ព័ត៌មានទាន់ហេតុការណ៍៖

PS4 hard drive ថ្មីម៉ាក Seagate ថែម storage ទំហំ 2TB បន្ថែមទៀត

ត្រឡប់មកវិញកាលពីខែមីនា ក្រុមហ៊ុន Sony បានចេញផ្សាយការឡើងស៊េរី PS4 មួយដែលទីបំផុតបានអនុញ្ញាតឱ្យម្ចាស់ប្រើ hard drive ខាងក្រៅបានដល់ទៅ 8TB និងទំហំដែលបន្ថែមនេះគឺប្រើនៅពេលដែល install ហ្គេមជាមធ្យមត្រូវចំណាយរហូត 40 ទៅ 50GB ឯណោះ។ ឥឡូវនេះកំពុងតែមានភាពក្ដៅគគុកជាមួយនឹងការលេចចេញនូវរូបរាង Xbox one ថ្មីស្រឡាងដែលមាន external HDD នៅគ្រានេះ Seagate ក៏បានបង្ហាញឧបករណ៍ផ្ទុកដំបូងរបស់ខ្លួនសម្រាប់ PS4 ដែលថែម storage ទំហំ 2TB បន្ថែមទៀត ។

NKD-36x6_outline

ទោះយ៉ាងណាក៏វាមិនមានទំហំស្មើនឹង Seagate ទំហំ 8TB សំរាប់ Xbox one ដែរ។ កុងសូលរបស់ Microsoft បាន support external HDDs ចាប់តាំងពីឆ្នាំ 2015 មកម្ល៉េះ ។PS4 Game Drive របស់ Microsoft អាចតភ្ជាប់ទៅកុងសូលតាមរយៈ USB 3.0 មានន័យថាអ្នកប្រើអាច ដំឡើងកម្មវិធីហ្គេម និង លេងហ្គេមចេញពី storage device បាន។ វាធ្វើការជាមួយ PS4 និង PS4 Pro ហើយនឹងដាក់លក់ក្នុងតម្លៃ 80 $ និងអាចរកបាននៅចុងខែនេះ ៕ ហេង លក្ខិណា