ព័ត៌មានទាន់ហេតុការណ៍៖

Real Madridយល់ព្រមឲ្យក្លិបហុល្លង់ Heerenveenខ្ចីជើងខ្សែបម្រើប្រយុទ្ធ Martin Odegaard

ក្លិបយក្សអេស្ប៉ាញ Real Madrid បាន យល់ព្រមឲ្យក្លិប Heerenveenរបស់ប្រទេស ហុល្លង់ខ្ចីជើងខ្សែបម្រើប្រយុទ្ធសញ្ជាតិ ន័រវេស Martin Odegaardរយៈពេល១៨ខែ។

កីឡាករ Martin Odegaard បានផ្លាស់ ចេញពីក្រុម Stromsgodset មកកាន់ក្លិប Real Madrid តាំងពី នៅអាយុ១៦ឆ្នាំកាល ពី២ឆ្នាំមុន។ ពេលនោះOdegaardគឺជា ទិសដៅដ៏ចម្បងរបស់ក្លិបធំៗផ្សេងទៀត ដូចជាManchester United និង Liverpool ជាដើម ។

ប៉ុន្តែMartin Odegaardបានបង្ហាញខ្លួនក្នុងក្រុមឈុតធំReal Madrid បានតែ២ដង ប៉ុណ្ណោះ ខណៈដែលរូបគេអាចរកបាន៥ គ្រាប់ក្នុងចំណោម៦២ប្រកួតឲ្យក្រុម Real Madrid B ក្នុងក្របខ័ណ្ឌលំដាប់ទី៣នៃ ប្រទេសអេស្ប៉ាញ។

NKD-36x6_outline

កីឡាករវ័យ១៨ឆ្នាំ Odegaard បាន ថ្លែងថា “Real Madrid គឺជាក្លិបធំនិងល្អ បំផុតរបស់ពិភពលោកហើយអ្នករាល់គ្នា ពិតជាដឹងហើយថាវាពិបាកណាស់ក្នុងការជាប់ជម្រើសដំបូងនៅទីនោះ។ ខ្ញុំមិនបាន សោកស្តាយទេដែលសម្រេចចិត្តទៅក្លិប Real Madrid ទោះបីជាគ្មានឱកាសលេង យ៉ាងហោចណាស់ខ្ញុំបានហ្វឹកហាត់ និង អភិវឌ្ឈខ្លួនច្រើនដែរ” ។

គួរបញ្ជាក់ថា Odegaard បានជាប់ ជម្រើសជាតិន័រវេសក្នុងឈុតធំពេលមានអាយុទើបតែ១៥ឆ្នាំ ហើយធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិ៩ដងមកហើយ ៕ ដេវីត

odegaard-football-real-madrid_3267771