ព័ត៌មានទាន់ហេតុការណ៍៖

Paris Saint-Germain ចូលរួមប្រជែងយក Coutinho ក្រោយការស្នើសុំរបស់ Neymar

ចែករំលែក៖

ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងចូលរួមការប្រជែងទិញ ខ្សែបម្រើ ប្រយុទ្ធប្រេស៊ីល Philippe Coutinho ពីក្រុមហង្សក្រហម Liverpool របស់អង់គ្លេស ក្រោយមានការណែនាំពីសំណាក់កីឡាករ Neymar។

ខ្សែប្រយុទ្ធ Neymarដែលទើបតែបំបែកកំណត់ត្រាពិភពលោកផ្លាស់ពីក្រុមBarcelonaមកកាន់ក្រុម Paris Saint-Germain បានជំរុញ ឲ្យក្លិបថ្មីរបស់ខ្លួននេះប្រមាញ់យកមិត្តរួមជាតិ Coutinhoឲ្យបាន មុនក្លិបBarcelona។

បើយោងតាមព័ត៌មានកីឡារបស់អេស្ប៉ាញឲ្យដឹងថា ក្លិប Paris Saint-Germain នឹងចូលរួមប្រកួតប្រជែងជាមួយក្រុមយក្សអេស្ប៉ាញក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ ដោយលោកNasser Al-Khelaifiប្រធានក្លិបយក្សបារាំងត្រៀម១៣៥លានផោនដើម្បីចូលរួមដេញថ្លៃទិញយក Philippe Coutinho៕ ដេវីត


ចែករំលែក៖