ព័ត៌មានទាន់ហេតុការណ៍៖

Philippe Coutinho បញ្ជាក់ថា ខ្លួនពិតជារីករាយនៅក្នុងក្លិបហង្សក្រហម

កីឡាករអន្តរជាតិប្រេស៊ីល Philippe Coutinho បានបញ្ជាក់ថាគាត់នៅតែរីករាយលេង នៅក្នុងក្លិបហង្សក្រហមLiverpoolបើទោះបីជាកំពុងតែមានព័ត៌មានលេចឮពីការចង់ទិញគាត់ពីសំណាក់ក្លិបយក្សអេស្ប៉ាញ Barcelona ក៏ដោយ។

ក្លិប Barcelonaបានព្យាយាមអន្ទងយក Philippe Coutinho ជាច្រើនលើកច្រើនសារមកហើយដើម្បីយកទៅជំនួសមិត្តរួមជាតិប្រេស៊ីល Neymarប៉ុន្តែក្លិបហង្សក្រហមបានបដិសេធដាច់អហង្កា ហើយបច្ចុប្បន្នក៏មានព័ត៌មានកាន់ តែក្តៅទៀតទាក់ទងនឹងការចង់បានរបស់ក្លិប Barcelona ពេលទីផ្សារទិញដូរ កីឡាករបើកទ្វារក្នុងខែមករាខាងមុខ។

NKD-36x6_outline

ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ Philippe Coutinho បានថ្លែងថា “ខ្ញុំកំពុងតែលេងឲ្យក្លិបដ៏ធំមួយ នៅក្នុងពិភពលោកហើយ។ ខ្ញុំតែងតែលេងរីករាយជាមួយនឹងក្លិបដែលខ្ញុំកំពុងតែលេង។ ហើយនៅពេលនេះ ខ្ញុំកំពុងតែផ្តោតការយកចិត្តទុកដាក់លេងឲ្យក្រុមជម្រើសជាតិ” ៕ ដេវីត