ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខពីស្ថានភាពជំងឺ និងនាំយកថវិកាមួយចំនួនជូនដល់លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ៖ លោក សេង សាញ់ អតីតចៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ និងជាចៅសង្កាត់រងស្ទឹងមានជ័យទី២ បច្ចប្បន្ន បានធ្លាក់ខ្លួនមានជំងឺធ្ងន់ ងើបពីគ្រែមិនរួច ជាង២ខែមកហើយ ដោយពេលនេះក្រុមគ្រួសារលោក ... Read More »

កាមរ៉ាសុវត្ថិភាពបកមុខចោរគាស់ផ្ទះលួចលុយ៩លានរៀលនៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ផ្ទះបានយករូបភាព នៅលើកាមរ៉ាសុវត្ថិភាព មកបង្ហាញជាវត្ថុតាំង ដោយជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទុះចូលលួចយកប្រាក់អស់ជិត៩លានរៀល កាលពីវេលាម៉ោង០២ និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រួយ សង្កាត់វិហារលួង ... Read More »

ប្រព័ន្ធប្រតិបត្តិការ Android Oreo បានមកដល់ជាផ្លូវការប៉ុន្តែវាមិនទាន់មាននៅលើទូរស័ព្ទនៅឡើយទេ

ក្រុមហ៊ុន Google កំពុងជំរុញប្រព័ន្ធប្រតិបត្តិការ Android Oreo ដែលជាឈ្មោះផ្លូវការនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តក្រោយរបស់ខ្លួន ចេញពីការមើលជាមុនរបស់អ្នកអភិវឌ្ឍន៍ / បេតាសាធារណៈនិងទៅលើ Android Open Source Project របស់ខ្លួននៅថ្ងៃនេះ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ... Read More »

អ្នកលក់សាច់គោម្នាក់បែកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀតរត់គេចខ្លួនក្រោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងម៉ូតូ

ខេត្តស្វាយរៀងៈ បុរសជាអ្នកលក់សាច់គោម្នាក់ បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀត បានរត់គេចខ្លួនបន្សល់ម៉ូតូនៅកន្លែងកើតហេតុ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកបញ្ច្រាសគ្នាកាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺទ្បូម៉ែតលេខ១៥៤ លេខ១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយៗកម្មករកម្មការនី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយកម្មករកម្មការនីជាង២ម៉ឺននាក់ នៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកបទុមសាគរយកលុយ២.០០០រៀលពេលពួកគាត់ឆ្លងស្ពានឈើ៤កន្លែង

ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅភូមិ ចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្ត កោះកុងបានត្អូញត្អែរថា សព្វថ្ងៃផ្លូវលំក្រាល ក្រួសក្រហមឆ្ពោះទៅកាន់ភូមិរបស់ពួកគាត់ ជួបការលំបាកជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណេាះ ស្ពានឈើចំនួន៤កន្លែងដែលបច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមកអាជ្ញាធរបានដាក់ឲ្យក្មួយលោកមេឃុំយកលុយក៏ត្រូវរងការខូចខាតឆ្លងទៅមកលែងកើតផងដែរ ។ ប្រជាពលរដ្ឋបានលើកឡើងឲ្យដឹងថា ស្ពានឈើទាំង៤កន្លែងខាងលើតម្រូវឲ្យ ... Read More »

មានអ្វីខ្លះកើតឡើងនៅក្នុងឱកាសនៃការប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល២ថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៧ ដែលមានបេក្ខជនប្រឡងសរុប ១០១.៤១០នាក់ ស្រី៥០.០៤៩នាក់ អវត្ត មានសរុប១.៥៤៩នាក់ មានអ្នកលួចចូល ... Read More »

ស្រ្តីរងគ្រោះដោយការប៉ុនប៉ងរំលោភសេពសន្ថវៈបានប្តឹងព្រះរាជអាជ្ញារងទៅ ACU

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានដាក់ ពាក្យបណ្តឹងមកកាន់សាលាដំបូងរាជធានី ភ្នំពេញចោទយុវជនសង្ស័យម្នាក់ពីបទប៉ុន ប៉ង រំលោភ ប៉ុន្តែនាងបានបង្ហាញការខកចិត្ត ដែលតំណាងអយ្យការលោក ចែ សុង លើកយកតែករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនមកដោះស្រាយទៅវិញ ។ បន្ទាប់ពីទទួលភាពអយុត្តិធម៌មកនារី រងគ្រោះបានអះអាងថា នឹងប្តឹងពីភាពមិនប្រក្រតីនៃចំណាត់ការរបស់លោកព្រះរាជ ... Read More »

រវល់ធ្វើអនុរក្សប្រឡងទាំង២នាក់ប្តីប្រពន្ធត្រូវភ្លើងឆេះផ្ទះគ្មានសល់

ខេត្តបាត់ដំបង៖ លំនៅឋានមួយខ្នង ដែលសង់អំពីឈើប្រក់ស័ង្កសីរួមជាមួយ នឹងគ្រឿងសង្ហារិមជាច្រើនផងនោះត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់នៅពេល រំលងអធ្រាត្រដែលគួរឲ្យតក់ស្លុតក្រៃលែង ខណៈដែលម្ចាស់ផ្ទះទាំងប្តីទាំងប្រពន្ធជាប់រវល់ចុះបំពេញបេសកកម្មធ្វើជាអនុរក្សនៅឯទីរួមខេត្តក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ។ រឿងដ៏គួរឲ្យសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺនៅភូមិទួលបាល្ល័ង្ក ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបងរហូតមានការភ្ញាក់ផ្អើលទាំង ... Read More »

សាពូន មីដាដា ត្រូវបុរសម្នាក់ចោទថាជាបក្ខពួកជនបង្កអុកឡុកក្នុងហាងផឹកស៊ីខ្វះការពិត

ភ្នំពេញ ៖ លោក សំពូន មីដាដា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ត្រូវបានបុរសម្នាក់ចោទថា ជាបក្ខពួកក្រុមបង្កយកដុំថ្ម ដេញគប់គ្នាផ្អើលហាងហាងV-Stneet food Band ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈដែលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ។ ... Read More »

សង្ស័យមកពីបរិភោគបបរគ្រឿង៖ មនុស្ស១៦នាក់ពុល ពីរនាក់សង្គ្រោះបន្ទាន់នៅព្រៃវៃង

ខេត្តព្រៃវែង ៖ មនុស្សចាស់ក្មេងចំនួន ១៦នាក់ ក្នុងនោះពីរនាក់ធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគាត់បរិភោគបបរគ្រឿង ក្នុងពិធីក្រុងពលីលើកគេហដ្ឋានថ្មីមួយ នៅខេត្តព្រៃវែង។ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឈ្មោះសែន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាកែវ ... Read More »

អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានប្រាប់ថា បញ្ហាសុខភាព​ ​“​បេក្ខជនមានបញ្ហាសុខភាព៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្យ មកបន្តការប្រឡងបាន ។ ... Read More »

សង្ស័យឆ្លងអាគុយផ្ទាំងសូឡាទៀតហើយបណ្ដាលឲ្យផ្ទះមួយខ្នងឆេះគ្នានសល់

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះស្រែកហៅគ្នីគ្នា ជួយពន្លត់ ខណៈដែលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញក្រមុំ មិនអាចបាញ់ពន្លត់ទាន់បានត្រឹមឈរសម្រក់ទឹកភ្នែកប៉ុណ្ណោះ សង្ស័យឆ្លងអាគុយផ្ទាំងសូឡា។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។ យោងតាមមន្រ្តីសាលាស្រុករំដួលបានឲ្យដឹងថា ផ្ទះដែលឆាបឆេះដោយអគ្គីភ័យមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ... Read More »

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម និងចិន៥៥ថ្នាក់នៅកម្ពុជាខុសច្បាប់

ភ្នំពេញៈ នាវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្លាំង នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតាមហាងកាហ្វេវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកហើយបានឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ដែលសមត្ថកិច្ចសង្ស័យថា ស្នាក់នៅកម្ពុជាខុសច្បាប់ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តបង្រ្កាបល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ភ្នំពេញ៖ យោងតាមបទបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្តែងកាលពីយប់ថ្ងៃទី ២១ ខែ សីហា ២០១៧ វេលាម៉ោង២១ អាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាបបានចំនួន២ទីតាំងនិងដកហូតទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» 2nd ... Read More »

លោកអូស្មាន ហាស្សាន់៖ ស្ថានទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតចេញលិខិតផ្លូវការឲ្យស្ដ្រីឥស្លាមចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅបរទេសបានវិលមកស្រុកកំណើតវិញហើយ

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី ​រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២សីហានេះថា ៖ ស្ដ្រី ជនជាតិខ្មែរឥស្លាមម្នាក់ ដែលចាញ់បោកក្រុមហ៊ុន១ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងអស់រយៈពេលជាង១២ឆ្នាំនោះ ពេលនេះស្ថានទូតកម្ពុជា ... Read More »

ប្រធានាធិបតីហ្វីលីពីន ទទួលស្គល់ ពិតជាមានការប្រើអំណាចនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ បានចេញបញ្ជាឲ្យ ចាប់ខ្លួនមន្ត្រីប៉ូលិស ជាប់ពាក់ព័ន្ធនិងការស្លាប់របស់សិស្ស សាលាមធ្យមសិក្សាកាលពីសប្តាហ៍កន្លងមក នៅក្នុងសង្គ្រាម ប្រឆាំងគ្រឿងញៀន។ លោកឌូទើរទេ បានប្រកាសនៅថ្ងៃទី ២១ ខែសីហាថា មន្ត្រីប៉ូលិស ពិតជាបាន ប្រើអំណាច ... Read More »

កម្ពជាគ្រោងបញ្ជូនកីឡាករជនអនាថា ៧នាក់ ទៅប្រកួតដណ្តើមពានរង្វាន់ បាល់ទាត់ពិភពលោកជនអនាថា លើកទី១៥ នៅទីក្រុងអូស្កូ

ភ្នំពេញ៖ កីឡាករជនអនាថាកម្ពុជា ៧នាក់ គ្រោងនិងចាកចេញពីប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វានជនអនាថាពិភពលោក លើកទី១៥ នៅទីក្រុងអូស្កូ ប្រទេសន័រវេស តាមរយៈអង្គការ បាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី ដោយមានប្រទេសចូលរួមសរុប៤៨ប្រទេស ។ នេះបើតាម ... Read More »

ជាងសំណង់ម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន

ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងសំណង់ប្រចាំក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គ្រាដែលជនរងគ្រោះរូបនេះចូលទៅធ្វើការ​ងារ​នៅទីនោះ ... Read More »

ក្មេងប្រុស២នាក់រងរបួសយ៉ាងធ្ងន់បន្ទាប់ពីត្រូវរថយន្តដឹកស៊ីម៉ងត៍បើកបុក

ខេត្តកណ្តាលៈ ក្មេងប្រុស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីត្រូវរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនខេស៊ីមេន បើកបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូពេញមួយទំហឹង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ត្រង់ចំណុចតេប៉ូប្រេងតេលាយីហោ “សុខជា” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

Man City បានត្រឹមស្មើ Everton ១-១ ក្នុងទឹកដីខ្លួនឯង

ក្រុមមេឃខៀវ Man City បានយកត្រឹមប្រកួតស្មើជាមួយក្រុមស្ករគ្រាប់ Everton ក្នុងលទ្ធផល ១-១ ក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះសម្រាប់ដើមរដូវកាលនៅអង់គ្លេស Premier League សប្តាហ៍ទី២ កាលពីរាត្រីថ្ងៃទី២១ សីហា ។ ខ្សែបម្រើស្លាប ... Read More »

ខ្សែបម្រើ Samir Nasri របស់ក្រុម Manchester City ផ្លាស់ទៅលេងនៅទួរគី

ខ្សែបម្រើ Samir Nasri របស់ក្រុម Manchester City បានមកដល់ប្រទេសទួរគីហើយ ដើម្បីចរចារលើលក្ខណផ្សេងៗទៀតក្នុងការផ្លាស់ទៅលេងឲ្យក្លិប Antalyaspor ។ កីឡាករអន្តរជាតិបារាំងរូបនេះបានៅដល់ប្រទេសទួរគី កាលពីថ្ងៃអាទិត្យដោយមានអ្នកគាំទ្រក្លិប Antalyasporមួយចំនួនចេញមកស្វាគមន៍ ប៉ុន្តែលទ្ធផលនៃការចរចានឹងដឹងនៅពេលក្រោយ។ ក្លិបMan ... Read More »

បុរសអ្នកយកភាស៊ីផ្សារវាលរេញម្នាក់គាំងបេះដូងស្លាប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរពេច ដែលការស្លាប់នេះត្រូវបានសន្និដ្ឋានថាបណ្តាលមកគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧​​ វេលាម៉ោង៩និង១០នាទីយប់ នៅភូមិបឹងវែង ឃុំវាលរេញ​ ស្រុកព្រៃនប់។ ជនរងគ្រោះឈ្មោះ ហាន គីម ភេទប្រុស ... Read More »

ជនសង្ស័យមួយក្រុមប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យុវជនម្នាក់បានសម្រេចយកម៉ូតូ Zoomer X ដោយបានជិះមកបំបុកឲ្យដួលបណ្តាលរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅម្តុំកន្លែងលក់សាច់ក្រក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ... Read More »

កីឡាករ Mo Farah ឈ្នះការរត់ប្រណាំង៣ពាន់ម៉ែត្រនៅ Birmingham Diamond League

កីឡាករMo Farahបានឈ្នះការប្រកួតរត់ប្រណាំងចំណាយ៣ពាន់ម៉ែត្រនៅក្នុងកម្មវិធី Diamond Leagueនៃទីក្រុងBirmingham។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានប្រើពេលវេលាចំនួន៧នាទី និង៣៨,៦៤វិនាទី។ ម្ចាស់មេដាយមាសអូឡាំពិក២សម័យរូបនេះក៏បាននិយាយក្រោយការប្រកួតចប់ថា “នេះគឺជាអ្វីដែលខ្ញុំចង់ បាន ដែលតែងតែស្រមៃតាំងពីតូចមកថាចង់រត់តំណាងឲ្យ ចក្រភពអង់គ្លេស” ។ គួរបញ្ជាក់ថា Mo Farah ... Read More »

បុរសម្នាក់ក្អួតឈាមស្លាប់នៅមុខបន្ទប់ជួល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅមុខបន្ទប់ជួល ដោយមានឈាមនៅក្នុង​ការទឹក​ បង្កឲ្យមានការភ្ញាកផ្អើលកាលវេលាម៉ោង១និង៣០នាទីរំលងអត្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះខែក ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខកងទ័ពនៅតំបន់ថ្មកែវ និងអូរអាឡៃ ក្នុងស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចុះសួរសុខនាយទាហាន និងពលទាហាន នៅវរៈសេនាតូចលេខ ២៨៥ និង ... Read More »

នគរបាលនៃស្នងការខេត្តប៉ៃលិនបានចុះបង្ក្រាបអ្នកលេងបៀរពីរកន្លែង ឃាត់ខ្លួនស្ត្រី៨នាក់នាំគ្នាអង្គុយសម្ងំលេងបៀរ ក្រោយមកសមត្ថកិច្ចអប់រំ

ខេត្តប៉ៃលិន ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការនគរបាលខេត្តបាលចាប់ឃាត់ខ្លួន ខណៈមនុស្សប្រុសស្រីទាំង៨នាក់ទំនេរមិនព្រមធ្វើការងារផ្ទះ បែរជាទៅអង្គុយសម្ងំនាំគ្នាលេងល្បែង(បៀរ) លុះក្រោយមកសមត្ថកិច្ចនគរបាលនៃស្នងការខេត្តបានចុះស្រាវជ្រាវរួចក៏ដាក់កម្លាំងទៅបង្រ្កាបចាប់ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៨នាក់បញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិន បន្ទាប់មក ក៏សួរនាំ ពួកគាត់សារភាពថាការលេងល្បែងនេះអស់រយៈពេលជាយូរមកហើ យដោយលេងតិចតួចទេ ។ ហេតុការណ៍ចុះបង្រ្កាបល្បែងស៊ីសងនេះ លើកទី១បានធ្វើឡើងនៅ ... Read More »

អាជ្ញាធរខណ្ឌមានជ័យចុះត្រួតពិនិត្យកុងស៊ីបញ្ចាំចំនួន៥មានច្បាប់ត្រឹមត្រូវ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌ លោកវរសេនី យ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ លោក យុទ្ធ ... Read More »