ព័ត៌មានទាន់ហេតុការណ៍៖

Paul Pogbaចង់ទារថ្លៃឈ្នួលគុណនឹង២ដើម្បីស្មើ Alexis Sanchez

ខ្សែបំរើអន្តរជាតិបារាំង Paul Pogbaនឹងទាមទារថ្លៃឈ្នួលគុណនឹង២ដើម្បីស្មើ ថ្លៃឈ្នួល ៤៥ម៉ឺនផោនក្នុងមួយសប្តាហ៏របស់ខ្សែប្រយុទ្ធAlexis Sanchez ដែលនឹងមកដល់ ក្លិបបិសាចក្រហមManchester Unitedក្នុងពេលឆាប់ៗនេះ។

បើតាមការចុះផ្សាយរបស់ The Mirrorភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ត្រៀមចរចារនឹងក្លឹបបិសាចក្រហម ដើម្បីតម្លើងប្រាក់ខែកីឡាករសញ្ជាតិបារាំង ដែលប្រាក់បៀរវត្សរ៍បច្ចុប្បន្ន ២០០.០០០ ផោនក្នុងមួយសប្តាហ៍ លែងស័ក្តិសមនឹងលំដាប់កីឡាករដូចជា Pogba នេះហើយ។

កីឡាករវ័យ២៤ឆ្នាំ Pogba នៅសល់កុងត្រា៣ឆ្នាំទៀត បន្ទាប់ពីបានចុះហត្ថលេខានៅឆ្នាំ ២០១៦ ចេញពីក្លិប Juventus មកកាន់ Man United ក្នុងតម្លៃបំបែកកំណត់ត្រាជាកីឡាករថ្លៃបំផុតកាលជំនាន់នោះគឺ៨៩លានផោន។

NKD-36x6_outline

លោក Raiola គឺជាភ្នាក់ងារដែលជារឿយៗតែងនាំយកកំពូលកីឡាករមកឲ្យ Man Utd មានដូចជា Romelu Lukaku, Zlatan Ibrahimovic និង Paul Pogba ជាដើម។

លោកក៏ធ្លាប់ដាក់សម្ពាធដល់ក្រុមបិសាចក្រហម ឲ្យដំឡើងប្រាក់បៀរវត្សរ៍ ដល់ កីឡាករ Ibrahimovic ចំនួន ៥០៨.០០០ ដុល្លារក្នុងមួយសប្តាហ៍ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត រូបនេះក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនបំផុតនៅ Premier League។ ពោលគឺ Raiola មានទឹកមាត់ប្រៃណាស់ក្នុងការចរចាជាមួយ Man Utd៕ ដេវីត