត៍មាន លើកទី០៦

ភ្នំពេញះ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មការមូលបត្រកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលស្តីពី«ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រ ដល់អ្នកសារព័ត៍មាន លើកទី០៦ ដោយលើកឡើងពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះអញ្ជើញជាអធិបតីពីលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយករងជំនាញ៣រូប សម្រាប់ជាផ្តល់ជាគន្លឹះពីបច្ចុប្បន្នភាព ... Read More »

កាសស្តាប់ Windows Mixed Reality របស់ Asus នឹងមានតម្លៃ 449 អ៊ឺរ៉ូ

ក្រុមហ៊ុន Asus នឹងចាប់ផ្តើមដាក់បង្ហាញជាផ្លូវការនូវកាស Windows Mixed Reality របស់ខ្លួននៅ IFA នៅសប្តាហ៍នេះ។ វាមើលទៅដូចជាការរចនាម៉ូតកាសដែលមានតែមួយគត់ដែលយើងបានឃើញឆ្ងាយពីកាស Mixed Reality ជាច្រើនទៀត ដែលក្រុមហ៊ុនផលិត Windows ... Read More »

អធិការនគរបាលខណ្ឌចំការមន ឃាត់ម៉ូតូក្មេងទំនើង ៦គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧  នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខ ក្រុមក្មេងទំនើង ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ ... Read More »

៤ថ្ងៃសាកល្បងមីស៊ីល៤លើកកូរ៉េខាងជើងធ្វើឲ្យអាមេរិក អ.ស.ប. អសមត្ថភាព

កូរ៉េខាងជើងបានសាកល្បងមីស៊ីល ដល់ទៅ៤លើក ក្នុងរយៈពេលតែ៤ថ្ងៃ ប៉ុណ្ណោះ គឺជាការផ្ញើសារដ៏សំខាន់បំផុត របស់កូរ៉េខាងជើងទៅកាន់អាមេរិក ដោយ បញ្ជាក់ថា កម្មវិធីបរមាណូរបស់កូរ៉េខាង ជើងមានតែរីកចម្រើនទៅមុខ មិនមានការ ថយក្រោយ ដោយការដាក់ទណ្ឌកម្មនោះ ឡើយ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ... Read More »

សមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសនេសាទនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះ រួមមាន ខណ្ឌរដ្ឋបាលជលផលសៀមរាប បានសហការណ៍ជាមួយ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និង សង្កាត់រដ្ឋបាលជលផល ភ្នំក្រោម សរុបចំនួន០៧នាក់និងកាណូតចំនួន០២គ្រឿង បានចេញប្រតិបតិ្តការ ... Read More »

គណនីយហ្វេសប៊ុកមួយចោទ នី មុនីនាថ ថា ប្រើល្បិចបោកគូដណ្តឹងនៅអាមេរិក

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ កាលពីរាត្រីថ្ងៃទី៣០ សីហានេះ ក្រោយពីមានគណនីយហ្វេសប៊ុកមួយបានចោទតារាទឹកភ្នែក នី មុនីនាថ ថាបានប្រើប្រាស់ល្បិចបោកបញ្ឆោទបុរសជាគូដណ្តឹងនៅអាមេរិកនូវទ្រព្យសម្បត្តិមួយចំនួន ហើយបានធ្វើជាល្បិចផ្តាច់ពាក្យវិញ។ គណនីយហ្វេសប៊ុកមួយមានឈ្មោះ Vann Sina បានសរសេរពាក្យពេចន៍មួយចំនួន អមដោយរូបថតកៀកកើយជាមួយគូដណ្តឹងជាច្រើនសន្លឹក ហើយបានដោយចោទធ្ងន់ៗមកលើតារាសម្តែងស្រស់សោភា ... Read More »

ក្រសួងធនធានទឹក៖ ការបង្កបង្កើនផលស្រូវវស្សាប្រជាកសិករឆ្នាំ២០១៧ សម្រេចបាន១០០ភាគរយ

ក្រសួងធនធានទឹក៖ ការបង្កបង្កើនផលស្រូវវស្សាប្រជាកសិករឆ្នាំ២០១៧ សម្រេចបាន១០០ភាគរយ Read More »

ភរិយាប្រធានាធិបតី ត្រាំ រងការរិះគន់ដោយពាក់ស្បែកជើងកែងដូចទៅបង្ហាញម៉ូដនៅតំបន់រងគ្រោះដោយព្យុះ Harvey

ភរិយាមេដឹកនាំប្រទេសមហាអំណាចទី១លើពិភពលោក មិនចេះពិធីការផង តើត្រូវរិះគន់អ្នកណា? ប្រធានាធិបតី ត្រាំ គួរតែណែនាំភរិយាឲ្យបានល្អជាងនេះ ឲ្យ ដូចមេដឹកនាំប្រទេសផ្សេងទៀត ទើបមាន ប្រសិទ្ធភាព ពេលនិយាយទៅកាន់ប្រទេស ណាមួយ។ នៅថ្ងៃទី៣០ ខែសីហា ប្រធានាធិបតី ... Read More »

ប្តីចិត្តកំណាចយកកាំបិតអារកសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

ខេត្តបាត់ដំបង៖ នៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ មានករណីប្តីយកកាំបិតអារកសម្លាប់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម ។ ជនសង្ស័យជាប្តីឈ្មោះ ស្រ៊ុន គឹមជូ ... Read More »

រថយន្ដហ៊ីយ៉ាន់ដាយបើកបុកម៉ូតូពីក្រោយកិនប៉ូលិសតម្រួតបទបញ្ជាបណ្តាលឲ្យស្លាប់ម្នាក់របួសម្នាក់

  ភ្នំពេញ៖ប៉ូលិសតម្រួតបទបញ្ជាម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាលខណះកំពុងឈប់ចាំស្តុបហើយត្រូវរថយន្ដម៉ាកហ៊ីយ៉ាន់ដាយបើកមកបុកពីក្រោយរួចអូសជាង១០ម៉ែត្រ កាលពីវេលា ម៉ោង៧​ និង៣០​នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ​ចំណុចស្ដុបកប់ស្រូវ ផ្លូវជាតិលេខ៤​ កែងផ្លូវអូឌឹមកប់ស្រូវ​ សង្កាត់ ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ។ ... Read More »

វិវាទព្រំដែនឥណ្ឌា-ចិនមានភាពល្អប្រសើរឡើងវិញក្រោយមានកិច្ចព្រមព្រៀងដកទ័ពចេញពីតំបន់មានជម្លោះរៀងៗខ្លួន

ការព្រមព្រៀងដកទ័ពចេញពីតំបន់ព្រំដែនដែលមានវិវាទរវាងចិន-ឥណ្ឌា គឺជា សញ្ញាមួយយ៉ាងល្អប្រសើរបំផុត ហើយ ប្រទេសនៅក្នុងតំបន់អាស៊ី ក៏បានបង្ហាញ នូវការអបអរសាទរ ចំពោះដំណោះស្រាយ ខាងលើនោះដែរ ។ ប្រទេសអាស៊ីមិន ចង់ឃើញ ខ្លាកំណាចទាំងពីរនៅអាស៊ី ប្រឈមមុខដាក់គ្នាដោយយោធាឡើយ ព្រោះនាំឲ្យប៉ះពាល់ដល់តំបន់ទាំងមូល។ ... Read More »

វិភាគអន្តរជាតិ៖ ការភៀសខ្លួនរបស់លោកស្រីយីងឡាក់មានផលប្រយោជន៍ដល់រដ្ឋាភិបាលយោធាថៃ

ប្រសិនបើលោកស្រីយីងឡាក់មិនគេចខ្លួនទេនោះ សមត្ថកិច្ចថៃនឹងត្រូវចាប់ឃុំ ខ្លួន ហើយអ្នកគាំទ្រប្រាកដជាខឹងសម្បាធ្វើបាតុកម្មទាមទារឲ្យដោះលែង ហើយអាច ក្លាយទៅជាអំពើហិង្សា ចលាចលនៅក្នុង ប្រទេស។ ការចាកចេញរបស់លោកស្រី យីងឡាក់ គឺមានផលប្រយោជន៍ទាំងសង ខាងទីមួយគឺ លោកស្រីមិនត្រូវដេកនឹងក្នុងគុក១០ឆ្នាំ និងទីពីរ គឺរដ្ឋាភិបាលយោធាមិនត្រូវប្រឈមនៅបញ្ហាសណ្តាប់ធ្នាប់ជាតិ ... Read More »

ខឹងភរិយាមានទូរស័ព្ទសង្ស័យសម្រាប់ទាក់ទងស្នេហាចាប់សម្រាតសំពត់

ខេត្តក្រចេះ៖ ស្ត្រីជាប្រពន្ធបានសម្រេចប្តឹងនគរបាលឲ្យចាប់ខ្លួនប្តីដៃឆៅដែលប្រើហិង្សាមកលើរូបនាង ដោយសារតែខឹងនាង ជាប្រពន្ធមានទូរស័ព្ទខ្លាចមានស្នេហាជា មួយប្រុសថ្មី។ ករណីនេះបានកើតឡើង តាំងពីចុងខែកក្កដាមកម្លេ៉ះស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកព្រែកប្រសព្វ ។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជន ដៃដល់ជាប្តីឈ្មោះ អ៊ន ឆាយ អាយុ៥៤ឆ្នាំត្រូវនគរបាលឃាត់ខ្លួនបានកាលពីថ្ងៃទី ... Read More »

ប្រទះឃើញសពលោកគ្រូនាយករងសាលាបឋមសិក្សាទួលគោកដេកស្លាប់នៅខាងមុខសាលាសង្ស័យជាករណីវាយប្លន់យកម៉ូតូ

ភ្នំពេញ ៖ សាកសពលោកគ្រូបង្រៀនម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក បន្សល់ទុកកូនប្រុស ស្រីតូចៗចំនួន៥ នាក់ និងប្រពន្ធ ឲ្យរងទុក្ខសោកសង្រេង ។ ហេតុការណ៍ភ្ញាក់ផ្អើរខាងលើកើតហេតុនៅវេលាម៉ោង៦ និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ... Read More »

ហ្វេសប៊ុកបន្តទម្លាយថាការឃុបឃិតរវាងគណបក្សសង្គ្រោះជាតិជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសប៉ងផ្តួលរំលំរដ្ឋាភិបាលឆ្នាំ២០១៨

ភ្នំពេញ៖ បន្ទាប់ពីទម្លាយឯកសារជាច្រើនពាក់ព័ន្ធនឹងល្បិចកលនិងផ្ទៃក្នុងរបស់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនោះកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ហ្វេសប៊ុក «កូនខ្មែរ» បានទម្លាយពីអាថ៌ កំបាំងមួយទៀតដោយបង្ហាញថា អង្គការ បរទេសមានឈ្មោះ CANVAS បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្ស សង្គ្រោះជាតិដើម្បីសិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីនៅទីក្រុងហ្សាការតានាថ្មីៗនេះ ... Read More »