ព័ត៌មានទាន់ហេតុការណ៍៖

Pepe ចេញពី Real Madridទៅចូលរួមជាមួយ Besiktas របស់ទួរគី

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់កីឡាករ Pepe បានសម្រេចចិត្តទៅលេងនៅក្លិបយក្សរបស់ទួរគី Besiktas ក្នុងកិច្ចសន្យា២ឆ្នាំដោយគ្មានតម្លៃខ្លួនបន្ទាប់ចាកចេញពី Real Madrid និងជួយ ឲ្យក្រុមឈ្នះជើងឯកលីកកំពូលអេស្ប៉ាញ និង Champions League រួចមក។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីដើរចេញពី Real Madrid នៅរដូវក្ដៅនេះបានជ្រើសរើសផ្លាស់ទៅក្លិបដែលមានមូលដ្ឋាននៅអឺរ៉ុបខាងកើត។ ការផ្ទេរនេះ ធ្វើឲ្យកីឡាករ Pepe បញ្ចប់អាជីពជាខ្សែការពារកណ្ដាលរយៈពេល១០ឆ្នាំនៅកីឡដ្ឋាន Bernabeu របស់ស្តេចស Real Madrid ។

NKD-36x6_outline

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមជាមួយក្លិប Real Madrid កាលពីឆ្នាំ២០០៧ ដោយបង្ហាញខ្លួនបាន៣៣៧ប្រកួត និងបានជួយក្រុមឈ្នះពានជាច្រើន ជាពិសេស Champions League ៣ដង។ ចុងក្រោយកីឡាករចាស់វស្សាទើបតែជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះបានលេខ៣នៅព្រឹត្តិការណ៍ Confederations Cup ក្នុងប្រទេសរុស្សុី ក្រោយយកឈ្នះក្រុមម៉ិចស៊ីកូ ២-១ ក្នុងម៉ោងបន្ថែម ៕ ដេវីត