ព័ត៌មានទាន់ហេតុការណ៍៖

Real Madridនិង Paris Saint-Germainត្រៀមលុយពេលឮ Lewandowskiប្រកាស់ចេញពី Bayern Munich

ក្លិបធំៗជាច្រើនពិសេសយក្សអេស្ប៉ាញ Real Madridនិងសេដ្ឋីបារាំងParis Saint-Germainកំពុងតែត្រៀមលក្ខណៈនិងលុយកាក់ដើម្បីដណ្តើមយកខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Lewandowski បន្ទាប់ពីមានការថា ប្រកាសចាកចេញពីBayern Munich។

លោក Pini Zahavi ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Robert Lewandowski បានបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំរូបនេះចង់ចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ហើយដើម្បីស្វែងរកបទពិសោធន៏ថ្មីនៅក្នុងអាជីពរបស់ខ្លួន។

Robert Lewandowski គឺជាទិសដៅរបស់ក្លិបធំៗដែលចប់បានរូបគាត់ដូចជាញ Real Madridនិង Paris Saint-Germain។ ចំណែកក្រុមនៅអង់គ្លេសChelsea និង Manchester United ក៏បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើគាត់ផងដែរ។

តាំងពីចាកចេញពី Borussia Dortmund មកចូលរួមជាមួយ Bayern Munichនៅឆ្នាំ២០១៤ កីឡាករប៉ូឡូញ Lewandowski នៅតែបង្ហាញទម្រង់លេងល្អរបស់ខ្លួនដោយបានស៊ុតចូលដល់ទៅ១៥១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩៥លើកឲ្យក្លិប ហើយបានឈ្នះពានធំៗក្នុងស្រុកជាច្រើន ពិសេសBayern Munichឈ្នះជើងឯកអាល្លឺម៉ង់៤ឆ្នាំជាប់គ្នាតែម្តងតាំងពីគាត់មកលេង ៕ ដេវីត