ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីជូនដំណឹង ស្តីពី អត្ថប្រយោជន៍ដែលទទួលបាន ក្រោយរំលាយកិច្ចសន្យាការងារ

ភ្នំពេញ ៖ ដើម្បីចៀសវាងការបកស្រាយខុសនឹងខ្លឹមសារច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អង្គការវិជ្ជាជីវៈ និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបថា យោងតាមច្បាប់ស្តីពីការងារ បងប្អូនកម្មករនិយោជិតត្រូវទទួលបាននូវប្រាក់ឈ្នួល និងប្រាក់បំណាច់ ... Read More »

ក្រសួង​យុត្តិធម៌​៖​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ!

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ! ក្រសួង​យុត្តិធម៌​ បានឱ្យដឹងទៀតថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាបទល្មើសមួយ ប៉ុន្តែការរត់គេចវេស គឺជាបទល្មើសមួយទៀត! បើទោះបីជាភាគីបានព្រមព្រៀងគ្នាសងសំណងក៏ពិតមែន ... Read More »

ចូលលួចម៉ូតូបានសម្រេចហើយ ប្រុងបញ្ឆេះជិះគេចខ្លួន​ មានអីម្ចាស់ម៉ូតូមកទាន់​រត់​ចោល​ម៉ូតូ ហើយមួយម៉ោងក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​បាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ធ្វើការឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បានសម្រេច​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​អស់​រយៈពេល​មួយ​ម៉ោង​។  លោកអធិការ​ស្រុក​បានឱ្យដឹងទៀតថា​ មានករណីលួច (ម៉ូតូ) ម៉ាកហុងដាឌ្រីម ... Read More »

លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​៖​ នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

ខេត្ត​ព្រះវិហារ​៖​ លោក គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៤ម្សិលមិញនេះ​។ ដែលថវិកានេះ លោក​ គីម​ ... Read More »

អ្នកជំនាញអះអាងថា ដើមធ្លកប្រទះឃើញនៅបាតប្រាសាទភិមានអាកាស បញ្ជាក់ថា រឿងព្រេងនគរគោក ធ្លកមានកំណើតនៅអង្គរ

ខេត្តសៀមរាប៖ គម្រោងស្រាវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ស្នើដោយទទូចទៅប្រជាសហគមន៍ ត្រូវតែរក្សាឱ្យបានកុំឱ្យមានការកាប់រានដីព្រៃ ការបាញ់សម្លាប់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិជាសមូហភាពរបស់ប្រជាសហគមន៍

ខេត្ត​មណ្ឌលគិរី​៖​ សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ... Read More »

ក្រសួងរ៉ែនិងថាមពលចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាធ្វើអាជីវកម្មអត់លិខិតអនុញ្ញាត

ខេត្តកំពង់ស្ពឺ៖ ក្រសួងរ៉ែនិងថាមពលនិងចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាដែលធ្វើអាជីវកម្មទាំងគ្មានលិខិតអនុញ្ញាតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គ្រាដែរកន្លងមកមានក្រុមគ្រឿងចក្រមួយក្រុមបានធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត ហើយនៅតែគឃ្លើនជាមួយមន្ត្រីជំនាញជាច្រើនលើកច្រើនសារ។ បើតាមសម្តីលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា ក្រសួងរ៉ែនិងថាមពលនិងចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីសហការជួយមូលដ្ឋានបើកការស្រាវជ្រាវ ។ ជាមួយក្រុមគ្រឿងចក្រមួយក្រុមបានធ្វើអាជីវកម្មដឹកអាចម៍ដីនិងថ្មយកមកចាក់ក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសំបួរ ... Read More »

ក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបានដល់រុស្ស៉ី ក្នុងនាមសមាជិក BRICS

កន្លងមកថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី គ្រោងបំពេញទស្សនកិច្ចលើកដំបូងទៅក្រៅប្រទេស ក្រោយជាប់ឆ្នោតអាណត្តិថ្មី ដោយលោកជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ច ដើម្បីបង្ហាញពីសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី។ ក្នុងពេលនេះដែរ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤បបានផ្ដាយថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៉ី ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ឡើងថ្លៃ ១០០៛)​ ត្រូវ​លក់តម្លៃ​៤,៣៥០រៀល ខណៈម៉ាស៊ូត​(តម្លៃដដែល)លក់៤,១៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣១ ខែ​មីនា ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា​​​​​​​​​ ឆ្នាំ២០២៤នេះ​ ​សាំង​(ឡើងថ្លៃ ១០០៛)​ ខណៈ​ប្រេងម៉ាស៊ូត ... Read More »

សេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាបស្តីពីការនាំខ្លួន និងឃុំខ្លួនជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់ជនសង្ស័យ ឡេង ចាន់ណា

ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និង របបសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប ឈ្មោះ ... Read More »

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា”

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១.សម្តេចធិបតី ណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម ... Read More »

អង់គ្លេសប្រកាសថា នឹងមិនបញ្ជូនទាហានប្រយុទ្ធទៅអ៊ុយក្រែន តទល់ជាមួយរុស្ស៊ីឡើយ

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Sunak បាននិយាយថា ចក្រភពអង់គ្លេសបានច្រានចោលការដាក់ពង្រាយកងទ័ពប្រយុទ្ធនៅក្នុងអ៊ុយក្រែន លើកលែងតែបុគ្គលិកមួយក្រុមតូចដែលនៅតែគាំទ្រប្រទេសនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី២០ ខែមីនា ថា ទីក្រុងឡុងមិនមានគម្រោងបញ្ជូនទ័ពទៅប្រយុទ្ធជាមួយរុស្ស៊ីជាមួយទាហានអ៊ុយក្រែនទេ។ការអត្ថាធិប្បាយខាងលើបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាលោកមិនអាចច្រានចោលវត្តមានរបស់កងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែនបានទេ ខណៈដែលជម្លោះរវាងទីក្រុងគៀវ ... Read More »

ពិធីបូជាសពលោកឃួន ផល្លារិទ្ធ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ៖ ក្រោយពីបានតម្កល់ប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនាអស់រយៈពេល៦ថ្ងៃកន្លងមក សពលោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី បានដង្ហែយកទៅបូជា នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ... Read More »

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  ក្នុងពិធីដ៏អធិកអធមនោះ ... Read More »

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ  គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន។ មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ រួមមាន ឯកឧត្តម ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ... Read More »

តើ រុស្ស៊ីបាននិយាយអំពីអ្វីដែលធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភខ្លាំង

រុស្ស៊ីបាននិយាយកាលពីថ្ងៃទី 20 ខែមីនាថា ទាហានរបស់ខ្លួនកំពុងរុញច្រានកងកម្លាំងអ៊ុយក្រែន ហើយថាទីក្រុងម៉ូស្គូនឹងពង្រឹងយោធារបស់ខ្លួនដោយបន្ថែមកងទ័ពចំនួនពីរកងពលធំ និង 30 កងពលតូច នៅចុងឆ្នាំនេះ។ រុស្ស៊ីគ្រប់គ្រងជិត 20% នៃទឹកអ៊ុយក្រែន ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ... Read More »

សេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

ភ្នំពេញ ៖ ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។  ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ យុវជន ... Read More »

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ នៅសង្កាត់ច្រាំងចំរេះ១

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១និង ០០នាទីគណ:បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះ១ លោក ឡេះ ម៉ាត់ ចៅសង្កាត់ និងលោកវិរ:សេនីយ៍ត្រី ម៉ក់ សោភ័ណ្ឌ នាយប៉ុស្ដិ៍នាយរងប៉ុស្តិ៍ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលស្វាគមន៍ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលស្វាគមន៍ លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកបងប្អូនណាម្នាក់ដែលមានពិការភាពចោលដោយមិនយកចិត្តទុកដាក់នោះទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញទូទាំងប្រទេសគឺធ្វើយ៉ាងណាផ្តល់អត្ថប្រយោជន៍ និងតាមលទ្ធភាពធ្វើទៅបាន ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលមិនទុកបងប្អូនណាម្នាក់ដែលមានពិការភាពចោលដោយមិនយកចិត្តទុកដាក់នោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

ប្រធានាធិបតីចិន អបអរសាទរប្រធានាធិបតីថ្មី ឥណ្ឌូណេស៊ី ទើបតែជាប់ឆ្នោត

សារព័ត៌មានចិន Xinhua បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះបានផ្ញើសារអបអរសាទរដល់លោក Prabowo Subianto សម្រាប់ជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី ... Read More »

អតីតកីឡាករ Manchester City និង Real Madrid ខ្សែប្រយុទ្ធ Robinhoជាប់​ទោស៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

អតីតខ្សែប្រយុទ្ធក្រុម Manchester City និង Real Madrid កីឡាករ Robinho ត្រូវតែជាប់ទោសពីបទរំលោភសេពសន្ថវៈរយៈពេល៩ឆ្នាំនៅក្នុងប្រទេសកំណើតរបស់គាត់គឺប្រទេសប្រេស៊ីល។ Robinho មានវ័យ៤០ឆ្នាំត្រូវបានតុលាការអ៊ីតាលីរកឃើញថា មានពិរុទ្ធភាពនៅក្នុងឆ្នាំ២០១៧ ពីបទបានចូលរួមក្នុងការចាប់រំលោភបូកលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំម្នាក់ក្នុងឆ្នាំ២០១៣។ គាត់បានរស់នៅក្នុងប្រទេសប្រេស៊ីល ដែលមិនធ្វើបត្យាប័នសញ្ជាតិរបស់ខ្លួន។ចៅក្រមនៅតំបន់Brasilia ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងដងកាំបិតនិងបាក់ដៃស្ដាំត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាកYamaha Exciter ១គ្រឿងទៀតបើកបរក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង​ បណ្ដាលឱ្យដួលបោកផ្ទប់នឹងថ្នល់ទាំងអស់គ្នា ប៉ុន្តែក្រោយពេលកើតហេតុ ភាគីអ្នកជិះម៉ូតូ Exciter រងរបួសស្រាលជាង និងបានក្រោកឡើងលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ... Read More »

លោក វង សូត អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រថៃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា រួមជាមួយ​ លោក លោកស្រី ជាសមាជិក សមាជិកា​ គណៈកម្មការកិច្ចការបរទេស ... Read More »

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្សិលមិញ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀនជាង២០ករណី ឃាត់ខ្លួនជាង៥០នាក់!

ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥៣នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។  លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទាំងជាង២០ករណីនេះ ភាគច្រើនជាករណីជួញដូរ ... Read More »

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ​ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ​សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ សម្តេចធិបតី ហ៊ុន ... Read More »

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។  ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំបំពេញបន្ថែមទៅលើពង្រាងច្បាប់កីឡា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងជំរុញឱ្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នពាកព័ន្ធ ធ្វើបច្ចុប្បន្នភាពកីឡា និងពន្លឿនការធ្វើច្បាប់កីឡា ខណៈច្បាប់កីឡាកំពុងស្ថិតនៅក្នុងការព្រៀងនៅឡើយ។ ... Read More »