ព័ត៌មានទាន់ហេតុការណ៍៖

PSG ចង់នាំយកខ្សែការពារ Pepe ទៅទឹកដីបារាំង

ចែករំលែក៖

ក្លិបអ្នកមាននៅបារាំងកំពុងតែបើកកិច្ចពិភាក្សាជាមួយក្លិប Real Madrid ក្នុងការទិញយក ខ្សែការពារចាស់វស្សា Pepe ទៅទឹកដីរបស់ខ្លួននៅរដូវកាលក្រោយ។

ស្របពេលដែលកុងត្រារបស់ Pepe នឹងអស់សុពលភាពនៅ ខែមិថុនាខាងមុខនេះរូបគេអាចនឹងចាកចេញពីអឺរ៉ុប ដើម្បីផ្លាស់ទៅបន្តអាជីពនៅប្រទេសចិន ក្រោយចប់រដូវកាលនេះ។ ដូច្នេះហើយក្រុម PSG កំពុងបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យមកចូលរួមក្នុងក្រុមរបស់ខ្លួន។

ខ្សែការពាររូបនេះបានសម្រេចចិត្តផ្លាស់ទៅ PSG រួចរាល់ហើយ ។ នេះបើតាមកាសែត El Larguero បានចុះផ្សាយកាលពីដើមសប្តាហ៍នេះ

សូមបញ្ជាក់ថា ក្រៅពីមានការចង់បានពីក្លិប PSG កីឡាករខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះក៏មានក្លិបធំមួយចាប់អារម្មណ៍ផងដែរគឺក្លិបមេឃខៀវ Manchester City នៅអង់គ្លេសព្រោះក្លិបមួយនេះមិនទទួលបានពានមួយសោះ សម្រាប់រដូវកាលនេះ ប៉ុន្តែមានសង្ឃឹមខ្ពស់បានទៅលេង Champion League រដូវកាលក្រោយ ៕ ដេវីត


ចែករំលែក៖