ព័ត៌មានទាន់ហេតុការណ៍៖
'

🔴សមត្ថកិច្ចនាំខ្លួន ឈ្មោះ ជូន គន្ធា ពាក់ព័ន្ធ ករណី ញុះញង់ ប្រជាពលរដ្ឋ ឱ្យ ទន្ទ្រាន កាន់កាប់ ដីរដ្ឋ ខុស ច្បាប់ និង ប៉ុនប៉ង ឆបោក ប្រព្រឹត្តទៅនៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ច នគរបាល ផែន សន្តិសុខ នៃ ស្នងការដ្ឋាន ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស​ ( ឆក់ទូរស័ព្ទដៃ) កាលពីម៉ោង​១១:៣០នាទី ព្រឹកថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤​ នៅចំណុចផ្លូវលេខ​៤០២​ ភូមិ​៤​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹកកេងកង​ រាជធានីភ្នំពេញ​ ។     ... Read More »

ម៉ូតូស្គូពីបេីកបរលឿនវ៉ាជែងជ្រុលទៅបុករថយន្តនិងម៉ូតូ១គ្រឿងបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងរេចង្កូតទៅបុករថយន្តមួយគ្រឿងនិងបន្តទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1KI-5317ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងរថយន្ត១គ្រឿងមិនចាំម៉ាកដែលកំពុងធ្វើដំណើរស្របទិសដៅគ្នា ហើយក៏បានរេចង្កូតទៅបុករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ... Read More »

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកឧបនាយករដ្ឋមន្ត្រី និងលោកអនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ​ថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកមិញនេះ​ បានអនុញ្ញាតឱ្យលោក ... Read More »

រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវិនិយោគដែលបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងមានភាពអំណោយផលសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីព្រឹកមិញនេះ​ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ GIZ Cambodia តំណាងដោយ ... Read More »

រដ្ឋមន្ត្រី​ ឌិត ទីណា៖​ ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម  សង្គ្រោះជីវិតខ្ញុំ» លើកទី៣ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទយកចេញពីចិញ្ចើមផ្លូវ

ខេត្តកោះកុង៖ ប្រភេទគ្រាប់បាញ់ផ្លោង១គ្រាប់ ត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ចិញ្ចើម​មួយ​កន្លែង​ក្នុង​ក្រុងខេមរភូមិន្ទ ដោយគ្រាប់នេះវាបានហួសសុពលភាពប្រើ តែទោះយ៉ាងណា​ដើម្បីសុ​វត្ថិភាព​សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានក្រុងខេមរៈភូមិន្ទជាបណ្តោះអាសន្ន។ ពលរដ្ឋបានរាយការណ៍ថា ពួក​គាត់​​បានប្រទះឃើញគ្រាប់បែក ១គ្រាប់​ដែល​មាន​ការ​ហ៊ុំព័ទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩៩៩​ស្ថិត​នៅ​ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ពលរដ្ឋស្នើសុំដល់អាជ្ញាធរសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យនិងយក​វា​ចេញ​កម្ទេច​ចោល ចៀសវាងបង្កគ្រាះថ្នាក់ជាយថាហេតុដល់ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​ពុំបាន ... Read More »

ម៉ាឡេស៊ី៖ ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាស ដោយបានសម្លាប់នាវិកទាំងអស់

មនុស្ស ១០ នាក់បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសអំឡុងពេលសមយុទ្ធព្យុហយាត្រាដោយកងនាវាចរម៉ាឡេស៊ី។យោងតាមសារព័ត៌មាន Straitstimes ឧបទ្ទវហេតុនេះបានកើតឡើងនៅកីឡដ្ឋាន TLDM នៅមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak នៅវេលាម៉ោង ៩ និង៣២នាទីព្រឹក ថ្ងៃទី២៣ ខែមេសា។ ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ យានយន្តសរុប ១១៩ ២៥៨ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ... Read More »

ក្នុងសប្ដាហ៍ទី៣ នៃខែមេសា នេះ អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន១៤ ករណី

ខេត្តសៀមរាប៖ សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ... Read More »

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖​ ក្មេងទំនើងចំនួន ៤៣នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីចូលឆ្នាំខ្មែររួច

ភ្នំពេញ​៖​ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះថា ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ ... Read More »

អ៊ុយក្រែនបានបញ្ឈប់រាល់សេវាកម្មផ្តល់ទិដ្ឋាការដល់បុរសដែលមានអាយុបម្រើយោធា

ស្ថានទូតអ៊ុយក្រែននឹងផ្អាកជាបណ្តោះអាសន្ននូវសេវាកម្មទាំងអស់សម្រាប់ពលរដ្ឋជាបុរសដែលមានអាយុពី 18 ទៅ 60ឆ្នាំនៅបរទេស មានន័យថា ពួកគេអាចដាក់ពាក្យសុំឯកសារបានតែនៅពេលត្រឡប់ទៅប្រទេសវិញ។ កាលពីថ្ងៃទី 22 ខែមេសា កាសែតអេឡិចត្រូនិករបស់អ៊ុយក្រែន Zerkalo Nedeli បានបោះពុម្ពទូរលេខដែលចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីការបរទេស Andrey Sibiga ... Read More »

ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា

ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន បានអបអរសាទរដល់ការបន្តជាប់ឆ្នោតជាថ្មីរបស់គណបក្សប្រជាជនកម្ពុជាដោយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងកម្ពុជានៅតែបន្តមានទំនាក់ទំនងល្អដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក ជាមួយនឹងការបញ្ជាក់នូវពាក្យមួយឃ្លាថា «ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា»។ សូមជម្រាបជូនថា ៖ ថ្លែងក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

នគរបាលខេត្តព្រៃវែងបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងថ្ងៃទាំងយប់ជាប្រចាំដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តព្រៃវែង ៖ ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងថ្ងៃទាំងយប់ជាប្រចាំក្នុងមូលដ្ឋាន ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២​ ... Read More »

មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់តាំងកម្លាំងចេញល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព

ស្រុកអន្លង់វែង ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់បណ្តាកងឯកភាពចំណុះដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តចាត់តាំង  និងបង្កើនការយកចិត្តទុកដាក់ បន្តសហការជាមួយអង្គភាពជាមិត្តចេញយាម ... Read More »

មន្ត្រី ក.ប.ប. ចុះត្រួតពិនិត្យអនុលោមភាពទំនិញលើទីផ្សារក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ

ភ្នំពេញ​៖​ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ មន្រ្តីជំនាញ​តែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងគ្រប់ទីតាំងផលិត លក់ និងចែកចាយ ដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ពិេសសធានានិរន្តភាពនៃការប្រកួតប្រជែងលើទីផ្សារ។  ជាក់ស្ដែង​សាខា ... Read More »

អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games)

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាង ហ្គោដុន (TANG GORDON) ... Read More »

សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ​ ខណៈ​ជនល្មើសបានរត់គេចខ្លួនមុនពេល

ខេត្តបាត់ដំបង​៖​ កាណូតស្មាច់ចំនួន ០៤គ្រឿង និង​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្តចុះបង្ក្រាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ​ ខណៈ​ជនល្មើសបានរត់គេចខ្លួនមុនពេល។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៤នេះ។    ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ... Read More »

កម្ពុជា-ឥណ្ឌា ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ... Read More »

អាជ្ញាធរមានសមត្ថកិច្ច​ កំពុងតាមដានស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នៃគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ បន្តរកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមចំនួន ២៥ទំព័របន្ថែមទៀត។  ជាក់ស្ដែង​ល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ ... Read More »

មន្រ្តី​គយ​ បន្តស្រាវជ្រាវនិងបង្ក្រាបបានសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួនជាង៣ ពាន់គីឡូក្រាម និងយកដុត​កម្ទេច​ចោល​

ខេត្ត​បន្ទាយមានជ័យ​៖​ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​សាច់​បង្កក​ ខូច​គុណភាព​ដែលក្រុមឈ្មួញ​ខិល​ខូច​មួយចំនួន​បា​នលួចនាំខុសច្បាប់​ តាមច្រកព្រំដែន​ពីប្រទេស​ជិតខាង​ កម្លាំង​មន្រ្តីជំនាញ​គយ​ និងរដ្ឋាករកម្ពុជា​ បានបន្តស្រាវជ្រាវនិងបង្ក្រាបបានសាច់មាន់បង្កកនាំចូលខុសច្បាប់រាប់ពាន់គីឡូក្រាមស្ទេីរៀងរាល់ថ្ងៃ និងបានយកដុត​កម្ទេច​ចោល​ផងដែរ។  ជាក់ស្ដែង​មន្ត្រីការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២២ ខែមេសា ... Read More »

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើសមយុទ្ធវាយបកនុយក្លេអ៊ែរជាលើកដំបូង

សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២៣ ខែមេសានេះបានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធហាត់សមវាយបកដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ដែលនេះជាការបញ្ជូនសារច្បាស់ៗទៅកាន់សត្រូវរបស់ខ្លួន។ សមយុទ្ធហាត់សមខាងលើ ធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ... Read More »

សម្តេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នាឱកាសពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នាឱកាសពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ថងលុន ស៊ីសុលីត

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម ចូលកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ចាម នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ ... Read More »

កម្ពុជា-ចិនចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ស៊ុន ... Read More »

ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ លួចទូរស័ព្ទដៃ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ បន្ទាប់ពីធ្វេីសកម្មភាពលួចទូរស័ព្ទដៃប្រជាពលរដ្ឋបានសម្រេច​ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន​ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០១និង១០នាទី​ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ... Read More »

រុស្ស៊ីបានបំផ្លាញបង្កោលអង់តែនទូរទស្សន៍ធំមួយនៅអ៊ុយក្រែន

កាលពីថ្ងៃទី ២២ ខែមេសា យោធារុស្ស៊ីបានធ្វើការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ទៅលើប៉មទូរទស្សន៍(បង្កោលអង់តែន)ដ៏ធំមួយដែលមានទីតាំងនៅទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន។ RIA Novosti បានដកស្រង់សម្តីអ្នកស្រុកដែលនិយាយថា ប៉មទូរទស្សន៍នេះត្រូវបានប្រើប្រាស់ដោយយោធាអ៊ុយក្រែនដើម្បីរក្សាទុកឧបករណ៍ជាច្រើនរួមទាំងអង់តែនទំនាក់ទំនងការពារដែនអាកាសផងដែរ។ ប៉មនេះធ្លាប់ជាអគារខ្ពស់ជាងគេក្នុងទីក្រុង Kharkov ដែលមានកម្ពស់ជាង ២៤០ ម៉ែត្រ។ ... Read More »

ភូមិខ្មែរនៅប្រទេសជប៉ុន អាចនឹងបើកដំណើរការនៅខែមិថុនាខាងមុខនេះ

ភ្នំពេញ ៖ នាថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុន លោក តាកិស៊ិ អុខាមិ ... Read More »