ព័ត៌មានទាន់ហេតុការណ៍៖

Premier League នឹងប្តូរបាល់ថ្មី១គ្រាប់មានតម្លៃ១៣៣ដុល្លារនៅចុងខែតុលានេះ

ចែករំលែក៖

លីកបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស (Premier League) បានប្រកាសពីការផ្តាល់ប្តូរបាល់ ថ្មីចាប់ពីចុងខែតុលានេះទៅ ដោយបាល់ថ្មីពណ៌លឿង លាយខៀវ និងក្រហមតិចៗ ដែលត្រូវបានផលិតដោយក្រុមហ៊ុន Nike នឹងត្រូវបានដាក់ឲ្យដំណើរក្នុងការប្រកួតបាល់ទាត់ក្នុង ក្របខ័ណ្ឌអង់គ្លេស Premier League ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ ដែលបាល់ក្នុង១គ្រាប់មាន តម្លៃ១០០ផោន ស្មើនឹង១៣៣ដុល្លារ។

បាល់ថ្មីដែលត្រូវបានគេដាក់ឈ្មោះថា «Nike Ordem V» ត្រូវបានប្រើ ដើម្បីជាភាពងាយស្រួលដល់ កីឡាករសម្រាប់ការប្រកួតក្នុងរដូវរងារ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនៅប្រទេសអង់គ្លេស។

សូមបញ្ជាក់ថា ក្របខ័ណ្ឌអង់គ្លេស Premier League បានឈានចូលដល់សប្តាហ៍ទី៨ ហើយបន្ទាប់ពីប្រកួតចុងក្រោយកាលពីថ្ងៃទី១៦ តុលា ដោយក្នុងនោះក្រុមដែលឈរកំពូល តារាងទាំង៤(Top 4) បណ្តោះអាសន្នមានក្រុមមេឃខៀវ Man City, ក្រុមបិសាចក្រហម Man United, ក្រុមមាន់ខ្នាយមាស Tottenham និងក្រុមទើបឡើងជើង Watford។ ចំណែក្រុមបាត តាងបណ្តោះអាសន្នមានក្រុម Leicester City, AFC Bournemouth និងក្រុម Crystal Palace៕ ដេវីត


ចែករំលែក៖