ព័ត៌មានទាន់ហេតុការណ៍៖
'

មន្រ្តីអាជ្ញាធរជាតិខេត្តក្រចេះ និងក្រសួងកិច្ចការនារី៖ ការចូលរួមរបស់អ្នកម្តាយ បងស្រី ជាតួអង្គសំខាន់អាចជួយបង្ការទប់ស្កាត់បានការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅសហគមន៍

ខេត្តក្រចេះ ៖ ក្នុងវេទិកាផ្សព្វផ្សាយនៅស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី តំណាងអង្គភាព និងអ្នកពាក់ព័ន្ធទូទាំងស្រុកឆ្លូងទាំងមន្រ្តីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមូលដ្ឋានសុទ្ធតែបានទទួលស្គាល់ថា “ការចូលរួមរបស់អ្នកម្តាយ បងស្រី ជាតួអង្គសំខាន់អាចជួយបង្ការទប់ស្កាត់បានការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅសហគមន៍ ... Read More »

ក្រសួងសាធារណការ៖​ មានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development Co., Ltd បានលើកផ្ទាំងប៉ាន់ណូព័ត៌មានក្លែងក្លាយក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ ថាខ្លួនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិ

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤​នេះ សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ និង ក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនខិលខូចមួយឈ្មោះ Chanthea Angkor Development ... Read More »

ក្រុមជនអន្ធពាលនៅហៃទី ចាប់ផ្តើមគំរាមកំហែងអ្នកនយោបាយ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤ បានផ្សាយថា មេខ្លោងក្រុមជនអន្ធពាលដ៏មានឥទ្ធិពលនៅក្នុងប្រទេសហៃទី បានចេញសារគំរាមកំហែងមួយសំដៅលើបណ្តាមេដឹកនាំនយោបាយ ដែលត្រូវមកចូលរួមប្រជុំក្រុមប្រឹក្សាអន្តរកាលតាមការគ្រោងទុក ខណៈដែលការបាញ់បោះគ្នាបានផ្ទុះឡើង បន្ថែមពីលើអំពើហិង្សាដែលមានសភាពខ្លាំងក្លាស្រាប់ នៅក្នុងរដ្ឋធានី Port-au-Prince។ ... Read More »

ព្រឹត្តិការណ៍កីឡារត់ប្រណាំង មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់​ ជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានប្រាង្គប្រាសាទដ៏មហិមា​ សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើន

ខេត្តសៀមរាប៖​ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក នី ប៉ាលី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍តំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ... Read More »

សម្តេចធិបតី៖ រាជរដ្ឋាភិបាលក្នុងរយៈពេល៦នេះ គឺបានដាក់ចេញកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនលើការកែទម្រង់

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកនេះ គឺរាជរដ្ឋាលភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន។​ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការសន្និបាតលើកទី៤៣ ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល នៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំ សន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ ទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ... Read More »

សេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្ត​សៀមរាប​ នៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ​ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ... Read More »

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីពីររូបបានប្រកាសបដិសេធលទ្ធផលបោះឆ្នោត

កាលពីថ្ងៃទី 14 ខែមីនា ក្រុមយុទ្ធនាការប្រធានាធិបតីឥណ្ឌូនេស៊ីរបស់លោក Anies Baswedan និងលោក Ganjar Pranowo បានប្រកាសថា ពួកគេនឹងដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញទាក់ទងនឹងការចោទប្រកាន់ពីការក្លែងបន្លំយ៉ាងទូលំទូលាយនៅក្នុងលទ្ធផលបោះឆ្នោត។ កាលពីមុន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រជាជនឥណ្ឌូនេស៊ីបានបោះឆ្នោតដើម្បីស្វែងរកអ្នកស្នងតំណែងប្រធានាធិបតី ... Read More »

ជនសង្ស័យម្នាក់ដើរចូលផ្ទះអ្នកភូមិហើយប្រើហិង្សាបណ្ដាលអោយម្ចាស់ផ្ទះរងរបួស

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ ទំនងមានសតិមិនល្អបានដើរចូលផ្ទះអ្នកភូមិ ហើយប្រើហិង្សាដោយយក កាំបិតមុខស្រូចឆូតបណ្ដាលអោយម្ចាស់ផ្ទះរងរបួស រួចហើយជនសង្ស័យរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិធំឃុំត្នោត ស្រុកកំពង់រោទ៍។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះសេក គង់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ខ្សែបម្រើ Kevin de Bruyne នឹងខកខានបង្ហាញខ្លួនឱ្យក្រុមបែលហ្សិកដោយសាររបួស

ខ្សែបម្រើ Kevin de Bruyne របស់ក្រុមេឃខៀវ Manchester City មិនត្រូវបានបញ្ចូលក្នុងក្រុមបែលហ្សិកសម្រាប់ការប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់ និងអង់គ្លេសក្នុងខែមីនានេះទេ ដោយសារមានបញ្ហារបួសក្រលៀន។ កីឡាករវ័យ៣២ឆ្នាំរូបនេះក៏ត្រូវបានដកចេញពីការប្រកួត FA Cup វគ្គ១/៤ចុងក្រោយរបស់ Man ... Read More »

Update៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។  កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ... Read More »

ប្រធានក្រុមវែល Aaron Ramsey ត្រលប់មកវិញសម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤

ប្រធានក្រុមកីឡាករ Aaron Ramsey គឺជាសមាជិកក្រុមមួយរូបដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) របស់ជម្រើសជាតិវែល ទោះបីជាមានបញ្ហារបួសនាពេលថ្មីៗនេះក៏ដោយ។ Ramsey វ័យ៣៣ឆ្នាំត្រូវបានកំណត់ត្រឹមតែការបង្ហាញខ្លួនតែ២ដងប៉ុណ្ណោះសម្រាប់ក្រុម Cardiff City ដែលសរុប៧២នាទីចាប់តាំងពីរបួសជង្គង់កាលពីខែកញ្ញា។ របួសកំភួនជើងមានន័យថា គាត់ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតវគ្គ ... Read More »

ជនល្មើស ៤នាក់បញ្ជូនទៅតុលាការ និងជនបរទេស ៣៣នាក់ ត្រូវបណ្តេញចេញពីកម្ពុជា​ ក្រោយសមត្ថកិច្ចឆ្មក់បង្ក្រាបអតីតក្លឹប BOEING រឹបអូសបានថ្នាំញៀនជិត ៥គីឡូក្រាម

ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖ ជនល្មើសជាជនជាតិចិន​ និងម៉ាឡេស៉ីចំនួន ៤នាក់ត្រូវបញ្ជូនទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និងជនបរទេស ៣៣នាក់ត្រូវបណ្តេញចេញពីកម្ពុជា​ ក្រោយ​កម្លាំង​សមត្ថកិច្ចជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ ក្រសួងមហាផ្ទៃ​ បេីក​យុទ្ធនាការ​បង្រ្កាប​ករណីជួញដូរគ្រឿងញៀន នៅក្លឹបកម្សាន្ត ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ CDC រយៈពេល ៦ខែបានចុះបញ្ជីវិនិយោគ​ ១៧៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ​ ខណៈ​រោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះ​ថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេល ៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ... Read More »

តភ្លើងខ្វះបច្ចេកទេសបណ្តាលឱ្យឆក់បុរសម្នាក់ធ្លាក់ពីលើជណ្តើរកម្ពស់០៣ម៉ែត្ររងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ឡើងតខ្សែភ្លើងខ្វះបច្ចេកទេសបណ្តាលឲ្យឆក់ធ្លាក់ពីលើជណ្តើរកម្ពស់០៣ម៉ែត្រ ផ្ងារក្រោយបែកក្បាល រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងយីហោ ឡូកូ តាមបណ្តោយផ្លូវលេខ១៣០ កែងផ្លូវលេខលេខ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ... Read More »

រថយន្តនិងម៉ូតូបុកគ្នានៅលើស្ពានវត្តគរបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ចូលទឹកស្ទឹងសង្កែស្លាប់

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូកាលពីម៉ោង៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក HONDA  SCOOPY ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ... Read More »

កងទ័ពអ៉ីស្រាអែល បាញ់សម្លាប់មនុស្ស២៩នាក់ ខណៈពួកគេកំពុងរង់ចាំទទួលជំនួយ

សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មាពីក្រសួងសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះថាកងទ័ពអ៉ីស្រាអែលបានបាញ់សម្លាប់មនុស្ស ២៩នាក់ និង១៥៥នាក់ទៀតរងរបួស ខណៈពួកគេប្រមូលផ្ដុំគ្នារង់ចាំទទួលជំនួយមនុស្សធម៌។ ប៉ុន្តែខាងអ៉ីស្រាអែលនិយាយថាសេចក្ដីរាយការណ៍នេះ គឺជារឿងមិនពិត។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាមនុស្សម្នាបានប្រមូលផ្ដុំគ្នារង់ចាំទទួលយកជំនួយ ... Read More »

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការងារគ្រប់ផ្នែក

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤  បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ ... Read More »

បេក្ខភាពUniversal Women 2024 គ្រងឈុតអប្សរានៅប្រាសាទបុរាណខ្មែរខេត្តសៀមរាប

ខេត្តសៀមរាប៖ សកម្មភាពនៃការគ្រងឈុតអប្សរាបានក្លាយទៅជាបេសកកម្មធ្វើឱ្យពិភពលោកក្រឡេកមកម្ពុជាហើយនៅពេលនេះ ក្រោយពីម្ចាស់មកុដកំពូលសម្រស់មកពីជុំវិញពិភពលោកនៃកម្មវិធី Universal Women 2024 បានមកប្រមូលផ្តុំគ្នានៅលើកទឹកដីដ៏អច្ឆរិយៈរបស់កម្ពុជា គឺខេត្តសៀមរាបតែម្តង។ ការជួបជុំដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបានបញ្ចប់ត្រឹមនេះឡើយ ពោលគឺអ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជាអ្នកនាង ប្រាសាទ ដាវីន បានប្រឹងប្រែងក្នុងការប្រមូលផ្តុំអ្នកជំនាញក្នុងការតុបតែងឈុតអប្សរាដើម្បីរៀបចំតុបតែងខ្លួនស្ត្រីជើងខ្លាំងកំពូលសម្រស់ទាំងអស់តែម្តងក្នុងទម្រង់សម្លៀកបំពាក់អប្សរា និងផ្តិតយកទិដ្ឋភាពដោយផ្ទាល់ក្នុងបរិវេណប្រាសាទបុរាណខ្មែរលើទឹកដីនៃខេត្តសៀមរាប ដែលនេះគឺជាសកម្មភាពដ៏ធំធេងប្រកបដោយមោទ ... Read More »

សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ     ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ... Read More »

រុស្ស៊ីចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីក្នុងពេលអវត្តមានគូប្រជែងសំខាន់របស់លោកពូទីន

អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅប្រទេសរុស្ស៊ីនាថ្ងៃសុក្រទី 15 ខែមីនា សម្រាប់ការបោះឆ្នោតប្រធានាធិបតីរយៈពេល 3 ថ្ងៃដែលប្រាកដជានឹងពន្យារការគ្រប់គ្រងរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន សម្រាប់រយៈពេល៦ឆ្នាំទៀតដោយសារតែគាត់ស្ទើរតែគ្មានគូប្រជែង។ ការបោះឆ្នោតនេះកើតឡើងខណៈជម្លោះក្រុងមូស្គូនៅអ៊ុយក្រែនឈានចូលឆ្នាំទីបី។ រុស្សីមានគុណសម្បត្តិលើសមរភូមិដែលខ្លួនបានចំណេញតិច ទោះបើយឺតក៏ដោយ ។ ទន្ទឹមនឹងនេះ អ៊ុយក្រែនបានធ្វើឱ្យទីក្រុងមូស្គូមើលទៅងាយរងគ្រោះនៅពីក្រោយខ្សែបន្ទាត់។ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយបានវាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ខណៈដែលដ្រូនបច្ចេកវិជ្ជាខ្ពស់បានដាក់កងនាវាសមុទ្រខ្មៅរបស់ប្រទេសក្នុងការការពារ។ ... Read More »

រដ្ឋបាលសង្កាត់ចោមចៅទី៣ចុះរៀបចំសណ្តាប់ធ្នាប់រុះរើតូបលក់ដូរលេីផ្លូវសាធារណៈ

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣បានចុះរៀបចំសណ្តាប់ធ្នាប់​ តូប​ រោង​ដែលសាងសង់នៅលើផ្លូវសាធារណៈ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជូនដំណឹងច្រើនលើកច្រើនសារ បានទាំងយល់ព្រមពីម្ចាស់តូប នាពេលកន្លងមក ។ ... Read More »

រថយន្តនិងម៉ូតូបុកគ្នានៅលើស្ពានព្រែកសំរោងបណ្តាលឱ្យបុរសម្នាក់បោកក្បាលស្លាប់នៅនឹងកន្លែង

ខេត្តកណ្តាល ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ទំនងជាស្រវឹងស្រាបានបើករថយន្តឡើងស្ពានព្រែកសំរោងក្នុងល្បឿនលឿនវ៉ាជែងចូលជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងប៉ើងផ្ទប់នឹងខឿនផ្លូវបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨:៣០នាទីយប់ថ្ងៃទី ១៤ខែមីនាឆ្នាំ ២០២៤ នៅចំណុចលើស្ពានព្រែកសំរោងក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃិន ចាន់តារ៉ា ... Read More »

ការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence ពីអ្នកជំនាញមកពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ អំពី ការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ X-ray fluorescence ពីអ្នកជំនាញមកពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy ... Read More »

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន ៤៥% ខណៈដែលការសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ

ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ... Read More »

អ្នកនាំពាក្យក្រសួងអធិការកិច្ច បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីជនអនាមិកបាន ផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រី ក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥.០០០$ (ប្រាំពាន់) ដុល្លារអាម៉េរិក ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីជនអនាមិកបានទូរស័ព្ទចូលកម្មវិធីផ្សាយផ្ទាល់របស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រី ក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារអាម៉េរិក ... Read More »

រន្ធត់ណាស់! រថយន្តម៉ាកឡិចស៊ីសបុករថយន្តដឹកកម្មកររោងចក្ររបួសធ្ងន់៤នាក់ ស្រាលម្នាក់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបង្កដោយរថយន្តម៉ាកឡិចស៊ីសបុកពីក្រោយ រថយន្តដឹកកម្មករពេញទំហឹងបណ្ដាលអោយកម្មករោងចក្ររងរបួសធ្ងន់៤នាក់ ស្រាលម្នាក់នៅស្រុករំដួល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ... Read More »

សេចក្តីថ្លែងការណ៍រួម រវាងនិយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទាក់ទាញអោយប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគខុសច្បាប់ និងឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ពិនិត្យឃើញថា មានការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប រួមមានបណ្តាញសង្គម ហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាផ្តល់មកវិញនូវអត្រាការប្រាក់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី១៥​ មីនានេះ​!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ... Read More »