ព័ត៌មានទាន់ហេតុការណ៍៖

Real Madridវិលត្រលប់មករកជ័យជម្នះវិញពេលប៉ះក្រុមខ្សោយ

ចែករំលែក៖

ក្លិបReal Madridបានស្តារមុខមាត់ឡើងវិញហើយបន្ទាប់ពីរកឃើញជ័យ ជម្នះលើក្រុមខ្សោយ Las Palmas ៣-០។

មុនជ័យជម្នះនេះក្រុមដែលដឹកនាំដោយលោក Zinedine Zidane បានចាញ់២ប្រកួតផ្ទួនៗនៅអេស្ប៉ាញមួយប្រកួតនិងនៅអង់គ្លេសមួយប្រកួត។

អ្វីដែលគត់សំគាល់បន្ថែមទៀតចំពោះការទទួលបាន៣ពិន្ទុរបស់ក្លិបReal Madridគឺខ្សែប្រយុទ្ធល្អៗដូចជា Cristiano Ronaldoនិង Karim Benzema ពុំមែនជាអ្នកអាចស៊ុតបាល់បញ្ចូលទីបានឡើយ។

គ្រាប់ដំបូងបានកើតឡើងនៅនាទីទី៤១ដែលជាការតែតបាល់បញ្ចូលទីដោយCasemiro។នៅវគ្គទីពីរក្រុមការពារដំណែងជើងឯក La Liga នៅតែបន្តការគាបសង្កត់ហើយរកឃើញគ្រាប់ទីពីរនៅនាទីទី៥៦ជាថ្វីជើងទាត់ពីចម្ងាយរបស់ Marco Asensio។ នៅនាទី៧២ តារាឆ្នើម Ronaldo បានបញ្ជូនបាល់ពីស្លាបខាងស្ដាំឲ្យ Isco ស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទីបី។

ទោះ Assist បានមួយគ្រាប់ក៏ Ronaldo ខ្លួនឯងនៅតែមិនទាន់អាចស៊ុតបញ្ចូលបានទៀតនៅឡើយក្រោយរកបានតែមួយគ្រាប់គត់ក្នុងការបង្ហាញខ្លួន៦ប្រកួតកន្លងមក។

ឆ្លងកាត់ការប្រកួត១១លើក ក្រុមReal Madrid បច្ចុប្បន្នស្ថិតនៅលំដាប់ទី៣ ស្មើពិន្ទុក្រុមលេខ៤ Atletico Madrid និង ក្រោមក្រុមកំពូលតារាង FC Barcelona ចំនួន៨ពិន្ទុ៕ ដេវីត


ចែករំលែក៖