ព័ត៌មានទាន់ហេតុការណ៍៖

Peter Odemwingie អតីតខ្សែប្រយុទ្ធក្លិបនៅអង់គ្លេស Premier League ផ្លាស់ទៅលេងនៅឥណ្ឌូនេស៊ី

ចែករំលែក៖

កីឡាករ Peter Odemwingieអតីតខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា បានចុះកុងត្រាលេងឲ្យក្លិប Madura United របស់ប្រទេសឥណ្ឌូនេស៊ី រយៈពេលមួយឆ្នាំ។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប West Bromwich និង Stoke ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ គាត់ក៏ជាតំណាងប្រទេសនីហ្សេរីយ៉ាក្នុងកម្មវិធី World Cup ឆ្នាំ២០១០ និងឆ្នាំ២០១៤ ផងដែរ។

Peter Odemwingie គឺជាកីឡាករដែលធ្លាប់លេងនៅអង់គ្លេស Premier Leagueទី៣ហើយដែលបានសម្រេចចិត្តបន្តអាជីពបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅអាស៊ីអាគ្នេយ៍។ កីឡាករ២រូបផ្សេងទៀតមានដូចជា Michael Essien និង Carlton Cole ៕ ដេវីត

ae


ចែករំលែក៖