ព័ត៌មានទាន់ហេតុការណ៍៖

Polk Audio ជា soundbar ថ្មីប្រើជាមួយ Google Home និង support សំឡេងជុំវិញបាន 5.1

ចែករំលែក៖

ប្រពន្ធ័ MagniFi Max SR soundbar របស់ Polk Audio អាចបង្កើតសំលេងជុំវិញបាន 5.1 នៅក្នុងផ្ទះ ហើយអាចភ្ជាប់ជាមួយឧបករណ៍ Google Home និង Chromecast ។ នោះមានន័យថាអ្នកប្រើប្រាស់អាចត្រួតពិនិត្យប្រព័ន្ធសំឡេងរបស់ពួកគេជាមួយនឹងការបញ្ជាសំឡេង។ soundbar បានភ្ជាប់មកជាមួយនឹង speaker ឥតខ្សែចំនួនពីរ ដែលភ្ជាប់នៅលើប្រព័ន្ធ Wifi ។ ប្រព័ន្ធនេះមានឧបករណ៍ចំនួនបួនដូចជា អូប៉ាល័រពីរ, center channel driver មួយនិង ported woofer មួយ ។

MagniFi Max SR មានខ្សែអុបទិក HDMI ដែលប្រើជាមួយ IR TV remotes ពីទូរទស្សន៍ Samsung, LG, Sony, និង Vizio ។ នេះមិនមែនជា soundbar ដំបូងរបស់ក្រុមហ៊ុននេះ ឬក៏ វាគ្រាន់ជាបំណែកមួយលើកដំបូងរបស់ hardware ដើម្បី support ជាមួយ Chromecast ។ វារួមបញ្ចូល 4K HDMI (HDCP 2.2)input ទាំងបីរន្ធ ជាមួយ HDMI (ARC) output មួយនិង aux port មួយ។

តើអ្វីទៅជាការពិតជាគួរឱ្យចាប់អារម្មណ៍អំពីប្រព័ន្ធថ្មីនេះ គឺថាវានឹងចំណាយអស់តែ $ 599 នៅពេលដែលវាត្រូវបានចេញលក់នៅក្នុងខែសីហាឆ្នាំនេះ។ MagniFi Max នេះមានគុណភាពសំលេងងុំ និង ច្បាស់ល្អហើយស្ដាប់បានជុំវិញខ្លួនបានដល់ទៅ 5.1 ឯណោះ ៕ ហេង លក្ខិណា


ចែករំលែក៖