ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ទិញបានអ្នកចាំទី Andriy Lunin ពីក្រុម Zorya Luhansk

ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខានាំយកអ្នកចាំទីអន្តរជាតិអ៊ុយក្រែន Andriy Lunin នៅរដូវក្តៅនេះពីក្រុម Zorya Luhansk ។ អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពមិនឲ្យមានការស៊ុតបញ្ចូលទី (ធ្វើបាន Cleansheet) ចំនួនសរុប២០ដងក្នុង ចំណោម ៥១ប្រកួតក្នុងរយៈពេលពីររដូវកាលជាមួយ និងកម្ពស់របស់គេគឺ១.៩១ម៉ែត្រ ។

អ្នកចាំទីដៃស្អិតរូបនេះគឺជាកីឡាករវ័យក្មេងម្នាក់ដែលត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមម្នាក់នៅតំបន់អឺរ៉ុបនៅពេលបច្ចុប្បន្ននេះ និងផ្លាស់មកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Madrid រាជធានីប្រទេសអេស្ប៉ាញ ក្នុងតម្លៃខ្លួន១៤លានអឺរ៉ូ ។

កីឡាករវ័យ១៩ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមសម្រាប់ត្រៀម ប្រកួតបើករដូវកាលមុនជាមួយ គ្រូបង្វឹកលោក Julen Lopetegui ខណៈអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ រូបនេះនឹងធ្វើការសម្រេចចិត្តរៀបចំដាក់រូបគេឲ្យចូលលេងនៅកីឡដ្ឋាន Estadio Santiago Bernabeu នារដូវកាលខាងមុខផងដែរ ៕ ដេវីត