ព័ត៌មានទាន់ហេតុការណ៍៖
'

ឈ្មួញដេញថ្លៃនិងមន្រ្តីលទ្ធកម្មសាលាខេត្តកំពង់ចាមសង្ស័យឃុបឃិតគ្នា លេបយកលុយជាតិ ១៥% ពីការ ដេញ ថ្លៃ គម្រោងធ្វើរ ផ្លូវ ២ឃុំ នៅ ស្រុក កំពង់ សៀម (លុយទឹកតែ)

ខេត្តកំពង់ចាមៈ គម្រោង មូលនិធិ ឃុំ -សង្កាត់ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ជួសជុល និង សាងសង់ ផ្លូវ ដែល ... Read More »

ប្រជាពលរដ្ឋនៅឃុំអរិយក្សត្រនាំគ្នាទៅចាប់ដីតាមមាត់ប្រឡាយយ៉ាងអនាធិបតេយ្យ

ខេត្តកណ្តាល៖ អស់រយៈពេល៣ថ្ងៃ មកហើយដែលប្រជាពលរដ្ឋរាប់រយនាក់នៅឃុំអរិយក្សត្របាននាំគ្នាទៅបោះបង្គោល ចាប់យកដីតាមមាត់ប្រឡាយយ៉ាងអនា ធិបតេយ្យ ។ អ្នកស្រី កែម ណារិន ប្រជាពលរដ្ឋបាន និយាយថា ពួកគាត់សុទ្ធតែក្រីក្រអត់ដីនៅ ទើបនាំគ្នាមកចាប់ដីតាមមាត់ប្រឡាយនៅ ព្រោះឃើញដីនេះទំនេរនិងជាដីចំណី ប្រឡាយតែកាលពីថ្ងៃទី២៨ ... Read More »

លោកជា រដ្ឋាអតីតស្នងការរងខេត្តកណ្ដាលបើកល្បែងជល់មាន់ នៅបន្ទាត់ព្រំដែនកម្ពុជា ថៃមិនទាន់មានសមត្ថកិច្ចបង្ក្រាប

ប៉ោយប៉ែត៖ លោកជា រដ្ឋា អតីតស្នងការរងខេត្តកណ្ដាល រងការរិះគន់ពីអ្នកស្រុកថា កំពុងបើកល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ជាពិសេសល្បែងជល់មាន់ដែលសម្ថកិច្ចមិនមានការបង្ក្រាប។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់កំពុងតែពេញនិយមលេងពីសំណាក់ក្រុមអ្នកលេង ល្បែង នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅចម្ងាយពីច្រករបៀងចំការគរ ខាងស្ដាំដៃ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា Read More »

Kieran Gibbs អរគុណដល់លោក Arsene Wenger ក្រោយផ្លាស់ទៅកាន់ West Brom

ខ្សែការពារសញ្ជាតិអង់គ្លេស Kieran Gibbsបានសម្តែងការដឹង គុណដល់លោកគ្រូបង្វឹក Arsene Wenger ក្រោយផ្លាស់​ទៅកាន់ West Brom ក្នុងតម្លៃ៧លានផោន។ បន្ទាប់ពីចុះហត្ថលេខាលេងឲ្យ West Brom រយះពេល ៤ឆ្នាំ ... Read More »

កីឡាករ Conor McGregor អាចនឹងយក តំណែងរបស់Cristiano Ronaldo?

កីឡាករក្បាច់គុនចម្រុះ​ Conor McGregor អាចនឹង​ក្លាយ​ជា​អត្តពលិក​រក​ចំណូល​ប្រចាំ​ឆ្នាំ​ច្រើន​ជាង Cristiano Ronaldo ក្នុង​បញ្ជី​របស់​ Forbes Athletic Rich List បន្ទាប់​ពី​ការ​ប្រកួត​ជា​មួយ​ស្តេច​ប្រដាល់​អាមេរិក​ Floyd Mayweather ។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក NISSAN FRONTlER បុកម៉ូតូ របួស ៣នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីចំនួន ៣នាក់បានរងរបួសស្រាលធ្ងន់រដូករណេលនៅលើដី នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរវាងរថយន្ត និងម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង២១នាទីព្រឹក ថ្ងៃទី៣០ ខែសីហា នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើរពី ... Read More »

ភ្លៀងមួយមេលិចផ្លូវជាតិលេខ៥ក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងធ្វើឲ្យអ្នកដំណើរពិបាក

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីភ្លៀងបាន បង្អុរមួយមេធំធ្វើឲ្យ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិព្រៃ ខ្មែរ ឃុំរលាប្អៀរ ប្រវែងប្រមាណ១២០ ម៉ែត្រ និងចំណុចភូមិទំនាបស្រែហង់ ឃុំ រលាប្អៀរ ប្រវែងប្រមាណ២៥ម៉ែត្រ ... Read More »

ពលរដ្ឋនៅខេត្តប៉ៃលិនមួយចំនួននាំគ្នាទៅជីកអាចម៍ដីរ៉ែត្បូងដែលសេសសល់ពីការជីកកកាយរបស់ឈ្មួញថៃ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ជាច្រើននាក់ នៅខេត្តប៉ៃលិនបាននាំគ្នាយកដែកស្បែងទៅជីកកកាយដីភ្នំ មួយកន្លែង ដែលសេសសល់តាំងពីសម័យ សង្គ្រាមមកម៉្លេះ ស្ថិតនៅអូរតង ក្នុងភូមិទឹក ចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្រោយពីពួកគាត់ជីកកកាយរួចក៏យកមកច្រកការុង ... Read More »

ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ត្រូវចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចយកលុយអស់ជិត៦០០ដុល្លារ ហើយជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុស អាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្តីពីការចុះឆែកឆេរ​ គ្រឿងសម្អាងប្រភេទថ្នាំ​ លាបស្បែក

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្តីពីការចុះឆែកឆេរ​ គ្រឿងសម្អាងប្រភេទថ្នាំ​ លាបស្បែក​(ទ្បេ)​ម៉ាក​ Love Riya ខុសច្បាប់ Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ចំនួន ១៣,១៦៩ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ... Read More »

ពិព័រណ៍វិស័យសំណង់ Cambuild17 ជាង 300 ក្រុមហ៊ុននិងរួមគ្នាមកបង្ហាញពី ផលិតផល ភាពច្នៃប្រឌិតផ្នែកវិស័យសំណង់ អន្ដរជាតិធំបំផុតនៅកម្ពុជា

ភ្នំពេញ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ... Read More »

គ្រោះទឹកជំនន់នៅឥណ្ឌា, បាក់ដីនៅចិន និង កុងហ្គោស្លាប់ និង បាត់ខ្លួនជាច្រើន

មានហេតុការណ៍បាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិន និង កុងហ្គោបណ្តាលឲ្យមានអ្នកស្លាប់ជិត៥០នាក់ និង បាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។ នៅក្នុងប្រទេសចិនមានមនុស្សចំនួន១៧នាក់បានស្លាប់ និង ៨នាក់រងរបួស ១៨នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ដីវាយប្រហារខេត្តGuizhouភាគនិរតីប្រទេសចិន។ បើតាមការលើកឡើងរបស់ជនរងគ្រោះ ដែលនៅមានជីវិតបានឲ្យដឹងថា “ខ្ញុំបានរត់នៅខាងក្រៅនៅពេល ដែលខ្ញុំលឺសម្លេងរញ្ជួយហើយមានអារម្មណ៍ញ័រខ្លាំងផ្ទះរបស់ខ្ញុំត្រូវបានដួលរាបទៅដីមុនពេលខ្ញុំមើលទៅក្រោយ”។ ចំណែកនៅក្នុងប្រេសកុងហ្គោវិញ ... Read More »

ល្បែងជល់មាន់កំពុងកើតមានពេញបន្ទុកនៅក្នុងស្រុកអង្គរបូរី

ខេត្តតាកែវ៖ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរីកលូតលាស់យ៉ាងអនាធិបតេយ្យពេញស្រុកអង្គរបូរី ជាពិសេសល្បែងជល់មាន់ ដែលសម្ថកិច្ចមិនមានការបង្រ្គាប។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់កំពុងតែពេញនិយមលេងពីសំណាក់ក្រុមអ្នកញៀនល្បែងយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកអង្គរបូរីដោយពុំមានការអើពើបង្រ្កាបពីសំណាក់អាជ្ញាធរសោះឡើយ បែជាបណ្តោយឲ្យមានការលេងយ៉ាងសេរីហាក់ពុំមានការញញើតនឹងសមត្ថកិច្ចបន្តិចសោះ ដែលផ្ទុយទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅទើបល្បែងជល់មាន់នេះកើតមានពេញស្រុកពេញភូមិពុំមានការបង្រ្កាបដូច្នេះ។ បើយោងតាមម្ចាស់សង្វៀនមួយកន្លែងបានបង្ហើបឲ្យដឹងថា រូបគេបានបង់ឲ្យទៅគ្រប់ច្រកអស់ហើយទើបអាចលេងបានដូចនេះ។ ជុំវិញករណីខាងលើ ... Read More »

ការបាត់ខ្លួនយុវជនម្នាក់នៅពោធិ៍សាត់រកឃើញសាកសពហើយ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈប្រទះឃើញសាកសពម្នាក់ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ២យប់ ២ថ្ងៃមកហើយនោះ ហើយត្រូវបានគេសង្ស័យជាករណីឃាតកម្ម ព្រោះទន្ទឹមនឹងបានខ្លួនយុវជនរូបនេះ គេរកឃើញកាណូតជនរងគ្រោះធ្វើដំណើរ ហើយនៅលើកាណូតទួលណឺវីស១ និងមានឈាមលាហយឡំជាមួយទឹកនៅក្នុងកាណូតនោះផង។ ហេតុការណ៍ប្រទះឃើញសាកសពយុវជនជាជនជាតិវៀតណាមខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ... Read More »

ចោទប្រកាន់គ្មានភស្តុតាង លោកត្រាំ រងការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋប៉ាគីស្ថាន

ការធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយសារតែការចោទប្រកាន់គ្មានភស្តតាង ។ លោកត្រាំតែងតែចោទប្រកាន់ ទៅលើប្រទេសផ្សេង នៅគ្រប់រឿង រ៉ាវ ពិសេសគឺប្រទេស ដែល ងាករេចេញពីខ្លួន មិនគាំទ្រអាមេរិក ដូចជាប៉ាគីស្ថានជាដើម ... Read More »

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកមានស្នាមដាច់ផ្ទៃមុខសង្ស័យអំពើឃាតកម្ម

ភ្នំពេញៈ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញ សពបុរសម្នាក់ អណ្ដែតទឹកទន្លេសាប ដោយមានស្លាកស្នាមឈាមនៅលើផ្ទៃមុខហើយនាំគ្នាសង្ស័យជាជំហានដំបូងថា ជាករណីឃាតកម្ម។ ការភ្ញាក់ផ្អើលដោយសារប្រទះឃើញសពអណ្តែតទឹកនេះ បានកើតឡើង នៅវេលាម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមាត់ច្រាំងទន្លេសាប ... Read More »

រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបង្កគ្រោះថ្នាក់ទៀតហើយ

ខេត្តកំពង់ស្ពឺ៖ រថយន្តរបស់ក្រុមហ៊ុនបៀរកម្ពុជា​បានបើកបរ បង្កឲ្យមានគ្រោះថ្នាក់ទៀតហើយ នៅខេត្តកំពង់ស្ពឺ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុក នឹងរថយន្តស្របទិសគ្នាបណ្តាលឲ្យខូចខាត ។ សេចក្តីរាយការណ៍បន្តថា ករណីនេះកើតឡើងនៅលើផ្លូវលេខ៤១ ... Read More »

តើសង្គ្រាមជិតកើតឡើងឬ ទើបរុស្ស៊ីជម្លៀសពលរដ្ឋចេញពីតំបន់ជាប់ព្រំដែនកូរ៉េខាងជើង?

រុស្ស៊ីបានជម្លៀសពលរដ្ឋ រាប់ពាន់នាក់ ដែលរស់នៅតាមបណ្តោយព្រំដែន ជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំគីម ជុងអ៊ុន បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា។ សារព័ត៌មាន ដេលីម៉ែលបានផ្សាយថា មន្ត្រីនៅក្នុងតំបន់ ព្រំដែនបានសម្រេច ជម្លៀសពលរដ្ឋប្រមាណ១៥០០នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ព័ត៌មានខាងលើបានចុះផ្សាយនៅលើ បណ្តាញសង្គម ... Read More »

យន្តហោះ Drone ពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុន Yuneec គឺត្រៀមរួចរាល់សម្រាប់ការថតនិងជួយសង្គ្រោះ

Yuneec អាចជាគូប្រជែងយន្តហោះ Drone ដ៏ធំបំផុតរបស់ DJI ប៉ុន្តែអ្នកប្រហែលជាធ្លាប់បានឮពីអ្នកប្រើប្រាស់និង selfie drones ។ ឥឡូវនេះវាកំពុងបោះជំហានចូលទៅក្នុងសម្ព័ន្ធធំជាមួយនឹងម៉ូដែលថ្មីនោះគឺ H520 ។ ដែលជាយន្តហោះ drone ខ្នាតធំមាន ... Read More »

ប្រជាពលរដ្ឋនាំគ្នាសម្តែងមិនពេញចិត្ត និងត្អូញត្អែរចំពោះសមត្ថកិច្ចឈរជើងតាមផ្លូវបន្ទាត់ព្រំដែនចាប់ម៉ូតូពួកគាត់ ដែលមានលិខិតបង់ពន្ធគយត្រឹមត្រូវ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ខ្សែព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ភូមិសាស្រ្តស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបាននាំគ្នាសម្តែងនូវការមិនសប្បាយចិត្ត និងមានត្អូញត្អែរជាខ្លាំងពីសមត្ថកិច្ចមួយចំនួនតូច ឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានតែងចេញមកធ្វើសកម្មភាពកាក់ចាប់ម៉ូតូរបស់ពួកគាត់នាំយកទៅសួរនាំជាញឹកញាប់ ទោះបីម៉ូតូរបស់ពួកគាត់ត្រូវបានបង់ពន្ធគយចូលរដ្ឋត្រឹមត្រូវយ៉ាងណា ក៏ដោយនោះ ។ ជាងនេះទៅទៀតនៅពេលចាប់ម៉ូតូនោះហើយប្រជាពលរដ្ឋបានបង្ហាញក្រដាសពន្ធគយឲ្យសមត្ថកិច្ចនោះត្រួតពិនិត្យ ក៏គេកាក់ទុកម៉ូតូសួរនាំ២ទៅ៣ម៉ោងទើបដោះលែងទៅវិញ ។ ... Read More »

ជនសង្ស័យប្រុស ស្រី៦នាក់ពាក់ពន្ធករណីថ្នាំញៀន ត្រូវវរៈការពារព្រំដែនគោក៨០៧បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត

ប៉ោយប៉ែត៖ កម្លាំងនគរបាលការពារព្រំដែនគោក៨០៧ បានបញ្ជូនជនសង្ស័យប្រុស ស្រី៦នាក់ និងថ្នាំញៀន៣៦០គ្រាប់ ទៅស្នងការខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ លោកវរសេនីយ៍ទោឡុង សំណាងមេបញ្ជាការការពារព្រំដែនគោក៨០៧ ដោយអនុវត្តតាមបទបញ្ជារបសលោកឧត្តមសេនីយ៍ទោ អាត់ ... Read More »

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតអូលែរបើកក្រឡាប់នៅលើស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្តាម

ខេត្តកណ្តាលៈ រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតអូលែរ បើកបោះពួយយ៉ាងលឿននៅលើស្ពានព្រែកក្តាមជាន់ហ្វ្រាំងយ៉ាងគំហុក បណ្តាលឲ្យក្រឡាប់ផ្ងារជើង ធ្វើឲ្យបុរសជាអ្នកបើកបរគៀបជាប់ក្នុងរថយន្ត​រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកបង្កាន់ដៃស្ពានបានរងការខូចខាតបាក់អស់ពីផ្ទាំង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀន៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន ដកហូតថ្នាំញៀន១៤កញ្ចប់

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាល​ស្រុកល្វាឯម សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរះ​ ធ្វើការ​ឆ្មក់បង្រ្កាបចាប់ខ្លួន កាលពីវេលា​ម៉ោង​១០ និង៣០នាទីព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខ្ចុះផឹកស៊ីមួយកន្លែង ស្ថិត​ក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ... Read More »

ស៊ីហ្គេម៖ អត្តពលិកកម្ពុជាទាំងអស់បានរួមចំណែកក្នុងការរក្សានូវចំណាត់ថ្នាក់លេខរៀងទី៨

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរចំពោះកីឡាករប្រដាល់គុនខ្មែរ ឃុម ឌីម៉ា(ឃឹម ឌីម៉ា) និងកីឡាការិនី ស៊ន សៀវមី ដែលបានខិតខំប្រឹងប្រែងរហូតឈ្នះមេដាយមាស ម្នាក់១គ្រឿង កាលពីរសៀលថ្ងៃទី២៩ ... Read More »

Ajax ទិញខ្សែបម្រើ Siem de Jong ពីក្លិប Newcastle ត្រឡប់មកវិញ

ក្លិប Ajax បានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិហុល្លង់ Siem de Jong ពីក្លិប Newcastle ក្នុងតម្លៃ៤លានផោនមកលេងជាលើកទី២។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពីក្រុម Magpies មកកាន់ក្លិប Ajax ក្នុងឆ្នាំ២០១៤ លើកិច្ចសន្យារយៈពេល៦ឆ្នាំប៉ុន្តែមិនបានលេងច្រើនទេដោយសារតែមានបញ្ហារបួស។ ... Read More »

ហង្សក្រហមបំបែកកំណត់ត្រាទិញខ្សែបម្រើ Naby Keita ពីអាល្លឺម៉ង់

ក្រុមហង្សក្រហមLiverpoolបានចុះហត្ថលេខាទិញខ្សែបម្រើ Naby Keita ពីក្រុមRB Leipzig របស់អាល្លឺម៉ង់។ Liverpoolបានយល់ព្រមលើតម្លៃខ្លួន៤៨លានផោនដើម្បីទិញ កីឡាករវ័យ២២ឆ្នាំក្នុងពេលជាប់កុងត្រាជាមួយនឹង Leipzig ហើយតម្លៃនេះខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ហង្សក្រហម ក្នុងការទិញកីឡាករមករួមក្រុម។ កំណត់ត្រាចាស់ ត្រឹមតែ៣៥លានផោនប៉ុណ្ណោះដែលជា ចំនួនទឹកប្រាក់របស់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាល កំពុង​ល្បីល្បាញ​រឿង​ពុករលួយ​

ប្រភពពី​ប្រជាពលរដ្ឋ​​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទាំង​២​នេះ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​លោក ស ស៊ី​ប៉ូ​ឡែ​ត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តា​សាត បាន​បញ្ជា​ឲ្យ​កូនចៅ​ចង​អង្រឹង​នៅ​ទល់មុខ​ថ្នាល​បណ្ដុះ​កូនឈើ​ចាំ​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ពលរដ្ឋ​ដឹក​អនុផល​ព្រៃឈើ​តាម​អំពើ​ចិត្ត​។ ប្រការនេះ​ទំនងជា​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ... Read More »

ក្រឡបុរាណសម័យអង្គរចំនួន២ត្រូវបានអ្នកភូមិប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសអោយដឹងនៅថ្ងៃនេះថា ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។ លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។ លោក វណ្ណា ... Read More »