ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចាប់អារម្មណ៍លើតារាវ័យក្មេង Rashford ដើម្បីជំនួសកីឡាករចាស់ៗ

ចែករំលែក៖

ក្លិបយក្ស Real Madrid កំពុងពិចារណាផ្ទេរ Marcus Rashford ពីក្លិបបិសាចក្រហម Manchester United ដើម្បីពង្រឹងតំបន់ប្រយុទ្ធ ស្របពេលដែលកីឡាករចាស់ៗអាចនឹងលក់ចេញ។

តាមប្រភពព័ត៌មានរបស់អេស្ប៉ាញបានសរសេរថា កីឡាករអង់គ្លេសវ័យ២០ឆ្នាំដ៏មានសក្ដានុពលលេចឡើងខ្ពស់រូបនេះធ្វើឲ្យប្រធានក្លិប Real Madrid លោក Florentino Perez ចាប់អារម្មណ៍ចង់ទិញនៅរដូវកាលក្រោយ។

ខ្សែប្រយុទ្ធរបស់ក្រុមស្តេចសបច្ចុប្បន្នរួមមាន Cristiano Ronaldo និង Karim Benzema បច្ចុប្បន្នឈានដល់អាយុក្បាល៣០ឆ្នាំអស់ហើយ ដូច្នេះទម្រង់លេងទៅពេលខាងមុខមានតែចុះបន្តិចម្ដងៗ ខណៈ Gareth Bale កំពុងមានការទាក់ទងត្រឡប់ទៅ Premier League ជាពិសេសក្លិបបិសាចក្រហម។ ក្រៅពី Rashford ក្លិបស្ដេចស ក៏ស្វះស្វែងទាក់ទង Robert Lewandowski និង Harry Kane មកលេងនៅទឹកដីអេស្ប៉ាញដូចគ្នា៕ ដេវីត


ចែករំលែក៖